Ask
Websites Login
ពីប្រធានបទៈវិជ្ជាជីវៈ
ដោយ: SpecialExams ​ នៅ 2018-02-20

ដូចម្តេចដែលហៅថា ជំងឺវិជ្ជាជីវៈ?

By: SpecialExams on 2018-02-20
718 1 comments:0 0

Answer 1


user icon SpecialExams 2018-02-20

ជំងឺវិជ្ជាជីវៈ គឺជាជំងឺដែលបណ្តាលមកពីវិជ្ជាជីវៈ ក៏ត្រូវចាប់ទុកជាហានិភ័យការងារដែរ។ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវចេញប្រកាសរួមស្តីពីការកំណត់បញ្ជីជំងឺវិជ្ជាជីវៈ ដោយមានភ្ជាប់មកជាមួយនូវបញ្ជី នៃមុខរបរប្រើកម្លាំងកាយ មុខរបរដែលប៉ះពាល់ដោយជាតិពុល និងមុខរបរដែលត្រូវអនុវត្តនៅក្នុងលក្ខខណ្ឌឬតំបន់មានលក្ខណៈមិនប្រក្រតីដែលនាំឱ្យអ្នកធ្វើការកើតជំងឺផ្សេងៗ។ បន្ទាប់ពីការផ្តល់យោបល់ពីក្រុមប្រឹក្សាបច្ចេកទស។

            បញ្ជីនេះ ត្រូវសើរើពិនិត្យឡើងវិញជាការលិក ដើម្បីកែលម្អរបច្ចេកទេសឱ្យបានជឿនលឿន និងជំរុញការយល់ដឹងខាងវេជ្ជសាស្ត្រសម្រាប់ជាមូលដ្ឋានក្នុងការទប់ស្កាត់គ្រោះថ្នាក់វិជ្ជាជីវៈ

            ជំងឺដែលគេប្រកាសថាជា ហានិភ័យការងារ ក្រោយពីកាលបរិច្ចេទ ដែលកម្មករនិយោជិតបានឈប់ធ្វើការងារហើយនោះ ក៏អាចបើកសិទ្ធិឱ្យជនរងគ្រោះទទួល តាវកាលិសម្រាប់ហានិភ័យការងារបានដែរ​ បើការប្រកាសនេះស្ថិតក្នុងអំឡុងពេលដែលមានបញ្ជាក់ក្នុងបញ្ជីនៃជំងឺវិជ្ជាជីវៈ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login