Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ឧស្សាហកម្មទេសចរណ៍គឺជាផ្នែកមួយនៃឧស្សាហកម្មសេវាកម្មដែលបង្កើតឡើង ក្នុងគោលដៅផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់ទេសចរណ៍ និងសង្គមមនុស្សទាំងមូល ។ វាជាផ្នែកមួយនៃឧស្សាហក​ម្មដែលបង្កើតឡើងសម្រាប់ទាក់ទាញ និងដើម្បីបម្រើសេចក្តីត្រូវការរបស់ទេសចរណ៍ក្នុងពេលកំពុងធ្វើដំណើរ និងសកម្មភាពទេសចរណ៍ ពិសេសគឺសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ជាទេសចរណ៍សេវាកម្មស្នាក់នៅសេវាកម្មម្ហូបអាហារ សេវាកម្មសិក្សា ធិការសេវាកម្មកែកំសាន្ត និងសេវាកម្មផ្សេងៗទៀតដែលជាសេចក្តីត្រូវការទូទៅ និងខានមិនបានក្នុងវិស័យទេសចរណ៍ ។

          ឧស្សាហកម្មទេសចរណ៍ ជាប្រព័ន្ធសកម្មភាពការងារ ទេសចរណ៍ដែលមានទំនាក់ទំនងគ្នានិងប្រចាំរវាង ក្រុមហ៊ុនដែលជាអ្នកផ្តល់សេវាផ្ទាល់ដល់ភ្ញៀវទេសចរណ៍ មិនអាចខ្វះបានដូចជាសមាគមន៍សណ្ឋាគារ និងមធ្យោបាយស្នាក់នៅផ្សេងៗ មធ្យោបាយដឹកជញ្ជូនសមាគមន៍ភោជនីយដ្ឋាន រមណីយដ្ឋានកំសាន្តលំហែព្យាបាល រមណីយដ្ឋានទស្សនាស្វែងយល់មណ្ឌលសិក្សាធិការ មជ្ឍមណ្ឌលកីឡា វប្បធម៌អរិយធម៌ មណ្ឌល សាសនា សមាគមមគ្គុទេសក៏ទេសចរណ៍អ្នកជូនដំណើរនិង អ្នកបកប្រែ ។ល។ ជាមួយនឹងនីតិបុគ្គល ឬអាជីវករដែលបំពេញសកម្មភាពការងារទេសចរណ៍ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login