Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. គ្រប់សង្គមមនុស្សទាំងអស់តែងតែកើតមានអំពើ អវិជ្ជមានជាច្រើនករណី ដែលបណ្តាលមកពីមនុស្សជាអ្នកប្រព្រឹត្ត ។ អំពើទាំងនោះបណ្តាលមកពីមនុស្សខ្លះគ្មានចំណេះដឹង ខ្វះការអប់រំ មានភាពក្រីក្រ គ្មានការទទួលខុសត្រូវ មិនចេះអត់ធ្មត់ គ្មានការពិចារណញ្ញាណ មានភាពភ្លើតភ្លើន ។ល។ អំពើអវិជ្ជមានដែលកំពុងកើតមាននៅក្នុងសង្គមបច្ចុប្បន្នមានជាអាទិ៍ ៖
- ការបង្ករអំពើហិង្សារមានគ្រប់ប្រភេទ
- ការបង្កជម្លោះ
- ការលួចផ្លន់
- គ្មានសជីវធម៍
- ការជួញដូគ្រឿញៀន
- ការរំលោភផ្លូវភេទ
- ការលែងល្បែងស៊ីសង
- ការប្រព្រឹត្តអំពើពាលា
- ការមិនគោរពច្បាប់ជាដើម ។
ខ. មនុស្សម្នាក់ៗមិនអាចរស់នៅក្នុងសេចក្តីសុខ និងសេចក្តីថ្លៃថ្នូបានទេ ប្រសិនបើអំពើអវិជ្ជមានទាំងនោះនៅតែកើតមានជារើយៗនៅក្នុងសង្គម
ដើម្បីលុបបំបាត់អំពើអវិជ្ជមានទាំងនោះយើងត្រូវ ៖
- បង្កើនការអប់រំជាប្រចាំ ទាំងចំណេះដឹងទូទៅ ទាំងចំណេះដឹងខាងសាសនា ដែលទាក់ទងនិងការអប់រំផ្លូវចិត្ត ការអប់ធម៍អហិង្សា សាមគ្គីភាព ការអធ្យាស្រ័យគ្នា គោរពរាប់អានមនុស្សទាំងអស់ដែលនៅជំវិញខ្លួន និងការគោរពជីវិតមនុស្ស ។
- រកដំណោះស្រាយ និងផ្តល់ភាពយុត្តិធម៍ដល់ជនរងគ្រោះ
- ចូលរួមកាត់បន្ថយភាពក្រីក្រ ដោយខិតខំរៀនសូត្រដើម្បិលើកតម្កើនជីវភាពរស់នៅឲកាន់តែល្អប្រសើរឡើង
- គោរព និងអនុវត្តច្បាប់ដែលកំពុងនៅជាធរមានឲបានជាប់ជាប្រចាំ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login