Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រទេសកម្ពុជាបានចូលរួមជាសមាជិកនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥ ។ រហូតដល់បច្ចុប្បន្នេះអង្គការសហប្រជាជាតិបានជួយដោះស្រាយវិបត្តិចម្បងៗនៅកម្ពុជារួមមានៈ

  • ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ តុលា ការអន្តរជាតិនោទីក្រុងឡាអេបានបញ្ជាឲ្យប្រទេសថៃដកកងទ័ព និងតម្រូវចេញជាបន្ទាន់ពីតំបន់ប្រសាទព្រះវិហារ ដែលថៃបានកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំ ១៩៥៤​ ។
  • អង្គការសហប្រជាជាតិបានជួយរៀបចំឲ្យមានការប្រជុំនៅទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១
  • ជួយរៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញានៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៩៩៣ ដើម្បីនាំមកនូវសន្តិភាពចួនព្រះរាជាណាចក្រកម្ពុជាឡើងវិញបន្ទាប់ពីមានសង្គ្រាមរុំារៃអស់ជិតពេលបី ស.វ កន្លងមក ។ ការងារនេះប្រព្រឹត្តទៅនៅក្នុងអាណត្តិលោកអគ្គលេខាធិការ សាវីយេប៉េរេដឺគុងេឡា ( ១៩៨២ ដល់ ១៩៩១ ) និងលោកប៊ូត្រូសប៊ូត្រូសកាលី ( ១៩៩២ ដល់ ១៩៩៦ ) ។
  • ជួយឲ្យមានការកាត់ទោសខ្មែរក្រហមក្នុងខែមិថុនា ឆ្នាំ១៩៩៧ សហនាយករដ្ឋមន្រ្តីខ្មែរទាំងពីរសម្តេចហ៊ុនសែន និងសម្តេចក្រុងព្រះនរត្តមរណរិទ្ធិបានសរសេរមួយជូនអង្គការសហប្រជាជាតិ ដើម្បីសុំឲ្យមានការកាត់ទោសខ្មែរក្រហម ដែលកាន់អំណាចពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយក្នុងនោះមានការជជែកចរចារ ដើម្បីរករូបមន្តបង្កើតតុលាការពិសេសឈានជើងចូលមកដល់ និងអោយមានការចូលរួមពីសំណាក់ អ.ស.ប និងមតិអន្តរជាតិ ។ បច្ចុប្បន្ននេះច្បាប់កាត់ទោសខ្មែរក្រហមបានតាក់តែង និងអនុម័តដោយរដ្ឋសភាជាតិហើយនៅតែរង់ចាំការអនុវត្តន៍ច្បាប់នេះតែប៉ុណ្ណោះ ។ ការងារនេះប្រព្រឹត្តទៅក្នុងអាណត្តិលោកអគ្គលេខាធិការកូហ្វីអាណាន់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login