Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីបុណ្យអុំទូកប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុន្មាន ខែមក ហើយបានធ្វើឱ្យបឹងបួរទាំងឡាយ ក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថាស្រូវក្នុងស្រែកំពុងតែទុំហើយ ។ នៅពេលនៃជំនន់ នាខែសីហា វិច្ឆិកា ទឹកជំនាន់ដ៏សន្ធឹកសន្ធាប់ បានហូរចាក់ស្រោចស្រពបឹងបួរ តាមរយៈទន្លេសាបដែលហូរពីត្បូងទៅជើង ។ ដល់រដូវទឹកស្រក ដែលចាប់ផ្តើមនៅ ខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាមទន្លេសាបដដែលពីជើងទៅត្បូងវិញ ។ ទឹកជំនន់ទន្លេមេគង្គ ដែលមានប្រភពមកពីខ្ពង់រាបទីបេ ប្រទេសចិនបានផ្តល់នូវកំណើនជីវភាពស្រុកស្រែចំការនៅកម្ពុជា ។ ដីល្បាប់ដែលបានដោយសារទឹកជំនន់នៃទន្លេបឹងបួរទាំងឡាយ បានធ្វើឱ្យដីមានជីជាតិ បានបង្កនូវធនធានយ៉ាង សំបូរបែបនៅកម្ពុជា ។ ដំណាំទាំងឡាយ ដែលកសិករខ្មែរ ធ្វើតាមសង្វាក់នៃទឹកសម្រក បានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរភិក្ស និងផ្តល់សុភមង្គល ។ ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណខ្មែរក៏កំណត់យក ថ្ងៃពេញបូណ៌មី ខែកក្តិក រៀងរាល់ឆ្នាំរៀបចំពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះ ព្រះខែ អកអំបុក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login