Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2019-11-26 14:45

អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនិងនារីភេទក្នុងមាត្រា៥ចែងថា « កិច្ចការក្នុងគ្រួសារ និងការអប់រំចិញ្ចឹមបីបាច់ថែរក្សាកូនជាភារកិច្ចរបស់បុរសនារី « ។

          ខ្លឹមសារនេះបង្ហាញគោលការណ៍ស្តីពីការគោរពចំពោះភាពថ្លៃថ្នូររបស់បុរសស្រី្តក្នុងជីវភាពសង្គមសេដ្ឋកិច្ច និងភាពរុងរឿងរបស់សង្គមនិងគ្រួសារ ។ ដូច្នេះរវាងឪពុកម្តាយ ស្វាមីនិងភរិយា បុរសនិងស្រី្តមានភារកិច្ចរួមគ្នាដោយគ្មានការរើសអើងប្រកាន់តួនាទីក្នុងការបំពេញកិច្ចការក្នុងគ្រួសារនិងការអប់រំចិញ្ចឹមបីបាច់ថែរក្សាកូន ។

ភារកិច្ចមានដូចតទៅៈ

  • ផ្តល់កំណើតនិងរក្សាជីវីតកូន
  • ស្វែងរកទ្រព្យដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ
  • ​គ្រប់គ្រង និងរក្សាសុវត្ថិភាព​ក្នុងគ្រួសារនិងចៀសវៀងអំពើហិង្សា
  • បញ្ចូនកូនទៅសាលារៀនឲ្យទទួលបានការអប់រំ និងបណ្តុះបណ្តាលឲ្យក្លាយទៅជាពលរដ្ឋល្អ មានជំនាញវិជ្ជាជីវៈ
  • ផ្តល់គំរូល្អដល់កូនក្នុងការអប់រំសុជីវធម៌ សីលធម៌ គោរពច្បាប់ សង្គមនិងការជួយចែករំលែកកិច្ចការផ្ទះទៅវិញទៅមក
  • អប់រំកូនឲ្យថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ឲ្យគង់វង្ស
  • បីបាច់ថែរក្សាកូនប្រកបដោយព្រហ្មវិហារធម៌
  • ថែរក្សា និងលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវស្មារតីរបស់កូន
  • ជំរុញនិងលើកទឹកចិត្តចំពោះភាពតស៊ូព្យាយាមរបស់កូន
  • ផ្តល់សិទ្ធិសេរីភាពដល់កូនក្នុងការធ្វើសេចក្តីសម្រេចចិត្តទាក់ទងនឹងការរៀបចំអនាគតរបស់គេមានការជ្រើសរើសមុខវិជ្ជា មុខរបរ គូស្រករជាដើម
  • ចែកមរតកដល់កូនទៅតាមលទ្ធភាពនៅពេលកូនបែកចេញមានគ្រួសារ ។

ឧទាហរណ៍ៈ ឪពុកម្តាយផ្តល់កំណើតឲ្យកូន​ផ្តល់ឈ្មោះឲ្យកូនត្រូវរួមគ្នាដោយគ្មានការរើសអើងក្នុងការផ្តល់ចំណីអាហារតាមតម្រូវការយកកូនទៅសាលារៀន ព្យាបាលពេលកូនឈឺរៀបចំឲ្យមានមុខរបរផ្សំផ្គុំកូនឲ្យមានគូស្រករ...។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login