Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ពួកអ្នកធំកាន់អំណាចសាចឥទ្ធិពល
រាស្រ្តអំពល់អង្វរករសុំជំនួយ
គេមិនដឹងគេមិនខ្វល់គេមិនជួយ
ដូចខ្លួនមួយលើផ្ទៃទ្វីបដាច់មេត្តា។

ខ្វល់ខ្មែរផងទាន់នៅមានពេលឱកាស
ខ្វល់ខ្មែរខ្លះដើម្បីខ្លួននិងគ្រួសារ
ប្រយោជន៍តើបើវាគង់ដល់កុមារ
ជាតិខេមរានឹងរីកសាយល្បីម្តងទៀត។

ថែវាទៅឱ្យនៅសល់ជាដរាប
កុំដេកស្ងាបក្នុងស្ថាប័នត្រឹមចោលម្សៀត
កុំព្រោះប្រាក់វិវត្តន៍ឱ្យអ្នកឃ្លាត
ប៉ុន្មានទៀតបើរលាយអ្នកក៏សូន្យ។

កុំព្រោះស័ក្តិប្រាក់មុខមាត់ដ៏កង្វក់
ឱ្យមកឆក់មនសិការធ្វើជាកូន
ខ្វល់វាផងព្រោះវាប្រៀបដូចជាក្បូន
បើវាសូន្យអ្នកក៏សូន្យស្លាប់ទាំងអស់។

ស្មេរ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=175111994480963&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login