Ask
Websites Login

សំនួរ      

១. ប្រទេសកម្ពុជា បានធ្លាក់ក្នុងរបបខ្មែរក្រហមអស់រយៈពេលប៉ុន្មានឆ្នាំ ? ហើយត្រូវបានរំដោះនៅថ្ងៃខែឆ្នាំណា ?

២.  តើនរណាបានចេញមុខប្រឆាំងនិងប៉ុលពត ? នៅឆ្នាំណា ? គាត់មានតួនាទីជាអ្វី ?

៣. តើរណសិរ្សសាមគ្គីសង្គ្រោះជាតិដើម្បីកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? នរណាជាប្រធាន ?

៤. ចូរនិយាយពីលំដាប់លំដោយ ជាបន្តបន្ទាប់នៃការរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅទូទាំងប្រទេស ?

៥. ក្រោយរំដោះថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ តើប្រជាជនដែលរស់រានពីការស្លាប់មានស្ថានភាពដូចម្តេច ?

៦. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ ហេតុអ្វីបានជាគេបង្កើតឲ្យមានក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមប្រវាស់ដៃ ? តើគេបែងចែកយ៉ាងដូចម្តេច ?

៧. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩ . ១៩៨៩ ) តើស្ថាប័នសំខាន់ៗ ភាគច្រើនកាន់កាប់ដោយពួកណា ?

៨. តើអ្នកទាំងនេះ ភាគច្រើនមានឋានៈជារដ្ឋមន្រ្តីនៅក្នុងក្រសួងឬស្ថាប័នណាខ្លះ ?

៩. ក្រោយពីប្រទេសមានលំនឹងសន្តិសុខ តើការអភិវឌ្ឍន៍ប្រទេសភាគច្រើនពឹងផ្អែកលើមនុស្សប្រភេទណា ?

១០. តើមន្រ្តីសំខាន់ដែលស្ថិតនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា មានអ្នកណាខ្លះ ? គាត់មានប្រភពពីវណ្ណៈអ្វី ?

១១. តើអង្គការសំខាន់ៗ នៅក្នុងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជា មានប៉ុន្មាន ? អ្វីខ្លះ ? ដឹកនាំដោយនរណា ?

១២. តើក្រុមប្រឹក្សារដ្ឋមន្រ្តី មានមុខងារដូចម្តេច ? ហើយនៅក្នុងការប្រជុំដំណាងក្រសួងនីមួយៗត្រូវធ្វើដូចម្តេច ?

១៣. តើនៅក្នុងរដ្ឋាភិបាលនៅពេលនេះ មានក្រសួងអ្វីខ្លះ ?

១៤. តើក្រុមប្រឹក្សារដ្ឋមានតួនាទីដូចម្តេច ?

១៥. តើការបោះឆ្នោតលើកទី១​ នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានប្រព្រឹត្តិនៅឆ្នាំណា ? ដើម្បីអ្វី ?

១៦. តើប្រទេសកម្ពុជា បានប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញនៅថ្ងៃខែឆ្នាំណា​ ?

១៧. ក្រោយពីផ្លាស់ប្តូររបបនៅឆ្នាំ ១៩៨៩ តើវាបានធ្វើឲ្យមានការប្រែប្រួលអ្វីខ្លះ ?

១៨.​តើមហាសន្និបាតបក្សលើកទី៥ បានកំណត់វិធានការប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

១៩. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា តើ់អ្វីជាផលិតផលសំខាន់សម្រាប់ការនាំចេញរបស់រដ្ឋ ? ហើយភាគច្រើនមាននៅខេត្តណាខ្លះ ?

២០. នៅសម័យសាធារណរដ្ឋប្រជាមា​និតកម្ពុជា តើមានបទល្មើសនេសាទកើតមានឡើងយ៉ាងដូចម្តេច ?

២១. ចូលនិយាយពីចំនួនសិស្ស នៅមត្តេយសិក្សាបឋមសិក្សា មធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិនិងគ្រូបង្រៀនក្នុងឆ្នាំសិក្សា ( ១៩៨២. ១៩៨៣ ) ។

២២. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា តើកម្ពុជានៅសល់ធនធានមនុស្សប្រភេទណាខ្លះ ? ចំនួនប៉ុន្មាន ?

២៣. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ តើក្រុមខ្មែរក្រហមបានរតត់ទៅណា  ? ហើយធ្វើដូចម្តេច ?

២៤. តើប្រទេសណា ដែលជាអ្នករៀបចំគំរោងឲ្យមានការជួបគ្នារវាងសម្តេចនរោត្តមសីហនុ​ និងដំណាងរាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមាណិតកម្ពុជា ? នៅឆ្នាំណា​? លទ្ធផលដូចម្តេច ? ហេតុអ្វី ?

២៥. តើនយោបាយនៅកម្ពុជា កាន់តែមានលក្ខណៈល្អប្រសើរឡើងវិញនៅឆ្នាំណា ? ដោយសារអ្វី ?

២៦. តើនរណា ជាប្រធានក្រុមខ្មែរត្រីភាគី ? លាលែងពីតំណែងនៅឆ្នាំណា​?

២៧. ដំណើរទស្សនកិច្ច ជាផ្លូវការរបស់មន្រ្តីការបរទេសឥណ្ឌូនេស៊ីនាឆ្នាំ ១៩៨៧ នៅប្រទេសវៀតណាមបានពិភាក្សាគ្នាលើបញ្ហាដូចម្តេច ?

២៨. តើការជួបគ្នាលើកដំបូង រវាងសម្តេចព្រះនរោត្តម សីហនុនិងលើកហ៊ុន សែន បានប្រព្រឹត្តទៅនៅថ្ងៃណខែណាឆ្នាំណា ? នៅទីណា​? ជួបគ្នាដើម្បីអ្វី ?

២៩. តើវេទិការ រវាងសម្តេចសីហនុ និងលោកហ៊ុន សែន បានប្រព្រឹត្តទៅជាបន្តលបន្ទាប់នៅទីណាខ្លះ ? ដើម្បីអ្វី ?

៣០. តើកងទ័ពវៀតណាម បានដកចេញពីទឹកដីកម្ពុជានៅថ្ងៃខែឆ្នាំណា ?

៣០. កងទ័ពវៀតណាម បានដកចេញពីទឹកដីកម្ពុជានៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៩៨៩ ។

៣១. ក្រោយពីការដក កងទ័ពវៀតណាមចេញតើរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់អ្វីខ្លះ ?

៣២. ក្រោយពីការដកកងទ័ព វៀតណាមចេញពីកម្ពុជាដំណើរសម្រាប់បង្កើត ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅថ្ងៃខែឆ្នាំណា ?

៣៣. តើសន្និសញ្ញសន្តិភាព នាទីក្រុងប៉ារីសបានប្រព្រឹត្តទៅនៅថ្ងៃណាខែណាឆ្នាំណា​ ? អ្នកណាជាតួអង្គសំខាន់ក្នុងរឿងនេះ ។

៣៤. តើតួនាទីរបស់អ៊ុនតាក់ UNTAC មានអ្វីខ្លះ នៅកម្ពុជា ?

៣៥. ដំណោះស្រាយរួមនៃនយោបាយកម្ពុជាមានអ្វីខ្លះ ?

៣៥. តើការបោះឆ្នោតអាណត្តិទី១ ធ្វើឡើងនៅថ្ងៃខែឆ្នាំណា ? មានគណបក្សប៉ុន្មានចូលរួម​ ?

៣៦. តើការបោះឆ្នោតអាណត្តិទី១ លទ្ធផលទទួលបាននាយករដ្ឋមន្រ្តីប៉ុន្មាន ? ឈ្មោះអ្វី ?

៣៧. តើព្រះបាទនរោត្តម សីហនុ ទ្រង់បានឡើងសោយរាជ្យលើកទី២ ​នៅថ្ងៃខេឆ្នាំណា ?

៣៨. តើស្តេចអង្គណាដែលបានសោយរាជ្យបន្ទាប់ពីព្រះបាទ នរោត្តម  សីហនុ ? នៅថ្ងៃខែឆ្នាំណា ?

ចម្លើយ

១. ប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបខ្មែរក្រហមអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយត្រូវបានរំដោះនៅថ្ងៃទី ០៧ មករា ១៩៧៩ ដោយសារកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលកម្ពុជាបានដឹកនាំដោយសមមិត្ត ហេង សំរិន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ។

២. អ្នកដែលបានចេញមុខប្រឆាំង នឹងប៉ុលពតគឺ លោក ហ៊ូ នឹម នៅឆ្នាំ១៩៧៦គាត់មានតួនាទីជារដ្ឋមន្រ្តីក្រសួងឃោសនាការរបស់រដ្ឋាភិបាលរួបរួមជាតិដើម្បីកម្ពុជា ។

៣.​រណសិរ្សសាមគ្គីសង្គ្រោះជាតិដើម្បីកកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃ ០២ ខែ ធ្នូ ១៩៧៩ ដែលមានសមមិត្ត ហេង សំរិនប្រធាន ។

៤. លំដាប់លំដោយជាបន្តបន្ទាប់ នៃការរំដោះប្រជាជនកម្ពុជាពីររបបប្រល័យពូជសាសន៍ប៉ុល ពតនៅទូទាំងប្រទេសរួមមានដូចតទៅ៖

  • នៅថ្ងៃ ៣០ ខែ ​ធ្នូ ឆ្នាំ ១៩៧៨ រំដោះបានរំផាត់ទីរួមខេត្តក្រចេះ វឺនសៃ និងទន្លេបិទនៅថ្ងៃ ០៣ មករា ១៩៧៩ រំដោះបានខេត្តស្វាយរៀង
  • នៅថ្ងៃទី ០៨ មករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តស្ទឹងត្រែង
  • នៅថ្ងៃទី ០៥.០៦ មករា ១៩៧៩ រំដោះបានខេត្តកំពង់ចាមអ្នកលឿង
  • នៅថ្ងៃទី ០៧ ខែ​មករា ឆ្នាំ ១៩៧៩រំដោះបានខេត្តតាកែវកំពង់សោម និងរាជធានីភ្នំពេញនៅម៉ោង ១២និង៣០នាទីថ្ងៃត្រង់
  • នៅថ្ងៃទី ១០ មករា ១៩៧៩ រំដោះបានខេត្តសៀមរាប
  • នៅថ្ងៃទី ១១ មករា ១៩៧៩ រំដោះបានខេត្តកំពង់ឆ្នាំង
  • នៅថ្ងៃទី ១៣ មករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តបាត់ដំបង
  • នៅថ្ងៃទី ១៤.១៧ មករា ឆ្នាំ ១៩៧៩ ររំដោះបានខេត្តពោធិសាត់កោះកុង ...។

៥. ក្រោយរំដោះថ្ងៃ ០៧ មករា ១៩៧៩ ប្រជាជនដែលរស់រានពីការស្លាប់មានស្ថានភាពដូចជា៖

  • អ្នកខ្លះបានវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយអ្នកខ្លះទៀតបានភាសខ្លួនទៅកាន់ជំរំភៀសខ្លួននៅព្រំដែនថៃ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ឬសហរដ្ឋអាមេរិច បារាំង អូស្រ្តាលី និងកាណាដា ...
  • ពេលមកដល់ស្រុកកំណើតវិញ អ្នកខ្លះបានជួបឪពុកម្តាយ ឬបងប្អូនវិញឯអ្នកខ្លះទៀតបានព្រាតប្រាស់ឪពុកម្តាយបងប្អូន និងសាច់ញាតិក្រុមគ្រួសារស្ទើរផុតពូជ
  • ប្រជាជនខ្លះ​ជាស្រ្តីមេម៉ាយ ក្មេងកំព្រា​ និងមនុស្សចាស់ជរា ហើយពួកគេមានតែបាតដៃទទេ ពុំមានគោក្របីរទេះនង្គ័លរនាស់ សម្រាប់ធ្វើស្រែចំការ និងបង្កបង្កើនផលទេ ។

៦. ក្រោយថ្ងៃ០៧ មករា ១៩៧៩ បានជាគេបង្កើតឲ្យមានក្រុមសាមគ្គីបង្កបបង្កើនផល ឬក្រុមប្រវាស់ដៃ គឺដើម្បីជួយសង្គ្រោះទៅដល់ ស្រ្តីមេម៉ាយ ក្មេងកំព្រា មនុស្សចាស់ជរា ពីព្រោះពួកគាត់ទាំងអស់នេះ ពុំមានឧបករណ៍សម្រាប់បង្កបង្កើនផលទេ​ ។ គេបែងចែកក្រុមសាមគ្គីក្នុងមួយក្រុមប្រមាណ ១០គ្រួសារ ឬច្រើនជាងនេះដែលប្រែប្រួលទៅតាមចំនួនសមាជិកគ្រួសារ ( កូ​នច្រើន ឬតិច ) ទៅតាមភូមិមួយៗ ។

៧. នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩. ១៩៨៩ ) ស្ថាប័នសំខាន់ៗភាគច្រើនកាន់កាប់ដោយពួកអ្នកតស៊ូចាស់ៗ នៅភូមិភាគបូព៌ាជាពិសេសមកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង និងអ្នកដែលបានទៅហាត់រៀននៅប្រទេសវៀតណាមក្រោមសន្និសិទ្ធសឺណែវឆ្នាំ ១៩៥៤ ។

៨. អ្នកទាំងនេះភាគច្រើនមានឋានៈ ជារដ្ឋមន្រ្តីនៅក្នុងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ឬជួរគណៈកម្មាការធិការប្រជាជនបដិវត្តខេត្តក្រុង ។

៩. ក្រោយពីប្រទេសមានលំនឹងសន្តិសុខ ការអភិវឌ្ឍន៍ប្រទេសភាគច្រើនពឹងផ្អែកលើមន្រ្តីចាស់ៗដែលមានជំនាញដែលនៅសេសសល់ ពីសម័យសង្គមរាស្រ្តនិយមនិងសម័យសាធារណៈរដ្ឋខ្មែរ ដូចជាវិស្វករនិស្សិតក្នុងនិង ក្រៅប្រទេសសាស្រ្តចារ្យកម្មបច្ចេកទេស ... ។

១០. មន្រ្តីសំខាន់ៗ ដែលស្ថិតនៅក្នុងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា មានលោកហេង សំរិន លោកជា ស៊ីម និងលោក ហ៊ុន សែន ដែលពួកគាត់មានប្រភពចេញពីវណ្ណៈកសិករ ។  

១១. អង្គការសំខាន់ៗ នៅក្នុងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជាមាន៤សំខាន់ៗគឺ ៖

  • គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយអគ្គលេខាធិការ ប៉ែន សុវណ្ណ ហើយក្រោយមកនៅឆ្នាំ ១៩៨១ តំណែងនេះត្រូវបានប្តូរមកលោក ហេង សំរិន វិញ ។
  • ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ ឬក្រុមប្រឹក្សារដ្ឋមន្រ្តីមានលោក ប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សា ហើយក្រោយមកនៅឆ្នាំ ១៩៨១ ទើបមាន លោកចាន់ ស៊ី មកជំនួសវិញ
  • ក្រុមប្រឹក្សារដ្ឋ ដែលមានសមមិត្តហេង សំរិន ជាប្រធាន
  • រដ្ឋសភាជាតិ ដែលមានសមាជិក ១១៧ រូបកើតឡើងដោយការបោះឆ្នោតនៅឆ្នាំ ១៩៨១ ។

១២. ក្រុមប្រឹក្សារដ្ឋមន្រ្តី មានមុខងារសំខាន់ក្នុងការសម្រេចទិសដៅសំខាន់ៗរបស់បក្ស ។ នៅក្នុងការប្រជុំតំណាងក្រសួងនីមួយៗ គឺត្រូវឡើងរាយការណ៍បង្ហាញពីសមិទ្ធិផលនិងបញ្ហាផ្សេងៗ ដែលកើតមានឡើង ។

១៣. នៅក្នុងរដ្ឋាភិបាលនៅពេលនោះ មានក្រសួងដូចជា៖ ក្រសួងអប់រំ ក្រសួងកសិកម្ម ក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ហើយនៅឆ្នាំ ១៩៨១ ទើបមានក្រសួងផែនការ ។

១៤. ក្រុមប្រឹក្សារដ្ឋ មានតួនាទីធ្វើការវិនិច្ឆ័យ លើបញ្ហាច្បាប់របស់រដ្ឋ ដូចជារៀបចំក្រមព្រហ្មទណ្ឌ និងកែប្រែទោសប្រហារជីវីតជាដើម ។

១៥.​ការបោះឆ្នោតលើកទី១ នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានប្រព្រឹត្តនៅឆ្នាំ ១៩៨១ ដើម្បីជ្រើសរើសប្រធានសភាគណៈរដ្ឋមន្រ្តីនិងក្រុមប្រឹក្សារដ្ឋ ។ 

១៦. ប្រទេសកម្ពុជាបានប្តូរឈ្មោះពី សាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ នៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ១៩៨៩ ។

១៧. ក្រោយពីការផ្លាស់ប្តូររបបនៅឆ្នាំ ១៩៨៩វាបានធ្វើឲ្យមានការប្រែប្រួលដូចតទៅ៖

  • ភ្លេងជាតិ និងទង់ជាតិត្រូវបានផ្លាស់ប្តូរចេញ
  • ទោសប្រហារជីវីត ត្រូវបានគេលុបបំបាត់ចោល
  • ទទួលយកព្រះពុទ្ធសាសនា ជាសាលារបស់រដ្ឋវិញ
  • ច្បាប់ការពារកម្មសិទ្ធិឯកជន និងទីផ្សារសេរីត្រូវបានបង្កើតឡើង ។

១៨. មហាសន្និបាតបក្សលើកទី៥ បានកំណត់វិធានការ៣គឺ ពង្រីកផ្ទៃដីកសិកម្ម បង្កើនរដូវដាំដុះ និងប្រពលវប្បកម្ម ។

១៩. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ផលិតផលសំខាន់សម្រាប់ការនាំចេញរបស់រដ្ឋគឺ កៅស៊ូ ហើយភាគច្រើន ចំការកៅស៊ូមានននៅខេត្តរតនគិរី កំពង់សោម កំពងចាម និងក្រចេះ ។

២០. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា មានបទល្មើសនេសាទកើតឡើងដូចជា៖

  • នេសាទត្រីនៅរដូវត្រីពង
  • ប្រើឧបករណ៍ទំនើប
  • ការកាប់ព្រៃលិចទឹក
  • ចាប់កូនត្រីធ្វើអាជីវកម្មខុសច្បាប់ ។

២១. ចំនួនសិស្សនៅ មត្តេយសិក្សា បមសិក្សា មធ្យមសិក្សា បឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិ និងគ្រូបង្រៀនក្នុងឆ្នាំសិក្សា ( ១៩៨២.១៩៨៣ ) មានដូចតទៅ៖

  • សិស្សមត្តេយសិក្សា  មានចំនួន២៣៧៩៧ នាក់
  • សិស្សបឋមសិក្សា ឬកំរិតថ្នាក់ទី១ មានចំនួន១៥៩៧០៨១នាក់
  • សិស្សមធ្យមសិក្សាបឋមភូមិ ឬកំរិតថ្នាក់ទី២មានចំនួនប្រហែល ៣៤៩៣ នាក់
  • គ្រូបង្រៀនមានចំនួនប្រហែល ៤០០០០ នាក់ ។

២២. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា កម្ពុជានៅសល់ធនធានមនុស្សដូចជា៖

  • សាស្រ្តចារ្យឧត្តមសិក្សា នៅសល់៥០នាក់ក្នុងចំណោម៧២០នាក់
  • សាស្រ្តចារ្យវិទ្យាល័យ នៅសល់២០៧នាក់ ក្នុងចំណោម២៣០០នាក់
  • គ្រូបឋមសិក្សា នៅសល់២៧១៧នាក់ ក្នុងចំណោម២១៣១១នាក់
  • គ្រូពេទ្យនៅសល់ ៥៤នាក់ក្នុងចំណោម៤៥៧នាក់
  • ឱសថការី នៅសល់១៥នាក់ក្នុងចំណោម១៩៦នាក់
  • បញ្ញាវ័ននៅបរទេស នៅសល់៨៥នាក់ក្នុងចំណោម១០០០នាក់
  • និស្សិត នៅសល់៤៥០នាក់ក្នុងចំណោម១១០០០នាក់
  • សិល្បករ នៅសល់១២១នាក់ក្នុងចំណោម១២៤១នាក់ ។

២៣. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ ក្រុមខ្មែរក្រហមបានអត់ចូលព្រៃ ហើយធ្វើការប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា ព្រមទាំងបង្កអសន្តិសុខដល់ប្រជាជន និងសង្គមថែមទៀត ។

២៤. ប្រទេសណា ដែលជាអ្នករៀបចំគម្រោងឲ្យមានការជួបគ្នារវាងសម្តេចនរោត្តមសីហនុ និងដំណាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺប្រទេសបារាំងនៅឆ្នាំ១៩៨៤ ប៉ុន្តែទទួលបានលទ្ធផលគឺត្រូវបានខកខាន ។ នេះគឺដោយសារតែប្រទេសចិននិងក្រុមខែ្មរត្រីភាគីបានបដិសេធនិងគម្រោងនេះ ។

២៥. នយោបាយនៅកម្ពុជា កាន់តែមានលក្ខណៈល្អប្រសើរឡើងវិញ នៅឆ្នាំ១៩៨៧ គឺដោយមានការជួបគ្នាថ្នាក់កំពូលរវាងសហរដ្ឋអាមេរិច និងសហភាពសូវៀត ។

២៦.  ប្រធាននៃក្រុមខ្មែរត្រីភាគី គឺម្តេចនរោត្តម សីហនុហើយព្រះអង្គបានសុំលាលែងចេញពីតំណែងនេះ នៅឆ្នាំ១៩៨៧ ។

២៧. ដំណើរទស្សនកិច្ចជាផ្លូវការ របស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីនាឆ្នាំ១៩៨៧ នៅប្រទេសវៀតណាមបានពីភាក្សាគ្នាលើរូបមន្ត នៃការជួបគ្នារវាងគូវិវាទខ្មែរទាំងអស់ជាពីរដំណាក់គឺ៖

  • ការជួបគ្នារវាងបដិបក្សខ្មែរទាំងពីរ
  • ការជួបគ្នារវាងបណ្តាភាគីខ្មែរ និងប្រទេសពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហា នយោបាយនៅក្នុងប្រទេសកកម្ពុជា ។

២៨. ការជួបគ្នាលើកដំបូង រវាងសម្តេចព្រះនរោត្តម សីហនុនិងលោក ហ៊ុន សែន បានប្រព្រឹត្តទៅនៅថ្ងៃ ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុងផែអង់តាដឺន័រ ។ ការជួបនេះ គឺដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងចរចារស្វែងរកដំណោះស្រាយនៅកម្ពុជា ។

២៩. វេទិការរវាងសម្តេច សីហនុ និងលោក ហ៊ុន សែន បានប្រព្រឹត្តទៅជាបន្តបន្ទាប់នៅទីក្រុងប៉ារីស ចាកាតា តូក្យូនិងប៉ាតាយ៉ាដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា ។ 

៣០. ក្រោយពីការដកកងទ័ពវៀតណាម រដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ដូចជា៖

  • ការផ្លាស់ប្តូរភ្លេងជាតិ និងទង់ជាតិ
  • ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
  • ការទទួលព្រះពុទ្ធសាសនា ជសាសនារបស់ររដ្ឋ
  • ផ្តល់កម្មសិទ្ធិ ដល់ប្រជាពលរដ្ឋប្រជាកសិករខ្មែរអាចផ្ទេរកម្មសិទ្ធិដីធ្លីផ្ទះ ឬលំនៅដ្ឋានទៅឲ្យកូនចៅ ឬមានសិទ្ធិទិញនិងលក់អចលនទ្រព្យ
  • ការលុបចោលទោសប្រហារជីវីត
  • បង្កើតឲ្យមានសិទ្ធិសេរីភាពសារព័ត៌មាន និងអង្គការសង្គមស៊ីវិលឡើងវិញ
  • លុបចោលលក្ខខ័ណ្ឌកំណត់អាយុសាងផ្នួស លើបុរសខ្មែរពីអាយុ៥០ឆ្នាំឡើងទៅ
  • អនុញ្ញាតិឲ្យមានការហូរចូលផលិតផលពីបរទេស និងឥទ្ធិពលសកលភាវូបនីយកម្ម ហើយរបបសមូហភាពនិយមបានដូលរលំ ។

៣១. ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា ( SNC ) បង្កើតនៅថ្ងៃទី ១០​ ខែ កញ្ញ ឆ្នាំ ១៩៩០ ។

៣២. ប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ តុលា​ ឆ្នាំ ១៩៩១ តួអង្គសំខាន់នៅក្នុងរឿងនេះ គឺសម្តេចនរោត្តម សីហនុ និងសម្តេចហ៊ុន​ សែន ។

៣៣. តួនាទីរបស់អ៊ុនតាក់មាន៖

  • ដកហូតអាវុធ ដែលប្រឈមមុខដាក់គ្នារវាងកងទ័ពរដ្ឋាភិបាល និងខ្មែរក្រហម កងទ័ពរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរនិងកងទ័ពអ្ន្ករាជានិយម
  • បញ្ជូនរដ្ឋអំណាចតាំងពីរឲ្យជួបចរចារគ្នា
  • រៀបចំការបោះឆ្នោតដោយសេរីមួយនៅកម្ពុជា
  • នាំជនភៀសខ្លួន ប្រហែល៣៥០,០០០នាក់មាតុភូមិនិវត្ត ។

៣៤.

  • កិច្ចព្រមព្រៀងទាក់ទងទៅនឹងអធិបតេយ្យភាពបូរណភាពទឹកដីអព្យាក្រឹត្យភាពនិងឯកភាពជាតិកម្ពុជា
  • សេចក្តីថ្លែងការណ៍ ស្តីអំពីការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ ។

៣៥. ការបោះឆ្នោតអាណត្តិទីមួយនៅកម្ពុជាប្រព្រឹត្តទៅបា​ប់ពីថ្ងៃ  ២៣ ដល់ ថ្ងៃ២៨ ខែឧសភា ឆ្នាំ ១៩៩៣ មានគណកបក្ស១០ចូលរួម ។

៣៦. នាយករដ្ឋមន្រ្តីទី១ គឺព្រះអង្គម្ចាស់នរោត្តមរណណឫទ្ធិ មកពីគណបក្សហ្វ៊ុនស៊ីនប៉ិច និងនាយករដ្ឋមន្រ្តីទី២ គឺសម្រេច ហ៊ុន សែន មកពីគណបក្សប្រជាជនកម្ពុជា ។

៣៧. ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។

៣៨. ព្រះមហាក្សត្រ ដែលបានសោយរាជ្យបន្ទាប់ពីព្រះបាទនរោត្តម សីហនុ គឺព្រះករុណាព្រះបាទសម្តេចព្រះបមរនាថ នរោត្តម សីហមុនីនៅឆ្នាំ ២០០៤ ។

Comments

×

×

One more step

Please login to share your idea

Register Login