Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើតុលាការជាន់ខ្ពស់មានសិទ្ធិដូចម្ដេច ? មានសមាសភាពដូចម្ដេច ? ហើយមានសមាជិកក្នុងតុលាការនេះ ត្រូវបានជ្រើសរើសចេញពីណា ?

២. តើគណបក្សនយោបាយនៅសហរដ្ឋអាមេរិកមានប៉ុន្មាន ? ឈ្មោះអ្វីខ្លះ ? ហើយគណបក្សនីមួយៗ ប្រមូលផ្ដុំដោយពួកណាខ្លះ ?

៣. ក្រោយសង្រ្គាមលោកលើកទី ៤ ប្រទេសនៅអឺរ៉ុបមួយចំនួន បានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ តើប្រទេសទាំងនោះបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើអ្វី ?

៤. នៅដើមឆ្នាំ ១៩២០ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង តើនេះបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?

៥. តើមានមូលហេតុអ្វីខ្លះជាចំនុចចាប់ផ្ដើមនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ១៩២៩ ?

ចម្លើយ

១. តុលាការជាន់ខ្ពស់មានសិទ្ធិមោឃៈភាពនូវច្បាប់ទាំងឡាយណាដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ ។ តុលាការរនេះមានប្រធានមួយរូប និងសមាជិក ៨ រូបដែលមានតំណែងអស់មួយជីវិត ។ សមាជិកនៅក្នុងតុលាការនេះ គឺត្រូវដបានជ្រើសរើសចេញពីអ្នកច្បាប់ដែលមានឈ្មោះល្បីនៅតាមរដ្ឋ ឬ អ្នកដែលមានចំណេះដឹងខ្ពស់ ដែលគេទទួលស្គាល់ ទូទាំងសហរដ្ឋអាមេរិក ។

២. គណបក្សនយោបាយនៅសហរដ្ឋអាមេរិកមាន ២ គឺគណបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ហើយគណបក្សនីមួយប្រមូលផ្ដុំដោយ ៖

  • គណបក្សសាធារណៈរដ្ឋប្រមូលផ្ដុំ ទៅដោយពួកពាណិជ្ជករធំៗ និងពួកម្ចាស់កសិដ្ឋាននៅប៉ែកខាងលិច ។
  • គណបក្សប្រជាធិបតេយ្យប្រមូលផ្ដុំដោយពួកបញ្ញវ័ន្ដ និយោជិក កម្មករ និង ជនជាតិ ភាគតិចនៅតាមទីក្រុងធំៗ មានអៀកឡង់ អ៉ីតាលី និងពួកស្បែកខ្មៅ ។

៣. ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសនៅអ៉ីរ៉ុបមួយចំនួនបានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។ ប្រទេសទាំងនោះ បានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើប្រាក់កម្ចីពីសហអាមេរិក ។

៤. នៅដើមឆ្នាំ ១៩២០ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសន្ទះរីកចម្រើនយ៉ាងខ្លាំងនេះបណ្ដាលមកពីមូលហេតុ ៖ ក្រោយសង្រ្គាមលោកលើកទី ២ ប្រទេសនៅអឺរ៉ុបមួយចំនួនបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន ១០ ពាន់លានដុល្លារ ។ ទំនិញសហរដ្ឋអាមេរិកបានហូរចូលទៅក្នុងទ្វីបអឺរ៉ុបក្នុងមួយឆ្នាំ ។ មានចំនួន ពាន់លានដុល្លារ ។​

៥. វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ ១៩២៩ បានចាប់ផ្ដើមឡើងនៅពេល ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដែលបន្ដតំណែកវិល សុន បាននាំគ្នាកសាងសសេដ្ឋកិច្ចតាមទ្រឹស្ដីដើមទុនឪ្យគេធ្វើការបង្កើនផលិតផលច្រើន ហួសហេតុ ពេកដែលបានធ្វើតម្រូវការទីផ្សារបានរួមតូច ពោលគឺ ការអនុវត្តទ្រឹស្ដីនេះបាននាំមកនូវ បរិមាណទំនិញកើនឡើងមិន ធ្លាប់មានពីមុនមក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login