Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើបរិស្ថានជាអ្វី ? តើអ្នកមានវិធានការដូចម្តេចខ្លះ ? ដើម្បីបរិស្ថានក្នុងសហគមន៍របស់អ្នក មានភាពស្រស់បំព្រងជានិច្ចនិរន្តរ៍ ?​

២. ក្នុងវិស័យសេដ្ឋកិច្ច តើប្រទេសណាខ្លះនៅអាស៊ីដែលគេចាត់ទុកថាជាខ្លាំងទាំងបួន ? កូនខ្លា ?

៣. ចូរនិយាយពីពាណិជ្ជកម្មពិភពលោក។

៤. តើអ្វីខ្លះជាបុព្វហេតុនៃភាពក្រីក្រ ?

៥. ដូចម្តេចហៅថាវិសមភាពសេដ្ឋកិច្ច ? ចូរបង្ហាញពីនិយមន័យនៃភាពក្រីក្រ។

ចម្លើយ

១. បរិស្ថានសំដៅលើពិភពមានជីវិតនិងពិភពគ្មានជីវិតដែលនៅជុំវិញខ្លួនយើង ដូចជាខ្យល់ ដី ទឹក រុក្ខជាតិ សត្វ ទន្លេ សត្វល្អិត មនុស្សនិងអ្វីៗដែលមនុស្សបានបង្កើតឡើងដូចជាលំនៅឋានកសិដ្ឋានប្រាសាទនានាជាដើមដែលជាផ្នែកមួយនៃបរិស្ថានដែរ ព្រោះសកម្មភាពរបស់មនុស្សយើងអាចមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកែប្រែពិភពធម្មជាតិ។ ដើម្បីកាត់បន្ថយនិងទប់ស្កាត់ការបំពុលបរិស្ថាន និងកំណើនកម្តៅផែនដីលើពិភពលោកយើងនាំគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្តូរទៅប្រើប្រាស់ប្រភពថាមពលផ្សេងៗទៀតជំនួសការបង្កើនការអភិរក្សថាមពលនិងការលុបបំបាត់ការកាប់បំផ្លាញព្រៃឈើពិសេសជាងនេះទៅទៀតត្រូវចាត់វិធានការណាដែលផ្តល់ផលប្រយោជន៍ច្រើនបែបបន្ថែមទៅលើការកាត់បន្ថយកំណើនកម្តៅផែនដីពិភពលោកដូចជានាំគ្នាខិតខំដាំព្រៃឈើឡើងវិញការស្តារដីវាលស្មៅការបង្កើនការអភិរក្សថាមពលនិងការប្តូរទៅប្រើប្រាស់ប្រភពថាមពលព្រះអាទិត្យឱ្យបានច្រើន។

២. ប្រទេសនៅអាស៊ីដែលគេចាត់ទុកថាជាខ្លាទាំងបួនគឺ ៖

  • តៃវ៉ាន់
  • កូរ៉េខាងត្បូង
  • សិង្ហបូរី
  • ហុងកុងរួមទាំងប្រទេសចិន។ ឯប្រទេសដែលគេចាត់ទុកថាជាកូនខ្លាមាន ថៃ ម៉ាឡេស៊ីនិងវៀតណាម។

៣. ពាណិជ្ជកម្មត្រូវបានគេវាយតម្លៃតាមរយៈការនាំចេញការនាំចូលផលិតផលនិងសេវា។ ការរីកចម្រើននៃផលិតផលនិងប្រាក់ចំណូលក្នុងពិភពលោកកើនឡើងព្រមគ្នាជាមួយការរីកចម្រើននៃពាណិជ្ជកម្មអន្តរជាតិតាំងពីដើមសតវត្សទី១៩។ កត្តានេះនាំឱ្យមានទស្សនៈទូទៅមួយជឿថាពាណិជ្ជកម្មអន្តរជាតិគឺជាម៉ាស៊ីននៃការរីកចម្រើនខាងសេដ្ឋកិច្ចដែលរួមមានទាំងបុព្វហេតុនិងភាពងាយស្រួល។ នៅក្នុងសម័យទំនើបចាប់ពីចុងសង្រ្គាមលោកលើកទី២ ឆ្នាំ១៩៤៥ពាណិជ្ជកម្មអន្តរជាតិមានការរីកចម្រើនក្នុងអត្រាខ្ពស់។ តាមពិតពាណិជ្ជកម្មមានការរីកចម្រើនលឿនជាងផលិតផល (ជាពិសេសតាំងពីឆ្នាំ១៩៨៣)ចំណែកផលិតផលទំនិញនិងសេវាសម្រាប់នាំចេញមានការរីកចម្រើនយឺតជាង។ លក្ខណៈនៃពាណិជ្ជកម្មអន្តរជាតិដែលពិសេសបំផុតគឺថាមពលរបស់វា។ ទោះបីជាការរីកចម្រើនខាងពាណិជ្ជកម្មអន្តរជាតិបានបង្កើតសេដ្ឋកិច្ចពិភពលោកក៏ដោយក៏បែបផែនពាណិជ្ជកម្មនិងខ្លឹមសាររបស់វាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងសម័យកាលមួយចំនួន។ លក្ខណៈពិសេសនៃពាណិជ្ជកម្មអន្តរជាតិ ដែលអាចក្លាយជាបាតុភូតសកលគឺដោយសារតែបច្ចុប្បន្នប្រទេសនីមួយៗ បានធ្វើពាណិជ្ជកម្មជាមួយប្រទេសជាច្រើននៅពាសពេញពិភពលោក។ ស្ថាប័នសំខាន់ដែលរៀបចំបង្កើតពិភពពាណិជ្ជកម្ម និងតារាងពន្ធគយ។ បន្ទាប់មកមានសេចក្តីសម្រេចមួយគឺការបង្កើតស្ថាប័នអន្យតរជាតិដែលមានអំណាចថ្មីមួយមានឈ្មោះថាអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីរៀបចំច្បាប់ស្តីពីពាណិជ្ជកម្មពិភពលោក។ ចាប់ពីពេលនោះមកពាណិជ្ជកម្មពិភពលោកមានការកើនឡើងជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០០៣បរិមាណនៃពាណិជ្ជកម្មពិភពលោកបានកើនដល់ ៩១០០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

៤. បុព្វហេតុនៃភាពក្រីក្រមាន ៖

  • ភាពក្រីក្រកើតមកពីកង្វះសមត្ថភាពក្នុងការរកប្រាក់ចំណូលក្នុងនោះមានមនុស្សចាស់ជរាជនពិការកូនកំព្រាសមាជិកគ្រួសារច្រើនភាពគ្មានការងារធ្វើប្រាក់ខែទាបនិងភាពជាសមាជិកនៃក្រុមជនជាតិភាគតិច។
  • ការមិនមានឳកាសទទួលសេវាអប់រំ
  • ការអនុវត្តសេដ្ឋកិច្ចនៅមានកម្រិតទាប
  • គ្រោះធម្មជាតិសង្រ្គាមរុំារ៉ៃ អំពើពុករលួយកំណើនប្រជាជនហួសប្រមាណជាដើម។

៥. វិសមភាពសេដ្ឋកិច្ចជាភាពខុសគ្នានៃសមភាពប្រាក់ចំណូលជាតិជុំវិញពិភពលោក ត្រូវបានវាស់តាមរយៈចំនួនលេខក្នុងរបាយការណ៍ប្រាក់ចំណូលជាតិនីមួយៗ។ វិសមភាពសេដ្ឋកិច្ច (ឬភាពខុសគ្នាខាងទ្រព្យសម្បត្តិនិងប្រាក់ចំណូល) រួមបញ្ជូលនូវភាពខុសគ្នាទាំងអស់នៅក្នុងរបាយការណ៍ស្តីពីទ្រព្យសកម្មសេដ្ឋកិច្ច​ (អគារនិងម៉ាស៊ីនដែលជាកម្មសិទ្ធិនៃស្ថាប័នជំនួញ) និងប្រាក់ចំណូល។ ភាពក្រីក្រ គឺជាលក្ខខណ្ឌសេដ្ឋកិច្ច ដែលប្រជាជនមិនមានប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីទទួលបានកម្រិតអប្បបរមានៃសេវាសុខភាពម្ហូបអាហារផ្ទះសំបែងសម្លៀកបំពាក់និងការអប់រំដែលទូទៅគេទទួលស្គាល់ថាជាភាពចាំបាច់ដើម្បីធ្វើឱ្យមានកម្រិតជីវភាពរស់នៅល្អប្រសើរ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login