Answer 1


user icon SpecialExams 2018-02-20 10:02

គុណសម្បតិ្ត៖

  • ផ្គត់ផ្គង់នូវកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់ទីផ្សារការងារនៅក្នុងវិស័យផ្សេងៗ
  • មានភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ជាពិសេសឧស្សាហកម្មដែលត្រូវការកម្លាំងពលកម្មច្រើន
  • ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឃសង្គម-សេដ្ឋកិច្ច
  • អាចបំពេញការងារនិងស្ថិតនៅក្នុងការងាររយៈពេលយូរមុនដល់វ័យចូលនិវត្តន៍
  • រក្សាលំនឹងនិងស្ថានភាពីទីផ្សារការងារពិសសរវាងផ្នែកតម្រូវការនិងការផ្គត់ផ្គង់កម្លាំងពលកម្ម

គុណវិបត្តិ៖

  • អត្រាបោះបង់ការសិក្សារបស់សិស្សស្ថិតក្នុងកម្រិតខ្ពស់ ដែលនាំឱ្យយុវជនភាគច្រើនមិនអាចទទួលបានការអប់រំកម្រិតមូលដ្ឋានពេលលេញ
  • យុវជនភាគច្រើនមិនបានបំពាក់ជំនាញ ដែលស្របតាមតម្រូវការរបស់ទីផ្សារការងារ ជាហេតុធ្វើឱ្យបាត់បង់ឱកាសនិងការប្រកួតប្រជែងក្នុងទីផ្សារការងារព្រមទាំងមានគម្លាតជំនាញ
  • ស្តិតក្នុងភាពអត់ការងាររយៈពេលយូរពិសេសសម្រាប់យុវជនដែលមានកម្រិតអប់រំទាប ឬគ្មានអាស្រ័យដោយកង្វះសមត្ថភាពនិងមិនដឹងពីវិធីស្វែងរកការងារដែលងាយស្រួល
  • កង្វះខាតព័ត៍មានទីផ្សារការងារនិងសេវាជាហេតុបណ្តាលឱ្យមិនអាចទទួលបានការងារសមរម្យ
  • ការធ្វើចំណាកស្រុកទៅក្រៅប្រទសនាំឱ្យមានលំហូរចេញ និងកង្វះខាតកម្លាំងពលកម្មសម្រាប់ទីផ្សារក្នុងស្រុក
  • មិនទទួលបានការប្រឹក្សាយោបល់អំពីអាជីព និងវិជ្ជាជីវៈ ជាហតុនាំឱ្យរៀបចំផែនការអាជីពមិនបានច្បាស់លាស់និងលំបាកក្នុងការចូលទីផ្សារការងារ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login