Ask
Websites Login

សំនួ

១. តើសម័យឧដុង្គគិតចាប់ពីឆ្នាំណាដល់ឆ្នាំណា ? ព្រះមហាក្សត្រណាសោយរាជ្យដំបូងគេ ? ព្រះមហាក្សត្រណាសោយរាជ្យក្រោយគេ​?

២. តើព្រះបាទស្រីសុរិយោពណ៌ សោយរាជ្យពីឆ្នាំណា ដល់ឆ្នាំណា ? ទ្រង់មានរាជបុត្រប៉ុន្មានអង្គ ? នាមអ្វីខ្លះ ?

៣. ហេតុអ្វីព្រះបាទសុរិយោពណ៌ ងាកមកចងសម្ព័ន្ធភាពជាមួយកយួនវិញ ? តើសម្ព័ន្ធភាពនេះបានផ្តល់ផលវិបាកអ្វីខ្លះដល់ប្រទេសកខ្មែរ ?

៤. ហេតុអ្វី បានជាព្រះបាទស្រីសុរិយោពណ៌ ដាក់រាជថ្វាយព្រះរាជបុត្រជ័យជេដ្ឋាទី២ ? ព្រះជ័យជេដ្ឋាទី២ មាននាមសម្រាប់រាជាថាដូចម្តេច ? ទ្រង់សោយរាជពីឆ្នាំណា ដល់ឆ្នាំណា ?

៥. ព្រះបាទជ័យជេដ្ឋាទី២ មានបុត្រប៉ុន្មានអង្គ ? អង្គណាខ្លះ ?

៦. តើព្រះឧទ័យបរមរាជា ( អនុជជ័យជេដ្ឋាទី២ ) ទ្រង់មានបុត្រប៉ុន្មានអង្គ ? អង្គណាខ្លះ ?

៧. ចូររនិយាយពីសង្គ្រាមរវាងខ្មែរ សៀម ក្នុងរជ្ជកាលព្រះជ័យជេដ្ឋាទី២ ?

៨. ព្រះបាទជ័យជេដ្ឋាទី២ បានអភិសេកជាមួយមហេសីជាជនជាតិយួនឈ្មោះអ្វី ? បានផ្តល់លទ្ធផលដូចម្តេចដល់ប្រទេសខ្មែរ​ ?

៩.​ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ តើទ្រង់មានទំនាក់ទំនងពាណិជ្ជកម្មជាមួយពួកណាខ្លះ ?

១០. ចូរនិយាយពីការពឹងពាក់បរទេសរបស់រាជវង្សខ្មែរ នៅស.វទី១៧.១៨ ។

១១. ចូរនិយាយពីវិបត្តិរាជវង្ស នៅចុងស.វទី១៨ ។

១២.​ តើស្តេចអង្គណា ដែលបានឡើងសោយរាជ្យស្នងព្រះជ័យជេដ្ឋាកទី២ ? ទ្រង់សោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា ? មាននាមសម្រាប់រាជ្យដូចម្តេច​ ?

១៣. តើព្រះធម្មរាជាទី២ ឬចៅពញាតូបានបន្សល់ទុកនូវស្នាដៃអ្វីខ្លះ ?

១៤. ចៅពញាតូទ្រង់សុគត់នៅឆ្នាំណា ? មូលហេតុអ្វី ? ក្សត្រអង្គណាស្នងរាជ្យបន្ត ? ពីឆ្នាំណាដល់ឆ្នាំណា ? មាននាមសម្រាប់រាជ្យដូចម្តេច ?

១៥. តើព្រះអង្គទងរាជា ទ្រង់បានធ្វើដូចម្តេចចំពោះដីខ្មែរនៅភាគខាងត្បូង ?  

១៦. ព្រះអង្គទងរាជាទ្រង់សុគតនៅឆ្នាំណា ? ក្សត្រកអង្គណាសោយរាជ្យបន្ត ពីឆ្នាំណាដល់ឆ្នាំណា ? មាននាមសម្រាប់រាជ្យដូចម្តេច ?

១៧. តើព្រះអង្គចន្ទ ទ្រង់ឡើងសោយរាជ្យនៅឆ្នាំណា ? មាននាមសម្រាប់រាជ្យដូចម្តេច ? ក្នុងរាជ្យទ្រង់មានព្រឹត្តិការណ៍អ្វីខ្លះកើតឡើង ?

១៨. ចូរនិយាយពីស្ថានភាពកម្ពុជា នៅសម័យឧដុង្គ ។

១៩. ចាប់ពីកក្រោយរាជ្យព្រះរាមាធិបតីមក តើប្រទេសខ្មែរធ្លាប់ទៅក្នុងស្ថានភាពបែបណា ?

២០. ក្រោយពីអង្គអេងសុគត តើរាជ្យសម្បត្តិស្ថិតទៅលើក្សត្រអង្គណា ? នៅឆ្នាំណា ? មាននាមសម្រាប់រាជដូចម្តេច ?

២១. តើព្រះបាទអង្គឌួង ជាបុត្រស្តេចអង្គណា ? ទ្រង់ឡើងសោយរាជ្យពីឆ្នាំណា ដល់ឆ្នាំណា ? ពេលទ្រង់ឡើងសោយរាជ្យប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណា ?

២២. ចូរនិយាយពីទំនាក់ទំនង ថៃ ស្តេច មិង ម៉ាង នៅក្នុងប្រទេសកម្ពុជា ។

ចម្លើយ                                                               

១. សម័យឧត្តុង គិតចាប់ពីឆ្នាំ ១៦២០ ដល់ ១៨៦៣ ។ ព្រះមហាក្សត្រដែលសោយរាជ្យដំបូងគេគឺ ព្រះបាទជ័យជេដ្ឋាទី២ ហើយព្រះមហាក្សត្រដែលសោយរាជ្យក្រោយគេគឺព្រះបាទនរោត្តម ។

២. ព្រះបាទស្រីសុរិយោពណ៌ ទ្រង់សោយរាជ្យជាស្តេចផែនដីនៅឆ្នាំ ១៦១៣​ដល់ឆ្នាំ ១៦១៨ ។ ទ្រង់មានព្រះរាជបុត្រ២អង្គគឺ ព្រះជ័យជេដ្ឋាទី២ និងព្រះឧទ័យ ។

៣. បានជាព្រះបាទស្រីសុរិយោពណ៌ ងាកមកចងសម្ព័ន្ធភាពជាមួយយួនវិញព្រោះការបែកបាក់បន្ទាយលង្វែកឆ្នាំ១៥៩៤គឺជាការឈឺចាប់របស់ខ្មែរ បន្ទាប់ពីការបែកបាក់អង្គរដែលបណ្តាលមកពីខ្មាំងសត្រូវសៀម ។ ការលូកដៃកូរកាយតាមល្បិចកល្បនិងធ្វើអន្តរាគមន៍ឥតឈប់ឈរដែល មានទីសដៅធ្វើឲ្យខ្មែរខ្សោយ ដើម្បីលេបយកទឹកដី ដែលនាំឲ្យព្រះបាទស្រីសុរិយោពណ៌ មានការធុញទ្រន់និងមេរៀនដដែលៗ សម្រាប់សត្រូវសៀម ។ ដើម្បីឲ្យមានលំនឹងព្រះអង្គកបានធ្វើកាចង់សម្ព័ន្ធភាពជាមួយនឹងស្តេចយួន ។

          សម្ព័ន្ធភាពនេះ មិនបានធ្វើឲ្យខ្មែររស់បាននៅដោយសុខស្រួលឡើយ ផ្ទុយទៅវិញ វាជាទំងន់មួយមកឲ្យខ្មែរកដោយសារសម្ព័ន្ធភាពនេះធ្វើឲ្យខ្មែរបាត់បង់៖

  • សិទ្ធិគ្រប់គ្រងតំបន់ពាណិជ្ជកម្ម នៃដែនដីភាគខាងត្បូងត្រូវបាត់បង់
  • ការហូរចូលនៃប្រជាជនយួន មកលើទឹកដីខ្មែរនាភាគខាងត្បូង និងធ្វើឲ្យខ្មែរអស់អំណាចនៅលើទឹកដីនេះ
  • ប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមន៍យួនដែលប្រទេសនេះបានធ្វើទុក្ខបុកម្នេញ និងផ្តល់មេរៀនយ៉ាងល្វីងជូចត់សម្រាប់ខ្មែរ ។

៤. បានជាព្រះបាទស្រីសុរិយោពណ៌ ដាក់រាជថ្វាយព្រះរាជបុត្រជ័យជេដ្ឋាទី២ ព្រោះមានប្រត្តិកម្មមួយផ្ទុះឡើងប្រឆាំងនឹងការទទួលយកទំនៀមទំលាប់សៀមមកបង្ខំឲ្យខ្មែរប្រើ ជាហេតុបណ្តាលឲ្យទ្រង់ដាក់រាជ្យនៅឆ្នាំ ១៦១៨ ទៅឲ្យព្រះរាជបុត្រច្បង ហើយទ្រង់គង់នៅជាឧភយោរាជវិញ ។

          ព្រះបាទជ័យជេដ្ឋាទី២ ទ្រង់ដោយរាជ្យឆ្នាំ ១៦១៨ .​១៦២៨ ដោយមាននាមសម្រាប់រាជ្យថាសម្តេចព្រះរាជឱង្ការព្រះបាទជ័យជេដ្ឋាធិរាជរាមាធិបតី ។​

៥. មុនពេលសោយរាជ្យក្នុងព្រះជន២៦វស្សា ទ្រង់មានបុត្រ២អង្គគឺ៖

  • ចៅពញាតូ ជាមួយអ្នកម្នាងសុខ
  • ចៅពញានូ ជាមួយអ្នកម្នាងទង

លុះសោយរាជ្យបាន២ឆ្នាំព្រះអង្គមានបុត្រ ៖

  • ចៅពញាច័ន្ទផជាមួយអ្នកម្នាងជាតិលាវឈ្មោះ ប៊ុសតាមរាជពង្សាវតាខ្មែរថាព្រះអង្គមានបុត្រពីអង្គទៀតគឺ
  • ច័ន្ទវតីក្សត្រីជាមួយអ្នកម្នាងនង
  • បុប្ផាវតី ជាមួយអគ្គមហេសីជាយួន អង្គចូវ ។

៦.  ព្រះអង្គមានអ្នកម្នាង៣នាក់និងមានបុត្រ៤អង្គគឺ៖

  • អ្នកអង្គនន់ ជាមួយអ្នកម្នាង សន
  • អ្នកអង្គសូរ ជាមួយអ្នកម្នាងសួសឮ
  • អ្នកអង្គតន់ ជាមួយអ្នកម្នាង សួស
  • អ្នកអង្គអិម ជាមួយអ្នកម្នាងអិន ។

៧. ព្រះជ័យជេដ្ឋាពុំព្រមទទួលស្គាល់អំណាចសៀម នៅលើទឹកដីខ្មែរ ព្រះចៅសៀមក៏លើកទ័ពចូលវាយខ្មែរនៅឆ្នាំ១៦២២ ។ ទ័ពសៀមលើកមកដល់ភ្នំចុង្គាង ( ខេត្តបរិបូណ៍ ) ព្រះជ័យជេដ្ឋាបានលើកទ័ពទៅតទល់នឹងទ័ពខ្លាំង ។ សៀមបាក់ទ័ពហើយត្រូវខ្មែរចាប់ជាឈ្លើយសិកអស់ជាច្រើន ព្រះអង្គហៅឈ្លើយនោះថា សៀមចុង្គាង ។ នៅឆ្នាំ ១៦២៣សៀម បានលើកទ័ពមកវាយខ្មែរម្តងទៀត ក្រោមបញ្ជារបស់ព្រះចៅសៀម ស្រូធម្មរាជា ។ លើកនេះ ទ័ពសៀមបានមកដល់ស្រុកពាម ហើយបានជួបប្រយុទ្ធនឹងទ័ពព្រះឧទ័យដែលចេញពីឧដុង្គមានជ័យទៅ ។ សៀមកបានចាញ់ទ័ពខ្មែរម្តងទៀត ។ រាជពង្សាវតារថា ក្រោយមកព្រះចៅសៀមចាត់ឲ្យបុត្រនាមព្រះជេដ្ឋា លើកទ័ពមកវាយខ្មែរម្តងទៀតតាមជើងទឹក ព្រះឧទ័យចេញទៅតទល់ទៀត សៀមមិនហានច្បាំងក៏ដកថយ ។ ព្រះឧទ័យសុំចូលវាយស្រុកសៀមតែព្រះជ័យជេដ្ឋាទី២ទ្រង់មិនអនុញ្ញាត ។

៨. ឈ្មោះក្សត្រីអង្គចូវ ។ ការរៀបអភិសេកនេះ ធ្វើឲ្យប្រទេសខ្មែរកើតរឿងចម្រូងចម្រាស់យ៉ាងខ្លាំង ។ វៀតណាមវាយយកបានទឹកដីចម្ប៉ានៅស.វ ១៧ ។ នៅឆ្នាំ១៦២៣ គ.សគណៈបេសកម្មទូតដោយវៀត បានលើកសំណើរសុំឲ្យដាយវៀតបង្កើតគ្រឹះជំនួញ នៅប៉ែកខាងត្បូងប្រទេសខ្មែរពីរគឺ ព្រៃនគរ និងកំពង់ក្របី ព្រមទាំងសុំអនុញ្ញាតិឲ្យមានសិទ្ធិកា់កាប់ក្រសួងគយនៅទីនោះផង ។ ដោយមានមហេសីជាជនជាតិយួន ព្រះជ័យជេដ្ឋាទី២ ពិបាកនិងប្រកែកក៏យល់ព្រមអនុញ្ញាតឲ្យតែ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែជាការបោកបញ្ជោតរបស់ដាយវៀតយ៉ាងពិតប្រាកដ ​៖

  • ការហូរចូលនៃប្រជាជនដាយវៀត មកលើទឹកដីខ្មែរនាភាគខាងត្បូង និងធ្វើឲ្យខ្មែរអស់អំណាចនៅលើទឹកដីនេះ
  • ប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមដាយវៀតដែលប្រទេសនេះបានធ្វើទុកបុកម្នេញ និងផ្តល់មេរៀនយ៉ាងល្វីងជូចត់សម្រាប់ខ្មែរ ។

៩. ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ព្រះអង្គមានទំនាក់ទំនង៖

  • ជាមួយពួកហូឡង់ ឆ្នាំ១៦២០
  • ជាមួយពួកព័រទុយហ្កាល់
  • ជាមួយពួកចិនជាអ្នកជំនួញជើងឯងជាងគេ នៅអាស៊ីអាគ្នេយ៍
  • ជាមួយពួកជប៉ុន
  • ជាមួយឥណ្ឌា
  • និងប្រទេសនៅអាស៊ីមួយចំនួន ។

១០. នៅស.វទិ១៨ មានព្រះអង្គម្ចាស់ជាច្រើនបានភៀសខ្លួនទៅអយុធ្យា ស។ បន្ទាប់មកអយុធ្យាបានធ្វើអន្តរាកមន៍ឲ្យមកកម្ពុជាវិញ ។ ចំណែកប្រទេសវៀតណាម ក៏បានទទួលព្រះរាជវង្សខ្មែរដែរ ហើយវៀតណាមក៏ធ្វើអន្តរាគមន៍ផងដែរ ។ ហេតុទាំងនេះ បណ្តាលមកពីកម្ពុជាគ្មានច្បាប់សម្រាប់ស្នងរាជ្យ ក្រោយពេលស្តេចមុនសោយទីវង្គតនិងស្តេចមិនបានគ្រប់គ្រងអំណាចកណ្តាលផ្ទាល់ដៃទេ នោះនាំឲ្យព្រះអង្គម្ខាស់មន្រ្តីធំៗនិងអភិបាលខេត្តប្រកួតប្រជែងគ្នា ដើម្បីដណ្តើមអំណាចនិងត្រួតត្រាខេត្តនានាដែលសម្បូរធនធាន ។                                   

១១. នៅចុងស.វទី១៨វិបត្តិរាជ្យវង្សបានកើតឡើង ។ ស្តេចដែលត្រូវឡើងសោយរាជ្យ គឺព្រះបាទអង្គអេង ដែលមានព្រះជន្ម៧ឆ្នាំនៅក្មេងខ្ចីពេក ។ បន្ទាប់មកមន្រ្តី ប៉ែនបាននាំយកទ្រង់ទៅបាងកក និងបានកាត់យកទឹកដីបាត់ដំបង់ សៀមរាប មង្គលបុរី ឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួនផ្ទាល់ ។ ទឹកដីនេះជាកម្មសិទ្ធិផ្ទាល់របស់គ្រួសារប៉ែន ហើយគ្រួសារនេះបានផ្ញើរសួយសារអាករទៅបាងកក និងមានភក្តីចំពោះបាងកក ។ ទឹកដីនេះ បានក្លាយទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន រហូតដល់ឆ្នាំ១៩០៧នៅពេលដែលបារាំងទាមទារយកពីសៀមឲ្យខ្មែរវិញ តាមរយៈសន្ធិសញ្ញាបារាំង សៀម ។

១២.​ ព្រះបាទស្រីធម្មរាជាទី២ ឬព្រះរាជសភារចៅពញាតូឆ្នាំ១៦២៩ ដល់ ១៦៣៤ ។ ទ្រង់មាននាមសម្រាប់រាជ្យថាព្រះបាទសម្តេចស្រីធម្មរាជាធិរាជរាមាធិបតី ។

១៣. ព្រះបាទធម្មរាជាទី២ ចៅពញាតូ ជាក្សត្រមួយអង្គដែលមានប្រាជ្ញា យកព្រះទ័យទុកដាក់នឹងអក្សរសាស្រ្ត ។ ស្នាដៃរបស់ទ្រង់ដែលបន្សល់ទុកមាន ​៖

  • រាជស័ព្ទ «ច្បាប់រាជសំភារ » ( ១៦២២ )
  • ហេមន្តមាស ( ១៦២៩ )
  • កាព្យនិរាស (១៦៣០ )
  • ហិនលក្ខណ៍សល ( ១៦៣០ ) ។

១៤. ត្រង់សុគតឆ្នាំ ១៦៣៤ ។ ដោយសាស្នាដៃទាហានព្រះបាទឧទ័យ និងទាហានព័រទុយហ្គាល់ បាញ់សម្លាប់ដោយសាររឿងទំនាស់ស្នេហា រវាងចន្ទវតីនិងព្រះធម្មរាជាកាលនៅវ័យជំទង់ ។ ក្សត្រដែលឡើងសោយរាជ្យបន្តគឺព្រះអងគទងរាជា ចៅពញានូ ( ១៦៣៥ . ៣៩ ) មាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះអង្គទងរាជាធិរាជមាធិបតីទ្រង់ជាបុត្រទី២ របស់ព្រះជ័យជេដ្ឋាទី២ ។

១៥. រាជវង្សាវតារបាននិយាយថាឆ្នាំ ១៦៣៨ ព្រះអង្គទងរាជា ទ្រង់បានតឿនពីរឿងទារកដី ព្រៃនគរ កំពង់ក្របីមកវិញប៉ុន្តែអគ្គមហេសីព្រះបាទជ័យជេដ្ឋាទី២ នាមអង្គចូវទ្រង់ធ្វើអន្តរាគមន៍សុំឲ្យពន្យាពេលឲ្យបានយូររបន្តិចទៀត ។                                                                                                                     

១៦ ព្រះអង្គទងរាជា សុគតនៅឆ្នាំ១៦៣៩ ។ ព្រះអង្គនន់ជារាជបុត្រច្បងព្រះទ័យព្រះជន្ម២១វស្សា ត្រូវបានលើកឲ្យឡើងសោយរាជ្យស្នងព្រះរាមនៅរាជធានីឧដុង្គ ដោយមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះបរមរាជាធិរាជរាមានធិបតី ។ ព្រះអង្គគឺជា ស្តេចជ្រែករាជ្យ (១៦៣៩. ១៦៤១ )  ។

១៧. ឆ្នាំ១៦៤១. ១៦៥៩ ដោយមាននាមសម្រាប់រាជ្យថាព្រះបាទសម្តេចរាមាធិបតី ( ទ្រង់ជាបុត្រពៅរបស់ព្រះបាទជ័យជេដ្ឋាទី២ ) ។ ក្នុងរាជ្យរបស់ទ្រង់ ត្រូវបានប្រជារាស្រ្តុំលមិនពេញមិន ដោយនៅឆ្នាំ១៦៤៤ ព្រះពញាចន្ទចាប់ចិត្តប្រត្តិព័ទ្ធលើក្រមុំចាម នៅភូមិឃ្លាំងស្បែកឋិតត្រើយខាងលិចទន្លេសាប ។ ដំណឹងនេះ ធ្វើឲ្យប្រជារាស្រ្តពេញនគរមិនពេញចិត្តក៏នាំគ្នាហៅព្រះអង្គថា ព្រះរាមចូលសាសន៍ ។ ទ្រង់បានបោះបង់ចោលជំនឿព្រះពុទ្ធសាសនា ប្រកាន់យកសាសនាឥស្លាម ថែមទាំងដូរព្រះនាមទ្រង់ថា អ៊ីប្រាហ៊ីមទៀតផង​។ ក្នុងរាជវាំង គេឃើញមានមន្រ្តីចាមធ្វើការជំនួសមន្រ្តីខ្មែរ ។ ការនេះធ្វើឲ្យប្រជារាស្រ្តបាត់ទំនុកចិត្តលើទ្រង់និងធ្វើឲ្យបុត្រព្រះឧទ័យក២អង្គដណ្តើមរាជ្យសម្បត្តិ ដោយប្រមូលបក្សពួកនិងរាស្រ្តដែលស្អប់ព្រះរាមចូលសាសនាច្បាំងដណ្តើមរាជ្យ ។ ដោយមានបង្អែកពីអង្គចូវ​ បុត្រព្រះឧទ័យក៏រត់ទៅពឹងដាវៀត ដើម្បីលើកទ័ពវាយទ័ពព្រះរាមលុះទទួលបានជ័យជំនះ ។

១៨. នៅឧដុង្គ ប្រទេសកម្ពុជាបានបែកបាក់រាជវង្សានុវង្ស និងមន្រ្តីរាជាការ ។ គូរភាគីម្ខាងៗបានរត់ទៅពឹងពាក់ប្រទេសជិតខាងឲ្យមកជួយអន្តរាគមន៍ ព្រោះតែជម្លោះដណ្តើមរាជសម្បត្តិនឹងអំណាច ។ ប្រទេសកម្ពុជា មានសង្គ្រាមរុំារ៉ៃ ក្នុងរាជវង្សផង និងក្លាយទៅជាទីលានប្រយុទ្ធ រវាងវៀតណាមនិងថៃនៅលើទឹកដីខ្មែរផង ... ។​

          នៅទីបញ្ចប់ ខ្មែរបានទទួលសន្តិភាព ដោយប្រទេសវៀតណាម និងប្រទេសថៃយល់ព្រមចរចារសន្តិភាពនៅកម្ពុជាដោយមានថៃធ្វើជាឪពុក និងវៀតណាមធ្វើជាម្តាយហើយយាងព្រះបាទអង្គឌួងជាកូន ឲ្យមកសោយរាជ្យនៅកម្ពុជាដើម្បីបញ្ចប់ជម្លោះទាំងនេះ ។

១៩. ក្រោយរាជ្យរាមាធិតី ឬអង្គច័ន្ទប្រទេសខ្មែរធ្លាក់ទៅក្នុងភ្នង់ភ្លើងនៃសង្គ្រាមគ្នាឯង វិបត្តិផ្ទៃក្នុងបានកើតឡើងដែលបណ្តាលមកពីការល្មោភអំណាច និងរាជសម្បត្តិ ។ ប្រជារាស្រ្តរងទុក្ខវេទនា ដោយសារសង្គ្រាមឥតស្រាកស្រាន្ត ។ ពួកបរទេស ដែលមករកស៊ីនៅស្រុកខ្មែរ នាំគ្នារត់ចោលហាងទំនិញ ។ ឆ្លៀតឱកាសនោះ សៀមបានទាក់ទាញ ក្រុមហ៊ុនឥណ្ឌា្ខខាងកើត របស់អង់គ្លេសឲ្យទៅរកស៊ីនៅប្រទេសសៀមវិញ ។ សេដ្ឋកិច្ចប្រទេស បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង មន្រ្តីរាជការ​ វង្សានុវង្ស មិនទុកចិត្តគ្នា បង្កើតជាបក្សពួករៀងៗខ្លួន ហើយខ្លួនរត់ទៅពឹងបរទេសដើម្បីដណ្តើមរាជ្យមិនឲ្យប្រទេស និងប្រជាជនបានសុខឡើយរហូតដល់រាជព្រះអង្គអេង ទើបកម្ពុជាបានសុខ លើកលែងតែភូមិភាគខាងត្បូង ។

២០. ព្រះអង្គអេងសុគតនៅឆ្នាំ ១៧៩៦ ប៉ុន្តែបុត្រព្រះអង្គនៅក្មេងពេក កិច្ចការប្រទេសត្រូវស្ថិតនៅលើចៅ ហ្វាប៉ុក ( ១៧៩៦ . ១៨០៥ ) ។ ព្រះអង្គចន្ទ បុត្រព្រះអង្គអេងបានរៀបអភិសេកឆ្នាំ១៨០៦ នៅក្រុងបាងកក ដែលមាននាមសម្រាប់រាជ្យថាព្រះឧទ័យរាជា ។ ទ្រង់មានបុត្រី៤អង្គគឺ ៖

  • ក្សត្រីអង្គប៉ែន
  • អង្គ ម៉ី
  • អង្គពៅ
  • អង្គស្ងួន ។

២១. ព្រះអង្គឌួងជាបុត្រពៅ របស់ព្រះអង្គអេង ។ ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ ១៨៤០ រហូតដល់ឆ្នាំ ១៨៤៧ ទើបទ្រង់បានឡើងសោយរាជ្យជាស្តេចផែនដី ដោយមាននាមសម្រាប់រាជ្យថាព្រះហិរក្សរាមាឥស្សរាធិបតី ទ្រង់សុគត់ឆ្នាំ១៨៥៩ ។​ ពេលទ្រង់ឡើងសោយរាជ្យស្ថានភាពនៃប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងជ្រោះយ៉ាងទៅហើយ ទឹកដីខ្មែរជាច្រើនត្រូវបាត់បង់ទៅលើសៀមនិងយួន ។ ចំណែកសេដ្ឋកិច្ចខ្មែរ ស្ថិតនៅទន់ខ្សោយនិងខ្ទិចខ្ទាំ ដោយសង្គ្រាមផ្ទៃក្នុងហេតុនេះទឹកដី ដែលបាត់បង់នេះ ព្រះអង្គមិនអាចដណ្តើមយកមកវិញបានទេ ។

២២. ស្តេច មិង ម៉ាង បានឈ្លានពានកម្ពុជា និងចង់ធ្វើឲ្យកម្ពុជាក្លាយទៅជាខេត្តមួយក្រោមរបស់វៀតណាម​ មានរដ្ឋបាលបែបវៀតណាម ។ ពេលមានការបះបោរប្រឆាំងនឹងវៀតណាម និងមានសង្គ្រាមរវាងវៀតណាម និងថៃនៅលើទឹកដីកម្ពុជា ។ នៅឆ្នាំ ១៨៤៧ វៀតណាម និងថៃបានយល់ព្រមធ្វើឲ្យមា​នសន្តិភាពនៅកម្ពុជា ដោយឲ្យព្រះអង្គឌួងមកសោយរាជ្យនៅកម្ពុជា ។

Comments

×

×

One more step

Please login to share your idea

Register Login