Ask
Websites Login

Answer 1


user icon សីលធម៌ 2018-08-06

  • គ្រួសារឥតមានកូន គឺពិតជាពុំបានបំពេញករណីកិច្ចរបស់ខ្លួន ចំពោះមនុស្សជាតិផង ចំពោះសង្គមផង ព្រោះមនុស្សជាតិត្រូវការការបន្តពូជ ។ ឯសង្គមវិញក៏ត្រូវការបង្កើនសមាជិកខ្លួន ឬត្រូវការសមាជិកថ្មីមកជំនួសអ្នកដែលទទួលមរណភាពទៅហើយ ។ បើគ្រួសារទាំងអស់ឈប់អោយមានកូននោះ សង្គមរបស់មនុស្ស និងមនុស្សជាតិពិតជាធ្វើដំណើរទៅរកភាពវិនាសសាបសូន្យរបស់ខ្លួនហើយ ។ គ្រួសារឥតមានកូនខ្វះលក្ខណៈសម្បត្តិខាងសំភារៈ និងសីលវិជ្ជា ។
  • គ្រួសារមានកូន អត្ថប្រយោជន៍នៃការមានកូន បើកាលណាមានកូនហើយ ប្ដីប្រពន្ធទាំងពីរនាក់តែងតែប្រែប្រួល ខាងផ្លូវចិត្តគំនិត ។ កើតមានសេចក្តីស្រលាញ់របស់ឪពុកម្តាយ ចំពោះកូន ចេះចិញ្ចឹមថែរក្សា មានការលួងលោមរកសំលៀកបំពាក់ អប់រំចំពោះកូន ។ ចាប់ពីពេលមានកូនទៅ បុរសស្ត្រីជាប្តីប្រពន្ធក៏ឃើញគ្នាទៅវិញទៅមក ជាឪពុកម្តាយនៃកូនខ្លួន ព្រោះកូនជាចំណងប្រសើរបំផុតចំពោះប្ដីប្រពន្ធ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login