Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វប្បធម៌អូស្រ្តអាស៊ី ជាវប្បធម៌ដើមរបស់ជនជាតិនៅអាស៊ីខាងត្បូង វប្បធម៌នេះមានលក្ខណៈសំខាន់ៗដូចតទៅ​ ៖

ក. ក្នុងវិស័យការប្រើប្រាស់សំភារៈ

  • ចេះធ្វើស្រែវស្សា
  • ចេះវិធីបញ្ចេញបញ្ចូលទឹកក្នុងស្រែ
  • ចេះប្រើគោក្របី និងប្រដាប់ធ្វើស្រែខ្លះ
  • ចេះស្លលោហធាតុ
  • ស្មាត់ជំនាញខាងនាវាចរណ៍ ។

ខ. ក្នុងវិស័យសង្គមកិច្ច

  • គេចាត់ទុកស្រី្តជាធំនៅក្នុងគ្រួសារ និងនៅក្នុងសង្គមជាតិ ។ ការនិយមរបស់ជនជាតិខ្មែរយើង ជាភស្តុតាងស្រាប់ បានគោរពស្រ្តីជាធំដែរ ។ ឧទាហរណ៍ ស្តេចខ្មែរមុនដំបូងបំផុតគឺ ស្តេចស្រី ព្រះនាង លីវយីហើយការនិយមហៅមនុស្ស សត្វ វត្ថុផ្សេងៗ ដែលមានតួនាទីសំខាន់ ឬចំបង ក៏គេដាក់ពាក្យ “មេ” នៅពីខាងមុនដែរដូចជា មេដៃ មេជើង មេឃុំ មេទ័ព ។

គ. ក្នុងវិស័យជំនឿ

  • ជនជាតិនៅតំបន់អូស្រ្តូអាស៊ី មានជំនឿថា មនុស្សស្លាប់ ទៅមិនសាបសូន្យទេ គឺមានព្រលឹងទៅចាប់ជាតិថ្មីទៀត ។ ជំនឿលើព្រលឹងនេះ ហើយដែលនាំអោយជនជាតិនៅតំបន់នេះ ជឿទៅលើអ្នកតា គោរពវិញ្ញាណខ័ន្ធរបស់ដូនតា ដែលចែកឋានទៅ ។ ក្រៅពីនេះ គេសង្គតឃើញមនុស្សជាន់ដើមគោរពបូជាដល់ ទីកន្លែងដែលស្ថិតនៅទីខ្ពស់ ដូចជានៅលើភ្នំ រឺកំពូលភ្នំ រឺគេគោរពដើមឈើធំៗព្រោះគេយល់ថានៅទីកន្លែងដ៏ខ្ពស់មានវត្ថុស័ក្តិសិទ្ធិផ្សេងៗ ។ ចំពោះការបញ្ចុះសព គេនិយមបញ្ចុះដាក់ក្នុងក្រឡ ដោយអោយសពអង្គុយ រួចកប់ទៅក្នុងដី ក្រោមថ្ម ដុសមួយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login