Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ 

១. ដើម្បីពង្រីកវិស័យនយោបាយក្រៅប្រទេស តើព្រះបាទនរោត្តមសីហនុទ្រង់បានធ្វើអ្វីខ្លះ ?

២. នៅក្នុងសន្និសីទប្រទេសអាស៊ី អាហ្រ្វិកនៅឆ្នាំ ១៩៥៥ នៅទីក្រុងបាន់ឌុប្រទេសឥណ្ឌូនេស៊ី តើព្រះបាទនរោត្តមសីហនុបានជួបនឹងមេដឹកនាំប្រទេសណាខ្លះ ? ហើយមេដឹកនាំប្រទេសទាំងនេះបានប្រកាសដូចម្ដេចខ្លះ ?

៣. តើប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃណា ខែណាឆ្នាំណា ?

៤. តើប្រទេសកម្ពុជាបានប្រកាន់យកនូវនយោបាយអព្យាក្រឹត្យនេះដែរឬទេ ? ហើយនយោបាយនេះបានជួយកម្ពុជាដូចម្ដេចខ្លះ ?

៥. តើសកម្មភាពនយោបាយរបស់សហរដ្ឋអាមេរិក វៀតណាមខាងត្បូង និងថៃមានទិសដៅដូចម្ដេច ? ក្នុងនយោបាយនេះ តើសហរដ្ឋអាមេរិកបានធ្វើដូចម្ដេច ?

ចម្លើយ

១. ដើម្បីពង្រីកនយោបាយក្រៅប្រទេសព្រះបាទ នរោត្តមសីហនុព្រះអង្គទ្រង់បានឡាយព្រះហស្ថលេខាជាមួយលោក ប្រធានាធិបតី ទីតូ នៅប្រីយ៉ូនីនៃសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី និងទីក្រុងបាន់ឌុង ប្រទេសឥណ្ឌនេស៊ី នៅឆ្នាំ ១៩៥៦ ជាមួយលោកប្រធានាធិបតី ស៊ូកាណូព្រមទាំងជាមួយប្រធានាធិបតីណាស៊ែ នៃសាធារណរដ្ឋអារ៉ាបរួម និងជាមួយលោក នេរុនាយករដ្ឋមន្ដ្រីឥណ្ឌាលើសន្ធិសញ្ញានៃចលនា និងចូលបក្សសម្ព័ន្ធ ។

២. នៅក្នុងសន្និសីទប្រទេសអាស៊ី អាហ្រិ្វកនៅឆ្នាំ ១៩៥៥ នៅទីក្រុងបាក់ឌុងប្រទេសឥណ្ឌូនេស៊ី ព្រះបាទនរោត្តម សីហនុបានជួបនឹងមេដឹកនាំប្រទេសមួយចំនួនដូចជាប្រទេសចិនលោក ផាន់វ៉ាន់ដុង ។ មេដឹកនាំ ប្រទេសទាំងនេះ បានប្រកាសពីការប្រឹងប្រែងរបស់ប្រទេសខ្លួនក្នុងការកសាងទំនាក់ទំនងជាមួយនឹងកម្ពុជា ដោយឈរលើគោលការណ៍សិទ្ធិគ្នាវិញទៅមក គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងមិនលូកដៃ ចូលទៅបញ្ហាផ្ទៃក្នុងរបស់ប្រទេសជិតខាង ។

៣. ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៥៥ ។

៤. ប្រទេសកម្ពុជាបានប្រកាន់យកនូវនយោបាយអព្យាក្រឹត្យនេះ ។ នយោបាយនេះបានជួយកម្ពុជាឪ្យមានកិត្យានុភាពល្បីសុសសាយក្នុងតំបន់ហើយសូម្បីតែក្រុមប្រឆាំង នឹងព្រះអង្គក៏មិនហ៊ាប៉ះពាល់នយោបាយ នេះដែរព្រមទាំង បានជួយឪ្យប្រជាពលរដ្ឋខ្មែរយើងរស់នៅដោយសុខសន្ដិភាពអស់រយៈពេល ១៥ឆ្នាំ ខណៈដែលប្រទេសជិតខាងកំពុងតែឆាបឆេះភ្លើងសង្រ្គាម ( វៀតណាម ) ។

          ៥. សកម្មភាពនយោបាយរបស់សហរដ្ឋអាមេរិក វៀតណាមខាងត្បូង និងថៃមានទិសដៅប្រចាំងទៅនិងនយោបាយនេះសហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់កម្ពុជា ប៉ុន្ដែជំនួយនេះគឺមានទិសដៅចិញ្ចឹមពួកស្ដាំនិយមនៅកម្ពុជាដើម្បីធ្វើជាមធ្យោបាយផ្តួលរំលំសម្ដេចព្រះបាទនរោត្តមសីហនុ ចេញពីអំណាចតែប៉ុណ្ណោះ ។ 

( វិញ្ញាសាទី១៧ )



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login