Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពាក្យថា “ព្រះស្រែ” មានអត្ថន័យច្រើនណាស់ ៖

  • អត្ថន័យធម្មតា “ស្រែ” សំដៅទៅលើស្រែដែលជាទីកន្លែងសម្រាប់ប្រជាកសិករធ្វើស្រែ ដើម្បីទទួលបាននូវផលស្រូវក្នុងការចិញ្ចឹមជីវិត ។
  • តាមន័យម្យ៉ាងទៀត “ព្រះស្រែ” គឺជាស្រែដែលព្រះមហាក្សត្រទ្រង់ច្រត់ ព្រះនង្គ័លជារៀងរាល់ឆ្នាំនៃពិធីច្រត់ព្រះនង្គ័ល ។
  • ម្យ៉ាងទៀត តាមរយៈសិលាចារឹតជាច្រើនទាំងសម័យមុនអង្គរឬក្រោយអង្គរក៏ដោយ ក៏បានរៀនរាប់ពីអំណោយព្រះមហាក្សត្រនៅក្នុងនោះក៏មានការធ្វើអំណោយស្រែថ្វាយជាសម្បត្តិដល់សាសនា ។ កាលណាគេនិយាយថា “ព្រះស្រែ” គឺស្រែនោះនៅក្បែប្រាសាទ ឬទេវស្ថានគឺជាស្រែថ្វាយដល់ព្រះ តែបើស្រែស្ថិតនៅជិតវាំងបុរាណវិញគឺស្រែហ្លួង ។ ដូច្នេះយើងឃើញថាពាក្យ “ព្រះស្រែ” គឺជាពាក្យដែលគេតែងនិយម ប្រើតែនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល តែប៉ុណ្ណោះរហូតមកិដល់បច្ចុប្បន្ននេះពាក្យនេះក៏នៅតែត្រូវបានប្រើប្រាស់ដែរដោយសារប្រទេស ខ្មែរ យើងនៅមានព្រះមហាក្សត្រគ្រប់គ្រង​ប្រទេសនៅឡើយ ។ ម្យ៉ាងទៀតពិធីនេះក៏ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ។

ខ. ពិធីច្រត់ព្រះនង្គ័លនេះ គឺមានតាំងពីសម័យនគរភ្នំ (សវ.ទី១ ដល់ទី៦) មកម្ល៉េះ ។ តាមរយៈឯកសារចិនក៏បានបញ្ជាក់ផងដែរនៅសម័យនគរភ្នំនេះ មានព្រះមហាក្សត្រព្រះនាមព្រះបាទកៅណ្ឌិន្យ បានធ្វើដំណើរពីប្រទេសឥណ្ឌាឬដោយម៉ាឡាយូមកកាន់ប្រទេសភ្នំនៅស.វទី១នៃគ.ស ។ ការចូលមកលើទឹកដីនគរភ្នំរបស់ព្រះបាទកៅណ្ឌិន្យនេះបាននាំមកនូវវប្បធម៌ អរិយធម៌ឥណ្ឌាមកជាមួយ ។

  • នៅពេលជាមួយនឹងការលក់ដូររបស់ឥណ្ឌា ឥណ្ឌាបានផ្សព្វផ្សាយវប្បធម៌ អរិធម៌របស់ខ្លួន ។ ជាហេតុធ្វើឱ្យសង្គមខ្មែរស្រូបយកវប្បធម៌ថ្មីមួយទាំងផ្នែកទំនៀមទម្លាប់ ប្រពៃណី សាសនា អក្សរសាស្រ្ត នយោបាយសេដ្ឋកិច្ច របបគ្រប់គ្រងប្រទេស ។ ជាពិសេសគឺ ទំនៀមទម្លាប់ប្រពៃណី ដែលបានទទួល និងកែច្នៃទៅជារបស់ខ្មែរតាំងពីពេលនោះមក ។ ដូច្នេះ ពិធីច្រត់ព្រះនង្គ័លបានប្រារព្ធនៅស្រុកខ្មែរ ហើយទំនៀមទម្លាប់នេះ ក៏មាននៅក្នុងប្រទេសឥណ្ឌាដែរ ដូចមាននៅក្នុងរឿងរាមាយាណៈនិងរឿងមហាភារតយុទ្ធ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login