Lights
Profile Head

វប្បធម៌ទូទៅ

...

Total Profile Visitors: 37077, Total Views: 874190

Ask question, post article, write experience get Point, learn more on Point Center

Page: 1 of 2

2019-08-01 07:42

វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី១៨ )

#Tages: វិញ្ញាសា ត្រៀមប្រលង វប្បធម៌ទូទៅ

សំនួរ

១. តើក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមានប៉ុន្មានប្រទេស ?

២. តើតុលាការយុត្តិធម៌អន្តរជាតិ ICJ ( International Court Of Justice ) បង្កើតឡើងនៅឆ្នាំណា ? ហើយមានប្រទេសប៉ុន្មានជាសមាជិក ហើយនៅទីណា ?

៣. តើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ( International Criminal Court ) បង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? ហើយចាប់ដំណើរការនៅថ្ងៃណា ហើយមានសមាជិកប៉ុន្មានប្រទេសហើយនៅទីណា ?

៤. តើតុលាការយុត្តិធម៌អន្តរជាតិគឺជាអ្វី ?

៥. តើតុលាការ ព្រហ្មទណ្ឌអន្តរជាតិគឺជាអ្វី ?

១១. តើអង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? មានសមាជិកប៉ុន្មានប្រទេស ? មានទីតាំងនៅទីណា ?

ចម្លើយ

១. ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមាន១៥ប្រទេសគឺៈ

  • សមាជិកអចិន្រ្តៃយ៍ៈ ០៥ប្រទេសមានដូចជា សហរដ្ឋអាមេរិក រុស្ស៊ី ចិន​ បារាំង និងចក្រភពអង់គ្លេស​
  • សមាជិកមិនអចិន្រ្តៃយ៍ៈ ១០ប្រទេសមានដូចជា អ៊ីតាលី ជប៉ុន អេស៊ីប អ៊ុយរូហ្គាយ អ៊ុយក្រែន ស៊ុយអែត សេណេហ្គាល់ កាហ្សាក់ស្ថាន អេត្យូពី និងបូលីវី ។

២. តុលាការយុត្តិធម៌អន្តរជាតិ​ICJ ( International Court of Justice ) បង្កើតនៅឆ្នាំ ១៩៤៥ មានសមាជិក ១៩៣ប្រទេសមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់ ។

៣. តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ( International Criminal Court ) បង្កើតឡើងនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០២ ។ មានសមាជិក១២៣ប្រទេសមានទីតាំងនៅទីក្រុងឡាអេប្រទេសហូឡង់ ។

៤. តុលាការយុត្តិធម៌អន្តរជាតិគឺជាផ្នែកមួយនៃអង្គការសហប្រជាជាតិព្រោះអង្គការនេះបង្កើតឡើងដោយអង្គការសហប្រជាជាតិនិងទទួលថវិកាប្រចាំឆ្នាំពីអង្គការសហប្រជាជាតិ ។ ប្រទេសទាំងឡាយណាដែលជាសមាជិកអង្គការសហប្រជាជាតិគឺស្ថិតក្រោមដែនយុត្តាធិការ ឬដែនអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ ។ តុលាការយុត្តិធម៌អន្តរជាតិមានតួនាទីដោះស្រាយទំនាស់រវាងប្រទេសមួយនិងប្រទេសជាតិមួយទៀត ដូចជារឿងក្តីប្រាសាទព្រះវិហាររវាងកម្ពុជា និងថៃ ។

៥. តុលាការព្រហ្មទណ្ឌអន្តរជាតិ គឺជាតុលាការឯករាជ្យមិននៅក្រោមអង្គការសហប្រជាជាតិទេ ។ តុលាការព្រហ្មទណ្ឌអន្តរជាតិបង្កើតឡើងក្រោមលក្ខន្តិកៈមួយដែលគេបានព្រមព្រៀងគ្នានៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ។ តុលាការនេះមិនមានយុត្តាធិការ ឬដែនអំណាចទៅលើទំនាស់រវាងប្រទេសនិងប្រទេសទេតែមានអំណាចចាត់ការតាមច្បាប់ទៅលើបុគ្គលណាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមជាដើម ។​

៦. អង្គការសិក្សាវិទ្យសាស្រ្តអប់រំ និងវប្បធម៌នៃអង្គការសហប្រជាជាតិឬយូណេស្កូ ( UNISCO ) បង្កើតឡើងនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៤៧ ។ មានសមាជិក១៩៥ ប្រទេសនិង ៦សមាគមន៍ ។ ទីតាំងទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានការិយាល័យចំនួន៥០ផ្នែកវិទ្យាស្ថាននិងមជ្ឈមណ្ឌលពិសេសៗជាច្រើន ។

Read More


2019-08-01 07:41

វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី១៧ )

#Tages: វិញ្ញាសា ត្រៀមប្រលង វប្បធម៌ទូទៅ

សំនួរ

១. តើអង្គការសហប្រជាជាតិ ( UN ) បង្កើតនៅថ្ងៃទីខែឆ្នាំណា ? ហើយទីស្នាក់ការនៅឯណា ? ហើយប្រទេសណាជាសមាជិកខ្លះ ?

២. តើអង្គការសហប្រជាជាតិ ( UN ) បង្កើតឡើងមានគោលដៅអ្វី ?

៣. តើអ្វីជាគោលការណ៍របស់អង្គការសហប្រជាជាតិមានអ្វីខ្លះ ?

៤. តើប្រទេសកម្ពុជាចូលជាសមាជិកអងុ្គការសហប្រជាជាតិនៅថ្ងៃណាឆ្នាំណា ? ហើយបានជួយដោះស្រាយបញ្ហាអ្វីខ្លះ ?

៥. តើអង្គការសហប្រជាជាតិមានស្ថាប័នប៉ុន្មានអ្វីខ្លះ ?

ចម្លើយ

១. អង្គការសហប្រជាជាតិ ( UN ) បង្កើតឡើងនៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ១៩៤៥ ។ ទីស្នាក់ការទីក្រុងញូយ៉ក ប្រទេសអង់គ្លេស ។ ហើយមានសមាជិក ១៩៣ប្រទេសនិងមាន៦ភាសាជាយាន្តដូចជា អារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី អេស្ប៉ាញ ។

២. អង្គការសហប្រជាជាតិ ( UN ) បង្កើតឡើងមានទិសដៅដូចជាៈ

  • រក្សាសន្តិសុខ និងសន្តិភាពពិភពលោក
  • ពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិ
  • ធ្វើអោយមានសហប្រតិបត្តិការផ្នែកអន្តរជាតិ
  • ប្រជាជាតិនានាខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកសេចក្តីបញ្ចប់រួមគ្នា ។

៣. គោលការណ៍របស់អង្គការសហប្រជាជាតិមានដូចជាៈ

  • សមាជិកត្រូវបំពេញកាតព្វកិច្ចដោយជឿជាក់លើធម្មនុញ្ញ
  • សមាជិកត្រូវដោះស្រាយរាល់ជម្លោះអន្តរជាតិដោយសន្តិភាពសន្តិសុខ និងយុត្តិធម៌
  • ត្រូវអត់ធ្មត់រាល់អំពើគំរាមកំហែង
  • ធម្មនុញ្ញមិនអនុញ្ញតអោយអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ។

៤. កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ធ្នូ ១៩៥៥ ។ ហើយបានជួយដោះស្រាយបញ្ហាដូចជាៈ

  • រឿងក្តីប្រាសាទព្រះវិហារ ( ១៥ មីនា ១៩៥២ )
  • កិច្ចព្រមព្រៀងទីក្រុងបារីស ( ២៣ តុលា ១៩៩៣ )
  • បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ )
  • តុលាការអន្តរជាតិបញ្ជាអោយកងទ័ពថៃ និងកម្ពុជាដកចេញពីតំបន់ប្រាសាទព្រះវិហារ ( ១៨ តុលា ២០១១ ) ។

៥. អង្គការសហប្រជាជាតិមានស្ថាប័ន៦គឺៈ

  • មហាសន្និបាត
  • លេខាធិការដ្ឋាន
  • ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម
  • ក្រុមប្រឹក្សាអាណាព្យាបាល
  • តុលាការយុត្តិធម៌អន្តរជាតិ
  • ក្រុមប្រឹក្សាសន្តិសុខ ។

Read More


2019-08-01 07:40

វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី១៦ )

#Tages: វិញ្ញាសា ត្រៀមប្រលង វប្បធម៌ទូទៅ

សំនួរ

១. អាស៊ាននិងខិតចូលព្រឹតិ្តការណ៍ថ្មីមួយគឹការអនុវត្តន៍សហគមន៍សេដ្ឋអាស៊ាន ( AEU ) នៅចុងឆ្នាំ​២០១៥ ។ តើអ្វីដែលជាសហគមន៍សេដ្ឋកិច្ចអាស៊ាន ?

២. តើអង្គភាពចំណុះអាស៊ានមានអ្វីខ្លះ ?

៣. តើទស្សនៈវិស័យអាស៊ានឆ្នាំ២០១០ ធ្វើឡើងនៅទីណា ? ពេលណា ? ហើយមានទស្សនៈវិស័យសម្រាប់ឆ្នាំ២០២០ដូចម្តេចខ្លះ ?

៤. តើក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានភារកិច្ចអ្វីខ្លះ ?

៥. តើប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃខែឆ្នាំណា ? ការអនុវត្តន៍សហគមន៍សេដ្ឋកិច្ចអាស៊ានបានផ្តល់ផលប្រយោជន៍អ្វីខ្លះ ដល់បណ្តាប្រទេសនៅក្នុងអាស៊ាន ?

ចម្លើយ

១. សហគមន៍សេដ្ឋកិច្ចអាស៊ានគឺជាព្រឹត្តការណ៍មួយដែលមានគោលដៅយុទ្ធសាស្រ្តដើម្បីសហគមន៍នយោបាយសន្តិសុខអាស៊ាន និងសហគមន៍សង្គមវប្បធម៌អាស៊ាន ។

ការអនុវត្តន៍សហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥ បានផ្តល់នូវប្រយោជន៍ដល់បណ្តាប្រទេសនៅអាស៊ានគឺៈ

  • សេរីភាពជាមូលដ្ឋានតម្រូវឲ្យសហគមន៍សេដ្ឋកិច្ចអាស៊ានបានក្លាយជាចំណុចមួយនៃការផ្តោតអារម្មណ៍កើនឡើងសម្រាប់អាជីវកម្មអន្តរជាតិ
  • កំណត់គ្រឹះនៃទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយដែលអនុញ្ញាតឲ្យចលនាដោយសេរីនៃទំនិញ សេវាកម្ម និងវិនិយោគ ធនធាន និងកម្លាំងពលកម្មប្រកបដោយជំនាញ
  • បណ្តាប្រទេសទាំង១០របស់អាស៊ានដែលមានចំណងរួមគ្នាសម្រេចបានការអភិវឌ្ឍន៍នៃគោលនយោបាយការប្រកួតប្ររជែងមួយការពារកម្មសិទ្ធិបញ្ញ ការសម្របសម្រួលនៃe-commerce និងសេចក្តីណែនាំនៃប្រព័ន្ធការពារវិនិយោគ និងការដោះស្រាយជម្លោះនានាដែលកើតមានឡើង
  • ព្យាយាមលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគយ៉ាងខ្លាំងផ្ទៃក្នុងអាស៊ានជាប្លុកសេដ្ឋកិច្ចមួយ
  • កាត់បន្ថយពន្ធនេះ ពន្ធលើការសម្របសម្រួលអាស៊ានត្រូវបានកំណត់ទៅនឹងការលុបបំបាត់តែម្តង និងការបញ្ចប់នៃបណ្តាញសន្ទិសញ្ញាទ្វេដងនៅក្នុងចំណោមប្រទេសអាស៊ានទាំងអស់
  • ការប្រកួតប្រជែងនេះទុកឲ្យពន្ធកើតតឡើងរវាងបណ្តាប្រទេសអាស៊សានក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់សមាហរណកម្មក្នុងតំបន់ និងពិភពលោកបន្ថែមទៀតនៃអាជីវកម្ម
  • នៅក្នុងបរិស្ថានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះបានអាជីវកម្មពិភពលោកតម្រូវការត្រួតពិនិត្យការអភិវឌ្ឍន៍អាស៊ានយ៉ាងល្អិតល្អន់ និងការពីចារណាលើឱកាសវិនិយោគរបស់ពួកគេនិងការធ្វើពាណិជ្ជកម្មរបស់ពួកគេ ។

២. អង្គភាពចំណុះអាស៊ានមានដូចជាៈ

  • សភា
  • អង្គការជំនួញ
  • ក្រុមជំនាញទីប្រឹក្សា និងស្ថាប័នបណ្ឌិតសភា
  • អង្គការសង្គមស៊ីវិល
  • ផ្នែកពាក់ព័ន្ធអាស៊ាន ។

៣. ទស្សសនវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ ២០២០គឺធ្វើឡើងនៅទីក្រុងកូឡាឡាំពួនិងថ្ងៃទី ១៥ ធ្នូ ១៩៩៧ ។ ហើយទស្សនវិស័យរបស់អាស៊ានសម្រាប់ឆ្នាំ២០២០មានដូចខាងក្រោមៈ

  • ការឯកភាពគ្នានៃប្រជាជាតិអាស៊ីអាគ្នេយ៍
  • ភាពជាដៃគូក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយថាមពល
  • សហគមន៍មួយដែលជាសង្គមចេះយកអាសាគ្នា
  • អាស៊ានដែលសម្លឹងមើលទៅខាងក្រៅ ។

៤. ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានភារកិច្ចដូចខាងក្រោមៈ

  • រៀបចំកិច្ចប្រជុំកំពូលអាស៊ាន
  • សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀង និងសេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ាន
  • សម្របសម្រួលជាមួយក្រុមប្រឹក្សាសហគមន៍អាស៊ានដើម្បីលើកកម្ពស់ភាពរលូននៃគោលនយោបាយ ប្រសិទ្ធភាព និងសហប្រតិបត្តិការក្នុងចំណោមកគ្នានិងគ្នា
  • សម្របសម្រួលរបាយការណ៍នានារបស់ក្រុមប្រឹក្សាសហគមន៍អាស៊ានជូនកិច្ចប្រជុំកំពូលអាស៊ាន
  • ពិនិត្យពិចាររណារបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលខាធិការដ្ឋានអាស៊ាន និងអង្គភាពពាក់ព័ន្ធផ្សេងទៀត
  • ឯកភាពចំពោះការតែងតាំង និងការបញ្ចប់អាណត្តិអគ្គលេខាធិការរងបន្ទាប់ពីបានទទួលអនុសាសន៍របស់អគ្គលេខាធិការ
  • អនុវត្តន៍ការងារផ្សេងៗទៀតដែលកំណត់ឡើងក្នុងធម្មនុញ្ញនវឬមុខនាទីផ្សេងៗទៀតដល់អាចកំណត់ឡើងដោយកិច្ចប្រជុំកំពូលអាស៊ាន ។

៥. កម្ពុជាចូលជាសមាជិកកអាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩ ។

Read More


2019-08-01 07:39

វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី១៥ )

#Tages: វិញ្ញាសា ត្រៀមប្រលង វប្បធម៌ទូទៅ

សំនួរ

១. តើអាស៊ានមានបាវចនាដូចម្តេច ?

២. ចូរបង្ហាញពីអត្ថន័យនៃនិមិត្តសញ្ញាអាស៊ាន និងទង់អាស៊ាន ?

៣. ពណ៌របស់និមិត្តសញ្ញា និងទង់អាស៊ានមានអត្ថន័យដូចម្តេច ?

៤. តើការបង្កើតអាស៊ានមានបុព្វហេតុចម្បងអ្វិខ្លះ ?

៥. តើភាសាអ្វីដែលប្រើក្នុងអាស៊ាន ?

ចម្លើយ

១. បាវចនាអាស៊ានគឺ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ ។

២. និមិត្តសញ្ញាអាស៊ាន និងទង់អាស៊ានតំណាងឲ្យសហគមន៍អាស៊ានមួយដែលមានស្ថេរភាព សន្តិភាពរួបរួមគ្នា និងប្រកបដោយថាមពល ។

៣. អត្ថន័យរបស់ទង់អាស៊ានៗៈ

  • ពណ៌ខៀវ តំណាងឲ្យសន្តិភាពនិងស្ថិរភាព
  • ពណ៌ក្រហម តំណាងឲ្យសេចក្តីក្លាហាន និងភាពស្វាហាប់ថាមពល
  • ពណ៌ស តំណាងឲ្យភាពបរិសុទ្ធ ស្អាតស្អំ
  • ដើមស្រូវទាំង១០ តំណាងឲ្យសុបិនរបស់បិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្តុំប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍ឲ្យក្លាយជាសហគមន៍មួយប្រកបដោយមិត្តភាព និងសាមគ្គីភាព
  • រង្វង់៧ព័ទ្ធជុំវិញ តំណាងឲ្យភាពឯកភាពគ្នារបស់អាស៊ាន ។

៤. បុព្វហេតុនៃការបង្កើតអាស៊ានមាន២គឺៈ

ក.បុប្វហេតុសេដ្ឋកិច្ច

  • ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងតែធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅរកមជ្ឈឹមបូព៌ា
  • ប្រទេស(អឺរ៉ុប ) គេមានសហគមន៍សេដ្ឋកិច្ច ( អឺរ៉ុប ) ដែលជាផ្នែកដ៏សំខាន់តាំងពីឆ្នាំ១៩៥១មកម៉្លេះ
  • ប្រមូលផ្តុំទីផ្សារអាស៊ីអាគ្នេយ៍ដើម្បីការពារអភិវឌ្ឍន៍ និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ

ខ. បុព្វហេតុនយោបាយ

  • មានប្រឈមមុខដាក់គ្នារវាងប្លុកសេរីនិងប្លុកសង្គមនិយម
  • មនោគមវិជ្ជាកម្មុយនីសរាលដាលយ៉ាងខ្លាំងជាពិសេសនៅអាស៊ី
  • រួបរួមគ្នាជាសហគមន៍ដើម្បីការពារខ្លួនឯងផងនិងដើម្បីទប់ស្កាត់ការពារដាលនៃលទ្ធិកម្មុយនីសនៅក្នុងតំបន់ផង ។

៥. ភាសាអង់គ្លេសជាភាសាដែលយកមកប្រើប្រាស់ផ្លូវការក្នុងអាស៊ាន ។

Read More


2019-08-01 07:38

វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី១៤ )

#Tages: វិញ្ញាសា ត្រៀមប្រលង វប្បធម៌ទូទៅ

សំនួរ

១. តើអាស៊ានជាអ្វី ? ត្រូវបានបង្កើតនៅពេលណា ? កន្លែងណា ? មានប៉ុន្មានប្រទេសចូលរួម ?

២. តើអាស៊ានមានផ្ទៃដីប៉ុន្មាន ? មានប្រជាជនចំនួនប៉ុន្មាន ?

៣. តើប្រទេសណាដែលបានធ្វើជាប្រធានអាស៊ានដំបូងគេ ?

៤. តើការបង្កើតអាស៊ានមានគោលបំណងអ្វីខ្លះ ?​

៥. តើសមាគមន៍អាស៊ានមានគោលការណ៍ដូចម្តេចខ្លះ ?

ចម្លើយ

១. អាស៊ាន ( ASEAN ) មកពីពាក្យថា The Association of Southeast Asian Nations ដែលមានន័យថា សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ។ អាស៊ានត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧ នាទីក្រុងបាងកកប្រទេសថៃ ។ ប្រទេសដែលបានចូលរួមមាន៥ ប្រទេសគឺ ប្រទេសឥណ្ឌូនេស៊ី ម៉ាលេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ  ។

២. អាស៊ានគ្រប់ដណ្តប់លើផ្ទៃដី៤.៤លានគីឡូម៉ែត្រការ៉េ ស្មើនឹង៣%នៃផ្ទៃដីផែនដីសរុប  ។ អាស៊ានគ្របដណ្តប់ទៅលើផែនទឹកធំដែនគោកចំនួន៣ដង ។ ប្រទេសជាសមាជិកទាំងអស់មានប្រជាជនសរុបប្រមាណ៦២៥ លាននាក់ស្មើនឹង៨%នៃប្រជាជនពិភពលោក ។

៣. ប្រទេសឥណ្ឌូនេស៊ីគឺបានធ្វើជាប្រធានអាស៊ានមុនដំបូងគេនៅថ្ងៃទី២៣/២៤ ខែកុម្ភៈ ឆ្នាំ១៩៦៧ ដែលមានមូលដ្ឋាននៅកោះបាលី និងដឹកនាំដោយលោក Seoharto  ។

៤.គោលបំណងនៃការបង្កើតអាស៊ានគឺៈ

  • ធ្វើឲ្យទីផ្សារ និងមូលដ្ឋានផលិតផលតែមួយ
  • ធ្វើឲ្យតំបន់សេដ្ឋកិច្ចមានការប្រកួតប្រជែងខ្ពស់
  • ធ្វើឲ្យតំបន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសមធម៌
  • បង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌
  • អទីភាពកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម និងវប្បធម៌ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍
  • ព្យាយាមការពារផលប្រយោជន៍គ្នាទៅវិញទៅមក និងបង្កើតសាមគ្គីភាពក្នុងតំបន់ក៏ដូចជាលើកកម្ពស់សន្តិភាព និងស្ថេរភាពក្នុងតំបន
  • លើកទឹកចិត្តដល់សន្តិភាព និងស្ថេរភាពនយោបាយបង្កើតឡើងដោយគោលការណ៍នៃអង្គការសហប្រជាជាតិ
  • ជំរុញកិច្ចសហប្រតិបត្តិការក៏មានប្រសិទ្ធិភាពបន្ថែមទៀតនៅក្នុងបរិស្ថានឧស្សាហកម្ម និងកសិកម្ម ពង្រឹកពាណិជ្ជកម្ម បង្កើនការដឹកជញ្ជូននិងការអភិវឌ្ឍន៍ទំនាក់ទំនងក៏ដូចជាស្តង់ដារដែលរស់នៅក្នុងប្រទេសជាសមាជិក
  • រក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោកផ្សេងៗទៀត
  • ធានាថាប្រជាជន និងរដ្ឋសមាជិកអាស៊ានរស់នៅប្រកបដោយសន្តិភាពជាមួយពិភពលោកទាំងមូលក្នុងការបរិយាយយុត្តិធម៌ ប្រជាធិបតេយ្យនិងភាពសុខដុមរមនា
  • បង្កើតទីផ្សាររួមមួយ និងមូលដ្ឋានផលិតកម្មរួមដែលមានស្ថិរភាពវិសាលភាពមានការប្រកួតប្រជែងខ្ពស់ និងសមហរណកម្មសេដ្ឋកិច្ចជាមួយនឹងការសម្របសម្រួលដ៏មានប្រសិទ្ធិភាពសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគសម្រួលចលនាពាណិជ្ជករ អ្នកមានវិជ្ជាជីវៈអ្នកមានទេពកោសល្យ និងពលករ និងលំហូរដោយម្ខាស់ការនៃទុន
  • កាត់បន្ថយភាពក្រីក្រ​និងបង្រួបបង្រួមគម្លាតនៃអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ានតាមរយៈការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ
  • ពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋការពារនិងលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដោយយកចិត្តទុកដាក់ចំពោះសិទ្ធិ និងការទទួលខុសត្រូវរបស់សមាជិកអាស៊ាន
  • ឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅតាមគោលការណ៍នៃសន្តិភាពពេញលេញចំពោះការគំរាមកំហែងគ្រប់រូបភាពឧក្រិដ្ឋកម្មឆ្លងដែននិងបញ្ហាប្រឈមនានា
  • លើកស្ទួយការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពដើម្បីធានាការពារបរិស្ថានតំបន់ និងនិរន្តភាពនៃធនធានធម្មជាតិ និងការអភរិក្សមរតកវប្បធម៌និងគុណភាពនៃជីវភាពរស់នៅខ្ពស់របស់ប្រជាជន
  • អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការអប់រំនិងការសិក្សាក្នុងមួយជីវីត និងលើផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីផ្តល់ជូនប្រជាជនអាស៊ាន និងការពង្រឹងសហគមន៍អាស៊ាន
  • ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងបរិស្ថានប្រកបដោយសុវត្ថិភាព សន្ថិភាព និងភាពគ្មានគ្រឿងញៀន សម្រាប់ប្រជាជនអាស៊ាន
  • ជំរុញការយកចិត្តទុកដាក់ដល់ប្រជាជនអាស៊ានក្នុងនោះគ្រប់ផ្នែកទាំងអស់នៃសង្គមត្រូវបានលើកទឹកចិត្តឲ្យចូលរួម និងទទួលយកផលប្រយោជន៍ពីដំណើរកាសមារណកម្ម និងការកសាងសហគមន៍អាស៊ាន
  • ជំរុញអត្តសញ្ញាណអាស៊ាន តាមរយៈការ ជំរុញឲ្យរីកចម្រើនឡើងនូវការយល់ដឹងអំពីវប្បធម៌និងមរតចម្រុះក្នុងតំបន់
  • ថែរក្សាតួនាទីស្នួលក៏សកម្មរបស់អាស៊ាន ជាកម្លាំងចលករដ៏សំខាន់ក្នុងទំនាក់ទំនងនិងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូក្រៅតំបន់ក្នុងស្ថាបត្យកម្មតំបន់ប្រកបដោយភាពបើកចំហមានតម្លាភាពនិងការបញ្ចូលគ្នា ។

៥. អាស៊ានមានគោលការណ៍ដូចជាៈ

  • គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាពបូរណភាពទឹកដីនិងសញ្ញាណជាតិនៃរដ្ឋសមាជិកអាស៊ានទាំងអស់
  • ចូលរួមការបេ្តជ្ញា និងការទទួលខុសត្រុវរួមគ្នាក្នុងការលើកកម្ពស់សន្តិភាពនិងវិបុលសុខក្នុងតំបន់
  • បដិសេធនូវអំពើឈ្លានពាន និងការគំរាមកំហែងឬសកម្មភាពទាំងឡាយណាមួយក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ
  • ប្រកាន់យកដំណើរស្រាយជម្លោះដោយសន្តិវិធី
  • មិនជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន
  • គោរពសិទ្ធិរបស់រដ្ឋសមាជិកនីមួយៗក្នុងការដឹកនាំអត្ថិភាពជាតិរបស់ខ្លួនដោយពុំមានការជ្រៀតជ្រែកពីខាងក្រៅ ការធ្វើវិទ្ធង្សនានិងការបង្ខិតបង្ខំ
  • លើកកម្ពស់ការពិគ្រោះយោលបល់លើបញ្ហាធ្ងន់ធ្ងរទាំងឡាយដែលមានឥទ្ធិពលប៉ះពាល់ដល់ផលប្រយោជន៍អាស៊ាន
  • ប្រកាន់នូវនីតិរដ្ឋ អភិបាលកិច្ចល្អគោលការណ៍ប្រជាធិបតេយ្យនិងរដ្ឋាភិបាលអាស្រ័យដោយរដ្ឋធម្មនុញ្ញ
  • គោរពសេរីភាពជាមូលដ្ឋាន លើកស្ទួយនិងការពារសិទ្ធិមនុស្សនិងលើកកម្ពស់យុត្តិធម៌សង្គម
  • លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិរួមទាំងច្បាប់មនុស្សធម៌អន្តរជាតិនានាដែលរដ្ឋសមាជិកអាស៊ានទាំងអស់យល់ព្រម
  • មិនចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយដែលរួមមានកការដាក់ឲ្យប្រើប្រាស់នូវទឹកដីអាស៊ាន ឬឲ្យតួអង្គដទៃដែលពុំមែនជារដ្ឋគំរាមកំហែងដល់អធិបតេយ្យភាពបូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ចនិងនយោបាយរបស់រដ្ឋសមាជិកអាស៊ាន
  • គោរពវប្បធម៌ផ្សេងៗគ្នា ភាសានិងសាសនារបស់ប្រជាជនអាស៊ានដោយសង្កត់ធ្ងន់ទៅលើតម្លៃរួមក្នុងសា្មរតីភាពឯកភាពក្នុងពហុភាព
  • ភាពជាស្នួលរបស់អាស៊ានក្នុងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បថម៌ក្រៅតំបន់ដោយរក្សាការចួលរួមដ៏សកម្ម ការសម្លឹងមើលឆ្ពោះទៅខាងក្រៅ ភាពរួមបញ្ចូលនិងភាពមិនរើសអើង
  • ប្រកាន់ភ្ជាប់នូវវិធានពាណិជ្ជកម្មពហុភាគី និងរបបផ្អែកលើមូលដ្ឋានច្បាប់របស់អាស៊ានដើម្បីអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចខិតខំប្រឹងផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយជាវិជ្ជមានឆ្ពោះទៅលុបបំបាត់របាំងទាំងស្រយងសម្រាប់សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចទីផ្សារ ។

Read More


2019-08-01 07:36

វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី១៣ )

#Tages: វិញ្ញាសា ត្រៀមប្រលង វប្បធម៌ទូទៅ

សំនួរ

១. តើក្រសួងសាធារណការ និងដឹកជញ្ជូនមានសមត្ថកិច្ចក្នុងការរៀបចំបទប្បញ្ញត្តិបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អ្វីខ្លះឲ្យស្របនិងបទបញ្ញត្តិ បច្ចេកទេសអន្តរជាតិដើម្បីការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ?

២. នាពេលបច្ចុប្បន្ន តើកម្ពុជាមានផ្លូវដែកប៉ុន្មានខ្សែ  ? អ្វីខ្លះ ?

៣. តើគោលនយោបាយកសាងស្ពាន ថ្នល់ បានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាអ្វិខ្លះ ?

៤. តើសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់មានអ្វីខ្លះ ?

៥. តើយុទ្ធសាស្រ្តការអភិវឌ្ឍន៍ជាសកលសម្រាល់ពាណិជ្ជកម្មអន្តរជាតិសំដៅទៅលើអ្វី ?

ចម្លើយ

១. ដើម្បីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រសួងសាធារណការនិងដឹកជញ្ជូនមានសមត្ថកិច្ចក្នុងការរៀបចំបទប្បញ្ញត្តិបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លុវថ្នល់ឲ្យស្របនិងបទប្បញ្ញត្តិបច្ចេកទេសអន្តរជាតិដូចជាៈ

  • បទប្បញ្ញត្តិបច្ចេកទេសសាងសងផ្លូវ សាងសង់ស្ពាន
  • បទប្បញ្ញត្តិបច្ចេកទេសបរិក្ខាផ្លូវថ្នល់ បរិក្ខារសម្រួលការបង្ហូរទឹកនិងសំណល់សិល្បការ្យ
  • បទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព និងការថែទាំគ្រឿងចក្រធុនធ្ងន់
  • បទប្បញ្ញត្តិបច្ចេកទេសសុវត្តិភាពការងារសម្រាប់កម្មករសំណល់សាធារណការ
  • បទប្បញ្ញត្តិបច្ចេកទេសនិងនីតិវិធីជួសជុលថែទាំផ្លូវថ្នល់
  • បទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតដែលបម្រើឲ្យវិស័យសាធារណៈការផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។

២. កម្ពុជាមានផ្លូវដែកចំនួន ៣ខ្សែរួមមានៈ

  • ផ្លូវដែកទិសនីរតី ( ភ្នំពេញ.ព្រះសីហនុ ) ៖ ផ្លូវដែកនេះមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើរការឡើងវិញ កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៦ ។
  • ផ្លូវដែក ស្ថានីយភ្នំពេញ.ព្រលានយន្តហោះអន្តរជាតិភ្នំពេញៈ ផ្លូវដែកនេះមានប្រវែងសរុប ១០គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៨ ។
  • ផ្លូវដែកទិសពាយ័ព្យ ( ភ្នំពេញ.ប៉ោយប៉ែត ) ផ្លូវដែកនេះមានប្រវែងសរុប ៣៨៦គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើរការបណ្តោះអាសន្នកាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៨ ។

៣. គោលនយោបាយកសាង ស្ពាន ថ្នល់ បានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាដូចតទៅៈ

  • ចំណេញពេលវេលាឆាប់ដល់គោលដៅប្រជាជនអាចទៅប្រកបរបរដើម្បីរកប្រាក់
  • កាត់បន្ថយការចំណាយទៅលើការជួសជុលយានជំនិះដែលបណ្តាលមកមកពីផ្លូវមិនល្អ យានយន្តងាយខូចដែលត្រូវទិញគ្រឿងបន្លាស
  • កាត់បន្ថយការចំណាយ ទៅលើប្រេងឥន្ធនៈផ្លូវល្អល្បឿនថេរប្រើប្រេងអស់តិច ឯតម្លៃឈ្នួលរថយន្តថោក
  • ប្រជាជនមានសុខភាពល្អ កាត់បន្ថយជម្ងឺផ្សេងៗឬគ្រោះថ្នាក់ផ្សេងៗធានាសុវត្ថិភាពក្នុងការធ្វើដំណើរ
  • សេវាកម្មសង្រ្គោះបន្ទាន់បានទាន់ពេលវេលា អគ្គិភ័យរថយន្តសង្គ្រោះអ្នកជំងឺ
  • សេវាកម្មសុខាភិបាលល្អ នៅជនបទ
  • ផលិតផលទំនិញសំបូរបែបតម្លៃថោក ចរាចរណ៍ទាន់ពេលវេលានិងរក្សាគុណភាពបានក្នុងការដឹកជញ្ជូន
  • វិស័យទេសរណ៍ ដំណើរការល្អ
  • ជនបទក្លាយជាទីក្រុង ដោយសារគមនាគមន៍រីកចម្រើនសេដ្ឋកិច្ចរិកលូតលាស់ជីវភាព ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូរធារនិងលើកកម្ពស់ការកាត់បន្ថយភាពក្រីក្របាន ។

៤. សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ រួមមានៈ

  • ក្រសួងសាធារណការ និងដឹកជញ្ជូនមានសមត្ថកិច្ចគ្របគ្រងលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ
  • រដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវរាជធានី ផ្លូវក្រុងផ្លុវទីប្រជុំជនានាក្នុងខេត្ត ដែលត្រូវបានកសាងជួសជុលថែទាំ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងថវិកាដែលបានកៀរពីប្រភពផ្សេងទៀត និងផ្លូវផ្សេងទៀត តាមារផ្ទេរមុខងារពីក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងអភិវឌ្ឍន៍ជនបទទៅរដ្ឋបាលថ្នាក់ក្រោមជាតិព្រមទាំងផ្លូវផ្សេងទៀត ក្រោយពីមានការសម្រេចឯកភាពពីរាជរដ្ឋាភិបាល ។

៥. យុទ្ធសាស្រ្តការអភិវឌ្ឍន៍ជាសកលសម្រាប់ពាណិជ្ជកម្មអន្តរជាតិសំដៅទៅលើការពង្រីកពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញទៅមកជាមួយប្រទេសជិតខាង ព្រមទាំងពង្រីកវិស័យឧស្សាហកម្ម និងបង្កើតការងារ​តាមរយៈការពង្រីកតួនាទីផ្លូវជាតិ មួយលេខផ្លូវជាតិពីរលេខ និងកែលម្អផ្លូវជាតិពីលេខនៅតាមតំបន់ជាន់ព្រំដែនកែលម្អផ្លូវឲ្យចូលដល់ផ្លូវដែក ផ្លូវទឹកនិងមជ្ឈមណ្ឌលបែងចែកទំនិញ  ។

Read More


2019-08-01 07:34

វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី១២ )

#Tages: វិញ្ញាសា ត្រៀមប្រលង វប្បធម៌ទូទៅ

សំនួរ

១. តើអ្វីទៅជារ៉ឺម៉ក និងសឺមីរ៉ឺម៉ក  ?

២. ចូរពន្យល់ទម្ងន់ផ្ទុកអតិបរមារបស់យាន និងទម្ងន់សរុបអតិបរមារបស់យាន ។​

៣. តើការបើកបរហាមជែងគ្នានៅក្នុងករណីអ្វីខ្លះ ?

៤.តើការប្រើប្រាស់ភ្លើងក្នុងការបើកបរយានយន្តមានអ្វីខ្លះ ?

៥. ចូរឲ្យនិយមន័យ « ភ្លើងក្រហម ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងទទឹងយាន ភ្លើងសញ្ញាប្តូរទិស ភ្លើងសញ្ញាថយក្រោយ ភ្លើងស្តុប ភ្លើងសញ្ញាអាសន្ន ភ្លើងចុះអ័ព្ទ ភ្លើងពេលថ្ងៃ » ។

ចម្លើយ

១. រ៉ឺម៉ក និងសឺមីរ៉ឺម៉កៈ

  • រ៉ឺម៉ក សំដៅដល់យានសម្រាប់ផ្តក់ជាមួយរថយន្ត ឬយានជំនិះផ្សេងទៀត
  • សីមីរ៉ឺម៉ក់ សំដៅដល់យានសម្រាប់ថ្កក់ជាប់នឹងក្បាលរងយន្តសណ្តោង ។

២. ទម្ងន់ផ្ទុកអតិបរមារបស់យាន និងទម្ងន់សរុបអតិបរមារបស់យានគឺៈ

  • ទម្ងន់ផ្ទុកអតិបរមារបស់យាន សំដៅដល់ផលបូកទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញដែលកំណត់ដោយរោងចក្រផលិតយាន
  • ទម្ងន់សរុបអតិបរមារបស់យាន សំដៅដល់ផលបូកសរុបទម្ងន់ទទេរបស់យានជាមួយនិងទម្ងន់ផ្ទុកអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ ។

៣. ការបើកបរហាមជែងគ្នានៅក្នុងករណីដូចខាងក្រោមៈ

  • ជែងគ្នាជាបីជួរ ( ជែកលើរថយន្តដែលកំពុងជែងគ្នា)
  • កន្លែងមានសញ្ញាហាមជែង
  • នៅកន្លែងផ្លូវកោង ឬផ្លូវឡើងទួលលើកលែងតែការជែងនេះអាចទុកឲ្យផ្នែកទ្រូងផ្លូវខាងឆ្វេងគំនូសបង្កូតកណ្តាលនៅទំនេរបាន
  • នៅជិត ឬកន្លែងផ្លូវបត់ផ្លូវខ្វែងផ្លូវរអិល
  • នៅកន្លែងកំពូលផ្លូវចោទ ផ្លូវតូចចង្អៀតឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
  • នៅលើស្ពាន ឬពេលចុះចំណោទ
  • នៅកន្លែងការដ្ឋាន
  • នៅជីត ឬកន្លែងកំណាត់ផ្លូវដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
  • នៅផ្លូវក្រោមស្ពាន ឬផ្លូវរូង
  • នៅពេលមើលឃើញមិនច្បាស់ដូចជាពេលភ្លៀងខ្លាំងចុះអ័ព្ទខ្លាំង ដីហុយខ្លាំងឬផ្សេងខ្លាំង
  • នៅជិត ឬកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
  • នៅលើផ្លូវដែលមានទឹកលិច ។

៤. ការប្រើប្រាស់ភ្លើងក្នុងការបើកបរយានយន្តមានដូចជាៈ

  • ភ្លើងហ្វាៈ នៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើលទៅមុខឲ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ ។ ហាមបើកភ្លើងហ្វានៅក្នុងក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្កិសនិបំភ្លឺគ្រប់គ្រាន់លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត
  • ភ្លើងកូតៈ ត្រូវប្រើកូតនៅពេលយប់ នៅក្នុងទីប្រជុំជននិងក្រៅទីប្រជុំជនដែលមានភ្លើងបំភ្លឺតាមផ្លូវ ឬនៅក្រៅទីប្រជុំជនដែលគ្មានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ ។ ភ្លើងកូតក៏អាចប្រើនៅថ្ងៃបានផងដែរ នៅពេលមើលមិនឃើញច្បាស់គ្រប់គ្រាន់ដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទឬឆ្លងកាត់ផ្លូវរូង ។ ភ្លើងកូតអាចប្រើឆ្លាស់គ្នានិងភ្លើងហ្វាធ្វើឲ្យមានពន្លឺក្លឹបភ្លែតៗ ជាសញ្ញាជំនួសស៊ីផ្លេនៅពេលយប់
  • ភ្លើងទីតាំងៈ ប្រើប្រាស់នៅពេលយប់ក្នុងទីប្រជុំជន សម្រាប់ប្រាប់វត្តមានយាននិងទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុខ
  • ភ្លើងផ្សេងៗ ភ្លើងក្រហម ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងទទឹងយាន ភ្លើងសញ្ញាថយក្រោយ ភ្លើងស្តុប ភ្លើងសញ្ញាអាសន្ន  ភ្លើងចុះអ័ព្ទ ភ្លើងពេលថ្ងៃ ។

៥. និយមន័យៈ

  • ភ្លើងក្រហមៈ សម្រាប់ប្រាប់វត្តមាននៃយានជំនិះ និងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ
  • ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
  • ភ្លើងទទឹងយានៈ បង្ហាញទំហំទទឹងយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
  • ភ្លើងសញ្ញាប្តូរទិសៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត នៅពេលប្តូរទិសទៅឆ្វេងឬទៅស្តាំ
  • ភ្លើងសញ្ញាថយក្រោយៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយយាននៅពេលធ្វើចលនាថយក្រោយ
  • ភ្លើងស្តុបសម្រាប់ប្រាប់ពីដំណឹងដល់អ្នកប្រើប្រាស់ផ្លុវក្រោយយាននៅពេលជាន់ ឬចាប់ហ្វ្រាំងដើម្បីបន្ថយល្បឿនរបញ្ឈប់យាន
  • ភ្លើងសញ្ញាអាសន្នៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតអំពីគ្រោះថ្នាក់ ដែលអាចកើតមានឡើងដូចជានៅពេលអ្នកបើកបរត្រូវបង្ខំចិត្តបើកបរក្នុងល្បឿនយឺត  ដោយមូលហេតុអូសសសណ្តោងរថយន្តខូចឬផ្ទុកវត្តុច្រងេងច្រងាងនិងនៅពេលឈប់ ឬចតលើទ្រូងក្រៅទីប្រជុំជន ដោយមូលហេតុយានខូចឬជាប់ទាក់ងនិងគ្រោះថ្នាក់ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ
  • ភ្លើងពេលថ្ងៃៈ សម្រាប់ប្រើប្រាស់នៅពេលថ្ងៃ ។ យានយន្តគ្រប់ប្រភេទអាចប្រើប្រាស់ភ្លើងនេះបាន ដើម្បីឲ្យយានជំនិះផ្សេងទៀតងាយស្រួលមើលឃើញ
  • ភ្លើងចុះអ័ព្ទៈ សម្រាប់ប្រើនៅពេលចុះអ័ព្ទឬភ្លៀងខ្លាំង ។ ភ្លើងចុះអ័ព្ទអាចប្រើជំនួសភ្លើងកូតឬអាចប្រើបន្ថែមលើភ្លើងកូតបាន ។

Read More


2019-08-01 07:31

វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី១១ )

#Tages: វិញ្ញាសា ត្រៀមប្រលង វប្បធម៌ទូទៅ

សំនួរ

១. ចូររៀបរាប់ផែនការសកម្មភាព ១០០ថ្ងៃដោយសង្ខេបរបស់ ឯកឧត្តម ស៊ុន ចាន់ថុលអំពីកំណែទម្រង់វិស័យសាធារណការនិងដឹកជញ្ជូន​ ។

២. ហេតុអ្វីបានជាក្រសួងសាធារណការ និងដឹកជញ្ជូនដាក់ចេញនូវផែនការសកម្មភាព ១០០ថ្ងៃ ?

៣. តើផ្លាកសញ្ញាចរាចរណ៍ផ្លូវគោកមានប៉ុន្មាន ? អ្វីខ្លះ ?

៤. អ្វីទៅជារថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូច និងរថយន្តដឹកជញ្ជូនអ្នកដំណើរធុនធំ ?

៥.​ ដូចម្តេចដែលហៅថា យានយន្តបករណ៍ ?

ចម្លើយ

១. ផែនការសកម្មភាព ១០០ថ្ងៃដោយសង្ខេបរបស់ ឯកឧត្តម ស៊ុន ចាន់ថុល អំពីកំណែទម្រង់វិស័យសាធារណការនិងដឹកជញ្ជូនដែលសម្រេចបានសមិទ្ធិផលការងារសំខាន់ៗនិងកំពុងបន្តសកម្មមានដូចជាៈ

  • ការដាក់ឲ្យដំណើរការមណ្ឌល ប្តូរនិងពន្យារបណ្ណបើកបរនៅផ្សារទំនើប AEON Mall ភ្នំពេញដែលចំណាយពេលប្រមាណតែ១៥ នាទីដើម្បីទទួលបានបណ្ណបើកបរ
  • ការបិតស្លាកសុវត្ថិភាព ( ស្ទីរចំណាំងផ្លាតពន្លឺពេលយប់ )
  • យុទ្ធនាការចែកមួកសុវត្ថិភាព
  • ការរៀបចំរចនាសម្ព័ន្ធអង្គការលេខរបស់ក្រសួង ឡើងវិញដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធិភាព
  • ការដាក់ឲ្យដំណើរការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
  • ការផ្តល់បណ្ណបើកបរយានយន្ត
  • កម្មវិធីយល់ដឹងអំពីកទ្រឹស្តីនៃការបើកបរតាមទូរស័ព្ទស្មាតហ្វូន
  • ឈៀកចល័ត និងផ្លាកលេខយានយន្តដែលមាន QR Code ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន
  • ការធ្វើសមាហរណកម្មទូទាំងប្រទេសតាមរយៈការកសាង និងពង្រីកបណ្តាញផ្លូវតភ្ជាប់
  • ការកសាងកំពង់ផែទឹកជ្រៅ
  • ការលុបគ្រលុកសំបុកមាន់នៅទូទាំង ២៥រាជធានី ខេត្ត ។

២. បានជាក្រសួងសាធារណ និងដឹកជញ្ជូនដាក់ចេញនូវផែនការសកម្មភាព ១០០ថ្ងៃពីព្រោះចង់បង្កើតសក្កានុពលក្នុងការជួយចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានវឌ្ឍនភាពពិតប្រាកដ និងបន្តផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ  ។

៣. ផ្លាកសញ្ញាចរាចរណ៍ផ្លូវគោកមានចំនួន១០គឺៈ

  • ផ្លាកសញ្ញាគ្រោះ
  • ផ្លាកសញ្ញាប្រាប់ដំណឹង
  • ផ្លាកសញ្ញាបន្ថែម
  • ផ្លាកសញ្ញាសិទ្ធិអាទិភាព
  • ផ្លាកសញ្ញាបម្រាម
  • ផ្លាកសញ្ញាបញ្ញ
  • ផ្លាកសញ្ញាបង្ហាញទិសដៅ
  • ផ្លាកសញ្ញាបណ្តោះអាសន្ន
  • ផ្លាកសញ្ញាប្រាប់ឈ្មោះផ្លូវ
  • ផ្លាកសញ្ញាប្រាប់ឈ្មោះតំបន់ ។

៤. រថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូច និងរថយន្តដឹកជញ្ជូនអ្នកដំណើរធុនធំៈ

  • រថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូច សំដៅដល់រថយន្តដឹកអ្នកដំណើរមានចំណុះចាប់ពី ១០នាក់ ដល់២០នាក់ដោយគិតទាំងអ្នកបើកបរ
  • រថយន្តដឹកជញ្ជូនអញនកដំណើរធុនធំ សំដៅដល់រថយន្តដឹកអ្នកដំណើរមានចំណុះលើសពី ២០ នាក់ដោយឥតគិតទាំងអ្នកបើកបរ ។

៥. យានយន្តបករណ៍ សំដៅដល់យានយន្តពិសេសដែលមានឧបករណ៍ គ្រឿងចក្របំពាក់បន្ថែមគ្មានផ្ទុកមនុស្ស ឬគ្មានផ្ទុកទំ​និញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៍ ឬរថយន្តសម្រាប់បម្រើការងារសាងសង់ផ្លូវស្ពានអាទិ៍ ។

Read More


2019-08-01 07:30

វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី១០ )

#Tages: វិញ្ញាសា ត្រៀមប្រលង វប្បធម៌ទូទៅ

សំនួរ     

១. តើអ្វីទៅជាការរៀនបែប​សហការ ?

២. តើការរៀនបែបសហការសិស្សនឹងទទួលបានអ្វីខ្លះ ?

៣. តើមូលហេតុអ្វីខ្លះដែលនាំឲ្យមានការសិក្សាអំពីវិធីសាស្រ្តការសិក្សាបែបសហការៈ ?

៤. តើរបកគំហើញពីការស្រាវជ្រាវអំពីការសិក្សាបែបសហការៈរកឃើញអ្វីខ្លះ ?

៥.តើលក្ខណៈសំខាន់ៗនៃការវិធីរៀនបែបសហការមានអ្វីខ្លះ ?

ចម្លើយ

១.

  • ការរៀនបែបសហការគឺជា ការអនុវត្តនូវការបង្រៀនដែលផ្តល់ឱកាសឲ្យសិស្សរៀនរួមគ្នាជាក្រុមតូចៗ ដែលត្រូវបានគេរៀបចំជារចនាសម្ព័ន្ធ ដើម្បីឲ្យសមាជិកក្រុមសហការគ្នាធ្វើកិច្ចការឲ្យបានជោគជ័យ ។
  • ការរៀនបែបសហការ គឺនាំឲ្យសិស្សធ្វើការរួមគ្នាដើម្បីរៀន និងទទួលខុសត្រូវចំពោះការសិក្សារបស់សមាជិកក្រុម ព្រមទាំងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ
  • ការរៀនបែបសហការ គឹថ្នាក់រៀនជាទីកន្លែងទំនាក់ទំនងបែបសង្គម ដែលលើកកម្ពស់ការរៀនសូត្រតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងគ្នាទៅវិញទៅមក នោះវាមានន័យថាជួយឲ្យសិស្សចេះចែករំលែកគំនិត ធនធានរៀបចំផែនការពីអ្វីមួយ របៀបនៃការសិក្សាបំណិនប្រាស្រ័យទាក់ទងសមត្ថភាពជោគជ័យក្នុងការងារ និងចេះរស់នៅក្នុងសង្គមមនុស្ស ។

២.

  • ទទួលបានចំណេះដឹងតាមរយៈការខិតខំប្រឹងប្រែងពីគ្នាទៅវិញទៅមក
  • ភាពជោគជ័យរបស់អ្នកផ្តល់ដលខ្ញុំ ហើយភាពជោគជ័យរបស់ខ្ញុំផ្តល់ដល់អ្នក
  • យល់ដឹងថាសមាជិកក្រុមទាំងអស់ត្រូវចេះចែករំលែកលទ្ធផលគ្នា
  • យើងទាំងអស់គ្នាលិច ឬហែលទឹករួមគ្នា
  • លទ្ធផលល្អដែលទទួលបានគឹកើតមកពីសមាជិកម្នាក់ៗនិងក្រុម
  • ទទូលស្គាល់ និងអបអរចំពោះអ្នកដែលបានសម្រេចនូវស្នាដៃនេះ
  • យើងមិនអាចធ្វើកិច្ចការនេះ ដោយគ្មានអ្នកឡើយ ... ។

៣. មូលហេតុចំនួន៤ ដែលនាំឲ្យមានការសិក្សាអំពីវិធីសាស្រ្តការសិក្សាបែបសហការៈ

  • សិស្សភាគច្រើនសិក្សាយ៉ាងសកម្ម
  • សិស្សរៀនជួយគ្នាទៅវិញទៅមក
  • ការគាំទ្របែបបណ្តាញសិស្សជួយសិស្ស
  • កម្លាំងទឹកចិត្តកើនឡើងចំពោះភាពជោគជ័យ ។

៤. របកគំហើញពីការស្រាវជ្រាវអំពីការសិក្សាបែបសហការៈ គេរកឃើញថាការសិក្សាបែបសហការបានអភិវឌ្ឍន៍មិនត្រឹមតែការសិក្សារបស់សិស្សប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងបណ្តុះបំណិនអភិវឌ្ឍន៍សង្គមនិងការប្រាស្រ័យទាក់ទងគ្នាទៀតផង ។

៥.លក្ខណៈសំខាន់ៗនៃការវិធីរៀនបែបសហការមានៈ

· វិធីសាស្រ្តបង្រៀនបែបសហការជាវិធីសាស្រ្តមួយដែលសិស្សធ្វើការជាមួយគ្នាក្នុងក្រុមដែលមានសមត្ថភាពចម្រុះ

· Jonh Dewey ជាអ្នកគាំទ្រយ៉ាងខ្លាំងលើវិធីសាស្រ្តនេះ

· វិធីសាស្រ្តនេះ ជំរុញឲ្យសិស្សសហការជាក្រុម មានគ្រូជាអ្នកសម្របសម្រូល

· ពង្រីកការសិក្សារបស់សិស្សឲ្យបានច្រើន និងពង្រីកិទំនាក់ទំនងរបស់ពួកគេ ។

Read More


2019-08-01 07:28

វិញ្ញាសាត្រៀមប្រឡងបាក់ឌុប មុខវិទ្យាវប្បធម៌ទូទៅ (វិញ្ញាសាទី៩ )

#Tages: វិញ្ញាសា ត្រៀមប្រលង វប្បធម៌ទូទៅ

សំនួរ

១. តើការបង្កើតគោលនយោបាយសាធារណៈរបស់រដ្ឋាភិ​បាលនាំមកនូវផលប្រយោជន៍អ្វីខ្លះ ជូនដល់សង្គមជាតិ ?

២. តើសមាសភាពណាខ្លះ ដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មាធិការជាការរៀបចំការបោះឆ្នោត ?

៣. តើធ្វើដូចម្តេចដើម្បីឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គម ?

ចម្លើយ

១. ការបង្កើតគោលនយោបាយសាធារណៈរបស់រាជរដ្ឋាភិបាល នាំមកនូវផលប្រយោជន៍ៈ

  • ជំរុញការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន
  • គោរពសិទ្ធិសេរីភាព ធានាយុត្តិធម៌សមធម៌
  • ពង្រីងពង្រីកនីតិរដ្ឋ
  • ប្រយុទ្ធប្រឆាំងនិងការេំលោភច្បាប់
  • សង្គមប្រកបដោយតម្លាភាពប្រសិទ្ធិភាព ... ។

២. សមាសភាពដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មធិការរៀបចំការបោះឆ្នោតៈ

  • ព្រះមហាក្សត្រ
  • ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញា
  • ស្ថាប័ននីតិប្បញ្ញត្តិ ( រដ្ឋសភានិងព្រឹទ្ធសភា )
  • ស្ថាប័នតុលាការ
  • មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ
  • បុព្វជិតខាងសាសនា ( ព្រះសង្ឃ អាចារ្យ )
  • ក្រុមប្រឹក្សាឃុំ សង្កាត់
  • សមាជិកគ្រប់គណៈបក្ស
  • អ្នកគ្មានសិទ្ធិបោះឆ្នោត
  • ទណ្ឌិត ( អ្នកជាប់ពន្ធធនាគារ )
  • អនីតិជន ( ជនក្រោមអាយុ១៨ឆ្នាំ )
  • ពិរុទ្ធជន
  • ជនមានសតិវិប្បល្លាស ( លីលា ឆ្កួត ... ) ។

៣. ដើម្បីធ្វើឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គមយើងត្រូវៈ

  • ត្រូវតែមានភាពយុត្តិធម៌នៅក្នុងសង្គម
  • ត្រូវលុបបំបាត់អំពើពុករលួយក្នុងសង្គម
  • អ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសទណ្ឌ ។

Read More


About វប្បធម៌ទូទៅ

Question: 3320

Article: 18


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login