Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-03 17:30

       លទ្ធិប្រជាធិបតេយ្យគឺជា ដំណើរការដែលយកប្រជាពលរដ្ឋជាធំ ដែលចែកចេញជាពីរបៀប គឺ ប្រជាធិបតេយ្យដោយផ្ទាល់ និង ប្រជាធិបតេយ្យតាមរយៈតំណាង ។

១.​​ ប្រជាធិបតេយ្យដោយផ្ទាល់ ពលរដ្ឋគ្រប់រូបអាចចូលរួមក្នុងការអនុម័តជាសាធារណៈដោយខ្លួនឯង និងមិនតាមរយៈមន្រី្ដដែលខ្លួនជ្រើសតាំងឬតែងតាំងឡើយ ។ ប៉ុន្ដែប្រព័ន្ធបែបនេះគឺច្បាស់ជាអនុវត្ដបានតែនៅក្នុងចំណោមមនុស្សតូចតែប៉ុណ្ណោះ ដូចជាក្នុងសហគមន៍មួយ អង្គការមួយ ឬ ក្រុមប្រឹក្សានៃកុលសម្ព័ន្ធមួយ ឬ នៅសហជិពកម្មករក្នុងតំបន់ ដើម្បីពិភាក្សាបញ្ហាផ្សេងៗ រួចអាចធ្វើការសម្រេចចិត្តដោយឯកភាពទាំងស្រុងឬដោយមតិភាគច្រើន ។

២.ប្រជាធិបតេយ្យតាមរយៈតំណាង គឺថាចប្រជាពលរដ្ឋធ្វើការបោះឆ្នោតជ្រើសរើសអ្នកតំណាងរបស់ខ្លួន ឲ្យមកធ្វើសេចក្តីសម្រេចចិត្តផ្នែកនយោបាយ រៀបចំច្បាប់ និងអភិបាលគ្រង់កម្មវិធី សម្រាប់ផលប្រយោជន៍សាធារណៈ ។ ប្រជាធិបតេយ្យតាមរយៈតំណាងនេះត្រូវបានគេយកមកអនុវត្តដោយសារតែភាពធំធេង និងសាំញុំារបស់សង្គមនៅក្នុងសម័យបច្ចុប្បន្ន ព្រោះគេមិនអាចអនុវត្តប្រជាធិបតេយ្យដោយផ្ទាល់ខ្លួនទៀតឡើយ ។ ឧទាហរណ៍ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login