Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើកង្វក់លើបញ្ហាបួនយ៉ាងរបស់មនុស្សជាតិលើពិភពលោកនោះគឺមកពីអ្វីខ្លះ ?

២. នៅទីក្រុង ខ្យល់អាកាសត្រូវបំពុល តើលារបំពុលនេះមានប្រភពមកពីណា ?

៣. តើការបំពុលខ្យល់មានផលវិបាកយ៉ាងណាខ្លះ ?

៤. តើត្រូវធ្វើដូចម្ដេច ដើម្បីកាត់បន្ថយការបំពុលនេះ ?

៥. ការដាំរុក្ខជាតិលំអរជាអ្វី ? ការដាំរុក្ខជាតិលំអរមានអត្ថប្រយោជន៍អ្វីខ្លះដល់មនុស្ស ?

ចម្លើយ​

១. កង្វល់លើបញ្ហាបួនយ៉ាងរបស់មនុស្សជាតិលើពិភពលោកនោះគឹមកពី ៖

  • បញ្ហាបរិស្ថាន
  • បញ្ហាច្របូកច្របល់ខាងសីលធម៌
  • បញ្ហារីកសាយនៃសព្វាវុធទំនើបៗ
  • បញ្ហារោគសង្គម
  • បញ្ហារាតត្បាតនៃជំងឺអេដស៍
  • បញ្ហាកំណើនមនុស្សលើពិភពលោក ។

២. នៅទីក្រុងខ្យល់អាកាសត្រូវបំពុលនះមានប្រភពមកពី ៖

  • ផ្សេងរោងចក្រ
  • ផ្សេងរថយន្ដ
  • កាកសំណល់ស្អុយ ប្រព័ន្ធគ្មានគំរប
  • កាកសំណល់រោងចក្រ
  • សារធាតុគីមី និងឧស្ម័ន
  • ធូលី ....។

៣. ការបំពុលខ្យល់មានផលវិបាកដូចជា ៖

  • ខូចប្រព័ន្ធដង្ហើម ខូចសុខភាព សួត បំពង់ដង្ហើម ជំងឺសើស្បែក ភ្នែក ខួរក្បាល
  • បំផ្លាញស្រទាប់អូសូន
  • បំផ្លាញបរិស្ថាន ។

៤. ដើម្បីកាត់បន្ថយការបំពុលនេះត្រូវ ៖

  • សង់រោងចក្រឪ្យនៅឆ្ងាយពីទីក្រុង
  • ដឹកសំរាមចេញពីក្រុង សំអាតទីក្រុង បង្កើតរោងចក្រ បំផ្លែងសំរាម ទៅជារបស់ប្រើប្រាស់
  • អប់រំចំណេះដឹងអំពីការរក្សាបរិស្ថាន
  • ប្រើប្រាស់យានយន្ដស្របតាមបច្ចេកទេស
  • ទឹកសំបូរបែប មានអនាម័យ តម្លៃទាប
  • មាសនទំនួលខុសត្រូវមានស្មារតីភ្ញាក់រលឹក
  • កាត់បន្ថយការប្រើប្រាស់សារធាតុគីមីបំពុល
  • វិធានការច្បាប់ចំពោះអ្នកបំពុលខ្យល់ ។

៥. ការដាំរុក្ខជាតិលំអ គឺជាសិល្បៈនៃការតែងលំអដោយរុក្ខជាតិស្លឹក និងផ្កាក្នុងគោលបំណងធ្វើឪ្យបរិវេណជុំវិញផ្ទះ និងកន្លែងផ្សេងទៀតនៅក្នុងផ្ទះមានសោភ័ណ្ឌភាព ។ រុក្ខជាតិជួយបន្ថែមសម្រស់ទីធ្លា និងគេហដ្ឋាន ។ ផ្កាមានគួរជាទីពេញចិត្ត រុក្ខជាតិគ្មានផ្កាអាចផ្តល់សម្រស់តាមផ្នែកផ្សេងៗទៀតដូចជាស្លឹក និងដើម ។

+ សារប្រយោជន៍នៃការដាំរុក្ខជាតិលំអមានដូចជា ៖

  • ធ្វើឪ្យគេហដ្ឋាននិងបរិស្ថានជុំវិញមានសោភ័ណ្ឌគួរឪ្យចង់រស់នៅ
  • លើកកំពស់តម្លៃសម្បត្តិធម្មជាតិ និងជួយរក្សាបរិស្ថាន
  • ជាសកម្មភាពប្រកបដោយអត្ដន័យសម្រាប់សមាជិក គ្រួសារ នៅពេលទំនេរពីការងារមួយចំនួន
  • ធ្វើឪ្យមានផាសុកភាពដោយបរិវេណជុំវិញផ្តះត្រជាក់ និងរក្សាបានលំនឹងអុកស៊ីសែន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login