Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2019-04-12

ប្រទេសនៅក្នុងតំបន់អាស៊ាន ៖

ក. ប្រទេសធ្លាប់ត្រូវគេដាក់អាណានិគម

  • ព្រះរាជាណាចក្រកម្ពុជា ក្រោមអាណានិគមបារាំង ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។
  • ព្រុយណេដារូសាឡាម ក្រោមអាណានិគមនិយមពួកអង់គ្លេស ហើយត្រូវបានទទួលឯកករាជ្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨៤ ។
  • សហភាពមីយ៉ាន់ម៉ា ក្រោមអាណានិគមនិយមពួកអង់គ្លេស ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៨ ។
  • សហព័ន្ធម៉ាឡេស៊ី ក្រោមអាណានិគមនិយមពួកអង់គ្លេស ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧ ។
  • សាធារណរដ្ឋសិង្ហបុរី ក្រោមអាណានិគមនិយមពួកអង់គ្លេស ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៨៩៨ ។
  • សាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោមអាណានិគមនិយមហូឡង់ ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៥ ។
  • សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអាណានិគមនិយមបារាំង ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ១៩៤៥ ។
  • សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមអាណានិគមនិយមបារាំង ហើយត្រូវបានទទួលឯករាជ្យនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ១៩៤៩ ។​

ខ. ប្រទេសមិនធ្លាប់ត្រូវគេដាក់អាណានិគម

  • ព្រះរាជាណាចក្រស្យាម ការពិតស្យាម (ថៃ) ពុំធ្លាប់ត្រូវបានគេដាក់អាណានិគមឡើយ (ជារូបភាពខាងក្រៅ) ប៉ុន្តែបើយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តវិញ ស្យាម ក៏ធ្លាប់ត្រូវពួកអង់គ្លេសដាក់អាណានិគមដែរ (រូបភាពខាងក្នុង) ។

 


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login