Lights
Profile Head

Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ)

...

Total Profile Visitors: 1097, Total Views: 3438

Ask question, post article, write experience get Point, learn more on Point Center

Page: 1 of 2

2020-09-01 10:24

ការយល់ដឹងពីពិភពលោក។វគ្គ១៤

តើអ្នកដឹងទេថា?

ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣២ គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកតែម្នាក់គត់ដែលត្រូវបានប្រជាជនបោះឆ្នោតឱ្យកាន់តំណែងនេះ(ប្រធានាធិបតី)រហូតដល់ទៅ ៤អាណត្តិចាប់ពីឆ្នាំ១៩៣២ ដល់ ឆ្នាំ១៩៤៥ ជាទូទៅតាមច្បាប់សហរដ្ឋអាមេរិកប្រធានាធិបតីអាចកាន់អំណាចតែ ២អាណត្តិប៉ុណ្ណោះ ហើយបុរសម្នាក់គឺលោក Franklin D.Roosevelt។ លោកប្រធានាធិបតី Franklin D.Roosevelt មកពីគណបក្សប្រជាធិបតេយ្យ ហើយស្នាដៃសំខាន់ៗរបស់លោកក្នុងការដឹកនាំសហរដ្ឋអាមេរិករួមមាន លោកបានដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយរបស់សហរដ្ឋអាមេរិកបានដោយជោគជ័យ, ជាអ្នកចុះហត្ថលេខាគាំទ្រគម្រោងផលិតគ្រាប់បែកបរមាណូដំបូងបង្អោះ និងជាអ្នកផ្តួចផ្តើមឱ្យមានការបង្កើតអង្គការសហប្រជាជាតិផងដែរ។ លោកបានទទួលមរណភាពនៅឆ្នាំ១៩៤៥ បួនខែមុនការឡើងកាន់អំណាចអាណត្តិទី៤ ដោយរោគស្វិតសាច់ដុំរហូតធ្លាក់ខ្លួនពិការ រួចក៏លាចាកលោកនេះទៅ។

Read More


2020-08-14 18:45

ការយល់ដឹងពីពិភពលោក។វគ្គ១៣

តើអ្នកដឹងទេថា?

ប្រធានាធិបតីទី១ របស់សហរដ្ឋអាមេរិកគឺលោក George Washington គឺជាប្រធានាធិបតីដែលឡើងកាន់ដំណែងក្នុងសម្លេងឆ្នោតគាំទ្រដោយគ្មានគូប្រកួតប្រជែងទេ ហើយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះមានតែលោកម្នាក់គត់ដែលទទួលបានសម្លេងឆ្នោតទាំងអស់ពីប្រជាពលរដ្ឋអាមេរិក។

Read More


2020-07-30 16:50

ការយល់ដឹងពីពិភពលោក។វគ្គ១២

តើអ្នកដឹងទេថា?

លោកហ្វីលី(Philip M.Parker) គឺជាអ្នកមានឈ្មោះនិពន្ធសៀវភៅច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិដែលលោកជាម្ចាស់ស្នាដៃនិពន្ធសៀវភៅសរុបប្រមាណ ២០ម៉ឺនក្បាល។ នេះបើផ្អែកលើម៉ាស៊ីនស្វែងរកសៀវភៅរបស់គេហទំព័រ Amazon.com។ សៀវភៅដែលគាត់និពន្ធមានស្ទើរគ្រប់ផ្នែកដូចជា វចនានុក្រមពហុជាតិសាសន៍ សៀវភៅពេទ្យ សៀវភៅសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការស្រាវជ្រាវ។ល។

Read More


2020-07-23 20:03

ការយល់ដឹងពីពិភពលោក។វគ្គ១១

តើអ្នកដឹងទេថា?

អាស៊ានបង្កើតឡើងក្នុងគោលបំណងអ្វី? អាស៊ានបានបង្កើតឡើងនៅពាក់កណ្តាលសតវត្សរ៍ក្នុងឆ្នាំ ១៩៦៧ ដោយប្រជាជាតិអាស៊ីអាគ្នេយន៍រួមមាន ឥណ្ឌូណេស៊ី,ម៉ាឡេស៊ី,ហ្វីលីពីន,សិង្ហបុរីនិងថៃ។នៅកំឡុងសង្រ្គាមត្រជាក់វាធ្វើឱ្យបរិយាកាសបែកខ្ញែកគ្នា ហើយក្នុងគោលបំណងផ្សាព្វផ្សាយសម្ព័ន្ធភាពនិងស្ថេរភាពក្នុងតំបន់។លើសពីនេះ នាពេលបច្ចុប្បន្នវាត្រូវបានពង្រីកដោយបានរួមបញ្ចូលសមាជិក១០ប្រទេស។

កិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រូវបានពង្រីកបន្ថែមទៀត ជាមួយនឹងការបង្កើតវេទិកាអាស៊ានបូកបីក្នុងឆ្នាំ ១៩៩៧ ដែលរួមមានប្រទេសចិន កូរ៉េខាងត្បូងនិងជប៉ុន។ហើយបន្ទាប់មកកិច្ចប្រជុំកំពូលអាស៊ីបូពា៌ដែលបានចាប់ផ្តើមកើតឡើងក្នុងឆ្នាំ ២០០៥ ហើយបានពង្រីកដល់ប្រទេសឥណ្ឌា,អូស្រ្តាលី,នូវែលសេឡង់,រុស្សីនិងសហរដ្ឋអាមេរិក។

Read More


2020-07-21 11:06

ការយល់ដឹងពីពិភពលោក។វគ្គ១០

តើអ្នកដឹងទេថា?

នៅកំឡុងសង្គ្រាមលោកលើកទីពីរ ចាប់ពីឆ្នាំ១៩៣៩ ដល់ ឆ្នាំ១៩៤៥ ពួកណាស៊ីអាល្លឺម៉ង់ដែលដឹកនាំដោយអ៊ីទ្លែរ។ អ៊ីទ្លែរបានបើកយុទ្ធនាការណ៍ប្រល័យពូជសាសន៍លើជនជាតិជ្វីវ យ៉ាងឃោរឃៅបំផុតប្រមាណ ៦លាននាក់ជុំវិញទ្វីបអ៊ឺរ៉ុប។

Read More


2020-07-20 19:03

ការយល់ដឹងពីពិភពលោក។វគ្គ៩

តើអ្នកដឹងទេថា?

កីឡារត់ប្រណាំងដែលមានរយៈចម្ងាយឆ្ងាយ ឬ ដែលយើងហៅថាកីឡារត់ម៉ារ៉ាតុង។ ដំបូងឡើយនៅប្រហែល ៦០០ ឆ្នាំមុន គ.ស.។ មានសង្រា្គមមួយកើតឡើងរវាង ពួកក្រិកបុរាណនិងពួកពែក្ស។ សង្រ្គាមក៏បានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ហើយទីបំផុតពួកក្រិកបុរាណក៏បានយកឈ្នះលើពួកពែក្ស នៅទីកន្លែងមួយដែលឆ្ងាយពីបុរីអាតែនប្រមាណ ៤០km គឺម៉ារ៉ាតុង(Marathon)។ ដំណឹងដ៏ល្អនេះ ត្រូវបានអ្នកនាំសារជនជាតិក្រិកម្នាក់ បានរត់ពីម៉ារ៉ាតុងមិនឈប់ ដើម្បីទៅប្រាប់រដ្ឋាភិបាលនៅអាតែន។ពេលទៅដល់អាតែន អ្នកនាំសាររូបនេះ ដោយការហត់ពេកក៏បាននិយាយថា "យើងឈ្នះហើយ" ក៏ត្រូវដួលស្លាប់បាត់ទៅ។ ហេតុដូច្នេះហើយទើបនៅលើកីឡាអូឡាំពិក មានកីឡារត់ប្រណាំងមួយប្រភេទដោយគេឱ្យឈ្មោះថា "ម៉ារ៉ាតុង" ឬ "Marathon"។

Read More


2020-07-18 23:28

ការយល់ដឹងពីពិភពលោក។វគ្គ៨

តើអ្នកដឹងទេថា?

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩០៩ ជនជាតិបារាំងម្នាក់ឈ្មោះ Louis Blériot មានអាយុ ៣៧ឆ្នាំ ជារិស្វករ បានក្លាយជាមនុស្សដំបូងគេ ក្នុងការបើកយន្តហោះពីភាគខាងជើងប្រទេសបារាំងទៅ ទីក្រុងDover, ភាគខាងត្បូងប្រទេសអង់គ្លេស ប្រកបដោយជោគជ័យ។ លោក Louis Blériot បានក្លាយជាមនុស្សម្នាក់ដែលបានត្រួតត្រាយផ្លូវក្នុងការវិវត្តន៍វិស័យអាកាសចរណ៍និងយន្តហោះឱ្យមានភាពរីកចម្រើនដូចសម័យបច្ចុប្បន្ន។

-ប្រភព New Headway Elementary Book(page59)

Read More


2020-07-15 12:50

ការយល់ដឹងពីពិភពលោក។វគ្គ៧

តើអ្នកដឹងទេថា?

ក្រុមហ៊ុនដែលមានអាយុចំណាស់ជាងគេលើពិភពលោកប្រហែល ១៤៤២ឆ្នាំ គិតមកត្រឹមឆ្នាំ២០២០នេះ ដែលនៅតែបន្តវត្តមានមកដល់នឹងពេលបច្ចុប្បន្ន។ ក្រុមហ៊ុននេះមានឈ្មោះថា Kong Gumi ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុនដែលបង្កើតឡើងនៅឆ្នាំ ៥៧៨ ដែលបម្រើលើវិស័យសំណង់។

-ប្រភព Wikipedia

Read More


2020-07-15 12:10

ការយល់ដឹងពីពិភពលោក។វគ្គ៦

តើអ្នកដឹងទេថា?

មនុស្សដែលបានឈានជើងជាន់ដីឋានព្រះចន្ទ ដំបូងគេបំផុតគឺមានឈ្មោះថា Neil Armstrong ដែលជាអាកាសយានិកជនជាតិអាមេរិក នាពេលដែលលោកបានឈានជើងជាន់ឋានព្រះចន្ទមួយជំហាន់ដំបូងលោកបាននិយាយថា "that's one small step for man, one giant leap for mankind" ដែលជាសម្តីដ៏ល្បីល្បាញបំផុតមួយ។ លោកត្រូវបានអ្នកប្រវត្តិសាស្រ្ត ចារឈ្មោះជាមនុស្សដំបូងដែលបានទៅដល់ឋានព្រះចន្ទ ហើយលោកក៏បានទុកវត្ថុផ្សែងៗ រួមទាំងទង់ជាតិអាមេរិកនៅថាព្រះចន្ទផងដែរ។

Read More


2020-07-15 11:56

ការយល់ដឹងពីពិភពលោក។វគ្គ៥

តើអ្នកដឹងទេថា?

សៀវភៅកំណត់ត្រាពិភពលោក(Guinness world records)ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥០ ដោយគំនិតផ្តួចផ្តើមដោយលោក Hugh Beaver ដែលជាជនជាតិអង់គ្លេស។

-ប្រភព Guinness world records

Read More


About Phan saravorn(ផាន់ សារ៉ាវ័ណ្ឌ)

Question: 73

Article: 14

Scholarship: 4

Interested in
  • Geography history and experience

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login