Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាកត្តាមនុស្សនៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម មានការប្រែប្រួល ។

២ ចូរបង្ហាញពីមូលហេតុនៃការវិវត្តគ្រឿងយន្ដ ក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ។

៣ តើដំណាក់កាលធំៗ ពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្មមានអ្វីខ្លះ ?

៤. តើវិស័យគមនាគមន៍ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មរីកចម្រើន ដូចម្ដេចខ្លះ ?

៥. តើផលវិបាកនៃការដឹកជញ្ជូនក្នុងសម័យបដិវត្តន៍ឧស្សាហកម្មមានដូចម្ដេចខ្លះ ?

ចម្លើយ

១. បានជាកត្តាមនុស្សនៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មមានការប្រែប្រួលព្រោះដោយសារនៅសតវត្សទី ១៩ ការរីកចម្រើនផ្នែកកសិកម្មនិងវេសាស្រ្ដបានលុបបំបាត់នូវគ្រោះទុរ្ភិក្សនិងជំងឺរាលដាលធ្ងនធ្ងរនៅអឺរ៉ុបបន្ដកើនឡើងយ៉ាងរហ័សជាងកាលពីក្នុងសតវត្សទី ១៨ ។​

២. មូលហេតុនែវិវត្តិគ្រឿងយន្ដ ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មគឺ ការប្រើម៉ាស៊ីនដើរដោយចំហាយទឹក​ អាចផ្ដល់ថាមពលដ៏សម្បូរថាមពលដ៏សម្បូរបែបនឹងមានតម្លៃថោក ។ នៅរវាងឆ្នាំ ១៨០០ ប្រទេសអង់គ្លេសមានធ្យូងថ្ម កម្លាំង ពលកម្ម​ធន និងម៉ាស៊ីន វាយនភ័ណ្ឌទី ១  ដែលអាចឪ្យគេទទួលនាមផលទុនយ៉ាងច្រើនសម្បើមលើផលទុនដែលនៅសេសសល់​ ។ ​ចំណែកប្រទេសដទៃទៀតកាន់តែច្រើនជាលំដាប់ អាស្រ័យដោយការអភិវឌ្ឍន័បច្ចេកទេសនោះគឺ “បដិវត្តន៍ឧស្សាហកម្ម “ ។ ឧស្សហកម្មប្រមូលផ្ដុំជំវិញតំបន់ស្រទាប់ធ្យូថ្ម ឬ ស្រទាប់រ៉ែដែក កំពង់ផែ និងទីក្រុងធំៗ ។ ឧស្សាហកម្មទាំងនោះបានប៉ះពាល់យ៉ាងខ្លាំងមុនគេគឺ អណ្ដូងរ៉ែ ការជីកស្លដែក និងវាយនភ័ណ្ឌដែលធ្វើឪ្យចំនួនផលិតផលមានការរីកកើនឡើង ។ ម៉ាស៊ីនដើរដោយចំហាយទឹកអាចធ្វើឪ្យម៉ាស៊ីនប្រមាណ ១០ គ្រឿងដំណើរការបាន ត្រូវទាបទារការពង្រីកទំហំរោងចក្រទូលំទូលាយ ដើម្បីងាយស្រួលប្រមូលផ្ដុំការផលិត ។ រោងចក្រមានចំនួនរាប់រយរាប់ពាន់ ត្រូវការកម្មករច្រើនមកពីជនបទស្រែចម្ការដែលធ្វើឪ្យសប្បិកម្មនៅទីនោះធ្លាក់ចុះបន្ដិចម្ដងៗ ។ ការប្រមូលផ្ដុំកម្មករគឺដើម្បីឆ្លើយតបនឹងតម្រូវការនៃគ្រឿងម៉ាស៊ីន ។ ក្រោមយក គេរកឃើញផលិតផលថ្មី (អាលុយមីញ៉ូម ) ម៉ាស៊ីនថ្មី (ម៉ាស៊ីនបោះពុម្ភ ម៉ាស៊ីនដែរ ) ប្រភពថាមពល (ប្រេងកាត អគ្គិសនី )បានពង្រីកបដីវត្តន៍ឧស្សាហកម្មដល់តំបន់ដទៃទៀត ដែលធ្វើ។ឪ្យជីវភាព រស់នៅពួកគេមានការផ្លាស់ប្ដូរ ។
៣. ដំណាក់កាលធំៗ ពាន់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្ម មានយុគកប្បាសនិងពីធ្យូងថ្មទៅប្រេងកាត ។

៤. វិស័យគមនាគមន៍សម័យបដិវត្តន៍ឧស្សាហកម្មរីកចម្រើនគឺ ៖ នៅសតវត្សទី ១៨ នៅក្នុងអណ្ដូងរ៉ែអង់គ្លេស គេប្រើកម្លាំងសត្វសេះអូសទាំញកូនទូរថយភ្លើង​ដំបូងមនៅលើផ្លូវរថភ្លើងធ្វើអំពីឈើក្រោយមកធ្វើអំពីដែក ។ ក្នុងឆ្នាំ ១៨១៤ ជនជាតិអង់គ្លេស ស្ដេហ្វាន់សុន បានធ្វើឪ្យម៉ាស៊ីនប្រើចំហាយទឹកបើកបរបានដោយប្រើកង់ ។ ម៉ាស៊ីនក្រោយនេះប្រើដោយប្រព័ន្ធពីស្ដុងនិងយេនក្បាលរថភ្លើងក៏ចាប់កំណើតឡើង ។ មុនដំបូងរថភ្លើងដឹកតែទំនិញប៉ុណ្ណោះ ក្រោយមកនៅឆ្នាំ១៨៣០ រថភ្លើងដឹកអ្នកដំណើរទី១​ ក៏ដំណើរការឡើង ។ ក្នុងឆ្នាំ ១៨៤៨ រថភ្លើងមានបំពង ផ្សេងហ្រ្វាំខ្យល់ទប់ល្បឿនជួយរក្សាសុវត្ថិភាព កម្លាំងនិងល្បឿនមាន​ ១០០km/h ។ ចាប់ឆ្នាំ១៨១៤ ដល់ ១៩៥០ នៅអឺរ៉ុបខាងលិចគ្របដណ្ដប់ទៅដោយប្រព័ន្ធផ្លូរដែកណែនណាន់តាន់តាប់ ។ ផ្លូវអយស្ម័យយានទី ១ ដែលឆ្លងកាត់អាមេរិចបណ្ដាលឪ្យមានកមណើនប្រជាជននិងអាចបង្ហាញឃើញពីទឹកដីដ៏ធំធេងនៅសហរដ្ឋអាមេរិច ១៨៦៩ នៅកាណាដា ១៨៨៥ និងរូស៊ី១៩០៣ ។ នាវានៅតាមដងទន្លេនិងសមុទ្រទាំងឡាយកាន់តែរីកចម្រើនឡើងជាលំដាប់បំពាក់ដោយឆ្នាំងចំហាយទឹកកង់ស្លាបរហាត់ បន្ទាប់មកជាស្លាបចក្រ ។ នាវាទាំងនោះមានល្បឿងលឿននិងទៀតទាត់ ។ នាវាដែលប្រើដោយចំហាយទឹក និងស្រោមពយដែកថែបត្រូវបានជំនួសដោយនាវាដែលប្រើក្ដោង ។ ព្រែកជីក “ ស៊ុយអរ “ ដែលបានបើកឪ្យប្រើប្រាស់ក្នុងឆ្នាំ ១៨៦៩ និងព្រែកជីក “ប៉ាណាម៉ា “ ដែលជីកហើយនៅឆ្នាំ ១៩១៤ អាចកាត់បន្ថយចម្ងាយផ្លូវឪ្យខ្លី ។ ជាលើកដំបូងដែលរថភ្លើងនិង នាវាដើរដោយចំហាយទឹកអាចដឹកជញ្ជូនបានយ៉ងរហ័ស ចំណុះដ៏ច្រើនក្នុងចម្ងាយដ៏ឆ្ងាយនិងក្នុងតម្លៃថោក ។ ម៉ាស៊ីនផ្ទុះបង្កើតឡើងដោយជនជាតិអាឡឺម៉ង់ ដែមឡ័រ និងបេន បង្ហាញមុនដំបូងពីរថយន្ដ ។​អ្នកស្ថាបនារថយន្ដ ដូចជាលោករឺណូ ប៊ុយហ្គាទី និងឡឺវ៉ាស័រ បានប្រឈមមុខគ្នាក្នុងការប្រកួតប្រណាំងរថយន្ដ ចំណែកឯលោក ដុនឡុប បង្កើតសំបកកងឡាន ។ នៅឆ្នាំ ១៩០៣ លោកហ្វ្រឺររ៉ាយ ហោះហើរ ដោយប្រើគ្រឿងឧបករណ៍ធ្ងន់ជាងខ្យល់ ហើយលោកប្លេរីយូឆ្លងកាត់តំបន់ ម៉ង់ ដោយយន្ដហោះនៅក្នុងឆ្នាំ ១៩០៩ ។

៥. ផលវិបាកនៃការដឹកជញ្ជូនក្នុងសម័យបដិបត្តន៍ឧស្សាហកម្មមាន ៖ ផ្លូវដែកនិងនាវាដើរដោយចំហាយទឹកត្រូវការមូលធនដ៏ច្រើនសម្បើមដែលផ្តត់ផ្តងដោយធនគារឬ ដោយក្រុងហ៊ុនឯកជន ។ ស្ពានផ្លូវរូងក្រោមដី ស្ពានដោម (ស្ពានកាត់ពីលើផ្លូវឬកាត់ជ្រលងភ្នំ ) ចំណតរថភ្លើងធ្វើឪ្យទេសភាពទាំងឡាយប្រែប្រួល ។ សំណង់ទាំងនេះត្រូវការចាំបាច់នូវការងារសាងសង់ដ៏ធំធេង ដែលបណ្ដាលឪ្យសេដ្ឋកិច្ចលូតលាស់រហ័ស ។ ដំណើររការនៃប្រព័ន្ធផ្លូវដែដកបង្កើតការងារយ៉ាងទំនាញៗ ធានាដោយភ្នាក់ងារអយស្ម័យយាន គួបផ្សំ នឹងមោទនភាពនៃវិជ្ជាជីវៈរបស់ពួកគេ ។ មនុស្សធ្វើចរាចរកាន់តែងាយស្រួលដោយសាររថភ្លើងនិងកប៉ាលប្រើចំហាយទឹកដែលសម្រូលដល់ចំណាកជនបទនិងទេសសន្ដរប្រវេសន៍ (ដំណើរផ្លាស់ប្រទេស ) ។ ចំណែកការបង្កើតជាទូរលេខ ( ការប្រើជាសំបុត្រ ) និងការបង្កើតជាទូរស័ព្ទធ្វើឪ្យងាយស្រួលដល់ទំនាក់ទំនងគ្នា ។ ទីក្រុងនីមួយៗឬស្មើរតែគ្រប់ទឺក្រុងចង់មានស្ថានីយ៍របស់ខ្លួនសម្រាប់ទទួលធ្យូងឬម៉ាស៊ីនឲឪសម្រាប់ធ្វើជី សារព័ត៌មាននិងផ្ទើផលិតផលរោងចក្របសុសត្វ ផលដំណាំ ផ្លែឈើមុនរដូវ ។ គ្រោះទុរ្ភឹក្សថយចុះនៅទ្វីបអឺរ៉ុប ព្រោះថាសាច់គោរបស់ប្រទេសអាសង់ទីន ស្រាអាល់ស៊េរី ត្រូវសាលីរបស់កាណាដាមានច្រើនតាមកំពុងផែ ។ ប្រទេសអង់គ្លេសនិងបារាំងទិញកប្បាសពីសហរដ្ឋអាមេរិច ក្រណាត់ឡែនអូស្រ្ដាលីហើយបញ្ចេញផលិតផលសម្រេចលក់ទៅគ្រប់ទ្វីប ។ ចម្ងាយដ៏ឆ្ងាយដែលពីមុនជាឧបសគ្គមិនអាចឆ្លងកាត់បានលែងមានបញ្ហាទៀតហើយ ។ ពិភពលោកហាក់ដូចជារួញយ៉ាងតូច ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login