Ask
Websites Login
ពីប្រធានបទៈសមាគម អាស៊ីអាគ្នេយ៍ នយោបាយ សេដ្ឋកិច្ច
ដោយ: Khmer Literature ​ នៅ 2018-02-05

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គឺជាអង្គការនយោបាយ និងសេដ្ឋកិច្ចមួយនៃបណ្តាប្រទេសដែលស្ថិតនៅក្នុង តំបន់អាស៊ីអាគ្នេយ៍។


ក.ចូរសរសេពាក្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាភាសាអង់គ្លេស។ ខ.ចូរនិយាយពីអត្ថន័យ និងខ្លឹមសារទង់ជាតិអាស៊ាន។ គ.តើអាស៊ានមានទិសដៅលើវិស័យអ្វីខ្លះ? ឃ.កិច្ចប្រជុំអាស៊ានលើកទី២១ ធ្វើឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទិ១៨ដល់ថ្ងៃទី២០ ខែវិច្ឆការ ឆ្នាំ ២០១២។ តើមានកិច្ចប្រជុំសំខាន់ៗអ្វីខ្លះ?
By: Khmer Literature on 2018-02-05
1205 1 comments:0 0

Answer 1


user icon Khmer Literature 2018-02-05

ក.អាស៊ានសរសេរជាភាសាអង់គ្លេស Association Of Southeast Asian Nations។

ខ​.សមាគមនេះមាននិមិត្តសញ្ញាទៅតាមលក្ខណៈនៃប្រទេសក្នុងតំបន់ដែលមានអត្ថន័យ និងខ្លឹមសាដូចខាងក្រោម៖

  • និមិត្តសញ្ញាសមាគមអាស៊ានមាន៤ពណ៌។
  • ពណ៌ខៀវ តំណាងឱ្យសន្តិភាព និងស្ថេរភាព។
  • ពណ៌ក្រហម តំណាងឱ្យសេចក្តីក្លាហាន និងភាពស្វាហាប់។
  • ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ។
  • ពណ៌លឿង តំណាងឱ្យវិបុលភាព និងភាពសំបូររុងរឿង។
  • ដើមស្រូវទាំង១០តំណាងឱ្យបិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្តុំប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍ ឱ្យក្លាយជាសមាគមដែលប្រកបដោយមិត្តភាព និងសាមគ្គីភាព។
  • រង្វង់ព័ទ្ធជុំវិញ តំណាងឱ្យឯកភាពគ្នារបស់អាស៊ាន។
  • ទង់អាស៊ាន តំណងឱ្យសមាគមអាស៊ានមួយដែលមានស្ថេរភាព សន្តិភាព រួបរួមគ្នា និងប្រកបដោយថាមពល។
  • ពណ៌ទាំងអស់របស់ទង់អាស៊ានតំណាងឱ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសជាមាជិកនីមួយៗ។

គ.គោលដៅបង្កើតអាស៊ានគឺ ធ្វើសហប្រតិបត្តិការក្នុងតំបន់ ដោយឈរលើស្មារតីស្មើរភាពលើវិស័យ៖

  • សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម)។
  • វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងការងាររដ្ឋបាល។
  • តំហែរក្សា សន្តិភាព ក្នុងតំបន់ តាមរយៈការគោរពដ៏ខ្ជាប់ខ្ជូននូវយុត្តិធម៌ និងគោលការណ៍ច្បាប់ទាំងឡាយក្នុងទំនាក់ទំនង រវាងប្រទេសក្នុងតំបន់ និងប្រកាន់ខ្ជាប់ខ្ជូននូវធម្មនុញ្ញសហប្រជាជាតិ។
  • តំហែរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ដែលមានស្រាប់។

ឃ.កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ធ្វើឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទិ២០ វិច្ឆកា គឺមានកិច្ចប្រជុំជាច្រើនទៀត។ កិច្ចប្រជុំទាំងនោះរួមមាន៖

  • កិច្ចប្រជុំកំពូលក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។
  • កិច្ចប្រជុំអាស៊ាន-ចិន
  • កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន
  • កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ
  • កិច្ចប្រជុំកំពូលអាស៊ានបូក៣ មានចិន ជប៉ុន និងកូរ៉េ
  • កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា
  • កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
  • កិច្ចសន្ទនាអាស៊ានជាសាកល
  • កិច្ចប្រជុំកំពូលអាស៊ីបូព៌ា
  • ពិធីប្រកាសការចរចាភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅក្នុងតំបន។

លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ មានដូចជា៖

  • ការចុះហត្ថលេខា និងអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សអាស៊ាន។
  • អនុម័តលើការបង្កើតមជ្ឃមណ្ឌលកម្ចាត់មីនអាស៊ាន។
  • ការគាំទ្រចំពោះការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ នៅឧបទ្ធីបកូរ៉េ ដោយសន្តិវិធី ជាពិសេសជំរុញឱ្យចាប់ផ្តើមចរចារ ៦ភាគីឡើងវិញ។

បញ្ហាដែលមិនទាន់ដោះស្រាយបានមានដូចជា៖

  • វិធីសាស្រ្តក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។
  • ការមិនចុះសម្រុងគ្នានៅឡើយអំពីថា តើត្រូវដោះស្រាយបញ្ហានេះជាទ្វេភាគីរវាងប្រទេសដែលពាក់ព័ន្ធក្នុងជម្លោះ ឬត្រូវដោះស្រាយក្នុងកម្រិតអន្តរជាតិ?


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login