Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សន្ធិសញ្ញាណានជីង មានចំណុចសំខាន់ដូចក្រោម ៖

  • រដ្ឋាភិបាលចិនត្រូវទទួលសងការខូចខាតជាទឹកប្រាក់ទាំងអស់ ២១ លានដុល្លាអាមេរិកក្នុងនោះថ្លៃជំងឺចិត្ត ១២លានដុល្លា៣លានដុល្លាទៀតជាប្រាក់ដែលពាណិជ្ជករចិនខ្ចី ចំណែកឯទឹកប្រាក់ ៦លានដុល្លាទៀតជាថ្លៃអាភៀនដែលទាហានចិនបំផ្លាញ ។
  • ចិនត្រូវបាត់បង់ដែនដីកោះហុងកុងទាំងស្រុង ។
  • ចិនត្រូវបើកកំពង់ផែចំនួន ៥ ទៀតសម្រាប់ពាណិជ្ជករអង់គ្លេស មានក្វាន់ស៊ូ ហ៊ូស៊ូ សាមិន នីងបូ និងសៀងហៃ ចំណែកអង់គ្លេសបានសន្យាសាងសង់រោងចក្រ និងឃ្លាំនៅតាមកំពង់ផែនិងមានសិទ្ធិរស់នៅនិងដើរហើរសេរីនៅលើទឹកដីចិន ។
  • ចិនត្រូវកំណត់ពន្ធលើទំនិញនាំចូលឱ្យច្បាស់លាស់ ហើយថេរនិងមិនត្រូវយកពន្ធលើទំនិញទាំងនោះនៅពេលដែលទំនិញនោះចេញផុតពីកំពង់ផែ ។
  • បើជនជាតិអង់គ្លេសមានការប្រព្រឹត្តខុសនឹងច្បាប់របស់ចិនតុលាការចិនមិនត្រូវជំនុំជម្រះឡើយ គឺត្រូវកាត់ក្តីដោយតុលាការអង់គ្លេសវិញ ។
  • ចំពោះសន្ធិសញ្ញានេះមិនស្មើភាពគ្នាទេ គឺអង់គ្លេសជាអ្នកឈ្នះបានដាក់លក្ខខណ្ឌដ៏ធ្ងន់ធ្ងរមកលើប្រទេសចិនដែលជាអ្នកចាញ់ហើយប្រទេសចិនមិនបានទទួលសិទ្ធិអ្វីទាំងអស់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login