Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អេកូទេសចរណ៍ផ្អែកលើមូលដ្ឋានសំខាន់ៗ៧គឺ៖

  • ត្រូវជៀសវាងឲ្យបាននូវផលអវិជ្ជមាន ដែលអាចនឹងបំផ្លាញនូវលក្ខណៈនៃធម្មជាតិឬវប្បធម៌តំបន់ទេសចរណ៍
  • ភ្នាក់ងារទេសចរណ៍ត្រូវធានាឲ្យបាននូវការពន្យល់ បកស្រាយយ៉ាងច្បាស់លាស់ស្តីពីប្រព័ន្ធអេកូឡូហ្ស៊ី ធនធានធម្មជាតិនិងមរតកវប្បធម៌ដល់ភ្ញៀវទាំងឡាយដែលបានទៅដល់តំបន់ទេសចរណ៍ ។ ព្រោះយើងយើងដឹងហើយថាអេកូទេសចរណ៍ជាប្រភេទទេសចរណ៍អប់រំនិងស្រាវជ្រាវ
  • ការបែងចែកផលប្រយោជន៍ឲ្យមានសមភាពដល់ប្រជាជននៅសហគមន៍ និងជនជាតិភាគតិចព្រោះអ្នកទាំងអស់នេះហើយជាម្ចាស់នៃធនធានធម្មជាតិ
  • ផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច ដល់ប្រជាជនសហគមន៍និងផ្តល់ការងារផ្នែកអភិរក្សដល់ពួកគេ
  • ទេសចរណ៍ប្រភេទនេះ មិនអាចអនុញ្ញតឲ្យរៀបចំជាក្រុមធមបានឡើយ ហើយក៏មិនអនុញ្ញតឲ្យមាន ការទស្សនាច្រើនពេកក្នុងពេលតែមួយដែរ ​។ ត្រូវធានាមិនឲ្យប៉ះពាល់ដល់បរិស្ថាននៅតំបន់នោះ
  • ត្រូវប្រើប្រាស់ធនធានក្នុង សហគមន៍ឲ្យអស់លទ្ធភាព ជាពិសេសកម្លាំងពលកម្ម
  • អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធត្រូវគិតពីការខូចបរិស្ថាន ការរំខានដល់ការលូតលាស់នៃរុក្ខជាតិនិងសត្វ តាមរយៈសម្លេងកាកសំណល់និងផ្សែងពុល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login