Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៣១- ចូរឱ្យនិយមន័យពាក្យ និយតករ ។

៣៣២- តើពលរដ្ឋខ្មែររស់នៅបរទេសមានសិទ្ធិបោះឆ្នោតដែរឬទេ ? បើមានសិទ្ធិតើគេត្រូវបោះនៅទីណា?

៣៣៣- អំណាចសាធារណៈមានន័យយ៉ាងដូចម្តេច ?

៣៣៤- សូមពន្យល់ពាក្យ "កតិកាសញ្ញា" ។

៣៣៥- តើអ្វីទៅជាប្រេសិតវិសាមញ្ញ ?

ចម្លើយ

៣៣១- ពាក្យ “និយតករ” (Répulateur) នេះមកពីពាក្យ “និយតភាព” (Régulation) ។ និយតករ មានន័យថា ជាអ្នកសម្របសម្រួល និងធ្វើឱ្យក្លាយទៅជាប្រក្រតីវិញ ។ និយតករនៅក្នុងសង្គមខ្មែរ គឺមេបាហ្នឹងហើយ ។

៣៣២- បញ្ហានេះ គឺត្រូវបានជជែកគ្នាដែរក្នុងអាណត្តិរបស់រដ្ឋសភា សម្រាប់នីតិកាលទី១ ឆ្នាំ១៩៩៣ ១៩៩៨ ពេលធ្វើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនៅពេលនោះមានមតិតំណាងរាស្ត្រខ្លះបានលើក ប៉ុន្តែបញ្ហានៅត្រង់ថា តើកម្ពុជាធ្វើបាន ឬមិនបានប៉ុណ្ណោះ ។ ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯបរទេសអាចបោះឆ្នោតបានលុះត្រាតែមានចែងក្នុងច្បាប់ ។ ចំណែកឯនៅស្រុកគេវិញ គេធ្វើបានតាមរយៈការបង្កើតការិយាល័យបោះឆ្នោតរបស់ស្ថានទូតនៅឯបរទេស ឧទាហរណ៍ ដូចជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ប្រធានាធិបតីបារាំងជាដើម។ ប៉ុន្តែដោយសារតែប្រជាជនបណ្តាប្រទេសទាំងនោះ ជាប់កាតព្វកិច្ចចំពោះរដ្ឋដែរ ដូចជាការបង់ពន្ធជូនរដ្ឋតាមរយៈការកាត់ប្រាក់ខែ នៅពេលដែលខ្លួនធ្វើការនៅបរទេសឬប្រាក់ចំណូលរបស់ក្រុមហ៊ុន ប្រតិបត្តិការនៅបរទេសជាដើម ។

៣៣៣- ជាទូទៅ គឺសំដៅទៅអាជ្ញាធរសាធារណៈទាំងអស់ ដូចជាសមាជិកក្រុមប្រឹក្សាខេត្តជាដើម ដែលត្រូវទទួលប្រាក់បៀវត្ស ប្រាក់សោធននិវត្តន៍ និងប្រាក់បំណាច់ផ្សេងៗពីរដ្ឋទាំងអស់ ។

៣៣៤- កតិកាសញ្ញា មានន័យថាជាកិច្ចព្រមព្រៀងក្នុងកំរិតមួយខ្ពស់រវាងរដ្ឋ និងរដ្ឋ ។

៣៣៥- ជាឥស្សរជនពិសេសដែលត្រូវបានរដ្ឋចាត់តាំងឱ្យទៅបំពេញកិច្ចការអ្វីមួយ ដែលភាគច្រើនប្រើនៅក្នុងច្បាប់អន្តរជាតិ ហើយភាសាបារាំងថា Envoyé extraordinaire ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login