Ask question, post article, write experience get Point, learn more on Point Center
			 
			
		 
	 
				  
				 	
				 
				 	
				        
				       	
				       	
				        កុំនិយាយថាកូនតូចរបស់អ្នកឬប្អូនរបស់អ្នករពឹស គួរឱ្យធុញណាស់ នៅមិនស្ងៀម ហត់ក្នុងការមើល ហត់ទាំងកាយ ហត់ទាំងមាត់។ ប៉ុន្តែយើងមិនបានគិតនោះទេថាយើងក៏ធ្លាប់ជាកូនក្មេងដូចជាគេ ធ្លាប់រពឹស ក៏ធ្លាប់និយាយគ្នាមិនស្តាប់ដែរ។ ដូចដែលថាអ៊ីចឹង មនុស្សតែងតែមើលកំហុសខ្លួនឯងមិនឃើញ ឬឃើញហើយតែធ្វើមិនដឹង មិនព្រមទទួល ដោយសារតែខ្លួនមាន
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-25 00:27
				         
				        
				      
				 	
				        
				       	
				       	
				        ដូចគ្មានអ្វីអភិវឌ្ឍន៍ទាល់តែសោះ ដើរមួយជំហានក៏គិតមួយជំហាន ដូចជីវិតគ្មានន័យអ្វីសូម្បីបន្តិច។ មិនមែនមិនចង់គិតទុកមុននោះទេ ប៉ុន្តែមិនដឹងថាគិតពីណាទៅណាមុន បើនៅក្នុងខួរក្បាលពេលនេះវាមានរឿងច្រើនពេកមិនដឹងចាប់ផ្តើមពីចំណុចណាទៅណា។ យូរៗក៏ធុញ យូរៗក៏ហត់ តែមិនដឹងធ្វើអ្វីបានមានតែស៊ូទៅមុខបន្តទៀតដើម្បីកំដរដង្ហើមដែលនៅសល់។
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-25 22:00
				         
				        
				      
				 	
				        
				       	
				       	
				        មានច្រើនគូបានបែកបាក់គ្នាដោយសារតែរយ:ចម្ងាយ ដែលគិតថាការដែលសាងស្នេហ៍ជាមួយមនុស្សដែលនៅឆ្ងាយពីគ្នាវាមិនអាចឈានទៅរកផ្លូវមួយដែលច្បាស់លាស់ ហើយអាចមករួមរស់នៅជាមួយគ្នាបានឡើយ។ ប្រសិនជាស្រឡាញ់គ្នាច្រើនគ្រប់គ្រាន់ ល្មមអាចនឹងយល់ពិតចិត្តគ្នា នោះរយ:ចម្ងាយវាលែងជាបញ្ហាទៀតហើយ។ ឆ្ងាយកាយតែកុំធ្វើឲ្យចិត្តយើងឆ្ងាយពីគ្នាអី ទម
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-25 22:01
				         
				        
				      
				 	
				        
				       	
				       	
				        ពាក្យថាសត្វអណ្តើកមិនមែនមានន័យសុទ្ធតែសំដៅទៅលើមនុស្សល្ងង់ មនុស្សដែលបរាជ័យក្នុងជីវិតលើអ្វីមួយទេ។ រៀនរស់ឱ្យដូចជាសត្វអណ្តើក មិនចាំបាច់ហក់ទោង ព្យាយាមរត់ឱ្យលឿនដូចជាសត្វទន្សាយឡើយ។ ដើរសន្សឹមៗ អមជាមួយស្នាមញញឹម ហើយលើកទឹកចិត្តខ្លួនឯង កុំបង្ខំ ព្រោះទម្រង់នៃស្ពានដែលយើងកំពុងតែដើរឆ្លងវាកំពុងពុកទៅហើយ ប្រសិនជាយើងព្យា
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-25 22:01
				         
				        
				      
				 	
				        
				       	
				       	
				        មិនមែនគេមិនចេះខឹងទេ មិនមែននរណាក៏អាចទទួលយករាល់ពាក្យសម្តីរបស់យើងបានឡើយ។ ការដែលគេរងនូវពាក្យសម្តីមិនល្អ មិនសមរម្យទាំងនោះ ហេតុដែលគេមិនតបតគឺគេមិនចង់មានរឿងច្រើនជាមួយយើងទៅវិញទេ។ ឈប់គិតថាខ្លួនឯងខ្លាំង ខ្លួនឯងអស្ចារ្យ ដែលនិយាយម្តងណាក៏គ្មានអ្នកតអី ព្រោះដែលគេមិនតក៏ព្រោះតែគេមិនចង់ជ្រលក់ឥតប្រយោជន៍ជាមួយមនុស្សដូចជា
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-25 22:02
				         
				        
				      
				 	
				        
				       	
				       	
				        _មានច្រើននាក់ដែលគិតថាខ្លួនឯងនឹងមិនអាចទៅណាបានឡើយ មេរៀននៅសាលារៀនមិនចេះផងតើនឹងទៅធ្វើអ្វីកើត។ តែគេភ្លេចគិតថាអ្វីដែលគេអាចធ្វើបានគឺនៅសាលាមិនមានបង្រៀនឡើយ។ _ខ្មាសគេណាស់នៅពេលដែលមានអ្នកមើលងាយ។ តែគេមិនបានគិតថាពាក្យមើលងាយទាំងនោះវាគ្រាន់តែជាសំឡេងខ្យល់តែគ្មានរូបរាង ហើយក៏ឥតប្រយោជន៍សម្រាប់ខ្លួនដែរ។ _ឈប់គិតថាមជ្ឈដ្ឋ
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-26 23:48
				         
				        
				      
				 	
				        
				       	
				       	
				        មនុស្សយើងមិនចេះតែទន់ជ្រាយរហូតនោះទេ គ្រប់យ៉ាងសុទ្ធតែអាចផ្លាស់ប្តូរបាន ដោយគ្រាន់តែត្រូវការពេលវេលាបន្តិចប៉ុណ្ណោះ។ ការមើលងាយវាមិនអាចមកធ្វើបាបយើងបានឡើយ ដរាបណាយើងចេះក្នុងការទទួលយកពាក្យសម្តីអ្នកដទៃ ថាតើពាក្យណាដែលគួរទទួលមកទុកក្នុងចិត្ត ហើយពាក្យណាខ្លះដែលគួរតែទម្លាក់ចោលភ្លាមៗពេលដែលគេកំពុងនិយាយ។ អ្នកនឹងយល់ពីខ្
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-26 23:48
				         
				        
				      
				 	
				        
				       	
				       	
				        ធ្លាប់សួរខ្លួនឯងទេថារាល់ថ្ងៃនេះខ្លួនធ្វើដើម្បីអ្វី ដើម្បីខ្លួនឯង ឬក៏នរណាម្នាក់? ការដែលព្យាយាមឃាត់ឃាំងមនុស្សម្នាក់ឱ្យនៅជាមួយយើង ស្រឡាញ់យើងរហូត នោះវាមិនមែនជារឿងងាយឡើយ។ គ្មាននរណាម្នាក់ដែលអាចនៅជាមួយយើងបានយូរទេ នៅពេលគេដឹងពីចំណុចអវិជ្ជមានរបស់យើងច្រើន ហើយគេទទួលយកមិនបាន។ ពេលខ្លះការដែលមិនព្រមឱ្យគេចេញពីយើងវាន
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-26 23:49
				         
				        
				      
				 	
				        
				       	
				       	
				        អ្នកឈរនៅចំណុចតូចមួយនៃផែនដី អ្នកឈរនៅទីនេះបានគឺវាពិតជាអស្ចារ្យណាស់។ អ្នកដឹងទេ? ទម្រាំតែមកដល់ចំណុចនេះបានវាមិនងាយឡើយ ពេលខ្លះអ្នកអាចនឹងគិតថា ខ្លួនឯងពិតជាអន់ណាស់ដែលគ្មានសម្ភារ:អ្វីឡួយឆាយដូចជាគេ។ ប៉ុន្តែអ្នកភ្លេចគិតថា អ្នកមានទ្រព្យដ៏មហាសាលលើសពីពួកមនុស្សទាំងនោះទៅទៀត។ ពិភពលោកដ៏សែនធំ! អ្នកមិនបានមើលទៅដល់ផ្លូវខ
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-26 23:50
				         
				        
				      
				 	
				        
				       	
				       	
				        កំុរវល់តែអង្គុយខកបំណងដោយសារតែរឿងឥតបានការ។ សម្លឹងទៅផ្ទៃមេឃពេលនេះទៅមើលតើវាមានលក្ខណ:បែបណាដែរ? តាមតំបន់ខ្លះក៏កំពុងតែចុះត្រជាក់ កន្លែងខ្លះក្តៅ ហើយកន្លែងខ្លះមានភ្លៀងធ្លាក់ ខ្លះទៀតក៏មិនមាន។ យើងគួរតែប្រើជីវិតឱ្យដូចទៅនឹងអាកាសនៃផ្ទៃមេឃ មានទុក្ខ មានសុខ មានសប្បាយចិត្ត ក៏ត្រូវតែមានការកើតទុក្ខ។ កុំគិតថាគ្មាននរណាជ
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-26 23:50
				         
				        
				      
				 	
				        
				       	
				       	
				        ពួកអ្នកធំកាន់អំណាចសាចឥទ្ធិពល រាស្រ្តអំពល់អង្វរករសុំជំនួយ គេមិនដឹងគេមិនខ្វល់គេមិនជួយ ដូចខ្លួនមួយលើផ្ទៃទ្វីបដាច់មេត្តា។ ខ្វល់ខ្មែរផងទាន់នៅមានពេលឱកាស ខ្វល់ខ្មែរខ្លះដើម្បីខ្លួននិងគ្រួសារ ប្រយោជន៍តើបើវាគង់ដល់កុមារ ជាតិខេមរានឹងរីកសាយល្បីម្តងទៀត។ ថែវាទៅឱ្យនៅសល់ជាដរាប កុំដេកស្ងាបក្នុងស្ថាប័នត្រឹមចោលម្សៀត កុ
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-30 23:40
				         
				        
				      
				 	
				        
				       	
				       	
				        ងើបពីគេងហើយក៏សែនមានក្តីសុខ។ មានក្តីសុខដែលបានប៉ះពន្លឺសូរ្យសែងមួយនេះ រីករាយដែលបានបន្តក្តីស្រមៃនៅព្រឹកថ្ងៃថ្មី ដែលបានផ្តល់ឱកាសសម្រាប់មនុស្សជាច្រើនលានអ្នក។ អ្នកនៅមានសំណាងណា៎! អ្នកមិនឯកាទេ ព្រោះមានច្រើននាក់ដែលគេរៀនមិនបានខ្ពស់ ហើយក៏មានអ្នកខ្លះរៀនមិនចប់ថ្នាក់បឋមភូមិផង ប៉ុន្តែគេអាចក្លាយខ្លួនទៅជាអ្នកជោគជ័យបា
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-30 23:40
				         
				        
				      
				 	
				        
				       	
				       	
				        នៅពេលដែលអ្នកដទៃមើលមក ក្រសែភ្នែកទាំងគូរបស់គេហាក់ដូចជាកំពុងគិតអ្វីម្យ៉ាងមកលើរូបយើងអ៊ីចឹង តែមិនដឹងនោះទេថា គេគិតល្អ ឬគិតអាក្រក់។ ពេលខ្លះក៏កុំទៅខ្វល់ពីគំនិតអ្នកដទៃច្រើនពេក ព្រោះពាក្យរបស់គេខ្លះគ្រាន់តែជាសំរាមដែលយើងមិនគួរប៉ះតែប៉ុណ្ណោះ។ គ្រប់មនុស្សមិនមែនចេះតែនឹងល្អជាមួយយើងរហូតឡើយ ពេលខ្លះការធ្វើល្អរបស់គេវាអា
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-30 23:43
				         
				        
				      
				 	
				        
				       	
				       	
				        កន្លងផុតទៅយូរណាស់ហើយនៅតែមិនអាចបំភ្លេចបាន។ អតីតទាំងប៉ុន្មានវានៅតែដក់ជាប់ក្នុងការចងចាំជានិច្ច មានពេលខ្លះក៏គិតថាខ្លួនឯងដូចជាយ៉ាប់ពេកហើយ យ៉ាប់ដែលមិនអាចលុបមនុស្សដែលមិនល្អចេញពីការចងចាំបាន។ ការឈឺចាប់វាបានធ្វើឱ្យមនុស្សជាច្រើននាក់ស្ទើតែបាត់បង់សតិ។ អ្នកធ្លាប់គិតខ្លះទេថាការដែលអ្នកបោះបង់នរណាម្នាក់ចោល ហើយទៅរកអ្ន
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-30 23:44
				         
				        
				      
				 	
				        
				       	
				       	
				        មិនបាច់ព្យាយាមឲ្យខ្លួនឯងពូកែបំផុតដើម្បីឲ្យអ្នកណាមកសរសើរនោះទេ។ គ្រាន់តែពូកែជាងខ្លួនឯងពីអតីតកាលក៏គ្រប់គ្រាន់។ មិនបាច់ធ្វើជារឹងមាំខ្លាំងពេកដើម្បីឲ្យអ្នកដទៃមើលមកថាខ្លួនយើងអស្ចារ្យ... គ្រាន់តែរៀនស្វែងយល់ពីភាពទន់ជ្រាយដែលធ្លាប់ធ្វើឲ្យ យើងយំក៏គ្រប់គ្រាន់។ មិនបាច់ទៅប្រៀបធៀបហើយច្រណែនឫស្សាអ្នកដទៃនោះឡើយ។ គ្រាន់
				          
				        
				        	ដោយ: Rosa168 នៅ 2021-07-30 23:45