Lights
Profile Head

វប្បធម៌ទូទៅ

...

Total Profile Visitors: 37081, Total Views: 874216

Ask question, post article, write experience get Point, learn more on Point Center

Page: 1 of 332

2020-08-12 20:54

១. ដូចម្តេចដែលហៅថា អនុមានញែក ? ២. តើអនុមានញែកសាររូប និងអនុមានញែកគណិតវិទ្យាមានលក្ខណៈខុសប្លែកគ្នាដូចម្តេចខ្លះ ?

#Tages: អនុមានញែក អនុមានញែកសាររូប អនុមានញែកគណិតវិទ្យា

Last Answer

វប្បធម៌ទូទៅ last answer

១.ដែលហៅថា អនុមានញែក ជាវាចាមួយបែប ដែលញែកសេចក្តីសន្និដ្ឋានចេញពីគោលការណ៍ទូទៅ
ដើម្បីរកវិបាកឫចេញពីភាពរួ​មទៅរកភាពដោយឡែក ។
ឧទាហរណ៍ ៖ ទម្រង់នៃអនុមានញែក ៖
- សំណុំ P ជារបស់ Q ( មូលបដិញ្ញាធំ )
- X ជារបស់ P ( មូលបដិ្ឋញ្ញាតូច ) ។
ដូច្នេះ​ X ជារបស់ Q ( និដ្ឋានសញ្ញា )​ ។
ឧទាហរណ៍ ៖ លោហៈ (P) ទាំងអស់សុទ្ធតែចម្លងអគ្គិសនី (Q)(មូលបដិ្ឋញ្ញាធំ)
ទង់ដែង (X) ជាលោហៈ​ (មូលបដិ្ឋញ្ញាតូច)
ដូច្នេះទង់ដែងក៏ចម្លងអគ្គីសនីដែរ (និដ្ឋានបដិញ្ញា) ។
២.​អនុមានញែកសាររូប និងអនុមានញែកគណិតវិទ្យាមានលក្ខណៈខុសប្លែកគ្នា ៖
. អនុមានញែកសាររូប ជាវិដចារដែលញែកសេច្ចក្តីសន្និដ្ឋានចេញពីគោលការណ៍ទូទៅ ។ អនុមានញែកសាររូប ឲតម្លៃតែលើទម្រង់ប៉ុណ្ណោះ មិនគិតពីអត្ថន័យខុស ឫត្រូវឡើយបានន័យថាវិបាកស្ថិតក្នុងគោលការណ៍តែម្តង ។ គេអាចហៅ អនុមានញែកសាររូប ថាជា​ អនុមានញែកវិភាគ ។
. អនុមានញែកគណិតវិទ្យា ​ជាវិចារអនុមានញែកដែលសេច្ចក្តីសន្និដ្ឋានជាសំណើថ្មីមួយដែលកើតចេញពីគោលការណ៍ ដូចជាការបកស្រាយទ្រឹស្តីបទធរណីមាត្រ ដែលសេច្ចក្តីសន្និដ្ឋានទាំងឡាយមិនមែនសុទ្ធតែនៅក្នុងសម្មតិកម្មទេ ។ ការសន្និដ្ឋាននេះខុសពីមូលបដិញ្ញាដើម គឺជាសំណង់គំនិត ។ គេអាចហៅថា ជាអនុមានញែកសំណង់ ឫសំយោគក៏បាន ។

Read More


2020-08-11 22:15

ចូលរៀបរាប់បទល្មើសដែលទាក់ទងនិងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណីឲបានចំនួន ៥ និងព្រហ្មទណ្ឌឲបាន ១០​ ។

#Tages: រដ្ឋប្បវេណី ព្រហ្មទណ្ឌ

Last Answer

វប្បធម៌ទូទៅ last answer

បទល្មើសដែលទាក់ទងនិងទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌគឺ
ក. ទំនួលខុសត្រូវផ្នែករដ្ឋបវេណី
-ទំនួលខុសត្រូវផ្នែករដ្ឋបវេណី នៅពេលជនល្មើសត្រូវបានច្បាប់បង្ខំឲសងការខូចខាត ជំងឺចិត្ត
  ចំពោះអំពើដែលខ្លួនប្រព្រឹត្តលើអ្នកដ៏ទៃ
. រំលោភកិច្ចសន្យាមាន
- មិនបានបំពេញកព្វកិច្ចរបស់ខ្លួន ត្រួវច្បាប់បង្ខំឲបំពេញកិច្ចការឡើងវិញតាមកិច្ចសន្យា
- ខ្ចីប្រាក់គេ ត្រូវសងគេ ខ្ចីរបស់គេ ត្រូវសងគេ
. ប៉ះពាល់ទ្រព្យសម្បត្តិ
- ធ្វើឲមានការខូចខាតទ្រព្យសម្បត្តិគេ ត្រូវសងគេ ឫជួសជុលឡើងវិញ
. ទំនួលខុសត្រូវ
- ឆ្កែយើងខាំគេ ម្ចាស់ត្រូវចេញសងការព្យាបាលគេ និងជំងឺចិត្ត
- ថៅកែប្រើកម្មករ កម្មករទទួលរងគ្រោះថ្នាក់នៅពេលបំពេញការងារ ថៅកែត្រូវរាប់រងការព្យាបាល ។
ខ. ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ នៅពេលជនល្មើសប្រព្រឹត្តទោសកម្មបទលហុ បទមជ្ឍឹម​
បទឧក្រិដ្ឋត្រូវបានគេប្តឹងទៅតុលាការ
. បទលហុ
- បើករបរថយន្តល្មើសច្បាប់ចរាចរណ៍
- រំលោភលើសេចក្តីទុខចិត្ត បំពានកិច្ចសន្យា
. បទមជ្ឍឹម
- លួចទ្រព្យសម្បត្តិគេ
- បង្កឲមានរបូសស្នាម
- បំផ្លេចបំផ្លាញទ្រព្យសម្បិត្តអ្នកដទៃ
- ប្រឆាំងនឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋ
- ប្រឆាំងនឹងប្រព័ន្ធគ្រប់គ្រងនយោបាយរបស់រដ្ឋ
- ប្រឆាំងនឹងប្រព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៍
- ប្រឆាំង សម្លាប់ និងរំលោភបំពានជីវិត
- ប្រឆាំងឹនឹងសិទ្ធិកិត្តិយស និងសេចក្តីថ្លៃថ្នូរ
- ប្រឆាំងរំលោភទ្រព្យសម្បត្តិឯកជន ។

Read More


2020-08-11 22:10

កិរិយាប្រព្រឹត្តនូវធម៍ក្នុងសង្គមទី ១៦ គឺសំដៅកុសលកម្ម ១០ រួមមានអ្វីខ្លះ ? ចូររៀបរាប់ពន្យល់ ។

#Tages: កុសលកម្ម ១០ សង្គមទី ១៦

Last Answer

វប្បធម៌ទូទៅ last answer

កិរិយាប្រព្រឹត្តនូវធម៍ក្នុងសង្គមទី ១៦ គឺសំដៅកុសលកម្ម ១០ រួមមាន ៈ
ក. កាយសុចរិត
- មិនសម្លាប់ជីវិតមនុស្សសត្វ (បាណាតិបាតា)
- មិនលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ (អទិន្នាទានា)
- មិនប្រព្រឹត្តខុសនិងកាម (កាមេ)
ខ. វិចីសុចរិត
- មិននិយាយកុហកភូតភរ (មុសាទាវា)
- មិននិយាយញុះញ៉ង់ បំបែកបំបាក់ (បិសាវវសាចា)
- មិននិយាយឥតប្រយោជន៍ ( សម្ជុប្បលាទា ) ។
គ. មនោសុចរិត
- មិនមានចិត្តពៃចង់បានទ្រព្យអ្នកដទៃមកធ្វើជារបស់ខ្លួន (អនភិជ្ឍា)
- មិនមានចិត្តគុំគួន ឫគំនិតព្យាបាទអ្នកដទៃ (អព្យាបាលទោ )
- មានគំនិតយល់ឃើញត្រឹមត្រូវ (សម្មាទិដ្ឋិ) ។

Read More


2020-08-10 23:03

ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំ តើស្វាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានករណីយកិច្ចដូចម្តេចខ្លះ ?

#Tages: សិទ្ធិ កុមារ ស្ថាប័នពាក់ព័ន្ធ ករណីយកិច្ច

Last Answer

វប្បធម៌ទូទៅ last answer

ដើម្បីសម្រេចបាននូវសិទ្ធិទទួលការអប់រំ តើស្វាមីខ្លួនកុមារ និងស្ថាប័នពាក់ព័ន្ធមានករណីយកិច្ចដូចតទៅ ៖
ក. មាតាបិតា ៈ
-ចិញ្ចឹមបីបាច់ថែរក្សាឲរស់រានមានជីវិត
-អប់រំកុមារឲមានចំណេះដឹង ចំណេះធ្វើ
-ជួយផ្គត់ផ្គង់កុមារនៅតូចរហូតដល់កុមារមានវ័យគ្រប់អាចចូលរៀនបាន
ខ. សហគមន៍ ៈ
-ជួយសាងសាលារៀន ពង្រឹងឲដល់មូលដ្ឋាន និងមានគ្រប់កម្រឹតថ្នាក់
-ជួយផ្គត់ផ្គង់សម្ភារៈការសិក្សាអប់រំ
-ជួយគ្រប់គ្រងវិស័យអប់រំ ជួយអប់រំកុមារ
-ជួយជំរុញឲមាតាបិតាកុមារឲបញ្ជូនកូនទៅរៀន ។
គ. អង្ការ ( ក្នុងឫក្រៅរដ្ឋាភិបាល ) ៈ
-ជំរុញឲមានអនុសញ្ញាអន្តជាតិស្តីពីការ ការពារសិទ្ធិកុមារ
-ផ្តល់កម្មវិធីសិក្សាល្អៗពីក្រៅប្រទេស ក្នុងចំណែកជួយបន្ថែមក្នុងការអប់រំដល់កុមារ
 ទាំងកម្មវិធីអប់រំកាយជាដើម
-ស្វែងរកជំនួយពីសប្បុរសជននានាដើម្បីជួយកុមារក្នុងការអប់រំ
ឃ. រដ្ឋាភិបាល ៈ
-កសាងសាលារៀនពង្រឹងឲដល់មូលដ្ឋាន មានគ្រប់កម្រឹតថ្នាក់ ព្រមទាំងបណ្តុះបណ្តាលគ្រូ
 និងពង្រាយគ្រូឲមានគ្រប់តាមសាលា
-ត្រូវបង្កើតប្រព័ន្ធច្បាប់ និងវិធាការជួយដល់កុមារក្នុងការអប់រំ
-បង្កើតតាមមជ្ឍមណ្ឌលកុមារកំព្រា ​និងកុមារដែលគ្មានទីពឹង ។
ង. សាលារៀន ៈ
-អប់រំកុមារដោយមិនមានការរើសអើង
-ជំរុញកុមារឲរៀនចប់ថ្នាក់មូលដ្ឋាន ៩​ ឆ្នាំ
-មិនត្រូវធើទារុណកម្ម ​ឫដាក់ទណ្ឌកម្ម ឫប្រើអំពើហិង្សារផ្សេងៗដល់កុមារ
-ត្រូវធ្វើឲសាលារៀនក្លាយជាសាលាមេត្រី
-នាយក​ គ្រូ ត្រូវយកចិត្តទុកដាក់ដល់កុមារ ដើម្បីអប់រំកុមារ ។

Read More


2020-08-10 22:25

១.តើសិលធម៍ជាអ្វី ? ២.ក្នុងនាមអ្នកជាកូន តើអ្នកត្រូវមានសិលធម៍ចំពោះឪពុកម្តាយដូចម្តេចខ្លះ ? ៣.ក្នុងនាមអ្នកជាឪពុកម្តាយ តើអ្នកត្រូវមានសិលធម៍ចំពោះកូនដូចម្តេចខ្លះ ?

#Tages: សិលធម៍ សិលធម៍ចំពោះឪពុកម្តាយ សិលធម៍ចំពោះកូន

Last Answer

វប្បធម៌ទូទៅ last answer

១.សិលធម៍គឺ ៈ
- ជាវិទ្យាស្យង់ដែលសិក្សាអំពើល្អ និងអំពើជាកុសល និងវៀរចាកអកុសល
- ជាវិរតិចេតនា ដែលវៀរចាកនូវអំពើអាក្រក់ និងប្រតិបត្តការនូវជាកុសល ឫសិលតម្លៃ
- ជាអំពើល្អរបស់មនុស្សក្នុងការរស់នៅក្នុងភាពថ្លៃថ្នូ និងកិត្តិយស...។
២. ក្នុងនាមខ្ញុំជាកូន ត្រូវមានសិលធម៍ចំពោះឪពុកម្តាយដូចតទៅ ៈ
- ត្រូវគោរពឪពុកម្តាយ ដែលជាអ្នកមានគុណ
-ត្រូវស្តាប់ដំបូន្មានឪពុកម្តាយ ដើរតាមគន្លងធម៍
-ខិតខំសិក្សារៀនសូត្រ និងធ្វើការងារផ្ទះជំនួសដៃជើងឪពុកម្តាយ
-ត្រូវចេះថែរក្សាកេរ្តិ៍ឈ្មោះពូជពង្សវង្សត្រកូល
-ត្រូវចេះថែរក្សាកេរមរតក ដែលម្តាយឪពុកបានបន្សល់ទុកឲ
-ត្រូវចេះអាណិតអាសូរឪពុកម្តាយ ត្រូវចេះការពារហ៊ានពលីដើម្បីឪពុកម្តាយ
-ត្រូវចេះតបស្នងសងគុណចំពោះម្តាយឪពុកពេលលោកចាស់ជរា ។
៣.ក្នុងនាមជាឪពុកម្តាយ ត្រូវមានសិលធម៍ចំពោះកូនដូចតទៅៈ
-ត្រូវចិញ្ចឹមបីបាច់ថែរក្សា​ ថ្នាក់ថ្នមកូនៗឲមានភាពកក់ក្តៅ
-ផ្គត់ផ្គង់ជាថវិកា សម្ភារៈផ្សេងៗសម្រាប់កូនសិក្សា ឫប្រកបការងារអ្វីមួយ
-ត្រូវចេះអប់រំកូនៗឲដើរផ្លូវល្អ សុចរិត ទៀងត្រង់
-ត្រូវចេះស្រឡាញ់កូនៗឲស្មើគ្នា មានព្រហ្មវិហារធម៍ចំពោះកូន
-ត្រូវចេះធ្វើជាគំរូល្អដល់កូនៗ​ ព្រមទាំងផ្តល់នូវក្តីសង្ឃឹមដល់ពួកគេ
-ត្រូវរៀបចំគូស្រករដល់កូន ដើម្បីបន្តពូជពង្សទៅជំនាន់ក្រោយ
-មិនត្រូវច្រណែននឹងកូន ។

Read More


2020-08-10 21:08

តើលក្ខខណ្ឌណាខ្លះ ដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិខ្មែពីកំណើត ?

#Tages: ច្បាប់សញ្ជាតិ ពលរដ្ឋ សញ្ជាតិខ្មែ

Last Answer

វប្បធម៌ទូទៅ last answer

លក្ខខណ្ឌ ដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិខ្មែរ
ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ
- កូនមានខាន់ស្លា ដែលកើតពីម្តាយ ឫ ឪពុកមានសញ្ជាតិខ្មែរ
- កូនឥតខាន់ស្លា ដែលកើតមកពីម្តាយ ឫ ឪពុកមានសញ្ជាតិខ្មែរ
- កូនដែលម្តាយឪពុកមិនទទួលស្គាល់កាលបើតុលាកាបានចេញសាលក្រមថា កូននោះពិតជាកើតពីម្តាយ ឫ ឪពុកដែលមាន  ​  សញ្ជាតិខ្មែ ។
ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីម្តាយ និងឪពុកបរទេសដែលកើត និងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីម្តាយឪពុកមិនស្គាល់ និងកូនទើបនិងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
  ត្រូវចាត់ទុកថាកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ។
- ស្ត្រី ឫ បុរសបរទេសដែលយកប្តី ឫ ប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទាសញ្ជាតិបានលុះត្រាតែស្ត្រីឫបុរស        នោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ។
- ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ ។
- កូនដែលកើតពីម្តាយឪពុកបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល ៧ ឆ្នាំ ។

Read More


2020-08-06 22:22

តើសេចក្តីខុសរបស់មនុស្សតាមទស្សនៈរបស់ព្រះពុទ្ធសាសនាមានប៉ុន្មានប្រការ ? គឺអ្វីខ្លះ ?

#Tages: ទស្សនៈ ព្រះពុទ្ធសាសនា

Last Answer

វប្បធម៌ទូទៅ last answer

សេចក្តីសុខរបស់មនុស្សតាមទស្សនៈរបស់ព្រះពុទ្ធសាសនាមាន ៥ ប្រការគឺ ៈ
១. អត្ថិសុខ ៈ ជាសេចក្តីសុខព្រោះមានទ្រព្យសម្បិត្ត មានមាសប្រាក់ដើម្បីប្រើប្រាស់ក្នុងការរស់នៅ
ដែលបរិបូរណ៍ដោយបច្ច័យ ៤ ។
២. ភោគសុខ ៈ ជាសេចក្តីសុខព្រោះសប្បាយ និងកាប្រើប្រាស់ទ្រព្យដែលខ្លួនរកបានដោយសុច្ចរិត 
ដើម្បីចិញ្ចឹមគ្រួសារ ធ្វើបុណ្យទាន ជួយអ្នកដ៏ទៃ ។
៣. អនណសុខ ៈ ជាសេចក្តីសុខព្រោះគ្មានបំណុល (មិនជំពាក់គេ)
៤. អនវជ្ជសុខ ៈ ជាសេចក្តីសុខដែលកើតចេញពីការប្រព្រឹត្តតាមគន្លងធម៍
មានការងារសុច្ចរិតជាបង្គោលជាប់លាប់ ។
៥. សន្តិ ឫសន្តិសុខ ៈ ជាសេចក្តីសុចដែលកើតចេញពីសេចក្តីស្ងប់ មិនមានភាពវិកវរ ច្របូកច្របល់
មិនមានភាពក្តៅក្រហាយ គ្មានសង្រ្គាម គ្មានការលំបាក គ្មានសេចក្តីទុក្ខ ។ 

Read More


2020-08-06 21:49

តើទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមដូចម្តេច ?

#Tages: ទិដ្ឋភាព ច្បាប់ សង្គម

Last Answer

វប្បធម៌ទូទៅ last answer

ទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមដូចជា ៈ
ក. ផ្តល់សិទ្ធសេរីភាព ៈ
- ច្បាប់ការពារជនទន់ខ្សោយ
- ច្បាប់ជួយឲមនុស្សមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់
- ការពារ និងផ្តល់សេរីភាពដល់បុគ្គលម្នាក់ៗ
- ច្បាប់ជួយឲមនុស្សមានទំនាក់ទំនងរវាងមនុស្ស និងមនុស្សដោយសន្តិវិធី ។
ខ. រក្សាសណ្តាប់ធ្នាប់​ ៈ
- ច្បាប់រក្សាបាននូវសន្តិសុខ សុវត្ថិភាពដល់មនុស្សរស់នៅក្នុងសង្គម
- ធ្វើឲមានរបៀបរៀបរយល្អក្នុងសង្គម ជៀសវាងជម្លោះដោះស្រាយដោយសន្តិវិធី
- ច្បាប់ជួយរកយុត្តិធម៍ឲជនរងគ្រោះ
- លើកស្ទួយយុត្តិធម៍សង្គម
- ជួយសម្រួលឲមានការចូលរួមពីប្រជាជន
- ច្បាប់ជួយមនុស្សឲរួមអនុវត្តឲមានស្ថេភាពសង្គម ។
គ. រក្សាអំណាច ៈ
- ច្បាប់ជួយមនុស្សឲមានការរីកចម្រើន
- ច្បាប់ជួយកំណត់អ្នកដឹកនាំអំណាចឲមានសិលធម៍
- កំណត់នៅព្រំដែនអំណាច និងអំពើរបស់អ្នកដឹកនាំ និងសម្រួលខ្នាតតម្លៃសិលធម៍
- មិនឲអ្នកដឹកនាំធ្វើអ្វីតាមអំពើចិត្ត
- ច្បាប់ជាអ្នកកំណត់អ្នកដឹកនាំកុំឲរំលោភអំណាចគ្នា ។
ឃ. ដាក់ទណ្ឌកម្ម ៈ
- ច្បាប់ដាក់ទោសចំពោះអ្នកល្មើសច្បាប់
- ច្បាប់បង្ខំឲមនុស្សត្រូវតែគោរពតាម
- ច្បាប់អាចកែប្រែមនុស្សឲល្អ អាចរស់នៅក្នុងសង្គមបាន ។

Read More


2020-08-06 21:14

ចូររាប់ឈ្មោះក្រសួង និងរដ្ឋលេខាធិការតាមស័យនិមួយៗឲបានចំនួន ៥ ក្នុងចំណោមវិស័យរដ្ឋាបាល វិស័យសេដ្ឋកិច្ច និងវិស័យវប្បធម៍ សង្គមកិច្ច ។

#Tages: ក្រសួង រដ្ឋលេខាធិការ វិស័យសេដ្ឋកិច្ច វិស័យវប្បធម៍ សង្គមកិច្ច

Last Answer

វប្បធម៌ទូទៅ last answer

ឈ្មោះក្រសួងនិង រដ្ឋលេខាធិការដ្ឋានតាមវិស័យនីមួយៗ
ក. ក្រសួង ៥បម្រើឲវិស័យរដ្ឋាបាល :
- ក្រសួងមហាផ្ទៃ
- ក្រសួងការពារប្រទេស
- ក្រសួងយុត្តិធម៍
- ក្រសួងផែនការ
- ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
- ក្រសួងផែនដីគររូបនីយកម្ម និងសំណង់
- រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
- ក្រសួងព្រះបរមរាជវាំង 
- ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច
ខ. ក្រសួង ៥ បម្រើឲវិស័យសេដ្ឋកិច្ច :
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល
- ក្រសួងទេសចរណ៍
- ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ
- ក្រសួងបរិស្ថាន
- ក្រសួងសាធារណៈការនិង ដឹកជញ្ជូន
- ក្រសួងអភិវឌ្ឍន៍ជនបទ
- ក្រសួងធនធានទឹក និងឧត្តុនិយម
- រដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។
គ. ក្រសួង ៥ បម្រើឲវិស័យវប្បធម៍ :
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងពត៍មាន
- ក្រសួងកិច្ចកានារី
- ក្រសួងសុខាភិបាល
- ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ
- ក្រសួងសង្គមកិច្ច យុវនីតិសម្បទាននិងអតីតយុវជន
- ក្រសួងធម្មការនិងកិច្ចការសាសនា ។

Read More


2020-08-05 23:13

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៥១ ចែងថា " ព្រះរាជាណាចក្រកម្ពុជា " ។ អំណាចទាំងបីបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនិតិប្រតិបត្តិ និងអំណាចតុលាការ ។

#Tages: ព្រះរាជាណាចក្រកម្ពុជា មាត្រា ៥១ នីតិប្បញ្ញត្តិ និតិប្រតិបត្តិ តុលាការ

Last Answer

វប្បធម៌ទូទៅ last answer

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្អុជាឆ្នាំ ១៩៩៣ មាត្រា ៥១ ចែងថា '' ព្រះរាជាណាចក្រកម្ពុជា ...'' ។ អំណាចទាំងបីបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនិតិប្រតិបត្តិ និងអំណាចតុលាការ ។ 
១. អំណាចនីមួយៗតំណាងដោយស្ថាប័ន ៣ គឺ :
- អំណាចនិតិប្បញ្ញត្តិ កាន់ដោយស្ថាប័ន រដ្ឋសភា និងព្រឹទ្ធសភា : មាននាទីតាក់តែងច្បាប់ និងអនុម័តច្បាប់ ។
- អំណាចនិតិប្រតិបត្តិ កាន់ច្បាប់ដោយ រដ្ឋាភិបាល : មាននាទីជាអ្នក អនុវត្តច្បាប់​ និងក្រិត្យ ។
- អំណាចតុលាការ ឫ អំណាចនិត្តិវិនិច្ឆ័យ កាន់ដោយគ្រប់សាលាជំនុំជម្រះក្តីមាននាទីរកយុត្តិធម៍ជូនសង្គមមនុស្ស ។
២. ស្ថាប័ននីមួយៗត្រូវបានរៀបចំបង្កើតឡើងតាមនីតិវិធីដូចខាងក្រោម :
- អំណាចនិតិប្បញ្ញត្តិ កើតឡើងតាមរយះការបោះឆ្នោត ជាសកល និង អសកល ។
- អំណាចនិតិប្រតិបត្តិ កើតឡើងតាមរយះការបោះឆ្នោតសុំសេចក្តីទុកចិត្តពីសមាជិករដ្ឋសភា និងសុំការតែងតាំងពី       ព្រះមហាក្សត្យ ។
- អំណាចតុលាការ ឫ អំណាចនិត្តិវិនិច្ឆ័យ កើតឡើងតាមរយះឧត្តមក្រុមប្រឹក្សារនៃអង្គចៅក្រម ។

Read More


About វប្បធម៌ទូទៅ

Question: 3320

Article: 18


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login