Ask
Websites Login

     សេចក្តីអធិប្បាយ  ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មនុស្សមិនអាចរស់នៅឯកោតែឯកឯងដោយគ្មានទំនាក់ទំនង ឬពុំមានចងសម្ព័ន្ធទាក់ទាបជាមួយអ្នកដទៃបានឡើយ ។ ជាចាំបាច់មនុស្សត្រូវការទំនាក់ទំនងគ្នាទៅវិញទៅមក ការទំនាក់​ទំនង នេះគេតែងប្រើនូវវិធីផ្សេងៗ ក្នុងនោះយើងឃើញថាការប្រើភាសាវាជាវិធីចាំបាច់ និងសំខាន់បំផុតក្នុងការប្រាស្រ័យទាក់ទងគ្នា។ ភាសាជាមធ្យោបាយសម្រាប់ទំនាក់ទំនងគ្នារវាងបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ គ្រសារមួយទៅត្រសារ ឬជាតិសាសន៍មួយទៅជាតិសាសន៍មួយទៀត។ ការទំនាក់ទំនងជាតិសាសន៍មួយទៅ ជាតិសាសន៍មួយទៀត ធ្វើឲ្យសាធៈឥទ្ធិពលលើគ្នាទៅវិញទៅមក ជាហេតុជំរុញឲ្យលេចឡើង នូវល្បាយភាសា។ ចំណែកភាសាខ្មែ់ជាភាសាដែលមានវ័យចំណាស់ផងដែរ ដូចនេះល្បាយភាសាកំកើតមានដែរ។
     តើអ្វីខ្លះជាបុព្វហេតុដែលនាំឲ្យមានល្បាយភាសាខ្មែរដើម្បីជាជំនួដល់ ការបកស្រាយខ្លឹមសារប្រធាន ឲ្យបានស៊ីជម្រៅយើងគប្បីយល់ន័យនៃពាក្យ បុព្វហេតុ និងល្បាយភាសាខ្មែរមុនសិបុព្វហេតុហេតុខាងដើមដំណើរដើម គឺហេតុឬដំណើរដែលបណ្តាលឡើងជាមុន។ល្បាយភាសាខ្មែរ គឺសំដៅលើភាសាដទៃទៀតដែលនៅលាយក្នុងភាសា​ខ្មែរ។ ដូចនេះ បុព្វហេតុនៃល្បាយភាសាខ្មែរ គឺថាហេតុដើម ឬសេចក្តីដើមនៃ ការលាយឡំភាសាដទៃក្នុងភាសាខ្មែរមានន័យថាបុព្វហេតុដើម ដែលធ្វើ ឲ្យភាសាខ្មែរសុរភិតជាល្បាយភាសាឬធ្វើឲ្យមានភាសាជាតិសាសន៍ផ្សេងៗទៀតចូលមកចម្រុះនៅលាយឡំក្នុងភាសាខ្មែរ។ យើងឃើញថាមកដល់បច្ចុប្បន្ននេះ ភាសាខ្មែរមានចំណាស់ណាស់ទៅហើយ ហើយឆ្លងកាត់ការវិវត្តបីលើកធំៗរួចហើយ ដូច្នេះភាសាខ្មែរពិតជាកើតមាល្បាយភាសា។ ដោយសាភាសាខ្មែរមានវ័យចំណាស់បែបនេះ ញ៉ាំងឲ្យភាសាផ្សេងៗ នៅក្នុងភាសាខ្មែរក៏មាន ច្រើន ដែបុព្វហេតុដែលនាំឲ្យកើតល្បាយភាសាខ្មែរក៏មានច្រើនដែរ។ ជាក់ស្តែងល្បាយភាសាកើតមានតាមរយៈបុព្វហេតុ៖បច្ចេកវិទ្យាពិភពលោក ដោយសារវិទ្យាសាស្ត្រពិភពលោកកំពុងតែរីកចម្រើន យើងឃើញថាឧបករណ៍ និងសម្ភារៈប្រើប្រាស់ទំនើបៗផលិតតាមស្តង់ដា​បច្ចេកវិទ្យា។ឧបករណ៍ និងសម្ភារៈទាំងនោះខ្មែរយើងបាននាំយកមកប្រើប្រាស់ ដោយពុំបានបង្កើតពាក្យជាភាសាខ្មែរទាំងអស់សម្រាប់ហៅទេ ឬអាចបង្កើតពាក្យទាន់ពេលវេលា ដូច្នេះខ្មែរយើងក៏ប្រើប្រាស់ភាសាអន្តរជាតិទៅតាមនោះដែរ។ជាក់ស្តែងមានពាក្យ កុំព្យូទ័រ ខល ដោនឡូត កូពី ព្រីន គូល័រមេម៉ូរី...។ ការធ្វើជំនួញឆ្លងប្រទេស: ការប្រាស្រ័យទាក់ទងគ្នារវាងជាតិសាសន៍ពីរផ្សេងគ្នាបានធ្វើឲ្យភាសាជះឥទ្ធិពលដល់គ្នាទៅវិញទៅមក ជាហេតុនាំឲ្យខ្មែរយើងទទួលយកភាសាជាតិសាសន៍ ដទៃមក ដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការទំនាក់ទំនងមុខរបរជំនួញផ្សេងៗ ។ ឧទាហរណ៍ខ្មែរនាសទៅលក់នៅស្រុកយួន ខ្មែរនិយមហៅសម្ភារៈមួយស្រេចសម្រាប់យកចាក់បាវ បង្គវយកមកពិនិត្យ។ ក្រៅពីតាមភាសាវៀតណាមថា ឆាំង"។ "ឆាំង" គឺបំពង់តូចល្មមឥណ្ឌាផងដែរតាមរយៈពាណិជ្ជករឥណ្ឌា ដែលមកធ្វើជំនួញនេះ ខ្មែរ យើងនៅសម័យនគរភ្នំបាន ទួលឥទ្ធិពលភាសានៅប្រទេសខ្មែរ។ ការហូរចូលនៃសាសនា: ការផ្សព្វផ្សាយនិងការហូរចូលនៃសាសនា គឺបាននាំមកជាមួយនូវភាសាផងដែរ។ ជាក់ស្តែង ភាសាបាលី- ហូរចូលតាមរយៈពុទ្ធសាសនាហិនយាន។ ភាសាបាលីមាន វិចារណញ្ញាណពហុវចនៈ ។ ឯភាសាសំស្ក្រឹតវិញ ហូរចូលក្នុងភាសាខ្មែរតាមយសាសនាព្រាហ្មណ៍ និងពុទ្ធសាសនាមហាយានដូចជាពាក្យ បុស្ស មិត្រ ប្រយោជន៍ ប្រទេស... ។ ល័ក្ខខ័ណ្ឌសង្គម: ដោយសារប្រទេសកម្ពុជាយើង ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ប្រមាណកៅសិបឆ្នាំ និងដោយសាការគាបសង្កត់ពីសំណាក់បារាំងដែលបង្ខំឲ្យប្រើប្រាស់ភាសាបារាំងជាផ្លូវការនោះ ភាសាបារាំងក៏បានជ្រៀតចូលក្នុងភាសាខ្មែរយើងយ៉ាងច្រើន ដូចជា ពាក្យសឺមី កាហ្វេ កាតស៊ីម៉ង់ត៍ ម៉ែត្រ លីត្រ កុងស៊ុល អំពែ វ៉ាលី ជាដើម។ឥទ្ធិពលភាសារបស់ប្រទេសជិតខាង; ការប្រាស្រ័យទាក់ទងនឹងប្រទេសជិតខាងក្នុងតំបន់ នាំឲ្យមានការប៉ះ
ឥទ្ធិពលនៃភាសា និងវៀតណាមជាដើម។ ជាក់ស្ដែងភាសាថៃ ខុនហ្នឹង ខុន ខុនណាង តក ថៃ ខ្វាម ជាដើម។ ឯភាសាឡារវិញមាន ពាក្យតែន កាតាក ឡាំ... ។ ភាសាចិនមាន កាវ កុង ចែវ ខៀវគុយទាវ កៅអី ...។ ភាសាវៀតណាមញ៉ាក់ ចាវ ខ្វែវ បាញ់ឆែវ បាញ់ហយជាដើម។
     សរុបសេចក្តីមក ល្បាយភាសាកើតឡើងដោយសារការធ្វើជំនួញ បុព្វហេតុសាសនា របបសង្គម ភាពសម្បូរបែបនៃបច្ចេកវិទ្យា និងប្រទេសដែលមានព្រំប្រទល់ជាប់គ្នាជាដើម។ទាំងនេះសុទ្ធសឹងជាបុព្វហេតុដែលនាំឲ្យមានល្បាយភាសាយើងឃើញថា ល្បាយភាសាមានបុព្វហេតុមកពីកត្តាជាកើតឡើង។ យោងទៅលើខ្លឹមសារនៃការបកស្រាយខាងលើច្រើន ក្នុងនោះភាសាខ្មែរយើងក៏ជាភាសាមួយដែលមានល្បាយភាសាដទៃ ជាច្រើនផងដែរ។ ដោយសារភាសាខ្មែរមានល្បាយភាសាជាច្រើន ចូលមកលាយឡំនេះ ហើយ ទើបភាសាបច្ចុប្បន្នមិន ទាន់មានការរីកចម្រើន។
     ដូចនេះក្នុងនាមយើងជាកូនខ្មែរ គេខិតខំរៀនសូត្រពីភាសាជាតិខ្លួនឲ្យបានចេះដឹងច្បាស់លាស់ ព្រមទាំងយក្បោះការពារភាសាខ្មែរយើងឲ្យបានគង់វង្សស្ថិតស្ថេរជារៀងដរាប ហើយចេះមានមាទនភាព និងលើកស្ទួយភាសាខ្មែរគ្រប់ពេលវេលា។ម្យ៉ាងទៀត កូនខ្មែរគ្រប់រូបគួរយកចិត្តទុកដាក់ផងដែរក្នុងការ
ប្រើប្រាស់ភាសាជាតិឲ្យបានត្រឹមត្រូវ និងមានការបង្កើតពាក្យថ្មីសំរាប់ប្រើប្រាស់ឲ្យមានភាពសំបូរបែប ទៅតាមសង្គមថ្មី បច្ចេកវិទ្យាទំនើប មិនឲ្យចាញ់បរទេសឡើយ។

Comments

×

×

One more step

Please login to share your idea

Register Login