Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អភិវឌ្ឍន៍ជនបទ គឺជាសកម្មភាពមួយឬចម្រុះគ្នា ឬក៏ជាយុទ្ធសាស្រ្តមួយដែលត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅផ្នែកសេដ្ឋកិច្ចសង្គមកិច្ច របស់ប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ ។ វិស័យជាច្រើនមានការពាក់ព័ន្ធដល់ការងារអភិវឌ្ឍន៍ជនបទដូចជា គមនាគមន៍ កសិកម្ម បរិស្ថាន អប់រំ វប្បធម៌ សុខាភិបាល ។ រីឯភាពក្រីក្ររបស់ប្រជាពលរដ្ឋជនបទមានមូលហេតុច្រើនដេលកត្តាបណ្តាលឲ្យមានភាពក្រីក្រគឺៈ

  • ប្រជាពលរដ្ឋមានប្រាក់ចំណូលប្រចាំថ្ងៃទាប ខ្វះសាលរៀននៅជីត ខ្វះផ្លូវគមនាកមន៍ ស្លាប់ដោយជម្ងឺច្រើន ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះបង្គន់អនាម័យ
  • ប្រជាពលរដ្ឋខ្វះដីបង្កបង្កើនល ដីបង្កបង្កើនផលខ្វះជីវជាតិ ដីមានមិនអាចបង្កបង្កើនផលបាន
  • ខ្វះដើមទុនសម្រាប់ប្រកបមុខរបរវិជ្ជាជីវៈ
  • បច្ចេកវិទ្យាទំនើបចូលមិនដល់កសិករ
  • ធារាសាស្រ្ត
  • បច្ចេកវិទ្យាកសិកម្មមិនទំនើប
  • ខ្វះការថែទាំងសុខភាព
  • អាហាររូបបត្ថម្ភគ្រប់គ្រាន់ បណ្តាលឲ្យការអភិវឌ្ឍខួរក្បាល និងការរីកចម្រើនធាត់របស់ក្មេងមិនល្អ កម្រិតនៃការអប់រំ និងជំនាញទាប បណ្តាលឲ្យរកចំណូលបានទាប
  • គ្រោះធម្មជាតិដែលមានជាអាទិ៍ទឹកជំនន់ និងភាពរាំងស្ងួត ។

ដូច្នេះមូលហេតុនៃភាពក្រីក្របណ្តាលមកពីវិស័យជាច្រើន ដែលបញ្ហានេះត្រូវបានដោះស្រាយដោយសកម្មភាពនៃការងារអភិវឌ្ឍន៍ជនបទ ។ អភិវឌ្ឍន៍ជនបទ គឹជាមធ្យោបាយសំខាន់បំផុតសម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login