Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដំណើរការអ្វីខ្លះ ដើម្បីឆ្លើយតបនឹងសំណូមពរខាងលើ?

ប្រធានបទៈក្រសួងដំណើរការវិជ្ជាជីវៈវិនិយោគទុនឧស្សាហកម្មទីផ្សារអន្តរជាតិ

មានសំណូមពរដែលតម្រូវឱ្យមានរៀបរំជាសាលាបណ្តុះវិជ្ជាជីវៈចម្រុះឱ្យបានទូលំទូលាយនិងច្រើនកន្លែង និងទាក់ទាញវិនិយោគទុន ក៏ដូចជាបំផុសឱ្យអ្នកមានលទ្ធភាពដើម្បីបង្កើតជាឧស្សាហកម្មធុនតូចិងមធ្យម ដើម្បីកែច្នៃកសិផលដែលអាចនាំចេញទៅទីផ្សារអន្តរជាតិ។
ដោយ: SpecialExams នៅ 2019-03-02 00:49
1203

តើត្រូវមានសកម្មភាពអ្វីខ្លះ ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាពនេះ?

ប្រធានបទៈសកម្មភាពការយុទ្ធសាស្ត្របណ្តុះបណ្តាលមូលដ្ឋាន

នៅក្នុងកម្មវិធីទី២ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឃន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ ចែងថា “ពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ” ហើយដើម្បីសម្រេចបាននូវសកម្មភាពអាទិភាពនេះ នាយកដ្ឋានវិវាទការងារនិងអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ព្រមទាំងការិយាល័យនៃការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្តើតឱ្យមានយន្តការសម្របសម្រួលផ្ទៃក្នុងមួយសំដៅប្រមូលនូវចំណុចប្រឈមថ្មីៗ ដែលអាចកើតឡើងនាពេលអនុវត្ត ដើម្បីធ្វើជាមូលដ្ឋាន កែសម្រួលនិងឆ្លើយតបភ្លាមៗ ឬត្រៀមធ្វើជាធាតុចូលក្នុងផែនការយុទ្ធសាស្ត្រនាពេលខាងមុខ។
ដោយ: SpecialExams នៅ 2019-03-02 00:49
1517

តើក្រសួងការងារ និងវិជ្ជាជីវៈមានវិធានការអ្វីខ្លះ ដែលនឹងជួយពង្រឹងបន្ថែមទៀតនៅបណ្តាញទំនាក់ទំនងរវាងមជ្ឃមណ្ឌលការងារទាំងអស់នៅក្នុងប្រទេស?

ប្រធានបទៈក្រសួងការងារសេវាកម្មការងារប្រសិទ្ធភាពទីផ្សារការងារ

គោលការណ៍ពង្រឹងប្រសិទ្ធភាពសេវាកម្មការងារ និងពង្រីកវិសាលភាពក្នុងការផ្តល់សេវាការងារ ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យទីផ្សារការងារដំណើរការបានល្អ។ សេវាកម្មនេះរួមមាន៖ ការផ្តល់ជំនួយក្នុងការរកការងារ និងដាក់ឱ្យចូលធ្វើការការផ្តល់ប្រឹក្សាការងារ និងការអនុវត្តកម្មវិធីទីផ្សារការងារឯទៀត។ សេវាការងារនេះជួយបំពេញតម្រូវការងារក្នុងអនុវិស័យអាទិភាព។
ដោយ: SpecialExams នៅ 2019-03-02 00:49
931
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login