Lights
Profile Head

ចំណេះដឹងទូទៅ

...

Ask question, post article, write experience get Point, learn more on Point Center

Page: 1 of 23

2019-06-17 08:15

បណ្តុំពហុជ្រើសរើសវប្បធម៌អំពីដើមកំណើតសករាជ

#Tages: វប្បធម៌ សករាជ ដើមកំណើត

មនុស្សក្នុងសាកលលោកគ្រប់ជាតិសាសន៍ សុទ្ធសឹងតែមានកិច្ចការត្រូវធ្វើទាំងអស់គ្នា គ្មានអ្នកណានៅស្ងៀមឡើយព្រោះធម្មតាលោកបង្គាប់ឲ្យធ្វើ ។ ឯកិច្ចការរបស់អ្នកស្រុកទាំងអស់នោះ ដែលនិងចម្រើនកើនឡើងតាមលំដាប់ទៅបាន ដោយសារតែមានពេល ម៉ោង ថ្ងៃ ខែ ឆ្នាំ យប់ ជាគ្រឿងកត់សម្គាល់ដូចមានពេលព្រឹក ល្ងាច ថ្ងៃ យប់ ជាដើម ។ សូម្បីការសរសេរសំបុត្រស្នាមទៅមករកគ្នា  ក៏ត្រូវចុះថ្ងៃ ខែ ឆ្នាំខានមិនបានដែរ ។ ហេតុនេះការចេះចាំថ្ងៃ ខែ ឆ្នាំមានប្រយោជន៍ជាច្រើនយ៉ាង។ បើប្រទេសណាមិនប្រើពេលម៉ោង ថ្ងៃ ខែ ឆ្នាំ ទេ ប្រទេសនោះនឹងធ្វើការអ្វីៗឥតកម្រិត ឥតរបរ ឥតក្របខ័ណ្ឌ ឥតរបៀប មិនរៀបរយ នាំឲ្យការងារទាំងនោះច្របូកច្របល់សេមសាម គឺធ្វើការព្រឹកជាល្ងាចៗជាព្រឹក ខែនេះជាខែនោះឆ្នាំនេះជាឆ្នាំនោះ ចំណាំបានច្បាស់ប្រាកដតែដូវថា រដូវភ្លៀង រដូវរាំង រដូវទឹកឡើង រដូវទឹកស្រក នឹងស្លឹកឈើជ្រុះជាដើម ។ ពុំនោះសោត គេទុកដាក់នូវមនុស្សពួកនោះ ថាជាមនុស្សល្ងង់ខ្លៅ តួយ៉ាងដូចជាមិលក្ខៈ គឺមនុស្សព្រៃ មនុស្សព្នង ដែលអាស្រ័យនៅក្នុងកោះតូចតាច ឆ្ងាយដាច់ស្រយោលពីគេ ឬអាស្រ័យជ្រកនៅក្នុងព្រៃជ្រៅជាយកៀនកោះ ជាចន្លោះប្រទេសរបស់គេមនុស្សចំពូកនេះប្រើតែគំនូសជំនួសអក្សរ តាំងពីរកើតទល់គ្នានឹងស្លាប់ទៅវិញ ពុំដែលបានស្គាល់នូវរសជាតិនៃអារ្យធម៌កំណត់ឲ្យប្រើប្រើពេល ម៉ោង ថ្ងៃ ខែ ឆ្នាំ ហៅថា « សកលរាជ » ជាគ្រឿងចំណាំ ។

          ឯសករាជ ដែលគេនិយមប្រើក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ មាន៤យ៉ាងគឺ ១. ពុទ្ធសករាជ ២. គ្រិស្តសករាជ ៣. មហាសករាជ ៤. ចុល្លសករាជ ។ ឯសករាជទំាង៤យ៉ាងនេះគេរៀបរៀងតាមលំដាប់ដែលកើតមាន កើតក្រោយដូចតទៅនេះគឺៈ

១. ពុទ្ធសករាជ កើតមុនសករាជទាំង៣

២. គ្រិស្តសករាជ  កើតក្រោយព.ស ៥៤៣ ឆ្នាំ

៣. មហាសករាជ កើតក្រោយព.ស ៦២១ ឆ្នាំ     

៤. ចុល្លសករាជ កើតក្រោយព.ស ១.១៨១ ឆ្នាំ ។

          ពុទ្ធសករាជ ក្នុងវចនានុក្រមខ្មែរ ភាគទី១ ទំព័រ៦២៩ប្រាប់ថា ពុទ្ធសករាជ គេកំណត់រាប់ចំនួនថ្ងៃខែឆ្នាំ តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។​ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃ អង្គារ ១៥កើត ខែ ពិសាខ ឆ្នាំ ម្សាញ់រាប់ត្រឹមថ្ងៃ១រោច ខែពិសាខ ឆ្នាំនោះមកជាពុទ្ធសករាជ ។

           ការរាប់ពុទ្ធសករាជ ជាការកំណត់ថ្ងៃខែឆ្នាំរបស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងសាសនា ដែលហៅថា « បកសករាជ » ។ របៀបនេះ រាប់យកចំណែកខាងរនោចខែមួយមុនមកប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែ គឺមត្រូវរាប់ពីថ្ងៃ១រោច ខែ ពិសាខ មកដល់ថ្ងៃ១៥កើត ខែ ជេស្ឋ ជា១ខខែ ។ល។ ពីថ្ងៃ១រោច ខែ ចេត្រ មកដល់ថ្ងៃ១៥កើត ខែពិសាខ ជា១ខែ ( ពេញជា១ឆ្នាំ ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែនោះជាបច្ចុប្បន្នកាលមិនទាន់ពេញថាជាសករាជដែលកន្លងទៅហើយទេ ដូចជាកាលពីថ្ងៃ១៥រោច ខែស្រាពណ៍ ឆ្នាំមមី បន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថា ពុទ្ឌសករឲរាជកន្លងទៅហើយទេ ដូចជាកាលពីក្នុងថ្ងៃ១៥រោច ខែស្រាពណ៍ ឆ្នាំមមី បន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់នតែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួង ឬនិយាយស្តីប្រាប់គ្នាតាមធម្មតានោះត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមីដែលចូលក្នុងរវាងឆ្នាំគម្រប់២ នុះឯងថាពុទ្ធសករាជ២ឆ្នាំ ឬពុទ្ធសករាជ ២បើប្រើអក្សរសង្ខេបត្រូវប្រើអក្សរជា ព.ស ២ ។

          ពុទ្ធសករាជនេះចាប់ផ្តើមកើតមានឡើងជាដំបូងនៅក្នុងប្រទេស​ឥណ្ឌា ដោយពួកពុទ្ធបរិស័ទមានព្រះសង្ឃជាដើម ក្នុងប្រទេសនោះកំណត់ឲ្យប្រើឡើង ចាប់រាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ឌអង្គទ្រង់ចូលបរិនិព្វានទៅបាន១ថ្ងៃ គឺកំណត់រាប់តាំងពីត្រឹមថ្ងៃពុទ្ធ ១រោច ខែពិសាខ ឆ្នាំម្សាញ់នោះមកឲ្យឈ្មោះថាជាពុទ្ធសករាជ ដោយមានថ្ងៃបរិនិព្វាននៃព្រះពុទ្ធជាគោលចារឹក ហើយតមកក្នុងប្រទេសនានា ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូចប្រទេសខ្មែរជាដើមក៏និយមប្រើតៗគ្នាមករហូតដល់សព្វថ្ងៃនេះ ។

          ឯប្រទេសឥណ្ឌា កាលពីសម័យមុន ដែលពុំទាន់មានពុទ្ធសករាជនៅឡើយគេនិយមប្រើបុរាណសករាជ គឺសករាជខាងសាសនាព្រាហ្មណ៍ជាច្រើនពាន់ឆ្នាំមកហើយ ។ លុះដល់មានពុទ្ធសករាជ ប្រទេសឥណ្ឌាក៏ចាប់ប្រើពុទ្ឌសករាជជាប់ឡើង ។ ក្នុងសម័យបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាឈប់ប្រើពុទ្ធសករាជទៅហើយ តែគេប្រើសករាជអ្វីយើងមិនបាច់និយាយ  ។

          គ្រិស្តសករាជ ក្នុងវចនានុក្រមខ្មែរ ភាគទី២ ទំព័រ៧៩៧ប្រាប់ថា គ្រិស្តសករាជនេះ គេបង្កើតឡើងតាមនាមនឹងពង្សានៃសាស្តាម្នាក់ឈ្មោះ យេស៊ូឬហ្ស៊េហ៊ុយគ្រិស្ត ជាអ្នកបង្កើតលទ្ធិ ឬសាសនាមួយហៅថា សាសនាគ្រិស្ត ក្នុងកាលសតវត្សន៍ទី៦នៃពុទ្ធសករាជ ( ព.ស.៥៤៣ ) ។ ពិតមែនតែព្រះហ្ស៊េហ្ស៊ុយគ្រិស្ត ទទួលមរណភាពក្នុង ព.ស ៥៧៦ ក្នុងអាយុគម្រប៣៣ឆ្នាំ តែគេបានតាំងសករាជនោះគិតពីថ្ងៃដែលសាស្តានេះកើតគឺក្នុងព.ស ៥៤៣ ហៅថាគ្រិស្តសករាជសរសេរអក្សរសង្ខេបថាគ.ស គឺសករាជដែលគេនិយមប្រើក្នុងប្រទេសអឺរ៉ុបនឹងប្រទេសអាស៊ីដោយច្រើន ក្នុងសម័យសព្វថ្ងៃនេះ ។

          មហាសករាជ ក្នុងវចនានុក្រមខ្មែរភាគទី១ ទំព័រ៧២២នឹងភាគទីទំព័រ១០៨១ ប្រាប់ថា ស័ក ប្រែថា កាល សម័យយុគ...រាជប្រែថា « ស្តេច » ។ ការរាប់ថ្ងៃខែឆ្នាំ ឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យឬដោយមានហេតុអស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់ ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំហៅថា «សករាជ » សករាជនេះកើតឡើងអំពីជនមួយពួកហៅថា « សករាជ » សករាជនេះកើតឡើងអំពីជនមួយពួកហៅថា ពួកតាតិ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌា ក្នុងកាលលុកលុយចូលមកបាតអំណាចក្នុងប្រទេសឥណ្ឌាប៉ែកខាងលិច បានតាំងក្សត្រជាតិរបស់ខ្លួនមានព្រះនាមថា សកៈឬសាលិវាហនៈ ហើយក៏ចាប់ផ្តើមរាប់ឆ្នាំតាំងពីមួយរៀងមកហៅរបៀបការរាប់ឆ្នាំនោះថា « ស័កឬសករាជ » ដែលចំណេរតតមក ហៅថា « មហាសករាជ» ប្រែថា « សករាជធំ» នេះកើតមុនចុល្លសករាជ៥៦០ ឆ្នាំ ជាប់មានប្រើក្នុងប្រទេសខ្មែរយើងតាំងពីរវាងសតវត្សរ៍ទី១០នៃពុទ្ធសករាជ ( ព.ស ៩២១) រហូតមកដល់សព្វថ្ងៃនេះ ប្រើអក្សរសង្ខេបថា ម.ស ។

          មហាសករាជ ប្រាកដថាកើតឡើងក្នុងប្រទេសឥណ្ឌាជាដំបូងក្នុងព.ស ៦២១ ឆ្នាំអំពីជនពួកមួយ ដែលមានរៀបរាប់ខាងលើនេះ មិនមែនកើតឡើងជាដំបូងនៅប្រទេសខ្មែរដោយព្រះកេតុមាលាតាំងឡើងក្នុងព.ស ៦២១ នោះទេ ។

          ក្នុងព្រះរាជពង្សាវតារខ្មែរភាគទី២ ថា ព្រះកេតុមាលា  កាលស្តេចឡើងគ្រងរាជសម្បត្តិក្នុងព.ស ៦២១ឆ្នាំមែន ជាមួយនឹងឆ្នាំដែលប្រទេសឥណ្ឌា បង្កើតឲ្យប្រើមហាសករាជប៉ុន្តែទ្រង់ពុំទាន់បញ្ញត្តឲ្យប្រើមហាសករាជ ក្នុងឆ្នាំនោះនៅឡើយទេ  ។ លុះដល់មកព.ស ៦២៣ ឆ្នាំព្រះកេតុមាលាទ្រង់បានទទួលឥន្ទ្រាភិសេកជាថ្មី ក៏តាំងជាមហាសករាជដរាបមក ។ ( ត្រង់នេះហើយប្រហែលជា ព្រះកេតុមាលាបញ្ញត្តិឲ្យប្រើមហាសករាជ តាមប្រទេសឥណ្ឌា ហើយគេនិយមថា ព្រះកេតុមាលាផ្តើមបង្កើតមហាសករាជជាប្រឋមនៅប្រទេសខ្មែរ ) ។

          ចុល្លសករាជ ក្នុងវចនានុក្រមខ្មែរភាគទី១ ទំព័រ១៥២ ប្រាប់ថាចុល្លសករាជ ប្រែថា « សករាជតូច » សករាជតូចនេះចាប់ផ្តើមតាំងឡើងនៅថ្ងៃច័ន្ទ ១២កើត ខែខែត្រ ឆ្នាំកុរឯកស័ក ព.ស ១.១៨១ ។

          ក្នុងវចនានុក្រមខ្មែរ ភាគទី២ទំព័រ​១.០៨១ប្រាប់ថាក្នុងព្រះរាជពង្សាវតារខ្មែរ ថាព្រះបាទសម្តេចព្រះអរិដ្ឋពលពាហនោ ( ព្រះកេតុមាលា ) បានតាំងមហាសករាជ១ក្នុងកាលព.ស ៦២១ ។ ព្រះបាទសម្តេចសន្ធិពអមរិន្ទបរមព្រហ្មកិល ( ពញាក្រែក ) បានតាំងចុល្លសករាជ១ ក្នុងកាលព.ស ១.១៨១ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យនៅនគរធំ ។

          ក្នុងច្បាប់រាជពង្សាវតារក្រុងកម្ពុជាធិបតីខ្សែ២ ប្រាប់ថាគ.ស ៦៣៩ ព្រះបាទសម្តេច​ព្រះបទុមសុរិយាវង្ស ស្តេចតាំងឲ្យមានជាចុល្លសករាជឡើងរាប់១រៀងមក ។

          ក្នុងច្បាប់ព្រះរាជពង្សាវតារក្រុងកម្ពុជា ដែលលោកទេពពិទូរ ឈឹន ក្រសេម បានរួបរួមឡើងជាថ្មីថាក្សត្រមនបានតាំងឡើងជាដំបូងក្នុងប្រទេសមននោះក៏បាន ។ បើនឹងយល់ថា ក្សត្រខ្មែរ បានតាំងចុល្លសករាជឡើងជាដំបូងក្នុងប្រទេសខ្មែរក៏បានដែរ ។ ប៉ុន្តែត្រូវយល់ថា មានតែព្រះបាទជយវរ្ម័នទី១ ទ្រង់បានតាំងចុល្លសករាជឡើងជាដំបូង ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យ ក្នុងព.ស ១.១៨១នេះឃើញគួរជាងព្រោះក្សត្រអង្គនេះសោយរាជ្យនៅនគរវត្ត​ ហើយបានតាំងប្រើចុល្លសករាជដរាបមក ( ដែលថាយ៉ាងនេះដោយអាងច្បាប់ព្រះរាជពង្សាវតារដែលលោកទេពពិទូរ ឈឹម ក្រសេម រួបរួមជាន់ក្រោយ ) ។

          ការប្រើសករាជ ក្នុងប្រទេសកម្ពុជាប្រើសករាជ៤យ៉ាងគឺពុទ្ធសករាជ មហាសករាជចុល្លសករាជ និងគ្រិស្តសករាជ ។

          ឯពុទ្ធិសករាជនិងមហាសករាជប្រាកដជាមានដើមកំណើតកើតឡើងក្នុងប្រទេសឥណ្ឌា ដោយសារជនជាតិឥណ្ឌាសាយភាយចូលមកក្នុងប្រទេសខ្មែរយើងផង បានជាខ្មែរយើងចាប់និយមប្រើពុទ្ធសករាជ នឹងមហាសករាជខ្លះតាមអារ្យធម៌ឥណ្ឌាតាំងពីសម័យនោះមក ។

          តែកាលពីសម័យនគរភ្នំជាដំបូង រហូតមកទល់គ្នានឹងសម័យនគរធំ ជនជាតិខ្មែរពុំទាន់បានប្រើពុទ្ធសករាជនិងចុល្លសករាជជាផ្លូវការនៅឡើយទេ ប្រើតែមហាសករាជមួយយ៉ាងប៉ុណ្ណោះ លុះមកដល់ខាងចុងសម័យនគរធំ ទើបមានប្រើចុល្លសករាជផងជាផ្លូវការ រួមជាមួយពុទ្ធសករាជនិងមហាសករាជរឿងនេះដឹងបានដោយសារមានសិលាចារិកជាភស្តុតាង ។

          ចំណែកគ្រិស្តសករាជ ចាប់ផ្តើមប្រើក្នុងប្រទេសកម្ពុជាតាំងពីរជ្ជកាលនៃ ព្រះបាទសម្តេចព្រះហិររក្សរាមាឥស្សរាធិបតី ( ព្រះអង្គឌួង ) គឺតាំងពី ព.ស ២៣៩១ គ.ស ១៨៤៧ រៀងមកដោយសារប្រទេសបារាំងសែស និងប្រទេសកម្ពុជាមានការទាក់ទងគ្នាតាំងពីសម័យនោះមក ។

          ការរៀបរៀងអត្ថបទសករាជដូចខាងលើនេះឃើញថាត្រឹមត្រូវល្មមទុកជាគិត​ទៅអនាគតបានដោយមានក្បួនតម្រាជាភស្តុគ្រប់សករាជប៉ុន្តែបើពិនិត្យអំពីការប្រើសករាជនៅប្រទេសខ្មែរយើង ក្នុងសម័យបច្ចុប្បន្ននេះជាផ្លូវការក្តីជាសាធារណៈក្តីឃើញច្រើនតែប្រើគ្រិស្តសករាជពុំសូវមានប្រើពុទ្ធសករាជឡើយ ។

          ហេតុនេះក្នុងសម័យនេះគួរលើកយកពុទ្ធសករាជមកចុះប្រើជាផ្លូវការ និងប្រើជាសារធារណៈទុកជាសរណៈដល់ពុទ្ធសករាជ នេះឃើញថាជាទីសមរម្យដល់ប្រទេសកាន់ពុទ្ធសាសនា ដូចជាប្រទេសថៃជាដើម ។

Read More


2019-05-24 05:36

វប្បធម៌អរិយធម៌ខ្មែរទូទៅខ្មែរចំណេះដឹងអំពីគរុកោសល្យ ( ផ្នែក​« ឃ » ២​)

#Tages: វប្បធម៌ អរិយធម៌ ចំណេះដឹង គរុកោសល្យ

សំនួរ

៣១. តើពាក្យ « រាន រៀន » ខុសគ្នាយ៉ាងដូចម្តេចខ្លះ ?

៣២. តើពាក្យ « មាន មៀន » មានន័យខុសគ្នាដូចម្តេចខ្លះ ?

៣៣. តើពាក្យ « មគ្គ មាក់ » ខុសគ្នាយ៉ាងមិចខ្លះ ?

៣៤. តើពាក្យ​ « ប្រមាទ ប្រមាថ » ខុសគ្នាយ៉ាងដូចម្តេច ?

៣៥. តើពាក្យ « ធុន ធន់ ធន » ខុសគ្នាយ៉ាថដូចម្តេចខ្លះ ?

៣៦. តើពាក្យ« ទុក ទុក្ខ » មានន័យខុសគ្នាដូចម្តេចខ្លះ ?

៣៧. ពាក្យ « ញាណ ញៀន » ខុសគ្នាយ៉ាងមិចខ្លះ ?

៣៨. តើពាក្យ « ទ្រាប់ ទ្រព្យ » ខុសគ្នាយ៉ាងមិចខ្លះ ?

៣៩. តើពាក្យ « ទ្រង់ ទ្រុង » ខុសគ្នាដូចម្តេចខ្លះទៅ ?

៤០. តើពាក្យ « និង នឹង ហ្នឹង « ខុសគ្នាមិចខ្លះ ?

៤១. ​​តើពាក្យ « ព្រឹក្សា ប្រឹក្សា » ខុសគ្នាយ៉ាងដូចម្តេច​ 

៤២. ​តើពាក្យ « គតិ កិត្តិ » ប្រើខុសគ្នាយ៉ាងមិច ?

៤៣. តើពាក្យ « យម យំ » ខុសគ្នាដូចម្តេចដែរ ?

៤៤. តើពាក្យ «រាគ រាក » មានន័យដូចម្តេច ?

៤៥. តើពាក្យ « ពី ពីរ » មានអត្ថន័យដូចម្តេច ?

៤៦. តើពាក្យ « ពុត ពុធ ពុទ្ធ » ខុសគ្នាយ៉ាងដូចម្តេច ?

៤៧. តើពាក្យ « លេច លិច » មានសេចក្តីយ៉ាងមិចខ្លះដែរ ?

៤៨. តើពាក្យ « ជន ជន់ ជន្ម » មានន័យខុសគ្នាមិចដែរ ?

៤៩. តើពាក្យ « យុគ យុក » មានអត្ថន័យយ៉ាងដូចម្តេច ?

៥០. តើពាក្យ « រស រស់ រួស » ខុសគ្នាយ៉ាងមិចខ្លះ ?

៥១. តើពាក្យ « រាច រាជ រាជ្យ » មានន័យយ៉ាងដូចម្តេចខ្លះ ?

៥២. តើពាក្យ « លុង លង់ » មានន័យដូចម្តេច ?

៥៣. តើពាក្យ « រលក លលក » ខុសគ្នាយ៉ាងដូចម្តេចខ្លះ ?

៥៤. តើពាក្យ « លាប លាភ លៀប » មានន័យយ៉ាងមិច ?

៥៦. តើពាក្យ «​ លួង ហ្លួង » មានន័យដូចម្តេច​?

៥៧. តើពាក្យ « សង្ហា សង្ហារ » ខុសគ្នាដូចម្តេចខ្លះ ?

៥៨. តើពាក្យ « ស្ការ ស្កា » មានន័យដួចម្តេចខ្លះ ?

៥៩. តើពាក្យ «ស្ងៀម ឈ្ងៀម » ខុសគ្នាយ៉ាងមិចខ្លះ ?

៦០. តើពាក្យ​« ស្លាត ឆ្លាត » មានអត្តន័យដូចម្តេចខ្លះ ?

៦១. តើពាក្យ « ផ្សា ផ្សារ » មានន័យដូចម្តេចខ្លះ ?

៦២. តើពាក្យ « ទង់ ទុង » មានន័យដូចម្តេចខ្លះ ?

៦៣. តើពាក្យ « ជួ ជួរ » មានអត្ថន័យយ៉ាងដូចម្តេច ?

ចម្លើយ

៣១. ពាក្យ « រាន រៀន » ៖

រាន (​ន ) គ្រែវាលឬមានសំបូល មានសរសេរដាំក្នុងដី សម្រាប់អង្គុយលំហើយឬសម្រាប់ដាក់អីវ៉ាន់លក់ជាដើម ។ ឧ. លក្ស្មីធ្វើរានឲ្យមាន់នៅ ។

រាន ( កិ ) កាប់គាស់រម្លើងទីដី ព្រៃឲ្យកើតបាន ជាស្រែ ចម្ការ ភូមិលំនៅ ។​ ឧ. វាសនារានព្រៃយកដីដាំដំណាំ ។

រៀន( កិ ) សិក្សា ខំសង្កេតឲ្យចេះ ទទួលយកចំណេះ​ហាត់ ហ្វឹក ។ ឧ. ស្រីដាខិតខំរៀនមុខវិជ្ជាភាសាវិទ្យា ។

៣២. ពាក្យ « មាន មៀន » ៖

មាន (​ កិ ) បាន កប ប្រកបដោយ កើតបរិបូរដោយ គង់នៅ ឋិតនៅ ... ។ ឧ.​គឹមសៀង មានត្រព្យមានច្រើនណាស់ ។

មៀន​ ( ន ) ចង្កំវែង ស្រាប់គល់ដងកាំបិត ឬផ្គាក់ជាដើមឲ្យជាប់មាំត្រង់អន្សា ។ ឧ. សុភក្រ្តលាក់មៀនកាំបិត ។

មៀន ( ន ) ឈ្មោះឈើមួយប្រភេទ ជាដំណាំស្រុកផ្លែមូលៗ ទំហំខ្នាតមេដៃ វេលាទុំមានក្លិនសាច់ក្តអូប មានរសផ្អែមប្រើជាបង្អែម ។ ឧ. មុនីទៅផ្សារទិញបានមៀន២គីឡូ ។

៣៣. ពាក្យ « មគ្គ ម៉ាក់ » ៖

មគ្គ ( ន ) ផ្លូវ ផ្លូវប្រតិបត្តិ លំអាន ទ្វារ ...។ ឧ. មគ្គទាំង៨ ពោលគឺអដ្ឋង្គិកមគ្គ ។

មាក់ ( ន ) ឈ្មោះឈើដំណាំមួយប្រភេទ ផ្លែប្រើជាគ្រឿងជ្រលក់សំពត់យកព័ណ៌ខ្មៅ ខ្លឹមមានសម្បុរខ្មៅ សាច់រឹងប្រើធ្វើជាការ ឈើរាយរងបាន ។ ឧ. ក្នុងចម្ការជោតនាមមានមាក់ក្លឿ២ដើម ។

មាក់​( ន ) និន្ទា មើលងាយប្រមាថ ។ ឧ. រ៉ាយុទ្ធមាក់ងាយខ្ញុំណាស់ ។

៣៤. ពាក្យ « ប្រមាទ ប្រមាថ » ៖

ប្រមាទ ( ន ) ការភ្លេចស្មារតី ធ្វេសស្មារតី សេចក្តីប្រហែស ការប្រហែសធ្វេស ។ ឧ. ដូរ៉ាស៊ីបានប្រមាទក្នុងពេលបើកបរ ។

ប្រមាថ ( ន ) ការបៀតបៀនគេ ការញំាញីគេ ការធ្វើទុក្ខបុកម្នេញឲ្យគេលំបាក ការមើលងាយគេ ។ ឧ. ឯងមិនត្រូវប្រមាថជីវីតអ្នកដទៃឡើយ ។

៣៥. ពាក្យ « ធន ធន់ ធន » ៖

ធុន ( ន ) រួតអ្វីៗនីមួយ ដែលមានបែបយ៉ាងនិងកំណើតជាមួយគ្នា ។ ឧ. ចិន្តាមានចានមួយធុន ។

ធន់ ( កិ ) ទ្រាំ អត់ធ្មត់ ស៊ូ ។ ឧ. សារ៉ាន់មិនអាចធន់និងការងារនេះបានទេ ។

ធន ( ន ) ទ្រព្យ សម្បត្តិ ។ ឧ. ដូនញ៉ឹបមានធនច្រើនណាស់ ។

៣៦. ពាក្យ « ទុក ទុក្ខ » ៖

ទុក ( កិ ) ដាក់វត្ថុអ្វីក្នុងទីណាមួយដើម្បីឲ្យគង់នៅឬរក្សាអ្វីៗឲ្យគង់ ។ ឧ. រស្មីបានទុកម្ហូបនៅលើធ្នើផ្ទះបាយ ។

ទុក្ខ ( ន ) សេចក្តីព្រួយ សេចក្តីលំបាក ( កាយ និងចិត្ត ) ។ ឧ. តើសុជាតិមានទុក្ខដោយសារអ្វីហ្នឹង ?

៣៧. ពាក្យ « ញាណ ញៀន » ៖

ញាណ ( ន ) សេចក្តីដឹង ប្រាថ្ញា ...ទ្រង់ញាណ ( ព្រះពុទ្ធ ) ទ្រង់ជ្រាបច្បាស់នូវ កិច្ចាការអាថ៌កំបាំងជ្រាលជ្រៅផ្សេងៗដោយព្រះប្រាជ្ញា ។ ឧ. ខ្ញុំមានញាណដឹងមុនហើយរឿងនេះ ។

ញៀន (​កិ ) ជាប់ចិត្តដោយមានចំណង់ អត់មិនបានដោយធ្លាប់ប្រព្រឹត្ត ធ្លាប់ជក់ ធ្លាប់ស៊ីលុះដល់កំណត់ ដល់ពេលវេលាដែលធ្លាប់ ក៏បណ្តាលឲ្យនឹកចង់អត់មិនបាន ឬក៏ទៅជាធ្វើទុក្ខមិនស្រួលខ្លួន ។ ឧ. សុខាជាប្រភេទពួកញៀនគ្រឿងញៀន ។

៣៨. ពាក្យ « ទ្រាប់ ទ្រព្យ » ៖

ទ្រាប់ ( កិ ) រង កល់ពីក្រោម ដាក់ទ្រាប់ ។ ឧ.​ម៉ាលីនយកក្រដាសទ្រាប់នំអន្សមចេក ។

ទ្រព្យ ( ន ) វត្ថុ ធនធាន សម្បត្តិ ។ ឧ. ម្តាយខ្ញុំបានចែកទ្រព្យមួយចំនួនឲ្យប្អូនខ្ញុំ ។

៣៩. ពាក្យ « ទ្រង់ ទ្រុង » ៖

ទ្រង់ ( កិ​) ប្រព្រឹត្ត កាន់ ប្រដាប់ តាក់តែង ។ ឧ. ចាស់ទីរើសបានរូបបដិមាទ្រង់គ្រឿងមួយ ។

ទ្រង់ ( បុ.ស ) ( រ.ស ) ព្រះអង្គ ។ ឧ. សូមទ្រង់ប្រោសព្រះរាជទានអភ័យទោស ។

ទ្រង់ ( ន) ទម្រង់ សណ្ឋាន លំនាំ រាង រូប ។ ឧ. តើលក្ម្សីមានទ្រង់ទ្រាយយ៉ាងដូចម្តេច ?

ទ្រុង ( ន ) ប្រដាប់សម្រាប់ដាក់ឬ ប្រស់ ។ ឧ. សារឹមចិញ្ចឹមសេកដោយដាក់ក្នុងទ្រុង ។

៤០. ពាក្យ « និង នឹង ហ្នឹង » ៖

និង ( និ ) សព្ទជាសន្ធាន ជាទ្វន្ទ្វសម្រាប់និយាយតពាក្យ ឬតឃ្លារបៈពីមួយទៅមួយដែលមានដំណើរសេចក្តីថា ទាំង ព្រមទាំងផងនេះផង នុះផង ។ ឧ. អ្នកនិងខ្ញុំទៅប្រជុំនៅសាលាឃុំប្រស់ ។

នឹង ( កិ.នុ ) ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគត់កាលទៅខាងមុខថា​មុខជា ប្រាកដជា គង់តែ ។ឧ. ស្អែកនេះខ្ញុំនឹងទៅផ្ទះរបស់អ្នក ។

នឹង ( គុ.ឬ.កិ .វិ ) ស្ងៀម ជើយ មិនកម្រើក ។ ឧ. រូបសំណាកនេះនៅនឹងថ្កល់ ។

នឹង ( អា.និ ) ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ សម្រាប់ប្រើនិយាយនាំមុខនាមស័ព្ទមានន័យថា ដោយ ជាមួយ ដោយសារ ។ ឧ. ដួសសម្លនឹងវែក កាប់ឈើនឹងពូថៅ...។

ហ្នឹង ( វិ.ស ) នុះ ។ ឧ. តើឯងយករបស់ខ្ញុំឬ ? ហ្នឹងហើយ ។

៤១. ពាក្យ « ព្រឹក្សា ប្រឹក្សា » ៖

ព្រឹក្សា ( ន​) ឈើទាំងឡាយ ។ ឧ. គួរឲ្យស្តាយណាស់ ព្រឹក្សាលតាវ័ល្លខ្មែរ ។

ប្រឹក្សា ( ន ) ការពិចារណា ដំណើរស្ទង់ការ ការល្បងមើលឲ្យឃើញពិត ការពិគ្រោះគ្នា ។ ឧ. ប្រសិនបើអ្នកមានបញ្ហាអ្វីអាចប្រឹក្សាយោបល់ជាមួយពួកខ្ញុំបាន​។

៤២. ពាក្យ « គតិ កិត្តិ » ៖

គតិ ( ន ) ការទៅ ការដើរទៅ ដំណើរ ផ្លូវ គន្លង ទីកើតផ្សេងៗ ។ ឧ. សូមបួងឲ្យអ្នកទៅកាន់សុខគតិភព ។

កិត្តិ ( ន ) ( កិរ្តិ ) សេចក្តីសរសើរ សេចក្តីថ្កុំថ្កើង រុងរឿង ល្បីល្បាញ ។​ ឧ. បរិញ្ញា ឈិន សីហា មានកិត្តិនាមល្បីល្បាញញាស់នៅស្រុកខ្មែរ ។

៤៣. ពាក្យ « យម យំ » ៖

យម ( ន ) សេចក្តីស្លាប់ អធិបតីនរក ។ ឧ. ព្រះយមរាជជាព្រះតំណាងនៃសេចក្តីស្លាប់ ។

យំ ( កិ​ ) បញ្ចេញសូររសព្ទព្រមទាំងចេញទឹកភ្នែក ព្រោះសេចក្តីសោកស្តាយអាល័យឬព្រោះមានទោមនុស្សអាក់អន់ចិត្ត ឬក៏ព្រោះឈឺចាប់ខ្លាំង ។ ឧ. ឈុនហៀងយំក៏ព្រោះតែបានពិន្ទុតិច ។

៤៤. ពាក្យ «​រាគ រាក » មានន័យ៖

រាគ (​ន ) តម្រេក សេចក្តីរីករាយ ត្រេកត្រអាល ចំពោះកាម ។ ឧ. សម្រិតត្រូវរាគៈគ្របសង្កត់ហើយ ។​

រាក ( កិ ) លេចដោយរាន់ខ្លាំងទប់មិនទាន់ឬទប់មិនឈ្នះ ។ ឧ. ម្សិលមិញបុប្ផារាកដាក់ខោនៅក្នងថ្នាក់ ។

៤៥. ពាក្យ « ពី ពីរ » ៖

ពី ( និ,អា,និ ) អំពី ខាង ឯ ។ ឧ. តើវុទ្ធីមកពីណាហ្នឹង បានជាស្លេកម៉្លេះ ។

ពីរ ( ប.សំ ) មួយគួបគ្នា គឺមួយនិងមួយ ( ២ ) ។ ឧ. រំដួលបានទៅកំពង់សោមពីរដងហើយ​ ។

៤៦. ពាក្យ « ពុត ពុធ ពុទ្ធ » ៖

ពុត( ន ) ដំណើរបាំងទោសខ្លួន ដំណើររបិញរបុញ កិច្ចកលមាយា ការក្លែងបង្វែងដំណើរឲ្យឃ្លាតចាកសេចក្តីពិត ។ ឧ. ចៅវ៉ាជាប្រភេទមនុស្សមានពុតត្បុត ។

ពុធ ( ន ) ឈ្មោះថ្ងៃទី៤ ( ក្នុងសប្តាហ៍ ) ។ ឧ. ថ្ងៃពុធលោកបញ្ញាត្រូវប្រជុំនៅសាលា ។

ពុទ្ធ (​ន ) លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំងដូចយ៉ាងអរិយសច្ច ៤ជាដើម រហូតដល់មគ្គផលនិព្វានឬលោកអ្នកភ្ញាក់រឮក ។ឧ.ព្រះពុទ្ធសម្រេចបាននូវមោគៈធម៌ ។

៤៧. ពាក្យ « លេច លិច » ៖

លិច ( កិ ) លិបចុះបាត់ទៅចូលកប់បាត់ទៅក្នុងទឹកជាដើម ។ ឧ. ស្រឡាងមួយបានលិចចូលក្នុងទឹកបឹង ។

លេច ( គុ ) ដែលមិនគត់ ។ ឧ. សុភាជាមនុស្សមាត់លិចចូលក្នុងទឹកបឹង ។

លេច ( ន ) ឈ្មោះដំបៅមួយប្រភេទ កើតនៅបាតជើងឬកែងជើង​លៀនសាច់រឹងចេញ ។ ឧ. ខ្ញុំកើតដំបៅលេចជាង៥ឆ្នាំមកហើយ ។

៤៨. ពាក្យ « ជន ជន់ ជន្ម » ៖

ជន ( ន ) ប្រដាប់នេសាទមច្ឆជាតិ មួយប្រភេទ ។ឧ. តើអ្នកយកជនទៅណាហ្នឹងក្នុងបឹង ។

ជន ( ន ) សព្វសត្វដែលកើតក្នុងលោកអ្នកផងមនុស្ស ។ ឧ. បណ្តាជនទាំងប្រុសស្រីដ៏មមាញឹក ។

ជន់ ( កិ​ ) ឡើងសាយភាយ ទឹកជន់ ។ ឧ. ចូរទស្សទាយមើលតើទឹកឆ្នាំនវជន់ទេ ។

ជន្ម សំ ( ( ន ) ជន្ម ឬជន្មន កំណើត ជន្មិន ជីវីត ប្រាណ ដែលមានជិវីត ) ជីវីត ។ ឧ. តើទ្រង់មានព្រះជន្មប៉ុន្មានហើយ ។

៤៩. ពាក្យ « យុគ យុក » ៖

យុគ សំ.បា ( ន ) នឹម គូ អាយុ កាល គ្រា អាយុពិភពលោក សម័យ ។ ឧ. តើអ្នកធ្លាប់សិក្សាអំពីយុគងងងឹតដែរទេ ?

យុក ( ន ) ឈ្មោះភមរជាតិមួយប្រភេទ ពួកម្រោមតែនៅ ក្នុងរន្ធដីធ្វើចំពួយ សម្រាប់ចេញចូល ចេះធ្វើក្អមដាក់ទឹកបានទឹកមានរសផ្អែម ស្រដៀងនឹងទឹកម្រោមដែរ ។ ឧ. ខ្ញុំពិតជាពុំដែលឃើញសត្វយុកឡើយ ។

៥០. ពាក្យ « រស រស់ រួស » ៖

រស សំ.បា ( ន ) សម្ផស្សប្លែកៗដែលប៉ះពាល់ជិវ្ហាបសាទ ដឹងថា ប្រៃ ជូរ ចត់ ល្វីង ផ្អែមជាដើម ។ ឧ. តើម្ហូបនេះមានរស់ជាតិយ៉ាងមិចដែរ ?

រស់ (​កិ ) មានជីវីតនៅមិនទាន់ស្លាប់ ។ ឧ. រស្មីរស់នៅ​សព្វថ្ងៃលំបាកវេទនាណាស់ ។

រួស ( គុ.ឬកិ.វិ ) រហ័ស ឆាប់ ។ ឧ. សុខាជាមនុស្សរួសមាត់រួសកណាស់ ។

៥១. ពាក្យ « រាច រាជ រាជ្យ » ៖

រាច (​កិ ) រាយស្មើ ដក់ស្មើ សាយរាយស្មើ ។ ឧ. នៅឆ្នាំនេះទឹករាចពេញស្រែទាំងអស់ ។​

រាជ បា, សំ ( ន ) . ( រាជនី ) ព្រះរាជា ( ក្សត្រិយ៍ ទ្រង់រាជ្យ ) , ប្រែតាមរូបសព្ទថា « អ្នករុងរឿងដោយវិសេសព្រោះមានតេជះក្រៃលែង » ឬប្រែថា « អ្នកញុំាងប្រជាពលរដ្ឋឲ្យរីករាយគឺគ្រប់គ្រងប្រជានិករ ឲ្យមានស្វាមីភក្តី ចំពោះព្រះអង្គព្រោះព្រះអង្គមានសង្គហវត្ថុ ៤យ៉ាងគឺ ការឲ្យេទេយ្យវត្ថុ ការពោលវាចារគួរឲ្យចង់ឮចង់ស្តាប់ ការប្រព្រឹត្តអំពើជាប្រយោជន៍ ការតាំងព្រះអង្គស្មើៗ គឺប្រើឬកពាឲ្យល្មមពេញចិត្តប្រជារាស្រ្ត ។ ឧ. តើសត្វនាគរាជតំណាងឲ្យអ្វី ?

រាជ្យ សំ.បា .( ន ) ( រជ្ជ ) ភាវៈជាព្រះរាជាសម្បត្តិសម្រាប់ផែនដី ស្រុកទេស ដែលជាសម្បត្តិរបស់ព្រះរាជា ការគ្រប់គ្រងផែនដី ។ ឧ. តើអ្នកបានទទួលព្រះរាជទ្រព្យនៅហ្នឹង ។

៥២. ពាក្យ « លង់ លុង » ៖

លង់ ( កិ ) ជ្រុល ស៊ុន ហួស ។ ឧ. ខ្ញុំធ្លាប់លង់និងសម្រស់នារីជនបទ ។

លុង ( កិ ) ជីក ឬដាក់ឲ្យកើតជារំលុង ជារូងជាប្រហោងធំ ជារណ្តៅក្អេង ។ ឧ. ខ្ញុំលុងដីដាំដើមកកោះមួយដើ​ម ។

៥៣. ពាក្យ « រលក លលក » ៖

រលក ( ន ) រំជួលទឹកដែខ្ជោលៗឡើង ឬពោរពូនឡើងដោយអំណាចកម្លាំងខ្យល់ជាដើម ។ឧ. រលកដោះក្រមុំលូនៗជាកំពូកតូចៗ ។

រលក ( កិ ) ( នាមកិរិយា ) កក្រើកទឹកកើតជារំជួលឡើង ។ឧ. គ្នាកំពុងស្រួលចិត្តអាណិតកុំធ្វើឲ្យរលក ។

រលក ( គុ ) ( ព.ប្រ ) ដែលមានសម្បុរភ្លឺថ្លាឆ្លុះស្រមោលហាក់ដូចជាមានរលក ។ ឧ. មើលមុខអ្នកឯងសភ្លឹចាំងរលកៗ ។

លលក ( ន ) ឈ្មោះបក្សីមួយប្រភេទ ពួកទទាឈ្មោលចេះរងាវ ។ ឧ. តើអ្នកធ្លាប់បានញុំាកកូររលកដែរទេ ?

៥៤. ពាក្យ « លាប លាភ លៀប » ៖

លាប សំ. បា . (​កិ ) ( លេប < លិប​) ធ្វើវត្ថុខាប់រាវឬផង់ ឲ្យដិតជាប់ឲ្យជោក ឲ្យយប្រឡាក់ផាត់ ។ ឧ. ចិន្តានិងត្រៀមលាបផ្ទះពណ៌ត្របែកព្រៃ ។

លាភ សំ.បា. ( ន ) ការបានដំណើរប្រទះលើការបានអ្វីៗដែលគួរបាន ចំណេញ ។ ឧ. ព្រះសីវលីគឺជាព្រះតំណាងមហាលាភ ។

លៀប ( ន ) ឈ្មោះឈើពួកជ្រៃ មាន២ប្រភេទគឺ លៀបធំ មានស្លឹកធំ លៀបតូចមានស្លឹកតូច ត្រួយខ្ខីលៀបទាំង២ ប្រភេទេះមានរសចត់បន្តិចៗ ប្រើជាអន្លក់ឬរបោយបាន ។ ឧ. សម្ពត់ពណ៌ស៊ីលៀបថ្ងៃពុធ ។

៥៥. ពាក្យ « លួង ហ្លួង » ៖

លួង ( កិ ) ពោលពាក្យទន់ផ្អែមល្ហែមសម្រុលចិត្តអ្នកដទៃឲ្យធូរឲ្យស្រួល ។ ឧ. មានប៉ុន្មានដងដែលអ្នកធ្លាប់លួងខ្ញុំ ។

ហ្លួង ( ន ) ព្រះរាជា ( ព្រះកុរណាជាម្ចាស់ជីវីត ) ។ ឧ. ហ្លួងនរោត្តមជាបុត្ររបស់ស្តេចអង្គណា ?

៥៦. ពាក្យ « សង្ហា សង្ហារ » ៖

សង្ហា ( គុ ) ដែលរុងរឿង មានរូបល្អអង់អាចឆើតឆាយ ស្រស់ ស្រស់បស់ ។ឧ. លោករតនៈពិតជាបុរសសង្ហាមែនទែន​ ។

សង្ហារ សំ.បា. (​ ន ) ( សំហារ ) ការនាំយកការបំព្រួញ សង្ខេប ការរូបរួម ការទម្លាយបង់ ការបំផ្លាញ ការបំបាត់បង់ ការផ្តាច់ផ្តិល ។ ឧ. ខ្ញុំនិងសង្ហារជីវីតរបស់អ្នកឥឡូវនេះហើយ ។

សង្ហារ ( ន ) ត្រាសម្រប់ក្សត្រិយ៍ ត្រាផែនដីព្រះលញ្ជករ ។ ឧ. តើព្រះសង្ហារមានរូបយ៉ាងដូចម្តេចខ្លះ ?

៥៧. ពាក្យ « ស្កា ស្ការ » ៖

ស្កា ( ន​ ) ពាក្យហៅកាត់ខ្លីមកពី បាសកាឬបាស្កា ) ឈ្មោះល្បែកមួយប្រភេទ ពួកចក្រង្គតែមានមេពីរហៅថា តៅ មានសណ្ឋានបួនជ្រុង មានរន្ធ ៦សម្រាប់លើកម្លាក់លើក្តារមានកូន ២៤ ឬ ៣០ ...។ ឧ. ស្តេចគ្រុឌចូលចិត្តលេងល្បែងបាស្កា ។

ស្ការ ( ន ) សត្វចតុប្បាទមួយប្រភេទមុខស្រួចឆ្លឹមជើងខ្លីៗ សម្បុរត្នោត ស្រដៀងនិងកំប្រុកតែមាឌធំជាង ជាពួករន្ធកសត្ត ។ ឧ. តើអ្នកធ្លាប់ឃើញសត្វស្ការដែរឬទេ ?

៥៨. ពាក្យ « ស្ងៀម ឈ្ងៀម » ៖

ស្ងៀម ( កិ.ឬ កិ.វិ ) មិនស្តី,មិនមាត់,នៅជើយ ,ទំនេរ ។ ឧ.​ធម្មជាតិអើយ ម្តេចស្ងៀមស្ងាត់ឈឹង ។

ឈ្ងៀម ( គុ ​.ឬកិ.វិ ) មានក្លិនធុំផ្សាយពីអ្វីៗដែលខ្លាច ។ ឧ. ខ្ញុំដូចជាធុំក្លិនឈ្ងៀមបាយខ្លោច ។

៥៩. ពាក្យ « ស្លាត ឆ្លាត » ៖

ស្លាត ( ន ) ឈ្មោះត្រីស្រកាមួយប្រភេទ រាងស្តើងសំប៉ែត (ពួកត្រីក្អី ) មានឆ្អឹងច្រើន ។ ឧ. ម្តាយខ្ញុំពូកែធ្វើប្រហិតត្រីស្លាតណាស់ ។

ឆ្លាត « ឈ្លាស » ( គុ ) ប៉ិន ប្រសប់ ស្ទាត់ ។ ឧ. អើ! កូនអ្នកឯងឆ្លាតណាស់ ។

៦០. ពាក្យ « ផ្សា ផ្សារ » ៖

ផ្សា ( កិ.ឬ.គុ ) ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្រ្តា របួស ដាច់ រលាត់ ប៉ះពាល់ត្រូវ ប្រទះនឹងជាតិជូរ ប្រៃ ហឹរ ... ។ ឧ. ផ្សាភ្នែកណាស់ ពេលមុជទឹកសមុទ្ទ ។

ផ្សា (អា.និ ) ព្រោះ,ហេតុតែ ដោយហេតុ តាមតែ តាមតែចង់ ព្រោះតែចំណង់ ។ ឧ. សូមផ្សាចាស់ផ្សាឈាមជាមួយគ្នាតទៅ ។

ផ្សា ( កិ ) ផ្សងតាមកម្ម ផ្សងព្រេង ទ្រាំទ្រ ទ្រាំអត់ កាន់ក្តីសន្តោសតាមមានតាមបាន ។ ឧ. ផ្សាជាអ្នកកម្សត់ទុគ៌ត ។

ផ្សារ ( ន ) ក្លាយមកពីពាក្យបរទេសថា ប៊ះហ្សារ )ទីប្រជុំលក់ទិញរបស់ផ្សេងៗ គឺប្រជុំផ្ទះឬរានតូចធំដែលគេដាក់ទំនិញលក់ដូរ ។ ឧ. តើអូនចូលចិត្តដើរលេងផ្សារដែរទេ ?

ផ្សារ ( កិ ) ភ្ជាប់ភ្ជិតដោយទឹកបន្សារ ។ ឧ. បងមានទទួលផ្សារឆ្នាំងស្ពាន់នេះទេ ?

៦១. ពាក្យ « ទង់ ទុង » ៖

ទង់ ( កិ ) ទាញទាំងពីរខាងទៅវិញទៅមកទាញទៅទាញមក ច្រើននិយាយថា ទង់ទាញឬទាញទង់គឺទាញគ្នាទៅវិញទៅមក ។ ឧ. ខ្ញុំទង់ទាញវាណាស់ ដែរប៉ុន្តែគេមិនតាម ។

ទង់ ( ន ) ផ្ទាំងសំពត់ឬចម្រៀកសំពត់ដែលដេរឲ្យមានសណ្ឋាន និងព័ណ៌ឬរូបផ្សេងៗសម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសនីមួយៗ ។ ឧ. តើដឹងថាទង់សាសានាមានប៉ុន្មានពណ៌ដែររឺទេ ។

ទុង ( ន​) ឈ្មោះបក្សីពួកមួយ មានរូបសណ្ឋានជមពីមុខពីក្រោយ​ កវែង ចំពុះវែងសំប៉ាត មានចុងក្ងិច មានស្បែកពីខាងក្រោម សណ្ឋានថង់ ជើងខ្លី ម្រាមជាប់ដូចជើងទាហែលទឹកមុជទឹកបាន ហើយបានខ្ពស់ ទុងមាន២ប្រភេទ គឺទុងសំពៅ មានសម្បុរ សលាយសម្បុរជម្ពូ ( ស លាយក្រហម ស្រគាំ ) ទុងផេះមានម្បុរប្រផេះ ទុង២ប្រភេទនេះសុទ្ធតែមានមច្ឆជាតិជាអាហារដូចគ្នា ។ ឧ. ខ្ញុំឃើញសត្វទុង នៅសួនភ្នំតាម៉ៅ ។

ទុង « ទូង» ( ឧ ) សូរកាំភ្លើងធំ ឬសូរអ្វីៗឯទៀតបែកផ្ទុះ ។ ឧ. គាត់បាញ់កាំភ្លើងឬសូរទុង ទុង ។

៦២. ពាក្យ « ជួ ជួរ » ៖​

ជួ ( គុ ) ដែលអាក្រក់ ដែលឆ្គងមិនសូវ ស្គាល់ក្តីគួរសម ។ឧ. អ្នកឯងកុំមានចិត្តជួពេកចែកគេខ្លះទៅ ។

ជួរ ( ន ) របៀបរៀបរៀងគ្នា ។ ឧ. ចូរប្អូនៗទាំងអស់គ្នា ឈរជាជួរឲ្យមត្រឹមត្រូវ

 

Read More


2019-05-24 05:31

វប្បធម៌អរិយធម៌ខ្មែរទូួទៅអប់រំចំណេះដឹងអំពីគរុកោសល្យ (ផ្នែក « ឃ » ១ )

#Tages: វប្បធម៌ អរិយធម៌ គរុកោសល្យ

សំនួរ

១. តើពាក្យ គរុកោសល្យ មានន័យយ៉ាងដូចម្តេច ?

២. តើអាចារ្យមានប៉ុន្មានប្រភេទ ? ចូររៀបរាប់ ។

៣. ​តើគ្រូឬសាស្រ្តចារ្យ ត្រូវសង្គ្រោះសិស្សដោយធម៌ប៉ុន្មានយ៉ាងខ្លះ ? អ្វីខ្លះ ?

៤. តើសិស្សមានតួនាទីគៅរពប្រ​តិបត្តិគ្រូ ឬសាស្រ្តាចារ្យប៉ុន្មានយ៉ាង ? ដូចម្តេចខ្លះទៅ ។

៥. តើកម្មវត្ថុសិក្សារបស់គរុកោសល្យមានអ្វីខ្លះ ?

៦. តើគរុកោសល្យមានតួនាទីអ្វីខ្លះក្នុងការបង្រៀន ?

៧. ចូរឲ្យតម្លៃទៅលើភារកិច្ចរបស់គរុកោសល្យ ។

៨.​តើសង្គមមានសំណួមពរនិងសេចក្តីសង្ឃឹមបែបណាខ្លះ ដែលត្រូវពឹងផ្អែកមកលើគ្រូបង្រៀន និងសាស្រ្តាចារ្យ ?

៩. តាមទស្សនៈគរុកោសល្យគុណសម្បត្តិរបស់គ្រូបង្រៀន ឬសាស្រ្តាចារ្យមានប៉ុន្មានយ៉ាង ? យ៉ាងដូចម្តេចខ្លះ ?

១០. គ្រូបង្រៀនក៏ដោយ សាស្រ្តាចារ្យក៏ដែរត្រូវប្រកាន់ឥរិយាបថយ៉ាងដូចម្តេចខ្លះ ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាសនារៀននិងក្នុងមជ្ឈមណ្ឌល ?

១១. ដើម្បីបង្រៀន​ល្អនិងឲ្យសិស្សរៀនល្អតើគ្រូបង្រៀន ឬសាស្រា្តចារ្យ ត្រូវពឹងផ្អែកលើកត្តាអ្វីខ្លះជាមួលដ្ឋានគ្រឹះ ?

១២. ក្នុងករណីលើកកម្ពស់គុណភាពនៃការបង្រៀននិងការអប់រំក្នុងមួយម៉ោងសិក្សា ទៅលើមុខវិជ្ជាឯកទេសណាមួយ ក្នុងន័យបង្រៀនល្អរៀនល្អ តើសាស្រ្តាចារ្យឬ​គ្រូបង្រៀនត្រូវប្រើល្បិចល្អៗយ៉ាងណាខ្លះទៅ ?

១៣. តើគរុកោសល្យមានតួនាទីយ៉ាងណាខ្លះ ក្នុងការបង្រៀននិងការអប់រំ ?

១៤. តើកត្តាអ្វីខ្លះដែលធ្វើឲ្យបុគ្គលិកសិក្សាក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបាន​ ?

១៥. តើលោកអ្នកប្រាជ្ញគរុកោសល្យដ៏ល្បីណាខ្លះ ដែលសិក្សាស្រាវជ្រាវលើទ្រឹស្តីបង្រៀនមុនគេ ?

១៦.  ទ្រឹស្តីបង្រៀន​ មានភារកិច្ចជាមូលដ្ឋានប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

១៧. ដូចម្តេចដែលហៅថា​ខ្លឹមសារនៃការបង្រៀន ?

១៨. តើចំណេះដឹងជាទ្រឹស្តីមានប៉ុន្មានយ៉ាង ? យ៉ាងណាខ្លះ ?

១៩.ដូចម្តេចដែលហៅថា លំនាំនៃការបង្រៀន ?​

២០. តើអ្នកប្រាជ្ញណាខ្លះ ដែលបានយកចិត្តទុកដាក់ស្រាវជ្រាវពីគោលការណ៍នៃការបង្រៀនមុនគេ ?​

២១. គោលការណ៍នៃការបង្រៀនដែលបាននិងកំពុងអនុវត្តជាសាកលនៅក្នុងសាលារៀនមធ្យមសិក្សាចំពោះទូទៅ មានប៉ុន្មា​នយ៉ាង ? ដូចម្តេចខ្លះ ?

២២. តើវិធីបង្រៀនតាមប្រពៃណីមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

២៣. តើសៀវភៅសិក្សាមា​នឥទ្ធិពលយ៉ាងណាខ្លះដែរ ?

២៤. ការជួយសិស្សខ្សោយដោយឡែក ទាមទារឲ្យសាស្រ្តាចារ្យធ្វើយ៉ាងដូចម្តេចខ្លះ ?

២៥.  នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សារបស់សិស្សគ្រូបង្រៀន ឬសាស្ត្រាចារ្យត្រូវឈរលើមូលដ្ឋានណាខ្លះ ?

២៦. ដើម្បីវិភាគទៅលើមេរៀនដែលត្រូវបង្រៀនសាស្ត្រាចារ្យឬគ្រូបង្រៀនត្រូវឈរលើមូលដ្ឋានណាខ្លះដែរ ?

២៧. តើពាក្យ «​ សេ សេរ សិរ ( សិរ្ស សិរ្ស៍ )មានន័យយ៉ាងដូចម្តេចខ្លះ ?

២៨. តើពាក្យ « អារម្ភ អារម្មណ៍ » មានន័យខុសគ្នាដូចម្តេច ?

២៩.តើពាក្យ « កា ការ កាណ៌ ការណ៍ » មានន័យខុសគ្នាដូចម្តេចខ្លះ ?

៣០. តើពាក្យ « សព្វ សប់ សប សព សប្ត » មានន័យខុសគ្នាដូចម្តេចខ្លះ ?

ចម្លើយ

១. គរុកោសល្យ មានន័យថាការឈ្លាសវៃរបស់គ្រូ សេចក្តីប៉ិនប្រសប់សម្រាប់គ្រូឬគឺជាវិទ្យាសាស្រ្តសិស្សាអំពិការអប់រំនិងច្បាប់របស់ការអប់រំ ( មានកម្មវត្ថុសិក្សា ច្បាប់ជាសត្យានុម័ត ) ។

២. អាចារ្យមាន៥ប្រភេទ៖

  • បព្វជ្ជាចារ្យៈ អាចារ្យបំបូស គឺជាភិក្ខុអ្នកបំបូសកុលបុត្រឲ្យបានជាសាមណេរ ។
  • ឧបសម្បទាចារ្យៈ ភិក្ខុអ្នកសូត្រញាត្តិចតុត្ថកម្មវាចា ឲ្យនេនបានឧបសម្បទាជាភិក្ខុភាព ( លោកគ្រូសួត្រ ) ។​
  • ឧទ្ទេសាចារ្យៈ អាចារ្យបង្រៀនបាឡី ។​
  • និស្សយាចារ្យៈ អាចារ្យអ្នកឲ្យនិស្ស័យគឺជាភិក្ខុអ្នកទទួលភារៈឲ្យសិស្សនៅអាស្រ័យនិងខ្លួនឯង ( គ្រូទទួលបន្ទុក ) ។
  • ធម្មាចារ្យៈ អាចារ្យអ្នកបង្រៀនធម៌អាថ៌បាឡី ឬបង្រៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗ ( ហៅវិជ្ជាចារ្យ ឬវិទ្យាចារ្យ ​, សិប្បាចារ្យ ឬសិល្បាចារ្យ ជាដើម ។

៣. គ្រូឬសាស្រ្តចារ្យត្រូវសង្គ្រោះសិស្សដោយធម៌៥យ៉ាង ៖

  • សុវនីតំនេន្តិៈ គ្រូគប្បីទូន្មានសិស្សឲ្យបានល្អ ។
  • សុកហិតំគាហាបេន្តិៈ គ្រូញុំាំងសិស្សឲ្យខំប្រឹងប្រែងរៀនសូត្រ ។
  • សព្វសប្បោសុតំសមក្ខាយិនៅភវន្តិៈ គ្រូគប្បីបង្ហាត់សិល្ប៍វិជ្ជាឲ្យអស់មិនលាក់ទុក ។
  • បច្ចេកសុបវេទន្តិៈ គ្រូតែងលើកតម្កើងសិស្សណាដែលចេះ
  • ទិសាសុបរិត្តានំករោន្តិៈ គ្រូតែងតែពន្យល់ណែនាំហេតុផល និងផលប្រយោជន៍នៃវិជ្ជាប្រាប់ដល់សិស្ស ។

៤. សិស្សមានតួនាទីគោរពប្រតិបត្តិគ្រូ ឬសាស្រ្តាចារ្យ៥យ៉ាងគឺ៖

  • ឧដ្ឋានេនៈ សិស្សត្រូវក្រោកឈរ ទទួលក្នុងវេលាគ្រូបាអាចារ្យដើរមក លុះដល់គ្រូធ្វើដំណើរត្រឡប់ទៅវិញត្រូវជូនដំណើរឲ្យផុតរបងផ្ទះទើបគួរហើយចាំត្រឡប់មកវិញ ។
  • ឧបដ្ឋានេនៈ សិស្សត្រូវចូលទៅបម្រើ លោកបានដល់ការរៀបចំគ្រឿងចង្ហាន់ ទឹកក្តៅ ទឹកត្រជាក់ ប្រសិនបើមានការរវល់ មិនត្រូវព្រងើយកន្តើយគេចវេសដោះដៃឡើយ ។
  • សុស្សសាយៈ សិស្សត្រូវជឿស្តាប់ឱវាទគ្រូ ឬសាស្រ្តាចារ្យបើលោកទូន្មានប្រៀប្រដៅដោយល្អ ហើយត្រូវត្រិះរិះមើលផល បើឃើញថាល្អគួរប្រញាប់ប្រតិបត្តិធ្វើតាម ។
  • បារិតរិយាយៈ សិស្សត្រូវឧបដ្ឋាក ( បម្រើ ) គ្រុឬ សាស្រ្តាចារ្យធ្វើវត្តប្រតិបត្តិដូចជាសិស្សមានបោសសម្អាតតប់ គក់ច្របាច់ជាដើម ។
  • សក្កច្ចំ សិប្បំបដិគ្គណេនៈ សិស្សត្រូវរៀននូវ សិល្ប៍វិជ្ជាដោយគោរពគឺថាកម្មវិធីដែលគ្រូ ឬសាស្រ្តាចារ្យដាក់ឲ្យគប្បីស្វាធ្យាយ ទន្ទេញឲ្យចាំស្ទាត់តម្កល់ស្មារតីស្តាប់ពាក្យពន្យល់ ការប្រៀនប្រដៅរបស់គ្រូឬសាស្រ្តាចារ្យដោយគោរព ។

៥. កម្មវិធីសិក្សារបស់គរុកោសល្យរួមមាន៖

  • ហេតុការណ៍បាតុភូត លំនាំរបស់អប់រំទូទៅ និងដោយឡែកស្នាដៃអប់រំសម្រាប់យុវវ័យ សម្រាប់សំដែងចេញបានជាក្រឹត្យក្រមសត្យានុម័ត ។
  • ឈរលើមូលដ្ឋាន នៃក្រឹត្យក្រមទាំងនេះ គេបានតម្រង់ទិសដំណើរការអភិវឌ្ឍន៍របស់វិស័យអប់រំ ដោយអនុលោមតាមសំណូមពររបស់សង្គមសម្រាប់សម័យកាលនីមួយៗនៃប្រវត្តិសាស្រ្ត
  • ពិសេសណាស់ទៅទៀតនោះគឺការអប់រំនេះហើយដែលជាវិទ្យាសាស្រ្តសិក្សា និងធ្វើឲ្យមានតុល្យភាពលើបទពិសោធក្នុងការបណ្តុះបណ្តាលមនុស្សសម្រាប់ជីវភាពរស់នៅរបស់សង្គម ការងារផលិតកម្មនិងវិស័យការពារប្រទេសជាតិ  ។

៦. គរុកោសល្យមានតួនាទីដូចតទៅ៖

  • ផ្តើមចេញ​ពីហេតុការណ៍ជាក់ស្តែងនៃការអប់រំនិងតម្រូវការរបស់សង្គមគរុកោសល្យស្រាយបំភ្លឺពីគោលការណ៍ និងក្បួនច្បាប់នៅក្នុងការប្រតិបត្តិរបស់ការអប់រំ​ ។
  • បន្សល់ទុកជាកេរ្តិ៍មត៌កនូវប្រពៃណីល្អ របស់សាលារៀនពីសម័យដើមដោយលើកឡើងជាការទិតៀនទៅលើចំណុចខ្វះខាតនិងធ្វើឲ្យសម្បូរបែបនូវលទ្ធកម្មថ្មី នៃចំណេះដឹងរបស់សិស្ស ។
  • ប្រឆាំងជានិច្ចនិងភាពអន់ខ្សោយ ហួសសម័យក្នុងការផ្តល់ចំណេះដឹងឲ្យដល់សិស្ស
  • ធ្វើតុល្យការ និងវាយតម្លៃទៅលើជោគជ័យដែលសម្រេចបានពី ការបង្រៀនរបស់គ្រូឬសាស្រ្តាចារ្យនិងការសិក្សារបស់សិស្ស ។
  • ធ្វើវិភាគ ណែនាំបង្ហាញពីបទពិសោធន៍លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេសដល់គ្រូឬសាស្រ្តចារ្យបង្រៀនដែលទើបចេញពីវិទ្យាស្ថានជាតិអប់រំ ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យ ។

៧. តម្លៃលើភារកិច្ចរបស់គរុកោសល្យ៖

  • វត្ថុបំណងនៃការអប់រំៈ បណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋឲ្យក្លាយទៅជា បញ្ញវន្ត ដែលមានសីលធម៌ល្អ និងកម្រិតវប្បធម៌ខ្ពស់តាមមុខជំនាញ ដើម្បីកសាងប្រទេសទៅថ្ងៃអនាគត ។
  • តួនាទីរបស់គ្រូបង្រៀន សាស្រ្តាចារ្យៈ សកម្មភាពបង្ហាត់បង្រៀនសិស្ស តាមមុខវិជ្ជាឯកទេសនិងសកម្មភាពសិក្សារបស់សិស្ស  ។ គុណភាពអប់រំដែលសម្រេចបាន ត្រូវឆ្លងកាត់ការវិភាគនិងរង្វាយតម្លៃទៅតាមធាតុពិត ។
  • មុខវិជ្ជាឯកទេសដែលគ្រូបង្រៀន ឬសាស្រ្តាចារ្យម្នាក់ត្រូវបង្រៀននិងកម្មវិធីសិក្សា​ ។
  • ប្រព័ន្ធគ្រប់គ្រងសាលារៀនរបស់ប្រទេសជាតិនីមួយៗ ។
  • ការអប់រំសីលធម៌ វិជ្ជាពលរដ្ឋ
  • ការអប់រំកាយ
  • ការអប់រំបញ្ញា
  • ការអប់រំសិល្បវិជ្ជា
  • ការអប់រំពលកម្ម
  • សកម្មភាពក្រៅម៉ោងសិក្សា និងក្រៅសាលារៀន ( កីឡា សិល្បៈ កាយសម្ព័ន្ធ )
  • ការរៀបចំ និងការគ្រប់គ្រងសាលារៀន
  • សមាគមន៍យុវជន  ( តួនាទី និងសកម្មភាព )
  • សមាគមន៍មាតាបិតាសិស្ស ( តួនាទីសកម្មការជួយសាងសង់សាលារៀន )
  • តួនាទីរបស់នាយក នាយករង ប្រធានក្រុមបច្ចេកទេសតាមមុខវិជ្ជា និងសាស្រ្តចារ្យទទួលបន្ទុកថ្នាក់នីមួយៗ ។

៨. ចំពោះគ្រូបង្រៀននិងសាស្រ្តាចារ្យសង្គមមានសំណូមពរ និងសេចក្តីសង្ឃឹមដួចតទៅ៖

  • គ្រូបង្រៀន និងសាស្រ្តាចារ្យក្នុងសង្គមត្រូវមានទស្សនៈអប់រំ ដោយឈរលើមូលដ្ឋាននៃមាត្រារបស់ររដ្ឋធម្មនុញ្ញ និងគោលមាគ៌ានយោបាយដឹកនាំដោយរាជរដ្ឋាភិបាល ។ គ្រូបង្រៀន និងសាស្រ្តាចារ្យមិនត្រូវបង្កើតឲ្យមានទំនាស់ផ្នែកនយោបាយក្នុងការបង្ហាត់បង្រៀន និងអប់រំសិស្សឬក្នុងជួរបុគ្គលិកសិក្សា ដែលធ្វើឲ្យអសកម្ម ក្នុងការងាររបស់សាលារៀន ។ ការងារក្នុងសាលារៀនជាការងាររបស់ជាតិទាំងមូល ។
  • គ្រូបង្រៀននិងសាស្រ្តាចារ្យត្រូវឈរលើមូលដ្ឋាននៃឧត្តមគតិស្នេហាជាតិ ស្នេហាជំនាន់យុវវ័យនិងធ្វើការដើម្បីជំនាន់យុវវ័យក្នុងន័យបង្ហាត់បង្រៀនអប់រំ និងបណ្តុះបណ្តាលគុណសម្បត្តិ សីលធម៌ល្អ និងកម្រិតវប្បធម៌ស្របទៅតាមកម្មវិធីសិក្សា ។
  • គ្រូបង្រៀន និងសាស្រា្តចារ្យត្រូវមានសមត្ថភាពនិងបទពិសោធន៍ និងមានកម្រិតវប្បធម៌គ្រប់គ្រាន់ ដើម្បីបង្ហាត់បង្រៀននិងអប់រំសិស្សនិស្សិត សិក្ខាកាមទៅតាមមុខវិជ្ជាឯកទេសដែលខ្លួនបានបង្រៀន ។
  • គ្រូបង្រៀន និងសាស្រ្តាចារ្យត្រូវប្រកាន់គុណសម្បត្តិល្អផ្ទាល់ខ្លួន​និងអំណត់អត់ធ្មត់ ដើម្បីបម្រើសំណូមពររបស់សង្គមនិងសិស្ស ។
  • គ្រូបង្រៀន និងសាស្រ្តាចារ្យត្រូវយល់ដឹងអំពីចិត្តវិទ្យាខាងផ្នែកបុគ្គលិកលក្ខណៈ ខាងវ័យសិក្សាខាងការបង្រៀនខាងការអប់រំនិងគរុកោសល្យជាដើម ។​
  • គ្រូបង្រៀននិងសាស្រ្តាចារ្យត្រូវយល់ដឹងអំពីសមិទ្ធផលដ៏ទំនើបរបស់វិទ្យាសាស្ត្រ និងបច្ចេកទេសដោយព្យាយាម សិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើមុខវិជ្ជាឯកទេសដែលត្រូវបង្ហាត់បង្រៀនសិស្ស និស្សិតដោយក្តាប់បាបច្បាស់លាស់ពីវិធិសាស្រ្ត បង្រៀននិងល្បិចបង្រៀនល្អ សំដៅឲ្យសិស្ស និស្សិតងាយយល់និងងាយចងចាំ​ ។
  • គ្រូបង្រៀន និងសាស្រ្តាចារ្យត្រូវមានសម្បទាគរុកោសល្យដ៏ត្រឹមត្រូវតាមលក្ខណវិទ្យាសាស្រ្ត ព្រមទាំងស្រឡាញ់ និងយកចិត្តទុកដាក់ដល់ជំនាន់យុវវ័យ ។

ដូច្នេះ សេចក្តីសេ្នហារបស់គ្រូ និងសាស្រ្តចារ្យចំពោះជំនាន់យុវវ័យ ចាត់ទុកជាលក្ខណៈដោយឡែករបស់អ្នកអប់រំ ។ បើអ្នកអប់រំមិនចូលចិត្តសិស្ស និស្សិត ទេនោះគេពិបាកនិងធ្វើឲ្យមុខរបររបស់គេមានសុក្រឹតភាពណាស់ ។

៩. តាមទស្សនៈគរុកោសល្យគុណសម្បត្តិរបស់គ្រូបង្រៀន ឬសាស្ត្រាចារ្យមាន៦យ៉ាងគឺ៖

  • គុណសម្បត្តិខាងចិត្តគរុកោសល្យ
  • គុណសម្បត្តិខាង វិធីសាស្ត្របង្រៀន
  • គុណសម្បត្តិខាងផ្នែកកម្រិតវប្បធម៌
  • គុណសម្បត្តិខាងបទពិសោធន៍ក្នុងការបង្រៀន
  • គុណសម្បត្តិខាង សេចក្តីព្យាយាម និងការអត់ធ្មត់
  • គុណសម្បត្តិខាង ផ្នែកសិល្បៈគរុកោសល្យក្នុងការបង្រៀន និងការអប់រំសិស្សនិស្សិត ។

១០. ដើម្បីចៀសវាងកុំឲ្យមានទំនាសក្នុងសាលារៀននិងមជ្ឈដ្ឋានសង្គម បុគ្គលិកសិក្សាត្រូវ៖

  • មានទំនាក់ទំនងល្អជាមួយសហសេវិក
  • មានទំនាក់ទំនងយ៉ាងប្រសើរជាមួយថ្នាក់ដឹកនាំសាលាគណៈនាយក ដោយមិនប្រកាន់ឋានៈវណ្ណៈឬតួនាទី
  • ចេះជួយយកអាសាគ្នាទៅវិញទៅមក ស្រឡាញ់រាបអានគ្នាជាភាតរភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងចេះអត់ធ្មត់មានសន្តានចិត្តល្អជានិច្ច
  • ចៀសវាងការអួតអាងថាខ្លួនគ្រាន់បើជាងគេ ការបន្តុះបង្អាប់គ្នាការនិយាយអាក្រក់ពីគ្នា ការមិនទុកចិត្តគ្នាការប្រមាថមើលងាយអ្នកទន់ខ្សោយ ការប្រើប្រាស់សម្តីគំរោះគំរើយ ការប្រមាថមើលងាយអ្នកទន់ខ្សោយ ការរស់នៅផ្តាច់ខ្លួនអំពីសមូលហភាពការគិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លូន
  • ចៀសវាងការសាបព្រោះ ភាពឥតសណ្តាប់ធ្នាប់ ភាពគ្មានវិន័យភាពអនាធិបតេយ្យក្នុងជួរសហសេវិក ឬសមូហភាពសិស្ស និស្សិត ។

១១. ដើម្បីបង្រៀនល្អ និងឲ្យសិស្សរៀនល្អគ្រូបង្រៀនឬសាស្រ្តាចារ្យ ត្រូវពឹងផ្អែកលើកត្តាជាមូលដ្ឋានគ្រឹះមួយចំនួនដូចយ៉ាង ៖

  • ផ្សារភ្ជាប់ចំណេះដឹងថ្មីៗ ទៅនឹងចំណេះដឹងចាស់ដែលសិស្សបានរៀនរួចហើយ
  • សម្រួលខ្លឹមសារមេរៀន ទៅតាមកម្រិតយល់ដឹងរបស់សមូហភាពសិស្ស និស្សិត
  • ក្នុងការកសាងខ្លឹមសារឯកសារនិងបកស្រាយពន្យល់មេរៀនឲ្យសិស្សងាយយល់ គ្រូឬគរុកោសល្យអាចប្រើវិធីសាស្ត្រអនុមានញែក គឺដោយផ្តើមពីនិយមន័យទៅឧបករណ៍ ឬក៏ប្រើវិធីអនុមានរួមដោយផ្តើមពីនិយមន័យទៅឧបករណ៍ឬក៏ប្រើវិធីអនុមានរួមដោយផ្តើមចេញពីឧបករណ៍ដើម្បីកសាងបាននូវនិយមន័យមួយ
  • យល់ស៊ីជម្រៅទៅលើខ្លឹមសារឯកសារទៅតាមគំនិតច្នៃប្រឌិត និងប្រើប្រាស់សម្ភារៈឧបទេស ទៅតាមមុខវិជ្ជាឯកទេសសំដៅឲ្យសិស្សងាយយល់
  • យកចិត្តទុកដាក់ដល់សិស្សខ្សោយមុនសិស្សមធ្យម និងសិស្សមធ្យមមុនសិស្សពូកែ ។

១២ .គ្រូបង្រៀនឬសាស្រ្តាចារ្យត្រូវ៖

  • យល់ច្បាស់ និងស៊ីជម្រៅទៅលើខ្លឹមសារមេរៀន និងសម្ភារៈឧបទេសស្របតាមខ្លឹមសារមេរៀននិងរបៀបប្រើប្រាស់សម្ភារៈក្នុងម៉ោងសិក្សា
  • កុំទាន់បង្ហាញចំណងជើងមេរៀន
  • សរសេរអក្សរ លេខ ឬគូររូបលើក្តារខៀនឲ្យបានច្បាស់លាស់
  • លើកជាសំណួរទៅតាមលំដាប់លំដោយ នៃខ្លឹមសារមេរៀន
  • កុំបណ្តោយឲ្យសិស្សនិស្សិតឆ្លើយជាសមូហភាព ( ទាំងអស់គ្នា )
  • កុំហៅតែសិស្សដដែលៗឬសិស្សពូកែ សិស្សមធ្យមឲ្យឆ្លើយ ដោយទុកចោលសិស្សខ្សោយឲ្យអសកម្មក្នុងម៉ោងបង្រៀន
  • ត្រូវចេះសម្របសម្រួលសំណួរ ( សំណួរពិបាកយល់ ) ដោយរក្សាសំណួរនៅដដែល
  • ហៅសិស្សខ្សោយ ឲ្យឆ្លើយមុនសិស្សមធ្យមហើយសិស្សមធ្យមមុនសិស្សពូកែ
  • កែតម្រូចម្លើយរបស់សិស្ស  បើសិស្សឆ្លើយមិនទាន់បានត្រឹមត្រូវ
  • ប្រើសម្តីសម្បូរដោយរូបារម្មណ៍ ដើម្បីទាញអារម្មណ៍របស់សិស្ស
  • ប្រើឃ្លាខ្លីៗ ចំៗ ច្បាស់ៗ ឲ្យសិស្សងាយយល់និងងាយចាំបានយូរ
  • ដាក់សំណួរឬ​លំហាត់ ឲ្យសមស្របទៅតាមកម្រិតយល់ដឹងរបស់សមូហភាពសិស្ស
  • យកចិត្តកែកិច្ចការសិស្ស ឬដាក់ពិន្ទុលើកិច្ចការសិស្ស និងចេះលើកទឹកចិត្តសិស្សឲ្យបានទាន់ពេលវេលា  ។

១៣.​ក្នុងការបង្រៀននិងការអប់រំគរុកោសល្យមានតួនាទីដូចតទៅ៖

  • ស្រាយបំភ្លឺគោលការណ៍ និងក្បួនច្បាប់ក្នុងការប្រតិបត្តិរបស់វិស័យអប់រំ
  • បន្សល់ទុកជាកេរ្តិ៍មត៌កនូវប្រពៃណីដ៏ល្អរបស់សាលារៀនពីសម័យដើម
  • លើកឡើងជាគោលការណ៍ទិតៀនទៅលើចំណុចខ្វះខាត និងធ្វើឲ្យលទ្ឌកម្មថ្មីនៃចំណេះដឹងរបស់សិស្សឲ្យសម្បូរបែប
  • ប្រឆាំងជានិច្ចនូវភាពអន់ខ្សោយហួសសម័យក្នុងការផ្តល់ចំណេះដឹងឲ្យដល់សិស្ស
  • ធ្វើតុល្យការ និងវាយតម្លៃទៅលើជោគជ័យដែលសម្រេចបានពីការបង្រៀនរបស់គ្រូ និងាការសិក្សារបស់សិស្ស
  • ធ្វើការវិភាគ ណែនាំ បង្ហាញពីបទពិសោធន៍លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេសដល់គ្រូបង្រៀន និងសាស្រ្តាចារ្យ  ។

១៤. កត្តាដែលធ្វើឲ្យបុគ្គលិកសិក្សាក្នុងសាលារឿងមួយបែកបាក់សាមគ្គីគ្នារួមមាន៖

  • ការខ្វែងគំនិតគ្នា
  • ការមិនចុះសម្រុងនិងគ្នា
  • ការមិនទុកចិត្តរវាងគ្នានិងគ្នា
  • ការច្រណែនឈ្នានីសគ្នា
  • ការនិយាយដើមអាក្រក់រវាងគ្នានិងគ្នា
  • ការគុំគួន គំនុំព្យាបាទនឹងគ្នា
  • ការខ្វះនូវសេចក្តីថ្លៃថ្នូរនៅក្នុងខ្លួន
  • ការបន្តុះបង្អាប់ដាក់គ្នា
  • ការអួតអាងថាខ្លួនគ្រាន់បើជាងគេ
  • បើប្រមាថមើលងាយអ្នកទន់ខ្សោយ
  • ការប្រកាន់ចិត្តហិង្សា
  • ការប្រកាន់នូវចិត្តអស្មិមានៈក្នុងខ្លួន
  • ការប្រើសម្តីគំរោះគំរើយ ឈ្លើយកោង
  • ការមិនប្រកាន់នូវអត្តចរិតអសីលធម៌
  • ការរស់នៅផ្តាច់ខ្លួនពីសមូហភាព
  • ការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន
  • ការសាបព្រោះនូវភាពគ្មានសណ្តាប់ធ្នាប់.... ។

១៥. លោកអ្នកប្រាជ្ញគរុកោសល្យដ៏ល្បី ដែលសិក្សាស្រាវជ្រាវលើទ្រឹស្តីបង្រៀនមុនគេ រួមមាន៖

  • លោកកូ​មិនស្គី
  • លោក ហ្សង់ ហ្សាក់រូសូ
  • លោក ដេកាត
  • លោក ឡូកុង
  • លោក ប៉ូស្តាតឡូស៊ី
  • លោក ឌិនស្តុកវ៉ូ
  • លោក អ៊ឺហូស្បា
  • លោក អ៊ូជិនស្គី
  • លោក សូមីសែបស្គី
  • លោក ដេស្រូលីបូ
  • លោក នីតូឡៃតុលស្តយ ។

១៦. ទ្រឹស្តីបង្រៀនមានភារកិច្ចជាមូលដ្ឋាន ៣យ៉ាងរួមមាន៖

  • ត្រួសត្រាយក្រឹត្យក្រមលំនាំនៃការបង្រៀន
  • កំណត់​បាននូវជម្រើសខ្លឹមសារ​នៃការបង្រៀន
  • រកឃើញវិធីសាស្ត្រមធ្យោបាយនិងរូបភាពចាត់តាំងការបង្រៀន ។

១៧. ខ្លឹមសារនៃការបង្រៀនគឺជា៖

  • ប្រព័ន្ធនៃចំណេះដឹងស្តីពីធម្មជាតិ សង្គម  ការគិត បច្ចេកទេស និងសកម្មភាពបញ្ញា
  • ប្រព័ន្ធនៃចំណេះធ្វើ និងបំណិនប្រសប់នៅក្នុងសកម្មភាពបញ្ញា និងការប្រតិបត្តិ
  • បទពិសោធន៍ និងសកម្មភាពច្នៃប្រឌិតនៅក្នុងលំនាំអភិវឌ្ឍន៍នៃប្រវត្តិសាស្រ្តក្នុងសង្គមមនុស្ស
  • ប្រព័ន្ធនៃនិយាយ ស្តីពីអាកប្បកិរិយារបស់មនុស្សចំពោះធម្មជាតិ សង្គមនិងខ្លួនឯង ។

១៨. ចំណេះដឹងជាទ្រឹស្តីមាន៥យ៉ាងគឺ៖

  • បណ្តាសញ្ញាណវិទ្យាសាស្រ្ត និងបច្ចេកសព្ទវិទ្យាជាមូលដ្ឋាន
  • បណ្តាក្រឹត្យក្រមវិទ្យាសាស្រ្តជាមូលដ្ឋានដែលជាចំណងទាក់ទងរវាងកម្មវត្ថុ និងបាតុភូតផ្សេងៗគ្នាក្នុងតថភាពសត្យានុម័ត
  • បណ្តាក្រឹត្យក្រមវិទ្យាសាស្ត្រនៃរបកគំហើញក្នុងវិស័យណាមួយ ដែលអ្នកប្រាជ្ញបានចងក្រងទុក
  • បណ្តាឧត្តមគតិស្តីពីវិទ្យាសាស្ត្រ និងសង្គមដែលកំណត់បាននូវអាកប្បកិរិយារបស់មនុស្សម្នាក់ៗចំពោះលោកៈ
  • បណ្តាក្បួនច្បាប់សីលធម៌ សិល្ប៍វិទ្យា សិទ្ធិអំណាច ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។

១៩. លំនាំនៃការបង្រៀនគឺជាលំនាំនៃការផ្សព្វផ្សាយចំណេះដឹងរបស់សាស្រ្តាចារ្យ និងលំនាំនៃទំនួលយល់ជ្រួតជ្រាប ចំណេះដឹង ចំណេះធ្វើបំណិនប្រសប់ និងវិធីអនុវត្តរបស់សិស្សក្រោមការដឹកនាំគ្រប់គ្រងនិងចាត់តាំងដោយរបស់គ្រូបង្រៀននិងសាស្ត្រាចារ្យ ។

២០. អ្នកប្រាជ្ញដែលបានយកចិត្តទុកដាក់ស្រាវជ្រាវពីគោលការណ៍នៃការបង្រៀនមុនគេមាន៖

  • លោក កុង ភុយស៊ស ( ៥៥១. ៤៧០ មនុគ.ស )
  • លោក កូមិនស្គី ( ១៥៩២. ១៦៧០ )
  • លោក ហ្សង់ ហ្សាក់រូសូ ( ១៧១២. ១៧៧៨ )
  • លោក ប៉េ ស្តាឡូស៊ី ( ១៧៤៦. ១៨២៧ )
  • លោក ឌិស ស្តិវ៉ិច ( ១៧៩០. ១៨៦៦ )
  • លោក អ៊ូ ជិនស្គី ( ១៨២៤. ១៨៧០ ) ។

២១. គោលការណ៍ នៃការបង្រៀនដែលបាននឹងកំពុងអនុវត្តជាសាកល នៅក្នុងសាលារៀនមធ្យមសិក្សាចំណេះទូទៅមាន៧យ៉ាងគឺ៖

  • ការធានានូវចរិតអប់រំ
  • ការធានាបាននូវចរិតវិទ្យាសាស្រ្ត
  • ការធានាបាននូវចរិតប្រតិបត្តិ
  • ពង្រឹងពង្រីកចរិតភ្ញាក់រឮក ចរិតសកម្ម ម្ចាស់ការច្នៃប្រឌិតរបស់សិស្ស
  • ការធានាបាននូវចរិតអព្ភន្តរញាណ
  • ការធានាបាននូវភាពពង្រឹងចំណេះដឹងចំណេះធ្វើនិងបំណិនប្រសប់របស់សិស្ស
  • ការយកចិត្តទុកដាក់ដល់ ភាពដោយឡែកនៃកម្មវត្ថុបង្រៀន ។

២២. វិធីបង្រៀនតាមប្រពៃណី៨ប្រភេទគឺ៖

  • វីធីឧទ្ទេស
  • វីធីប្រើប្រាស់សៀវភៅ  និងឯកសារផ្សេងៗ
  • វិធីចោទ ឆ្លើយ
  • វិធីអព្ភន្តរញាណ
  • វិធីធ្វើពិសោធន៍
  • វិធីហ្វឹកហ្វឺន
  • វិធីសិក្សាសារឡើងវិញ
  • វិធីកិច្ចការត្រួតពិនិត្យ វាយតម្លៃចំណេះដឹងចំណេះធ្វើនិងបំណិនប្រសប់របស់សិស្ស ។

២៣. សៀវភៅសិក្សាមានឥទ្ធិពលណាស់គឺ៖

  • ជួយសិស្សឲ្យបើកទូលាយ និងស៊ីជម្រៅទៅលើការយល់ដឹងរបស់ខ្លួនឲ្យបានត្រឹមត្រូវ
  • ជួយសិស្សឲ្យហ្វឹកហ្វឺនបាននូវចំណេះដឹងចំណេះធ្វើនិងបំណិនប្រសប់
  • ជួយសិស្សឲ្យមានទម្លាប់ និងបទពិសោធន៍ក្នុងការសិក្សាស្រាវជ្រាវ
  • បំប៉ន់នូវអត្ថប្រយោជន៍ទៅដល់សិស្សក្នុងការសិក្សាដូចជាសញ្ចេតនា និងសតិអារម្មណ៍ភ្លឺស្វាង
  • ជួយជាឯកសារប្រភព ដល់សិស្សក្នុងការធ្វើបទបង្ហាញនិងជាទឡ្ហីករណ៍
  • ជួយឲ្យសិស្សមានទំនុកក្នុងការសិក្សា និងពុំធ្វើឲ្យមានភាពធុញទ្រាន់ដល់សិស្សជាដើម ។

២៤. ការជួយសិស្សខ្សោយដោយឡែក ទាមទារឲ្យសាស្ត្រាចារ្យធ្វើដូចតទៅ៖

  • យកចិត្តទុកដាក់ជួយពន្យល់ណែនាំ ឲ្យបានកក់ក្តៅ
  • ជ្រើសរើសឯកសារ ឬខ្លឹមសារមេរៀនឲ្យបានយ៉ាងត្រឹមត្រូវនិងងាយយល់ល្មមឲ្យសិស្សនោះស្វ័យសិក្សាបានផង
  • ប្រើសិស្សពូកែក្នុងថ្នាក់ឬ ក្រុមគរុសិស្សដែលធ្វើកម្មសិក្សា​ឲ្យជួយសិស្សនោះឲ្យបានដិតដល់
  • រក្សាឲ្យបាននូវតួនាទីដឹកនាំតាមដាននិងត្រួតពិនិត្យ លើការជួយសិស្សនោះឲ្យបានហ្មត់ចត់ ។

២៥. នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សារបស់សិស្សគ្រូបង្រៀន ឬសាស្ត្រាចារ្យ​ត្រួវឈរលើមូលដ្ឋានដូចតទៅ៖

  • ធ្វើឲ្យខ្លឹមសារនៃមេរៀនមានលក្ខណសម្បូរបែប
  • ជ្រើសរើសឯកសារ ឬសៀវភៅសិក្សា តាមកម្មវិធីជាផ្លូវការ
  • ធ្វើការវិភាគស៊ីជម្រៅឲ្យបានគ្រប់ជ្រុងជ្រោយទៅលើៀខ្លឹមសារមេរៀន
  • ត្រិះរិះពិចារណាលើវិធី និងល្បិចបង្រៀនដើម្បីឲ្យសិស្សក្តាប់មេរៀនបាន
  • ត្រិះរិះឬគិតគូររកសម្ភារៈមកបង្រៀន ចំពោះករណីដ៏ចាំបាច់នៃខ្លឹមសារមេរៀន ។

២៦. ដើម្បីវិភាគទៅលើមេរៀនដែលត្រូវបង្រៀនសាស្រ្តាចារ្យ ឬគ្រូបង្រៀនត្រូវឈរលើមូលដ្ឋាននៃកត្តា៥យ៉ាងរួមមាន៖

  • វិភាគលើផ្នែកសញ្ញាណ
  • វិភាគលើភាពសមហេតុសមផល
  • វិភាគលើផ្នែកចិត្តវិទ្យា
  • វិភាគលើផ្នែកអត្ថន័យអប់រំរបស់មេរៀន
  • វិភាគលើផ្នែកអត្ថន័យនៃទ្រឹស្តីមេរៀន ។

ចំណេះដឹងះអំពីសទិសស័ព្ទ ( ផ្នែក ង )

២៧. ពាក្យ «​ សេ សេរ សិរ ( សិរ្ស សិរ្ស៍ )មានន័យ៖

  • សេ ( កិ.វិ.គុ ) សិញ ស្អេក ស្អេកស្កះ ។ ឧ. សុខច័ន្ទដើរញាប់សេ កាលពីម្សិលមិញ ។
  • សេរ ( គុ.ន ) ដែលមានសិទ្ធិលើខ្លួនឯង ។  ឧ. កម្ពុជាគឺជាសេរប្បទេស ។
  • សិរ ( សិរ្ស សិរ្ស៍ ) ក្បាល ព្រះសិរ ។ ឧ. ស្តេចកើយលើរងព្រះសិរផ្ទុំលក់ស្កប់ស្កល់ ។

២៨. ពាក្យ « អារម្ភ អារម្មណ៍ » ៖

  • អារម្ភ( ន) ការប្រារព្ធ ការផ្តួចផ្តើម ដំណើរចាប់ផ្តើមការ ។ ឧ. ដានី ប៉ិនប្រសប់សរសេរអារម្ភបទណាស់ ។
  • អារម្មណ៍​( ន ) គ្រឿង តោង គ្រឿងទាញទាក់ គ្រឿងតោងរបស់ចិត្ត គំណិតការដឹង ។ ឧ. ដារុងកំពុងអង្គុយបណ្តែតអារម្មណ៍ ។

២៩. ពាក្យ « កា ការ កាណ៌ ការណ៌ » ៖

  • កា ( ន ) បំពង់សម្រាប់ដាក់ទឹក ។ ឧ . រំដួលផឹកទឹកអស់បីកា ។
  • កា ( កិ ) កាខ្នងសំបុត្រ សរសេរលើខ្នងសំបុត្រ ។ ឧ. ខ្ញុំបានកាខ្នងសំបុត្រហើយជួយពិនិត្យផង​។
  • ការ( កិ ) ការសូត្រ ការអម្បោះ ។  ឧ. បុប្ផាត្រូវបានការពារដោយក្រុមប៉ូលីស ។
  • ការ ( កិ ) បិទបាំង រារាំង ឃាត់ខាំង ។ ឧ. មេមាន់ការកូន ។
  • ការ ( ន)  ការងារ ការងារប្រចាំថ្ងៃ ។ ឧ. ចុះលោកពូ រកប៉ាខ្ញុំមានការអ្វីដែរ ?
  • ការ (កិ ) រៀបអាពាហ៍ពិពាហ៍កូនប្រុសស្រី ។ ឧ. លោកសារ៉ាត់បានរៀបចំការកូនស្រី ។
  • កាណ៌ ( ន ) ត្រចៀក ព្រះកាណ៌ ។ ឧ. ស្តេចទ្រង់ប្រឈួនព្រះកាណ៌ ។
  • ការណ៌ ( ន.បា.សំ ) ហេតុដំណើរសេចក្តី ។ ឧ. ឯងធ្វើនេះនាំឲ្យខូចការអស់រលីង ។

៣០. ពាក្យ « សព្វ សប់ សប សព សប្ត » ៖

  • សព្វ ( គុ ) ទាំងពួង ទាំងអស់ ទាំងមូល រាល់ទាំងស្រុង ទាំងគ្រប់ គ្រប់ ទួ ទួទៅ ។​ ឧ.​វ៉ាន់នីដើរទិញឥវ៉ាន់បានសព្វគ្រប់ ។
  • សព ( ន ) ខ្មោចស្រស់ រូបបុគ្គលស្លាប់ សាកខ្មោច ។ ឧ. ម្តាយរបស់ខ្ញុំបានធ្វើបុណ្យតម្កល់សព ។
  • សប់ ( កិ ) ​ស្រូបដោយស្នប់ ទាញរុញដៃស្នប់ រឿយៗឲ្យមានខ្យល់ ។ឧ. សុផានី សប់គោមម៉ងសុង ។
  • សប្ត (ន ) សំណើរមិនដឹងខ្លួន មិនដឹងហេតុ ។ ឧ. យប់មិញខ្ញុំដេកយល់សប្តឃើញផ្លែដូង ។
  • សប (កិ ) ធៀបមើលឲ្យដឹង ធៀបប្រៀបគ្នាមើល ផ្ទឹមផ្ទៀងគ្នា ល្បងមើល ប្រឡងវិជ្ជា ។ ឧ. តើប្អូនមានសបចំណេះហើយឬនៅ ?

Read More


2019-05-24 03:49

វប្បធម៌អរិយធម៌ខ្មែរទូទៅអប់រំចំណេះដឹងអំពីប្រទេសនានា ( ផ្នែក « គ » )

#Tages: វប្បធម៌ អរិយធម៌ ចំណេះដឹង អប់រំ

សំនួរ

១. តើនៅលើពិភពលោក មានទ្វីបសរុបចំនួនប៉ុន្មាន ? អ្វីខ្លះ ?

២. តើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មានប៉ុន្មានប្រទេស ? អ្វីខ្លះ ?

៣. តើប្រទេសជាសមាជិកសហគមន៍អឺរ៉ុបមានចំនួនប៉ុន្មាន ? ចូររៀបរាប់ ។

៤. តើប្រទេសណាខ្លះ ដែលស្ថិតនៅប៉ែកអាហ្រ្វិកកណ្តាល ?

៥. តើប្រទេសណាខ្លះ ដែលស្ថិតនៅប៉ែកអាហ្រ្វិកខាងជើង ?

៦. តើប្រទេសណាខ្លះ ដែលស្ថិតនៅប៉ែកអាហ្វ្រិកខាងត្បូង ?

៧. តើប្រទេសណាខ្លះ ដែលស្ថិតនៅប៉ែកអាហ្រ្វិកខាងកើត ?

៨. តើប្រទេសណាខ្លះ ដែលស្ថិតនៅប៉ែកអាហ្រ្វិកខាងលិច ។

៩. តើប្រទេសណាខ្លះ ដែលស្ថិតនៅប៉ែកអាស៊ីខាងត្បូង ?

១០. តើប្រទេសណាខ្លះ ដែលស្ថិតនៅប៉ែកអាស៊ីខាងលិច ?

១១. តើប្រទេសណាខ្លះ ដែលស្ថិតនៅ​ប៉ែកអាស៊ីខាងបូព៌ា ?

១២. តើប្រទេសណាខ្លះ ដែលស្ថិតនៅប៉ែកអាស៊ីកណ្តាល ​ ?

១៣. តើប្រទេសណាខ្លះ ដែលស្ថិតនៅប៉ែកអាស៊ីប៉ាស៊ីហ្វិក ?

១៤. តើប្រទេសណាខ្លះ ដែលស្ថិតនៅប៉ែកបាល់កង់ ?

១៥. តើប្រទេសណាខ្លះ ដែលស្ថិតនៅអាមេរិកកណ្តាល ?​

១៦. តើប្រទេសណាខ្លះ ដែលស្ថិតនៅអាមេរិកខាងជើង ?

១៧. តើប្រទេសណាខ្លះ ដែលស្ថិតនៅការីបៀន ?

១៨.តើប្រទេសណាខ្លះ ដែលស្ថិតនៅអាមេរិចខាងត្បូង ?

១៩. តើប្រទេសអាស៊ាន បូក៣រួមមានប្រទេសណាខ្លះ ?

២០. តើប្រទេសអាស៊ានបូក១ គឺជាប្រទេសអ្វី ?

២១. តើដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ានរួមមានប្រទេសណាខ្លះ ?

២២. តើសមាគមន៍ប្រតិបត្តិការ សម្រាប់តំបន់អាស៊ីខាងត្បូងរួមមានប្រទេសណាខ្លះ ?

២៣. តើនៅប្រទេសព្រុយណេដារ៉ូសាឡាម មានក្រុងនិងរាជធានី​មានប៉ុន្មាន ?​អ្វីខ្លះ ?

២៤. តើព្រះរាជាណាចក្រកម្ពុជា មានរាជធានី ខេត្ត ក្រុងសរុបតាមតួលេនៅឆ្នាំ២០១៣ចំនួនប៉ុន្មាន ? រៀបរាប់ ។

២៥.  តើប្រទេសទីម័រខាងកើត មានរដ្ឋធានីខេត្តចំនួនប៉ុន្មាន ?

២៦. តើប្រទេសឥណ្ឌូនេស៊ីមានរដ្ឋធានី ខេត្ត ចំនួនប៉ុន្មាន ? ចូររៀបរាប់ ។

២៧. តើប្រទេសឡាវ មានរាជធានីខេត្តចំនួនប៉ុន្មាន ? អ្វីខ្លះ ?

២៨. . តើប្រទេសម៉ាឡេស៊ី មានរាជធានីរដ្ឋចំនួនប៉ុន្មាន ? ចូររៀបរាប់ ។

២៩. តើប្រទេសមីយ៉ាន់ម៉ា មានរដ្ឋធានីរដ្ឋនិងតំបន់ភូមិភាគចំនួនប៉ុន្មាន ? អ្វីខ្លដែរ ។

៣០. តើប្រទេសហ្វីលីពីន  មានរដ្ឋធានីនិងខេត្តចំនួនប៉ុន្មាន ? ចូររៀបរាប់  ។

៣១. តើប្រទេសសិង្ហបុរីមា​នរដ្ឋធានី និងក្រុងចំនួនប៉ុន្មាន  ? ចូររៀបរាប់បង្ហាញ ។

៣២. តើព្រះរាជាណាចក្រថៃ មានរាជធានីនិងខេត្តចំនួនប៉ុន្មាន ? អ្វីខ្លះ ?

៣៣. តើប្រទេសវៀតណាម មានរដ្ឋធានី​និងខេត្តប៉ុន្មាន ? ចូររៀបរាប់ ។​

ចម្លើយ

១. នៅលើពិភពលោកមានទ្វីបចំនួន ៧ ៖

  • ទ្វីបអាស៊ី
  • ទ្វីបអាហ្រ្វិក
  • ទ្វីបអាមេរិក
  • ទ្វីបអឺរ៉ុប
  • ទ្វីបអូសេអានី
  • ទ្វីបអាមេរិកខាងជើង
  • ទ្វីបអង់តាទិច ។

២. ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ មាន១២ប្រទេស៖

  • ព្រះរាជាណាចក្រកម្ពុជា
  • ប្រទេសព្រុយណេដារូសាឡាម
  • សាធារណរដ្ឋសង្គមនិយមវៀតណាម
  • សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ
  • សាធារណរដ្ឋឥណ្ឌូណេស៊ី
  • សាធារណរដ្ឋសិង្ហបុរី
  • សាធារណរដ្ឋហ្វីលីពីន
  • សហព័ន្ធម៉ាឡេស៊ី
  • ព្រះរាជាណាចក្រថៃ
  • សហព័ន្ធមីយ៉ាន់ម៉ា
  • សាធារណរដ្ឋទីម័រខាងកើត
  • សាធារណរដ្ឋប៉ាពូនញូហ្គីណេ ។

៣. ប្រទេសជាសមាជិក សហគមន៍អឺរ៉ុបមានចំនួន២៧ប្រទេសរួមមាន៖

  • ចក្រភពអង់គ្លេស
  • ប្រទេសអូស្រា្ទ
  • ប្រទេសបែលហ្សិក
  • ប្រទេសប៊ុលហ្ការី
  • ប្រទេសស៊ីព្រូស
  • សាធារណរដ្ឋឆែក
  • ប្រទេសដាណឺម៉ាក
  • ប្រទេសអេស្តូនី
  • សាធារណរដ្ឋហ្វាំងឡង់
  • សាធារណរដ្ឋបារាំង
  • ប្រទេសអាលឺ្លម៉ង់
  • ប្រទេសក្រិច
  • ប្រទេសហុងហ្ការី
  • ប្រទេសអៀកឡង់
  • ប្រទេសអ៊ីតាលី
  • ប្រទេសឡាតវី
  • ប្រទេសលេទុយអានី
  • ប្រទេសលុចហ្សំបួរ
  • ប្រទេសម៉ាល់តា
  • ប្រទេសហូឡង់
  • ប្រទេសប៉ូឡូញ
  • ប្រទេសប៉ទុយហ្កាល់
  • សាធារណរដ្ឋស្លូវ៉ាគី
  • សាធារណរដ្ឋស្លូវែននៀ
  • ​ប្រទេសអេស្ប៉ាញ
  • ប្រទេសស៊ុយអែត
  • ប្រទេសរ៉ូម៉ាន់នី  ។

៤.  អាហ្រ្វិកកណ្តាល រួមមានប្រទេស៖

  • ប្រទេសអង់ហ្គូឡា
  • ប្រទេសកាម៉ារ៉ូន
  • សាធារណរដ្ឋអាហ្រ្វិកកណ្តាល
  • ប្រទេសឆាត
  • សាធារណរដ្ឋកុងហ្គោ
  • សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
  • ប្រទេសអេក្វាទ័រហ្គីណេ
  • ប្រទេសហ្កាបូន
  • ប្រទេសសាវធម និងព្រីនស៊ីផល ។

៥. អាហ្រ្វិកខាងជើង រួមមានប្រទេស៖

  • ប្រទេសអាល់ហ្សេរី
  • ប្រទេសអេហ្ស៊ីប
  • ប្រទេសលីបយ៉ា
  • ប្រទេសម៉ូរ៉ូកូ
  • ប្រទេសស៊ូដង
  • ប្រទេសទុយណេស៊ី
  • សាធារណរដ្ឋប្រជាធិបតេយ្យអារ៉ាប់សារ៉ាវី
  • ប្រទេសកាណារី អាយឡែន
  • ប្រទេសសេអ៊ូតា
  • ប្រទេសម៉ាឌើរ៉ា អាយឡែន
  • ប្រទេសមេលីឡា ។​

៦. អាហ្រ្វិកខាងត្បូង រួមមានប្រទេស៖

  • ប្រទេសប៊ូស្វានណា
  • ប្រទេសលេសូតូ
  • ប្រទេសហ្ស៊ីបបាវ៉េ
  • ប្រទេសណាមីប៊ី
  • ប្រទេសអាហ្វ្រិកខាងត្បូង
  • ប្រទេសស្វាហ្ស៊ីឡង់ ។

៧. អាហ្រ្វិកខាងកើត រួមមានប្រទេស៖

  • ប្រទេសប៉ូរ៉ាន់ឌី
  • ប្រទេសកូម៉ូរ៉ូស
  • ប្រទេសជ្យីប៊ូទី
  • ប្រទេសអេរីទ្រៀ
  • ប្រទេសអេជូពី
  • ប្រទេសកែនយ៉ា
  • ប្រទេសម៉ាដាហ្កាសស្កា
  • ប្រទេសម៉ាឡាវី
  • ប្រទេសម៉ារីទូស
  • ប្រទេសម៉ាយ៉ូស
  • ប្រទេសម៉ូហ្សំប៊ិក
  • ប្រទេសរ៉េញាន
  • ប្រទេសរ៉ា្វន់ដា
  • ប្រទេសស៊ីឈែលលែស
  • ប្រទេសសូម៉ាលី
  • ប្រទេសស៊ូដង់ខាងត្បូង
  • ប្រទេសតង់ហ្សានី
  • ប្រទេសអ៊ុយហ្កាន់ដា
  • ប្រទេសហ្ស៊ែមប៊ី ។

៨. អាហ្វ្រិកខាងលិច រួមមានប្រទេស៖

  • ប្រទេសប៊ែននីន
  • ប្រទេសបួរគីណា ហ្វាសូ
  • ប្រទេសកែបវើត
  • ប្រទេសកូតឌឺវ័រ
  • ប្រទេសហ្គែមបៀរ
  • ប្រទេសហ្កាណា
  • ប្រទេសហ្គីណេ
  • ប្រទេសហ្គីណេ បូស្នៀ
  • ប្រទេសលីបេរីយ៉ា
  • ប្រទេសម៉ាលី
  • ប្រទេសម៉ាវរីតានៀ
  • ប្រទេសនីហ្សេ
  • ប្រទេសនីហ្សេរីយ៉ា
  • ប្រទេសហ្សង់ហែលឡែនណា
  • ប្រទេសសេនេហ្កាល់
  • ប្រទេសសេរ៉ាឡែអូនី
  • ប្រទេសតុងហ្គោ ​។

៩. អាស៊ីខាងត្បូង រួមមានប្រទេស៖

  • ប្រទេសឥណ្ឌា
  • ប្រទេសនេប៉ាល់
  • ប្រទេសស្រីលង្កា
  • ប្រទេសបង់ក្លាដេស
  • ប្រទេសប៊ូតង់
  • ប្រទេសប៉ាគីស្ថាន
  • ប្រទេសអាប់ហ្កានីស្ថាន
  • ប្រទេសម៉ាល់ឌីវ
  • ប្រទេសអ៊ីរ៉ង់ ។​

១០. អាស៊ីខាងលិច រួមមានប្រទេស៖

  • ប្រទេសអ៊ីរ៉ង
  • ប្រទេសអ៊ីស្រាអែល
  • ប្រទេសហ្សូដង់
  • ប្រទេសគុយវ៉ែត
  • ប្រទេសលីបង់
  • ប្រទេសអូម៉ង់
  • ប្រទេសកាតា
  • ប្រទេសអារ៉ាប់ ប៊ីសាអ៊ូឌីត
  • ប្រទេសស៊ីរី
  • ប្រទេសអារ៉ាប់ អេមីរ៉េត
  • ប្រទេសទួរគី
  • ប្រទេសយេមែន
  • ប្រទេសហ្សកហ្សៀ
  • ប្រទេសវេសប៊ែង
  • ប្រទេសហ្សារ៉ូ
  • ប្រទេសអាមែននៀ
  • ប្រទេសអាល់ហ៊្សែបាយហ្សង់
  • ប្រទេសបារ៉ែន ។

១១. អាស៊ីខាងបូព៌ា រួមមានប្រទេស៖

  • ប្រទេសជប៉ុន
  • ប្រទេសកូរ៉េខាងត្បូង
  • ប្រទេសកូរ៉េខាងជើង
  • ប្រទេសតៃវ៉ាន់
  • ប្រទេសហុងកុង
  • ប្រទេសម៉ុងហ្គោលី
  • ប្រទេសចិន ។

១២. អាស៊ីកណ្តាល រួមមានប្រទេស៖

  • ប្រទេសកាហ្សាក់ស្តង់
  • ប្រទេសគីហ្សាក់ស្តង់
  • ប្រទេសតាជីគីស្តង់
  • ប្រទេសទួកមែននីស្តង់
  • ប្រទេសអ៊ុយប៊ីគីស្តង់ ។

១៣.អាស៊ីប៉ាស៊ីហ្វិចរួមមានប្រទេស ៖

  • ប្រទេសអូស្រ្តាលី
  • ប្រទេសញូវេហ្សីឡង់
  • ប្រទេសហ្វីជី
  • ប្រទេសគីរីបាទី
  • ប្រទេសតុងហ្កា
  • ប្រទេសសាម៉ាវខាងកើត
  • ប្រទេសទូវ៉ាលូ
  • ប្រទេសមីក្រូណេស៊ី
  • ប្រទេសណាអូរូ
  • ប្រទេសប៉ាពូញូហ្គីណេ
  • ប្រទេសវ៉ាន់ណាអាទូ
  • ប្រទេសសូឡូម៉ូន ។

១៤.បាល់កង់ រួមមានប្រទេស៖

  • ប្រទេសអាល់បានី
  • ប្រទេសបូស្នៀ
  • ប្រទេសប៊ុលហ្ការី
  • ប្រទេសក្រួអាត
  • ប្រទេសក្រិច
  • ប្រទេសកូសូវ៉ូ
  • ប្រទេសម៉ាសេដូនៀ
  • ប្រទេសម៉ុងតេនីក្រូ
  • ប្រទេសសេបៀ
  • ប្រទេសម៉ូលដាវ៉ា
  • ប្រទេសរ៉ូម៉ាន់នី
  • ប្រទេសស្លូវ៉ែននៀ ។

១៥. អាមេរិកកណ្តាល រួមមាន៖

  • ប្រទេសបេលីស
  • ប្រទេសកូស្តារីកា
  • ប្រទេសអេស្លាវ៉ាឌ័រ
  • ប្រទេសកុតិម៉ាឡា
  • ប្រទេសហុងដូរ៉ាស់
  • ប្រទេសនីការ៉ាហ្គ័រ
  • ប្រទេសប៉ាណាម៉ា ។

១៦. អាមេរិកខាងជើងរួមមាន៖

  • ប្រទេសប៊័រមូដា
  • ប្រទេសកាណាដា
  • ប្រទេសហ្គីឡែន
  • ប្រទេសម៉ិចស៊ីកូ
  • ប្រទេសហ្សង់ពីរ៉េ និងមីគែនឡោន
  • ប្រទេសអាមេរិក ។

១៧. ការីបៀន ដែលរួមមាន៖

  • ប្រទេសអង់ហ្គ័រឡា
  • ប្រទេសអង់ទីហ្គ័រ និងបាប៊ូដា
  • ប្រទេសអារូបា
  • ប្រទេសឌឺបាហាម៉ាស
  • ប្រទេសបូនែ
  • ប្រទេសប្រ៊ីធីស វើជីន អាយឡែន
  • ប្រទេសកាយមែនអាយឡែន
  • ប្រទេសគុយបា
  • ប្រទេសការ៉ាកាវ
  • ប្រទេសដូមីនីកា
  • ប្រទេសសាធារណរដ្ឋដូមីនីកង់
  • ប្រទេសហ្គ្រែនណាដា
  • ​ប្រទេសហ្គូតដេឡូប
  • ប្រទេសហាយទី
  • ប្រទេសហ្សាម៉ាយកា
  • ប្រទេសម៉ាតទីនីក
  • ប្រទេសម៉ុនសើរ៉ាដ
  • ប្រទេសណាវ៉ាស់សាអាយឡែន
  • ប្រទេសព័រតូរីកូ
  • ប្រទេសសាបា
  • ប្រទេសហ្សង់បាតេឡេមី
  • ប្រទេសហ្សង់ឃីស និងនេវីស
  • ប្រទេសហ្សង់លូកា
  • ប្រទេសហ្សង់ម៉ាទីន
  • ប្រទេសហ្សងវីនសង់ និងហ្គ្រីនណាឌីន
  • ប្រទេសសីនអូស្តាទូស
  • ប្រទេសស៊ីនម៉ាអាតតែន
  • ប្រទេសទ្រីនីដាត និងថូបាហ្គោ
  • ប្រទេសតួក និងកាយកូសអាយឡែន
  • ប្រទេសសហរដ្ឋវើជីនអាយឡែន ។

១៨. អាមេរិចខាងត្បូង ដែលរួមមាន៖

  • ប្រទេសអាហ្សង់ទីន
  • ប្រទេសបូលីវៀ
  • ប្រទេសប្រេហ្ស៊ីល
  • ប្រទេសឈីលី
  • ប្រទេសកូឡុំប៊ី
  • ប្រទេសអេក្វាឌ័រ
  • ប្រទេសហ្វក់ឡែន អាយឡែន
  • ប្រទេសហ្រ្វង់ហ្គូអាណា
  • ប្រទេសហ្កាយយ៉ាណា
  • ប្រទេសប៉ារ៉ាហ្កាយ
  • ប្រទេសពេរូ
  • ប្រទេសហ្សកហ្សៀខាងត្បូង
  • ប្រទេសអ៊ុយរ៉ាហ្កាយ
  • ប្រទេសស៊ូរីណាម
  • ប្រទេសវែនណេហ្សូអេឡា ។

១៩. ប្រទេសអាស៊ានបូក៣ រួមមាន៖

  • សាធារណរដ្ឋកូរ៉េខាងត្បូង
  • សាធារណរដ្ឋប្រជាមានិតចិន
  • រាជាណាចក្រជប៉ុន ។

២០. អាស៊ានបូក១ គឹប្រទេសឥណ្ឌា ។

២១. ដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ានរួមមាន៖

  • ប្រទេសកាណាដា
  • ប្រទេសណូវ៉េហ្សឡង់
  • ប្រទេសអូស្រ្តាលី
  • ប្រទេសរុស្ស៊ី
  • ប្រទេសឥណ្ឌា
  • ប្រទេសចិន
  • ប្រទេសកូរ៉េខាងត្បូង
  • ប្រទេសជប៉ុន
  • សហរដ្ឋអាមេរិក
  • សហភាពអឺរ៉ុប
  • កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ។

២២. សមគមន៍សហប្រតិបត្តិការសម្រាប់តំបន់អាស៊ីខាងត្បូង ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៥ រួមមាន៨ប្រទេស៖

  • ប្រទេសបង់ក្លាដែស
  • ប្រទេសប៊ូតាន
  • ប្រទេសឥណ្ឌា
  • ប្រទេសម៉ាល់ឌៀវ
  • ប្រទេសណេប៉ាល់
  • ប្រទេសប៉ាគីស្ថាន
  • ប្រទេសស្រីលង្កា
  • ប្រទេសអាហ្វហ្កានីស្ថាន ។

២៣. ប្រទេសព្រុយណេដារ៉ូសាឡាម មាន៖

ក. រាជធានី

  • បង់ដាសេរីបេកាវ៉ាន់

ខ. ទីក្រុង

  • ទិក្រុងបែលឡែត
  • ទីក្រុងមួរ៉ា
  • ទីក្រុងថែមប៊ួរ៉ុង
  • ទីក្រុងទួតុង ។

២៤.ព្រះរាជាណាចក្រកម្ពុជា រួមមាន៖

ក. រាជធានី

  • ភ្នំពេញ

ខ. ខេត្ត

  • ខេត្តកណ្តាល
  • ​ខេត្តកំពត
  • ខេត្តកំពង់ចាម
  • ខេត្តកំពង់ធំ
  • ខេត្តកំពង់ស្ពឺ
  • ខេត្តកំពង់ឆ្នាំង
  • ខេត្តតាកែវ
  • ខេត្តព្រះវិហារ
  • ខេត្តពោធិ៍សាត់
  • ខេត្តបាត់ដំបង
  • ខេត្តបន្ទាយមានជ័យ
  • ខេត្តឧត្តរមានជ័យ
  • ខេត្តរតនគិរី
  • ខេត្តមណ្ឌលគិរី
  • ខេត្តរតនគិរី
  • ខេត្តប៉ៃលិន
  • ខេត្តស្វាយរៀង
  • ខេត្តព្រះសីហនុ
  • ខេត្តកែប
  • ខេត្តស្ទឹងត្រែង
  • ខេត្តក្រចេះ
  • ខេត្តសៀមរាប
  • ខេត្តព្រៃវែង
  • ខេត្តកោះកុង

គ. ក្រុង

  • ក្រុងកំពង់ចាម
  • ក្រុងសួង
  • ក្រុងតាខ្មៅ
  • ក្រុងបាត់ដំបង
  • ក្រុងព្រៃវែង
  • ក្រុងសៀមរាប
  • ក្រុងប៉ោយប៉ែត
  • ​ក្រុងដូនកែវ
  • ក្រុងច្បារមន
  • ក្រុងស្ទឹងសែន
  • ក្រុងកំពង់ឆ្នាំង
  • ក្រុងកំពត់
  • ក្រុងស្វាយរៀង
  • ក្រុងបាវិត
  • ក្រុងពោធិ៍សាត់
  • ក្រុងខេមរភូមិន្ទ
  • ក្រុងក្រចេះ
  • ក្រុងព្រះវិហារ
  • ក្រុងបានលុង
  • ក្រុងព្រះសីហនុ
  • ក្រុងស្ទឹងត្រែង
  • ក្រុងសំរោង
  • ក្រុងសែនមនោរម្យ
  • ក្រុងប៉ៃលិន
  • ក្រុងកែប ។

២៥.  ប្រទេសទីម័រខាងកើត រួមមាន៖

ក. រាជធានី

  • ឌីលី

ខ. ខេត្ត

  • ខេត្តលីឃ្វៃកា
  • ខេត្តអៃលយូ
  • ខេត្តអៃណារ៉ូ
  • ខេត្តឡូស្បាឡូស
  • ខេត្តម៉ាណាទូតូ
  • ខេត្តម៉ាវប៊ីស៊ី
  • ខេត្តបាវកាវ
  • ខេត្តអឺមីរ៉ា
  • ខេត្តអែលីអូម៉ា
  • ខេត្តស៊ែម
  • ខេត្តវីគើស
  • ខេត្តប៉ានតេ ម៉ាចាស្បា
  • ខេត្តស៊ូអាយ ។

២៦. ប្រទេសឥណ្ឌូណេស៊ីរួមមាន៖

ក. រាជធានី

  • ហ្សាកាតា

ខ. ខេត្ត

ខ.១. កោះស៊ូម៉ាត្រា

  • ខេត្តអាស៊ីស
  • ខេត្តរ៉ៃអូ
  • ខេត្តម៉ាឌិន
  • ខេត្តប៉ាដាន់
  • ខេត្តប៉ាលឹមបាង
  • ខេត្តបាំងគូលូ
  • ខេត្តត្រឡាំប៉ាង
  • ខេត្តបេលីទុង
  • ខេត្តចាំប៊ី
  • ខេត្តតានជួងពីណាង

ខ.២. កោះសាវ៉ា ( ជ្វា )

  • ខេត្តស៊ូរ៉ាបាយ៉ា
  • ខេត្តបានទៀង
  • ខេត្តយ៉ុងយ៉ាកាតា
  • ខេត្តសេម៉ារុំាង
  • ខេត្តបានឌុង

ខ.៣. កោះឡែស៊ើស៊ុនដា

  • ខេត្តបាលី
  • ខេត្តគូបាំង
  • ខេត្តម៉ាតារុំា

ខ.៤. កោះកាលីម៉ាន់តាន់

  • ខេត្តប៉ុនទីអាណាក់
  • ខេត្តបានចាម៉ាស៊ីន
  • ខេត្តប៉ាឡាំងការ៉ាយ៉ា
  • ខេត្តសាម៉ារីនដា

ខ.៥. កោះស៊ូឡាវេស៊ី

  • ខេត្តម៉ាណាឌូ
  • ខេត្តប៉ាលូ
  • ខេត្តហ្គូរ៉ុនតាឡូ
  • ខេត្តម៉ាមូហ្ស៊ូ
  • ខេត្តម៉ាកាហ្សា
  • ខេត្តគែនដាវី

ខ.៦. កោះម៉ាលូគូ

  • ខេត្តអាំប៊ុន
  • ខេត្តសូហ្វីហ្វី

ខ. ៧. កោះប៉ាពូថ្មី

  • ខេត្តម៉ាន់ណុករ៉ាវី
  • ខេត្តហ្សាចាពូរ៉ា ។​

២៧. ប្រទេសឡាវរួមមាន៖

ក. រាជធានី

  • វៀងចន្ទន៍

ខ. ខេត្ត

  • ខេត្តបូកែវ
  • ខេត្តហ៊ូអាផាន
  • ខេត្តខំាម៉ូអាន
  • ខេត្តហ្លួងណាំថា
  • ខេត្តអ៊ូឌូម៉ៃ
  • ខេត្តអាតាពូ
  • ខេត្តសៃយ៉ាប៊ូរី
  • ខេត្តបូលីគហាំស្សៃ
  • ខេត្តចំប៉ាសាក់
  • ខេត្តផុងសាលី
  • ខេត្តសាឡាវ៉ាន់
  • ខេត្តសាវ៉ានណាខេត្ត
  • ខេត្តអៀងឃួង
  • ខេត្តសេកុង ។

២៨. ប្រទេសម៉ាឡេស៊ី មានរាជធានីនិងរដ្ឋសរុបចំនួន​ ៖

ក. រាជធានី

  • កូឡាឡាំពួរ ( ឡាប៊ូអាន​និងពុត្រាជ័យា )

ខ. រដ្ឋ

  • រដ្ឋពើលីហ្ស៍
  • រដ្ឋកកេដាហ្ស៍
  • រដ្ឋពើកហ្ស៍
  • រដ្ឋកេឡានតាន
  • រដ្ឋតេរំាហ្កានូ
  • រដ្ឋប៉ាហំាង
  • រដ្ឋសេឡាស្គ័រ
  • រដ្ឋម៉ាឡាកា
  • រដ្ឋណេជើរីស៊ែមប៊ីឡាន
  • រដ្ឋហ្សូបាសហ្ស៍
  • រដ្ឋសារ៉ាវ៉ាក់
  • រដ្ឋពេណាំង ។

២៩. ប្រទេសមីយ៉ាន់ម៉ា រួមមាន៖

ក.រាជធានី

  • រ៉ង់ហ្គូន

ខ. រដ្ឋ

  • រដ្ឋកាជិន
  • រដ្ឋកាយ៉ាស់
  • រដ្ឋមន
  • រដ្ឋស្សាន
  • រដ្ឋជិន
  • រដ្ឋរ៉ាឃីន
  • រដ្ឋកាយីន​

គ. តំបន់ភូមិភាគ

  • តំបន់ភូមិភាគម៉ានន់ដាឡេ
  • តំបន់ភូមិភាគរ៉ង់ហ្គូន
  • តំបន់ភូមិភាគអាយេយ៉ាវ៉ាឌី
  • តំបន់ភូមិភាគតានីនថាយី
  • តំបន់ភូមិភាគម៉ាក់វ៉េ
  • តំបន់ភូមិភាគបាហ្កោ
  • តំបន់ភូមិភាគសាហ្កាំង  ។

៣០. ប្រទេសហ្វីលីពីន  មានរដ្ឋធានីនិងខេត្តចំនួន

ក. រាជធានី

  • ម៉ានីល

ខ​. ខេត្ត

  • ខេត្តអាប្រា
  • ខេត្តអាហ្គូសាន ឌែល សួរ៍
  • ខេត្តអាហ្គូសាន ឌែល ណស្ស
  • ខេត្តអាក្លាន
  • ខេត្តអាល់បាយ
  • ខេត្តឥនទីគ
  • ខេត្តអាប៉ាយូ
  • ខេត្តអូរ៉ូរ៉ា
  • ខេត្តបាស៊ីឡាន
  • ខេត្តបាតាអាន
  • ខេត្តបាតាអាន
  • ខេត្តបាតានណេស
  • ​ខេត្តបាតានហ្កាស់
  • ខេត្តបែនហ្គេស
  • ខេត្តប៊ីលីរៀន
  • ខេត្តបូហូល
  • ខេត្តប៊ូគីឌនុម
  • ខេត្តប៊ូឡាកង់
  • ខេត្តកាងកាយយ៉ាង
  • ខេត្តកាម៉ារីន ណស្ស
  • ខេត្តកាម៉ារីន សួរ៍
  • ខេត្តកាមីហ្គីន
  • ខេត្តកាពីស្ស
  • ខេត្តកាតងដួនណេស
  • ខេត្តកាវីត
  • ខេត្តសេប៊ូ
  • ខេត្តខុមផូស្តេឡា វ៉ាឡេ
  • ខេត្តកូតាបាតូ
  • ខេត្តដាវូ ឌែល ណស្ស
  • ខេត្តដាវូ ឌែល សួរ៍
  • ខេត្តកាវូ អូរ៉ែនថល
  • ខេត្តឌីណា ហ្គេតអាយឡែន
  • ខេត្តអេសស្ទើនសាម័រ
  • ខេត្តហ្គូម៉ារ៉ាស់
  • ខេត្តអ៊ីឡូកាស ណស្ស
  • ខេត្តអ៊ីហ្វូហ្គូ
  • ខេត្តអ៊ីឡូកាស សួរ៍
  • ខេត្តអ៊ូឡយឡូ
  • ខេត្តអ៊ីសាបែលឡា
  • ខេត្តកាលីនហ្កា
  • ខេត្តឡាញូញៀន
  • ខេត្តគាហ្គូណា
  • ខេត្តឡាណាវ ឌែល ណស្ស
  • ខេត្តឡាណាវ ឌែលសួរ៍
  • ខេត្តឡាយតេ
  • ខេត្តម៉ាហ្គូអ៊ីនដាណាវ
  • ខេត្តម៉ារីនឌូគ
  • ខេត្តម៉ាសស្បាត
  • ខេត្តមីស្សាមីសអកស៊ីដែនថ
  • ខេត្តមីស្សាមីសអូរ៉ែនថល
  • ខេត្តមោនថែន
  • ខេត្តណេក្រូសអកស៊ីដែនថ
  • ខេត្តណេក្រូសអូរ៉ែនថល
  • ខេត្តន័សស្ទើន សាម័រ
  • ខេត្តនូវ៉ាអេស៊ីចា
  • ខេត្តនូវ៉ាវីសាយ៉ា
  • ខេត្តអូស៊ីដែលថល មីនដូរ៉ូ
  • ខេត្តអូរ៉ែនថល មីនដូរ៉ូ
  • ខេត្តប៉ាឡាវ៉ាន់
  • ខេត្តបាំប៉ាងហ្កា
  • ខេត្តប៉ាងហ្កាសស៊ីណាន
  • ខេត្តឃ្យូហ្សូន
  • ខេត្តឃ្យូរីណូ
  • ខេត្តរីហ្សាល់
  • ខេត្តរ៉ូមប្លុម
  • ខេត្តសាម័រ
  • ខេត្តសារំាងហ្កានី
  • ខេត្តស៊ីហ្គីជ័រ
  • ខេត្តស័រសូហ្គ័ន
  • ខេត្តកូតាបាកូខាងត្បូង
  • ខេត្តឡាយតេអាស៊ីបូព៌ា
  • ខេត្តស៊ុលតង់គូដារ៉េត
  • ខេត្តស៊ូឡូ
  • ខេត្តស៊ូរីហ្គាវ ឌែល ណស្ស
  • ខេត្តស៊ូរីហ្គាវ ឌែល សួរ៍
  • ខេត្តតាឡាច
  • ខេត្ត តាវី តាវី
  • ខេត្តហ្សែមបាឡែស
  • ខេត្តស្សីមបាហ្កាឌែលណស្ស
  • ខេត្តហ្សីមបាហ្កាឌែលសួរ៍
  • ខេត្តហ្សីមបាហ្កាស៊ីប៊ូហ្កាយ ។

៣១. ប្រទេសសិង្ហបុរី រួមមាន៖

ក. រដ្ឋធានី

  • សាំងហ្កាពួរ

ខ. ក្រុង

  • ទីក្រុងសេនតូសា
  • ទីក្រុងប៉ាសឺប៉ាន់ជាំង
  • ទីក្រុងឃ្វីនស្ទូន
  • ទីក្រុង ជូរុង
  • ទីក្រុងជូវជ័គ័ង
  • ទីក្រុងទូអាស
  • ទីក្រុងប៊ូគិតទីម៉ាស
  • ទីក្រុងប៊ូគីតប៉ានយ៉ាង
  • ទីក្រុងវ៉ូតឡែន
  • ទីក្រុងតាវប៉ាយយ័ស
  • ទីក្រុងស៊ីមបាវ៉ែង
  • ទីក្រុងស៊ីមបាវ៉ែង
  • ទីក្រុងប៉ុងហ្គោល
  • ទីក្រុងនីស៊ូន
  • ទីក្រុងបេឌុក
  • ទីក្រុងសេរាំងហ្គូន
  • ទីក្រុងយ៉ានគីត
  • ទីក្រុងចាន់ហ្គី ជាដើម ។

 

៣២. ព្រះរាជាណាចក្រថៃ រួមមាន៖

ក.​រាជធានី

  • បាងកង

ខ. ខេត្ត

  • ខេត្តអង់ថុង
  • ខេត្តបឹងកាន
  • ខេត្តចាចួងអេងសៅ
  • ខេត្តប៊ូរីរុំា
  • ខេត្តចាណាត
  • ខេត្តជ័យាភូមិ
  • ខេត្តចាន់ដ្ឋាប៊ូរី
  • ខេត្តឈៀងម៉ៃ
  • ខេត្តឈៀងរ៉ៃ
  • ខេត្តចនប៊ូរី
  • ខេត្តជុមផន
  • ខេត្តកាឡាស៊ីន
  • ខេត្តកំផែងពេជ្រ
  • ខេត្តកាចាណានប៊ូរី
  • ខេត្តខនខែន
  • ខេត្តក្របី
  • ខេត្តឡាំប៉ាង
  • ខេត្តឡាំពុន
  • ខេត្តលើ
  • ខេត្តលុបប៊ូរី
  • ខេត្តម៉ៃហុងសុន
  • ខេត្តមហាសា​រៈខាន់
  • ខេត្តមុខដាហា​ន
  • ខេត្តណៈខនណាយយុគ
  • ខេត្តណៈខនប៉ាធម
  • ខេត្តណៈខនផានម
  • ខេត្តណៈខនរ៉ាចៈសីម៉ា
  • ខេត្តណៈខនសាវ៉ាន់
  • ខេត្តណៈខនស៊ីធម្មរាជ
  • ខេត្តណាន
  • ខេត្តណារ៉ាធីវ៉ាត់
  • ខេត្តនុងប៊ូឡាភូ
  • ខេត្តណងខៃ
  • ខេត្តណនថាប៊ូរី
  • ខេត្តប៉ាថុមថានី
  • ខេត្តបាថានី
  • ខេត្តប៉ាងញ៉ា
  • ខេត្តប៉ាថាឡុង
  • ខេត្តផ្រះយាវ
  • ខេត្តពេជ្រចាប៊ុន
  • ខេត្តពេជ្រចាប៊ូរី
  • ខេត្តពិចិត្រ
  • ខេត្តពិសានុលោក
  • ខេត្តផារ៉ាណៈខនស៊ីអាយុថាយ៉ា
  • ខេត្តផារ៉ែ
  • ខេត្តភូកេត
  • ខេត្តប្រាក់ជីនប៊ូរី
  • ខេត្តប្រាច់ឈុមខីរីខាន
  • ខេត្តសារ៉ាប៊ូរី
  • ខេត្តសាទុន
  • ខេត្តសិង្ហប៊ូរី
  • ខេត្តស៊ីសាកេត
  • ខេត្តសងក្លា
  • ខេត្តរ៉ាននុង
  • ខេត្តរាជាបុរី
  • ខេត្តរ៉ាយ៉ុង
  • ខេត្តរ៉យអេត
  • ខេត្តស្រះកែវ
  • ខេត្តសាខនណៈខន
  • ខេត្តសាមុតប្រាក់ខន
  • ខេត្តសាមុតសាខន
  • ខេត្តសាមុតសុងក្រាម
  • ខេត្តស៊ូខូថៃ
  • ខេត្តស៊ូផានប៊ូរី
  • ខេត្តស៊ូរ៉ាតថានី
  • ខេត្តសូរិន្ទ
  • ខេត្តត្រាត
  • ខេត្តអ៊ូបុនរាចាថានី
  • ខេត្តអ៊ូដុនដានី
  • ខេត្តអ៊ូថៃថានី
  • ខេត្តអ៊ូថាត្រាឌីត
  • ខេត្តតាក
  • ខេត្តទ្រុង
  • ខេត្តយ៉ាឡា
  • ខេត្តយ៉ាសូថុន
  • ខេត្តអមណាត ចារួន ។

  ៣៣. ប្រទេសវៀតណាម រួមមាន៖

ក. រាជធានី

  • ហាណូយ

ខ. ខេត្ត

  • ខេត្តហាង៉ាង
  • ខេត្តកាវបាង
  • ខេត្តបាកខាន
  • ខេត្តយាងគ័ង
  • ខេត្តឡូកាវ
  • ខេត្តឌីនប៊ីន
  • ខេត្តឡែចូវ
  • ខេត្តយានបាយ
  • ខេត្តហាវប៊ីន
  • ខេត្តសៃញាន
  • ខេត្តឡាងសាន
  • ខេត្តគ័ងនីន
  • ខេត្តបាកងាង
  • ខេត្តភូថូ
  • ខេត្តវីនភុច
  • ខេត្តបាកនីន
  • ខេត្តហៃឌុង
  • ខេត្តហៃភុង
  • ខេត្តហួងយៀង
  • ខេត្តសៃបិន
  • ខេត្តហាណាម
  • ខេត្តណាមឌិន
  • ខេត្តនិនបិន
  • ខេត្តសានហាវ
  • ខេត្តញេអាន
  • ខេត្តហាទៀង
  • ខេត្តគ័ងបិន
  • ខេត្តគ័ងទ្រី
  • ខេត្តថូវសៀនហូវ
  • ខេត្តដាណាង
  • ខេត្តគ័ងណាម
  • ខេត្តគ័ងញៃ
  • ខេត្តបិនដិន
  • ខេត្តភូយៀន
  • ខេត្តខានហាវ
  • ខេត្តនិនថួន
  • ខេត្តបិនថួន
  • ខេត្តខុមទុម
  • ខេត្តហ្កាវឡៃ
  • ខេត្តដាក់ឡាក់
  • ខេត្តដាក់ណង
  • ខេត្តឡាមដុង
  • ខេត្តបិនភាវ
  • ខេត្តតាយនិង
  • ខេត្តបិនដួង
  • ខេត្តដួងណៃ
  • ខេត្តបារៃរុនតាវ
  • ខេត្រថានហ្វើហូជូមីញ
  • ខេត្តឡុងអាន
  • ខេត្តទៀងងាង
  • ខេត្តបិនទ្រី
  • ខេត្តត្រាវិញ
  • ខេត្តវិញឡុង
  • ខេត្តដុងថាប
  • ខេត្តអាងងាង
  • ខេត្តកានថើ
  • ខេត្តហាវងាង
  • ខេត្តសូវត្រាង
  • ខេត្តបាងលឿង
  • ខេត្តកាមូ
  • ខេត្តទឹកខ្មៅ ។

Read More


2019-05-24 03:03

វប្បធម៌អរិយធម៌ខ្មែរទូទៅអប់រំចំណេះដឹងអំពីទស្សនវិជ្ជា និងពលរដ្ឋវិជ្ជា( ផ្នែក « ខ » )

#Tages: វប្បធម៌ អរិយធម៌ ចំណេះដឹង ទស្សនវិជ្ជា ពលរដ្ឋវិជ្ជា

សំនួរ

១. ដូចម្តេចដែលហៅថា ទស្សនវិជ្ជា ?

២. ដូចម្តេចដែលហៅថា «ពុទ្ធិ » ?

៣. ចូរឲ្យនិយមន័យ « ច្បាប់ » តាមទស្សនៈអ្នកប្រាជ្ញា ?

៤. ចូរឲ្យនិយមន័យ « សេរីភាព » តាមទស្សនៈអ្នកប្រាជ្ញា ?

៥. ចូរឲ្យនិយមន័យមនុស្ស តាមទស្សនៈអ្នកប្រាជ្ញ ?

៦. តើសីលធម៌មានអត្ថន័យយ៉ាងដូចម្តេច ? តើមនុស្សត្រូវមានសីលធម៌ដូចម្តេច ?

៧. ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ មានលក្ខណៈត្រឹមត្រូវគេត្រូវធ្វើដូចម្តេច ?

៨. អ្វីទៅហៅថាមមាល ? យល់សប្តិ ? មនុស្សនៅពេលគេងលក់មានចលនាទះមូលងើបដើរ ងើបអង្គុយជួនកាលមានរហូតទៅបុកស្រូវបានដោយពុំដឹងខ្លួន ។ តើលក្ខណៈនេះទាំងនេះគឺជាការយល់សប្តិ ឬមមាល ?

៩. តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យខ្មែរមានឆន្ទៈល្អ ឬសុឆន្ទៈ ?

១០. ចូរបង្ហាញចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្ស និងបរិយាកាសពីការណែនាំក្នុងការជ្រើសរើសតម្លៃ ។

១១. តើមនុស្សប្រភេទណា ដែលគេចាត់ទុកថាជាឧត្តមជនគម្រូ ? មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ? រកឃើញនូវលក្ខណៈរួមដូចម្តេច ?

១២. តាមព្រះពុទ្ធសាសនា តើមនុស្សមានប៉ុន្មានប្រភេទ ? ចូរធ្វើការពន្យល់ផង ។

១៣.  តើធ្វើដូចម្តេចដើម្បីឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គម ?

១៤. តើទស្សនវិជ្ជាចាំបាច់ដែរឬទេ សម្រាប់ជិវីតមនុស្ស ។

១៥. តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ ? ចូររៀបរាប់ ។

១៦. អំពើទាំងបីនៃគំនិតមានអ្វីខ្លះ ? ចូររៀបរាប់ ។

១៧. នៅសតវត្សទី២១ ដើម្បីរួមរស់ជាមួយគ្នាដោយសេចក្តីសុខសេចក្តីថ្លៃថ្នូរ តើសមាជិកគ្រួសារត្រូវមានអ្វីខ្លះ ?

ចម្លើយ

១. ឲ្យនិយមន័យទស្សនវិជ្ជា តាមទស្សនអ្នកប្រាជ្ញមួយចំនួន ៖

  • តាមការបំបែកពាក្យ

ទស្សនវិជ្ជា មកពីពាក្យក្រិច Philia  និង SoPhia ៖

Philia មានន័យថាស្នេហា

 SoPhia មានន័យថាគតិវិញ្ញូ ពុទ្ធិ ។

ដូចច្នេះ តាមន័យត្រង់របស់ ទស្សនវិជ្ជាគឺសម្តៅទៅលើការស្រឡាញ់គតិវិញ្ញូឬពុទ្ធិ ។

  • តាមឧព្ភតន័យ

ទស្សនវិជ្ជា < ទស្សនៈ + វិជ្ជា = ការមើលឃើញ ឬគំនិត ។ ដូច្នេះមានន័យថា​ការសិក្សាលើគំនិតរបស់ទស្សនវិទូ ឬគតិវិទូធំៗដែលមានរួចមកហើយ ។

  • តាមន័យបច្ចុប្បន្ន

ទស្សនវិជ្ជា គឺជាការគិតពិចារណាលើបញ្ហាមនុស្ស ដើម្បីស្វែងរកន័យឲ្យជីវីត​ ។

  • សម្តេច ជួន ណាត

គឺជាវិជ្ជាដែលកើតឡើងអំពីទស្សនៈឬវិទ្យាសាស្រ្តចែងអំពី គោលការណ៍សំខានៗនិងបុព្វហេតុផ្សេងៗ ឬអំពីជីវីតមនុស្សនិងសត្វ

  • លោកអារីស្តូត

ទស្សនវិជ្ជា គឺជាការគិត ដែលមានការគិតនោះមាន គោលបំណងខ្ពស់ ហើយមានទំនាក់ទំនងទៅនឹងសច្ចភាពអំពិបទពិសោធនដែលមានទាំងអស់

  • លោក ប៊ីត ថល

ទស្សនវិជ្ជា គឺជាវិទ្យាសាស្រ្តអំពីភាវៈទៅក្នុងការពិចារណាខ្ពស់បំផុត មូលហេតុខ្ពស់បំផុត និងគោលការណ៍ទាំងឡាយរបស់វាដែលបានមកដោយជំនួសពីវិចារណាញាណរបស់មនុស្សតែមួយគត់

  • លោក ពីតាហ្គ័រ

ទស្សនវិជ្ជា គឺស្នេហាគតិវិញ្ញូ

  • លោក ធី ទូស និងស្មីត

បានន័យ « ទស្សនវិជ្ជា » ៥យ៉ាងគឺ៖

  • ទស្សនវិជ្ជា គឺជាឥរិយាបថផ្ទាល់ខ្លួនចំពោះជីវីត និងចក្រវាឡ
  • ទស្សនវិជ្ជា គឺជាវិធីនៃការគិតពិចារណា និងការស្រាវជ្រាវប្រកបដោយវិចារណញាណ
  • ទស្សនវិជ្ជា គឺជាការប៉ុនប៉ង់ដើម្បីទទួលបាននូវទស្សនៈរួមមួយ
  • ទស្សនវិជ្ជា គឺជាការវិភាគភាសាទៅតាមបែបតក្កវិជ្ជា និងបញ្ជាក់នូវអត្ថន័យនៃពាក្យប្បញ្ញត្តិ
  • ទស្សនវិជ្ជា គឺជាក្រុម នៃបញ្ហាក៏ដូចជាទ្រឹស្តីអំពីដំណោះស្រាយបញ្ហាទាំងនេះ ។

 ២. ពុទ្ធិ គឺជា៖

  • គឺជាចំណេះដឹង ដែលជាលទ្ធផល ​នៃការសិក្សាពីមុខយ៉ាងច្រើន ដូចជាចិត្តវិទ្យា ស្យង់ សីលវិជ្ជា និងបរមត្ថវិជ្ជា ។
  • គឺជាការរៀនតាមចិត្តវិទ្យា អំពីមុខងារទូទៅរបស់ពុទ្ធិ អំពីស្យង់ផ្សេងៗ ដែលជាលទ្ធផលរបស់ពុទ្ធិនិងជាទីបញ្ចប់អំពីពុទ្ធិបរិមត្ថវិជ្ជាដែលជា ធម្មវត្ថុសិក្សាសំខាន់របស់ទស្សនវិជ្ជា
  • គឺជា ប្រីជា ប្រាជ្ញា ការយល់ ( ប្រើក្នុងកាព្យ ) ។

៣. និយមន័យ « ច្បាប់ » តាមទស្សនៈអ្នកប្រាជ្ញាមួយចំនួន ៖

  • លោក ឡឹប និច

 ច្បាប់ជាសីលអំណាចមួយ ។

  • លោក កង់

ច្បាប់គឺជា លក្ខខណ្ឌទាំងអស់ដែលមាននៅក្នុងនោះ

  • លោក កាលម៉ាក់

ច្បាប់គឺជា ឆន្ទៈរបស់វណ្ណៈសង្គម ដែលកាន់អំណាច

  • លោក​ហូប

ច្បាប់ជាមូលដ្ឋានៃសេចក្តីត្រូវការ

  • លោក ដួក ខិម

ច្បាប់គឺជា ផលដែលបានមកពីសង្គមការសិក្សាជាក់លាក់ពីការរវិត្តន៍នៃច្បាប់ បានបង្ហាញឲ្យឃើញថា ច្បាប់ស្ថិតនៅក្នុងដំណាក់កាលដំបូងច្របូកច្របលលាយឡំនឹងនិយមសង្គមផ្សេងៗជាមួយនឹងទំនៀមទម្លាប់ ជាមួយនិងសាសនា ជាដើម

  • លោក សូក្រាត

ច្បាប់គឺជា អ្វីដែលមនុស្សពឹងផ្អែកជំនួសអាទិទេពក្នុងការរកយុត្តិធម៌

  • បរិញ្ញ ឈិន សីហា​

ច្បាប់គឺជា បទបញ្ញត្តិ ដែលបង្កើតឡើង ឲ្យប្រជាពលរដ្ឋទាំងឡាយគោរព និងអនុវត្តតាមឲ្យបានត្រឹមត្រូវ

  • សរុបសេចក្តីមក ច្បាប់គឺជា ទំនាក់ទំនងចាំបាច់ ទាំងឡាយដែលចេញមកពីអ្វីដែលកើតមានឡើង​  ។

៤. និយមន័យ «សេរីភាព » តាមទស្សនៈអ្នកប្រាជ្ញាមួយចំនួន៖

  • លោក ដេកាត

សេរីភាព ឋិតនៅត្រង់ការហ៊ានទទួលស្គាល់ ការពិតព្រោះជនគ្មានសេរីភាពពុំហ៊ានទទួលការពិតទេ ឃើញអាក្រក់ថាល្អ ឃើញសថាជាខ្មៅឃើញបុណ្យថាបាបជាដើម ។

  • លោក បូស៊ុយអេ

សេរីភាព គឺជាសិទ្ធិធ្វើអ្វីៗ ដែលច្បាប់អនុញ្ញាត្តិឲ្យធ្វើ ។

  • ពួក បណ្ឌិត

សេរីភាព គឺជាភាពមិននៅក្រោមបង្គាប់ នៃតណ្ហាភាពមិននៅក្រោមបង្គាប់អវិជ្ជា នេះជាសេរិភាពយល់តាមបែបសាសនាគ្រឹស្តក្តី ។

  • លោក ឡេប នីស

សេរីភាព គឺភាពធ្វើអ្វីៗសមស្រប ប្រកបតាម វិចារណៈ ។

  • ពួក ខន្តីនិយម

សេរីភាព គឺជាសកម្មភាពមួយ កើតឡើងដោយឆន្ទៈរបស់បុគ្គលម្នាក់ៗហាក់ដូចជាសកម្មភាពនោះឡើង ដោយស្វ័យប្រវត្តិពុំមានទទួលឥទ្ធិពលពីកម្លាំងខាងក្រៅខ្លួន ។​

  • លោក ឡាគីរឌែរ

សេរីភាព យល់ថាធ្វើច្បាប់ ហើយគោរពច្បាប់ដោយ ពិតប្រាកដស្របនឹង ឆន្ទៈរបស់យើងគឺជាបកាសនស័ព្ទនៃសេរីភាព ។

  • លោក ម៉ាយ ឃើ

សេរីភាព គឺជាការគ្រប់គ្រងរដ្ឋ ជាលក្ខខណ្ឌមួយចាំបាច់ ដែលត្រូវធ្វើឲ្យមានសេរីភាព ។

  • លោក អាល់ ប៊ែកាមុស

សេរីភាព គឺជាការភ្ញាក់ខ្លួនដោយដឹងថាជិវីតរបស់យើងទាំងអស់គ្នាសព្វថ្ងៃ គឺជាជិវិតឥតន៧យហេតុនេះត្រូវុបេះបោរឡើង ដើម្បីស្វេងរកន័យពិតប្រាកដរបស់ជីវីត  ។

  • លោក ហ្សង់ ប៉ូហ្សាត

សេរីភាព គឺភាពធ្វើអ្វីៗ ដោយពុំមានលក្ខខណ្ឌអ្វីទាំងអស់ ។

  • លោក ឌៀរ ខែម

សេរីភាព លុះត្រាតែមានយុត្តិធម៌ ក្នុងសង្គមព្រោះ បើគ្មានយុត្តិធម៌ក្នុងសង្គមទេ គេត្រូវប្រើមធ្យោបាយ បំបិទសេរីភាព ឲ្យខាន់តែបានហើយដើម្បីឲ្យយុត្តិធម៌ក្នុងសង្គម គេត្រូវបានរកវិធីបំបាត់ឲ្យមានអ្នកមាន និងអ្នកក្រពីកំណើត ។

  • លោក អូ គ្លុកុង

សេរីភាព គឺការរំដោះមនុស្ស អំពីនឹមរបស់សង្គម គឺនឹមរបស់អ្នកខ្លាំងលើអ្នកខ្សោយ ពីព្រោះក្នុងលោកយើងនេះមនុស្ស ដែលស្មានថាខ្លួនមានសេរីភាព តាមពិតគឺឥតមានសេរីភាពទេ អ្នកខ្លាងសង្កត់សង្កិន លើអ្នកខ្សោយជានិច្ច ។

  • លោក ប៊ែ សុន

សេរីភាព គឺសកម្មភាពអ្វីៗ ដែលយើងធ្វើដោយមិនចាំបាច់់គិត ព្រោះកាលណាយើងគិតយើងនឹងទៅដល់អ្វីដែលគួរធ្វើនឹងអ្វីដែលពុំគួរធ្វើ

  • លោក កង់

សេរីភាព គឺជាស្វ័យសត្យ នៃកិច្ចការពោលគឺកិច្ចការ ដែលយើងត្រូវធ្វើ គឺយើងត្រូវតែហ៊ានធ្វើដោយ មិនភ័យខ្លាចមានអ្នកដទៃរិះគន់ព្រោះស្វ័យសត្យសម្គាល់ទ្រឹស្តីមួយប្រភេទដែលប្រាប់គេហើយពន្យល់ពុំបាន

  • ហ្វូសស្ទែល ដេគូឡាង

បានពន្យល់ថាសង្កត់លើសេរីភាពបុគ្គល ដោយអះអាងថា កាលណាគេនិយាយអំពី ច្បាប់សង្គម កាលណាគេនិយាយអំពី ច្បាប់សង្គមត្រូវដកសេរីភាពពីបុគ្គល

  • បរិញ្ញ ឈិន សីហា ( ទ្រឹស្តីសាកល្បង )

សេរីភាព គឺជាសកម្មភាព ដែលប្រព្រឹត្តធ្វើដោយមនុស្សមានការគិត ពិចារណា និងមានការគោរពច្បាប់ជាធំ ( ក្បួន ឬចម្បង ) ។

  • តាមន័យទូទៅ

សេរីភាពគឺជា ភាពសម្គាល់ធ្វើអ្វីៗ បានតាមចិត្តគ្មានការបង្ខិតបង្ខំទោះបីក្នុងផ្លូវគំនិតក្តី ជំនឿក្តីនិងសកម្មភាពសព្វយ៉ាងធ្វើបានតាមចិត្ត ។

៥. ឲ្យនិយមន័យ មនុស្ស តាមទស្សនៈអ្នកប្រាជ្ញមួយចំនួន ៖

  • លោក ឱ រស្មី

មនុស្សគឺជាបេសកជនពិសេសរបស់ខ្លួនឯង ក្នុងសកម្មភាពស្វែងរកឧត្តមភាពនៃការរស់នៅដែលពោរពេញទៅដោយចម្ងាញ់ និងន័យ ។

  • លោក ផាត់ នុត

មនុស្សគឺជា ម៉ាស៊ីនបង្កើតអាចមន៍

  • លោក ប្លាតុង

មនុស្សគឺជា សត្វដែលគ្មានដុះរោមដូចជាបក្សី

  • លោក ហូប

មនុស្សគឺជា ឆ្កែចចកចំពោះមនុស្ស

  • លោក ហៃដិចគ័រ

មនុស្សគឺជា ភាវៈដែលមកពីឆ្ងាយ

  • ទស្សនៈផ្សេងៗ

មនុស្សគឺជាភាវៈរស់នៅផង ភាវៈសង្គមកផង ភាវៈមានចិត្តផង​

មនុស្សគឺជាវត្ថុផង និងជាតម្លៃផង​ក្នុងសភាពជាវត្ថុ

មនុស្សគឺជា ប្រធានក្នុងសភាពជាតម្លៃមនុស្សគឺជាឧត្តមគតិ ។

៦. សីលធម៌ ជាធម៌ ( របស់សត្វលោក ) ឬសីល និងធម៌កិរិយាមារយាទ សណ្តាប់ធ្នាប់ដំបូន្មានដែលនាំឲ្យចៀសវាងអំពីអាក្រក់ហើយឲ្រប្រព្រឹត្តតែអំពើលើ្អ ។

          មនុស្សត្រូវមានសីលធម៌ ដូចតទៅ៖

ក. សីលធម៌ផ្ទាល់ខ្លួន

  • ចេះដឹងខុស ដឹងត្រូវ
  • ចេះស្គាល់ចាស់ព្រឹទ្ធាចារ្យ
  • ស្គាល់អ្វីល្អ អ្វីអាក្រក់
  • តាំងខ្លួន ជាម្ចាស់ចិត្តរបស់ខ្លួន
  • មានភាពក្លាហានក្នុងផ្លូវត្រូវ ។

ខ. សីលធម៌គ្រួសារ

  • ឪពុកម្តាយចិញ្ចឹមកូន ដោយពុំកនឹកគីតដល់ការសងគុណតប មកវិញព្រោះជាមុខងាររបស់គាត់
  • ធ្វើឲ្យមានភាពសុដុមរមនា
  • ត្រូវស្រឡាញ់ កូនស្មើៗគ្នា
  • រៀបចំកូនឲ្យបានទៅជារដ្ឋពលពេញលេញ

គ. សីលធម៌ក្នុងវិជ្ជាជិវៈ

  • មានមនសិការការងារខ្ពស់
  • ត្រូវរកស៊ីតាមសមត្ថភាពរបស់ខ្លួន
  • រកស៊ីតាមសម្មាអាជីវោ
  • មិនរំលោភបំពាន លើអ្នកតូចជាងខ្លួន
  • មិនធ្វើការរហួសកម្លាំងខ្លួន ដែលនាំឲ្យមានជម្ងឺឥតប្រយោជន៍ ខាតបង់

ឃ. សីលធម៌ក្នុងសង្គម

  • មិនត្រូវបែកបាក់គ្នា ( ទ្រុស្តគ្នា )
  • មិនត្រូវមើលងាយមនុស្សផងគ្នា
  • ត្រូវស្រឡាញ់ ស្នេហាយុត្តិធម៌
  • ចេះរាប់អានមនុស្សទូទៅ
  • ទទួលស្គាល់ ទុក្ខវេទនារបស់អ្នកដទៃ
  • មិនឈ្លានពានអ្នកដទៃ

ង. សីលធម៌ក្នុងពិភពលោក

          ការរួមរស់ ដោយសន្តិភាព ជាមួយប្រទេសដទៃ ដែលអង្គការសហប្រជាជាតិបានប្រជុំនៅទីក្រុងបាឌុង នាប្រទេសឥណ្ឌូនេស៊ី ។

ច. សីលធម៌យល់តាមទស្សនៈអ្នកប្រាជ្ញ

  • សីលធម៌របស់ទស្សនវិទូសូក្រាត

+ ត្រូវយល់ដំណឹងប្រព្រឹត្តទៅនៃធម្មជាតិ

+ ត្រូវយល់អ្វីដែលនៅជិតយើង

+ ត្រូវស្គាល់ខ្លួនឯងសិន

ត្រូវដុសខាតព្រលឹង ឲ្យបានប្រសើរជាងដុសខាតសេរីរៈ

+ ត្រូវនិយមប្រើពាក្យថា ខ្ញុំឥតចេះអ្វីសោះហើយមិនត្រូវជឿថាគឹចេះដែរ

+ ត្រូវជជែកគ្នាដើម្បីករកការពិតជាដើម ។

  • សីលធម៌របស់ទស្សនវិទូប្លាតុង

លោកជាកូនសិស្ស របស់សូក្រាត ស.តទី៥មុនគ.ស គឺជាសីលធម៌មួយបែបប្លែកពីសូក្រាតត្រង់ប្លាតុងបញ្ជា់ថាដើម្បីឲ្យមនុស្សមានសីលធម៌ គេត្រូវដកហូតទ្រព្យសម្បត្តិឯកជនឲ្យអស់ពីបុគ្គលគឺនៅសល់តែមនោពេលនោះទើបមនុស្សអាចយល់អំពីតម្លៃសីលធម៌ ហើយបើមនុស្សនៅតែមានទ្រព្យនោះ នឹងក្លាយទៅជាមាយា បិទបាំងមនុស្សមិនឲ្យមើលឃើញសីលធម៌ ។

  • សីលធម៌របស់ទស្សនវិទូ អារីស្តូត

លោក ជាទស្សនវិទូក្រិច ស.តទី៤ មុនគ.សឋិតនៅត្រង់ាការស្វែងរកសុភមង្គល និងការចេះសប្បាយ ព្រោះបើមនុស្សមិនចេសប្បាយមនុស្សនិងត្រូវបាត់បង់​តម្លៃរបស់ខ្លួនជាមនុស្សប៉ុន្តែសុភមង្គល និងការសប្បាយត្រូវឋិតនៅក្នុងផ្លូវត្រូវហើយមិនត្រូវសប្បាយដូចសត្វទេ ។ សីលធម៌ មួយបែបទៀតរបស់អារីស្តូត គឺការអប់រំឲ្យដើរកណ្តាលដូចជា៖

+ កុំក្លាហានពេក តែកុំកំសាកពេក

+ កុំចង់បានពេក តែមិនត្រូវមិន រវើរលសោះទេ

+ កុំគីតប្រយោជន៍ផ្ទាល់ខ្លួន តែក៏មិនត្រូវភ្លេចខ្លួនឯងដែរ ។

  • សីលធម៌របស់ពួក ខន្តីនិយម

ឋិតនៅត្រង់ការរ​ស់នៅតាមធម្មជាតិ និងតាំងចិត្តអត់ធន់ហើយដើម្បីអត់ធន់បានត្រូវបំបាត់តណ្ហា រៀនផ្តាច់ចិត្ត និងកុំរវើរវាយទៅលើអ្វីដែលពុំពិត ហើយដើម្បីសម្រេចបំពេញបំណងទាំងអស់នេះ មនុស្សត្រូវមានពុទ្ធិជាគោល ព្រោះអវិជ្ជាពុំអាចឲ្យមនុស្សយល់អ្វីៗបានឡើយ ។

  • សីលធម៌របស់ អេពីគារ

ទស្សនវិទូក្រិចស.តទី៤ មុនគ.ស ឋិតនៅត្រង់ការអប់រំមនុស្សឲ្យស្វែងរកការសប្បាយតាមធម្មជាតិ ប៉ុន្តែត្រូវចេះជ្រើសរើស យកការសប្បាយសកម្ម ផ្ទុយនិងការសប្បាយស្ងប់ស្ងាត់ ។

  • សីលធម៌របស់ ម៉ុងតែង

+ តាំងជាម្ចាស់ចិត្តរបស់ខ្លួន

+​ កុំធ្វើអ្វីដែលឥតប្រយោជន៍

+ កុំឋិតនៅក្រោមអំណាចនៃតណ្ហា

+ ត្រូវប្រឆាំងនឹងអ្វីដែលមនុស្សភាគច្រើនពុំចូលចិត្ត ។

  • សីលធម៌របស់លោក អូគ្លុសកុង

ឋិតនៅត្រង់ ការពន្យល់តម្លៃ នៃសាសនាមនុស្សជាតិ បានន័យថា សាសនាជាការប្រៀនប្រដៅសម្រាប់ អនុវត្តឲ្យបានប្រសើរក្នុងការរស់នៅសាសនាពុំមែនជាការប្រៀនប្រដៅឲ្យគោរពបុគ្គលណាមួយ ទេទោះបីជាអាទិទេពក្តី តំណាងអាទីទេពក្តី ឬបុគ្គលណាមួយក្តី ទើបអូគ្លូកុង បង្កើតសាសនាមួយមានឈ្មោះថា មនុស្សជាតិ ។

  • សីលធម៌របស់ពុទ្ធសាសនាហីនយាន

+ ការកសាងកុសល

+​ ភាពពុំតតបនឹងបាតុភូតទាំងឡាំយ

+ ពលិកម្មដើម្បីអ្នកដទៃ

+ ដោះស្រាយបញ្ហាផ្សេងៗ

  • សីលធម៌របសពុទ្ធសាសនាមហាយាន

+ ការងារនិយម

+ សង្គមនិយមដោយយកសង្គមមនុស្សជាគោលដៅ

+ មេត្តា ករុណា មុទិតា ឧបេក្ខា

  • សីលធម៌របស់ព្រាហ្មណ៍សាសនា

+ ការគោរពព្រះអាទិទេព

+ ការគោរពពាក្យសច្ចៈ

  • សីលធម៌របស់គ្រឹស្តសាសនា

+ ព្រះអាទិទេពជួយមនុស្សទាំងអស់ ឲ្យតែមនុស្សប្រាប់ការពិតដល់វ្រះគ្រឹស្ត

  • សីលធម៌របស់សាសនាឥស្លាម

+ មានការចែងក្នុងព្រះគម្ពីរកូវ៉ាន់

+ ផ្លូវគំនិតប្រសើរជាងផ្លូវកាយ

+ ឲ្យបរិភោគចំពោះអ្នកដែលស្រេកឃ្លាន

+ មហាមិនឲ្យសម្លាប់មនុស្សម្នាក់ ជាដាច់ខាតព្រោះការសម្លាប់មនុស្សម្នាក់ក៏ដូចជាសម្លាប់មនុស្សទាំងអស់គ្នាដែរ

+ ស្រឡាញ់សន្តិភាព

+ យកអំពើល្អឆ្លើយតបនឹងអំពើអាក្រក់ ។

៧. ដើម្បីឲ្យការសម្រេចចិត្ត របស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវចេះ ៖

  • កំណត់បញ្ញាឲ្យបានច្បាស់លាស់

លើកឡើងឲ្យបាន ច្បាស់លាស់អំពីបញ្ហាដែលទាមទារឲ្យធ្វើការសម្រេចចិត្ត 

  • ពិចារណារកវិធីដោះស្រាយឲ្យបានច្រើន

សរសេរវិធីសមស្រប សម្រាប់ ដោះស្រាយបញ្ហាឲ្យបានច្រើន និងធ្វើការសម្រេចចិត្តឲ្យសមស្រប

  • ពិចារណាលើផលវិបាកចំពោះវិធីនីមួយៗ

សរសេរលទ្ធផល ដែលសមស្របទាំងលទ្ធផលវិជ្ជមាន ទាំងលទ្ធផលអវិជ្ជមានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន

  • ពិចារណាទៅលើតម្លៃ

តម្លៃខ្លះបានមកពីការបណ្តុះបណ្តាល និងការអប់រំពីគ្រួសារតម្លៃខ្លះទៀតបានមកពីមិត្តភក្តិ និងសង្គមជាតិ

  • ពិចារណាលើឥទ្ធិពល ប៉ះពាល់ដល់អ្នកដទៃ

ការសម្រេចចិត្តរបស់យើងអាប៉ះពាល់ដល់មនុស្សជាច្រើន ដូចជាច្រើន ដូចជាម្តាយឪពុក បង ប្អូន ប្រុសស្រី សាច់ញាតិ មិត្តភក្តិ និងអ្នកដទៃ

  • ជ្រើសរើសវិធីដោះស្រាយមួយ

បន្ទាប់ពីបានថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗបានច្បាស់លាស់ហើយអ្នកត្រូវជ្រើសរើសវិធីដោះស្រាយមួយ ដែលសមស្របជាងគេបំផុត តាមរយៈចំណេះដឹង តម្លៃសីលធម៌ ទស្ស​នៈសាសនា គោលដៅបច្ចុប្បន្នគោលដៅអនាគត និងឥទ្ធិពលនៃការធ្វើសេចក្តីសម្រេច របស់អ្នកប៉ះពាល់មនុស្សដទៃដែរឬទេ ។

៨. មមាល គឺជាប្រក្យក្សារម្មណ៍មួយដោយឥតកម្មវត្ថុ ជាការនិយាយនៅពេលលង់ដំណេកដោយមិនដឹងខ្លួនជាមុន ។

          យល់សប្តិ គឺជាសំណង់រូបភាពប្រកបដោយលក្ខណៈវត្ថុវិស័យភាព នៅពេលដែលលង់ក្នុងដំណេក ( សម្រាន្ត )  ។

          លក្ខណៈទាំងនេះមិនមែនជាការយល់សប្តិទេ គឺជាការមមាល ។

៩. ដើម្បីឲ្យខ្មែរ មានឆន្ទៈល្អឬសុឆន្ទៈគឺ៖

  • ត្រូវមានការរស់នៅបង្គួរ
  • មានលទ្ធល្អក្នុងការចិញ្ចឹមជីវីត
  • មានចំណេះដឹងសមជាពលរដ្ឋ
  • ថ្នាក់ដឹកនាំរដ្ឋពិតជាមានគំនិតស្នេហាជាតិ
  • អាជ្ញាធរទាំងអស់ពិតធ្វើការបម្រើរាស្រ្ត
  • សង្គមគ្មានអំពើពុករលួយ
  • គ្មានចោរកម្ម ឆក់ប្លន់កាប់សម្លាប់
  • មានគោរពគ្នាពីថ្នាក់លើ ដល់ថ្នាក់ក្រោម
  • សំខាន់ជាងគេ គឺយុត្តិធម៌ ព្រោះបើមានអំពើអយុត្តិធម៌នៅទីណា គ្មានទេពាក្យថាសុឆន្ទៈទោះបីជា គេយកកំាភ្លើងភ្ជង់ដើមទ្រូងក៏ដោយចុះ
  • ចំណុចខ្សោយមួយទៀត ដែលអាចឲ្យខ្មែរមានសុឆន្ទៈ គឺចេះបញ្ជោ និងកោតសរសើរព្រោះអម្បូរខ្មែរមនចូលចិត្ត ពាក្យបញ្ជោនិងពាក្យសរសើរពោលគឺសេចក្តីអួត  ។

១០. ចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្ស គឺៈ

  • តម្លៃជីវសាស្រ្តៈ គឺជាតម្លៃ ដែលទាក់ទងមួយនិងទិដ្ឋភាពនៃជិវីត និងជាហេតុការណ៍ជិវសាស្រ្ត ។
  • តម្លៃសេដ្ឋកិច្ចៈ គឺជាតម្លៃដែលទាក់ទងទីនឹងវត្ថុសម្ភារៈដែលគេប្រើ ឬផ្លាសប្តូរទំនិញ និងសេវាកម្ម ។
  • តម្លៃឥទ្ធិពលៈ គឺជាតម្លៃដែលគេបានជួបប្រទះ នៅក្នុងបទពិសោធន៍ផ្សេងៗ ដែលគួរជាទីពេញចិត្តខាងអារម្មណ៍ ។
  • តម្លៃសង្គមៈ គឺជាតម្លៃដែលគេជួបប្រទះនៅក្នុង ទំនាក់ទំនងសង្គម សហប្រតិបត្តិការណ៍និងការប្រកួតប្រជែង ។
  • តម្លៃបញ្ញាៈ គឺជាតម្លៃដែលគេជួបប្រទះនៅក្នុង ការពេញចិត្តនិងការចង់ចេះចង់ដឹងប្រកបដោយសុភវិនិច្ឆ័យ និងការប្រើប្រាស់ស្មារតីប្រកបដោយបញ្ញា ។
  • តម្លៃសោភ័ណៈ គឺជាតម្លៃ ដែលគេបានជួបប្រទះ នៅក្នុងការអបអរសាទរឬការសរសើរដោយមិនលម្អៀងចំពោះសោភ័ណភាពធម្មជាតិ និងសោភ័ណភាពសិល្បៈ ។
  • សីលតម្លៃៈ គឹជាតម្លៃដែលគេជួបប្រទះនៅក្នុងកឥរិយាបថបុគ្គលឬឥរិយាបថសង្គមដែលគោរពចំពោះភាពត្រឹមត្រូវកុសលភាពឬការរីកចម្រើននៃឧត្តមគតិរបស់សង្គម ។
  • តម្លៃសាសនាៈ គឺជាតម្លៃ ដែលគេបានជួបប្រទះ ឬប្រាថ្នានៅក្នុងភក្តីភាព និងការគោរពបូជានូវសាសនា ។

បរិយាកាស ពីការណែនាំក្នុងការជ្រើសរើសគឺៈ

  • តម្លៃពីធម្មជាតិ ឬតម្លៃដែលមានស្រាប់នៅក្នុងវត្ថុ ដែលគេចូលចិត្តជាងតម្លៃជាងតម្លៃសម្ភារៈ ។
  • តម្លៃឲ្យផល និងមានលក្ខណៈអចិន្រ្តែយ៍ជាតម្លៃដែលគេចូលចិត្តជាងតម្លៃ ដែលមិនឲ្យលនិងគ្មានលក្ខណៈអចិន្រ្តៃយ៍ ។
  • យើងគូរជ្រើសរើសតម្លៃរបស់យើងលើមូលដ្ឋាន នៃឧត្តមគតិឬបំណងដែលយើងបានកំណត់ដោយខ្លួនឯង ។
  • រវាងតម្លៃពីរឬ ច្រើនយើងគួរជ្រើសរើសយកតម្លៃណាមួយដែលល្អជាងគេបំផុត ។

       ១១.  ប្រភេទមនុស្សដែលគេចាត់ទុកថាជាឧត្តមជនគម្រូរួមមាន៖

  • បណ្ឌិតៈគឺជាមនុស្ស ដែលមានពុទ្ធិសកល មានភាពឈ្លាសវៃ ខាងបញ្ញា យ៉ាងធំប្រព្រឹត្ត ដោយប្រើអព្ភន្តរញ្ញាណ ( សំយោគ ) វិនិច្ឆ័យអ្វីៗយោងទៅតាមគោលការណ៍ធំៗ និងតាមបញ្ញត្តិកម្មទូទៅនៃជីវីត ។
  • វិរបុរសៈ គឺជាប្រភេទមនុស្សពាក់កណ្តាល ឬជាមនុស្សដែលគេលើធ្វើជា អាទិទេព ឬជាភាវៈអាថ៌កំបាំងដែលនៅក្រៅធម្មជាតិ ។
  • សន្តបុគ្គលៈ គឺជាមនុស្ស ដែលមានចំណង់ទាញខាងជំនឿសាសនា មានរបៀបរស់ នៅជាជនស្វែងរកសុក្រឹតភាពសាមញ្ញជានិច្ច ។

មានលក្ខណៈខុសគ្នាដូចតទៅៈ

ក. បណ្ឌិតៈ

  • អ្នកដែលប្រមើលមើលវែងឆ្ងាយ
  • អ្នកចេះរស់នៅមានសណ្តាប់ធ្នាប់
  • អ្នកមានឥរិយាបថមិនរំភើបញាប់ញ័រ
  • អ្នកដែលគិតថាគុណធម៌ជារង្វាន់ផ្ទាល់ខ្លួន
  • អ្នកដែលប្រកបដោយទម្លាប់ទៀងទាត់

ខ. វិរបុរស

  • ជនដែលហ៊ានពុះពារនូវគ្រប់ឧបសគ្គធំៗ
  • ជនហ៊ានទទួលការឈឺចាប់ខ្លាំងបំផុត
  • ជនដែលមានសេចក្តីក្លាហានខុសពីមនុស្ស
  • ជនដែលមានវីរភាពហួសសមត្ថភាព
  • ជនដែលហ៊ានពលីជិវីតរបស់ខ្លួន ជាដើម

គ. សន្តបុគ្គល

  • បុគ្គល ដែលមានឥរិយាបថធម្មជាតិអតិសេដ្ឋ
  • បុគ្កលដែលស្វែងរកបរមសុខក្រៅលោក
  • បុគ្គលស្ងប់ហើយធុញទ្រាន់នឹងជីវីតលោកិយ
  • មា​នជំនឿថាសុភមង្គល ពិតគឺបរមលោក
  • បុគ្គលមានគំនិតគិតពីសុគតិភព ជាដើម

មានលក្ខណៈរួមដូចខាងក្រោម៖

  • ជាមនុស្សដែលគិតប្រយោជន៍ផ្ទាល់ខ្លួន
  • ជាមនុស្សដែលស្អប់អំពើពុករលួយ
  • ជាមនុស្សដែលធ្វើតែអំពើល្អ សុចរិតសច្ចៈ
  • ជាមនុស្សដែលគិតគូរបានត្រឹមត្រូវ
  • ជាមនុស្សធ្វើឲ្យគេយកតម្រាប់តាម
  • ជាមនុស្សដែលដល់នូវការគោរព សរសើរ
  • ជាមនុស្សដែលគិតពីប្រយោជន៍ប្រជាជាតិ ។

ដូច​នេះ លក្ខណៈរួមរបស់លបណ្ឌិត វីរបុរសសន្តបុគ្គល គឺជាមនុស្សដែលលះបង់តម្លៃតណ្ហាកាម ទាសៈ មោហៈ លោភៈ និងមានឧត្តមគតិ ។

១២. គេបានចែកមនុស្សជា៥ប្រភេទគឺ៖

  • មនុស្សនេរយិកោ គឺជាមនុស្សដូច សត្វនរក គឺបានដល់ប្រភេទមនុស្សដែលប្របព្រឹត្តអំពើមិនល្អប្រសើរ អំពើមនុស្សឃាតអំពើអសីលធម៌ អំពើព្រៃផ្សៃសាហាវយង់ឃ្នងជាដើម ។
  • មនុស្សបេតោ គឺជាមនុស្សដូចជាសត្វប្រេតគឺបានដល់មនុស្សដែលមានចិត្តឆាប់ ច្រលោត ខឹងច្រើន ឆាប់ឆេវឆាវ វង្វេងយល់ត្រូវជាខុស ឬយល់ខុសថាជាត្រូវ មនុស្ស ដែលមានចិត្តពោរពេញទៅដោយភាពលោភលន់ ហួសប្រមាណរស់នៅក្រៅសង្គមមនុស្សត្រូវសង្គមទាត់ចោលរស់នៅតែឯកឯង មាននូវសេចក្តីទុក្ខវេទនា ឥតមានវេលាស្រាកស្រាន្តប្រៀបដូចជា មនុស្សរស់ពាក់កណ្តាល ស្លាប់ពាក់កណ្តាល ។
  • មនុស្សតិរច្ឆានោ ពោលគឺមនុស្សដូចជាសត្វតិរច្ឆានគឺបានដល់ប្រភេទមនុស្សដែលខ្វះហិរិឱត្តប្បៈ ចាគៈទានមេត្តា គឺប្រព្រឹត្តរំលោភបំពានឈ្លានពានច្រណែន និន្ទា ឈ្នានីស មនុស្សផងគ្នាឥតត្រាប្រណី ។
  • មនុស្សមនុស្សោ គឺមនុស្សជាសត្តមនុស្សគឺមនុស្សដែលយល់ស្គាល់មនុស្សធម៌ ស្រឡាញ់ យុត្តិធម៌ មានសុជីវធម៌ គុណធម៌ សីលធម៌ សច្ចធម៌ ព្រហ្មវិហារធម៌ពេញចិត្តសង្គមមនុស្សមានសេចក្តីអាណិតអាសូរមនុស្សជាតិផងគ្នា មិនប្រកាន់ វណ្ណៈ ពុជសាសន៍ពណ៌សម្បុរសាសនាជាតិនិន្នាការនយោបាយ យសសក្តិជាដើម ។
  • មនុស្សទេវោ គឺមនុស្សជាទេវតាឬ ដូចជាទេវតា គឺបានដល់ប្រភេទមនុស្សដែលមានទេវធម៌គឺហិរិ ឱតប្បៈ ចាគៈ សទ្ធា សីល បញ្ញា សុត្តក្នុងការប្រព្រឹត្ត និងបដិបត្តិប្រចាំថ្ងៃ  ។

១៣. ដើម្បីធ្វើឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គមយើងត្រូវ៖

  • ត្រូវតែមានភាពយុត្តិធម៌នៅក្នុងសង្គម
  • ត្រូវលុបបំបាត់អំពើពុករលួយក្នុងសង្គម
  • អ្នកប្រព្រឹត្តបទល្មើសត្រូវទទួលទោសទណ្ឌ
  • រដ្ឋពលម្នាក់ៗមានសិទ្ធិចូលរួមបោះឆ្នោត
  • លុបបំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គម
  • អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន កុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃជាដើម ។

១៤. ទស្សនវិជ្ជាចាំបាច់ណាស់សម្រាប់ជិវីតមនុស្សពីព្រោះបើយើងពិចារណាឲ្យជិតដល់ទៅយើងឃើញថាកាលណាបើយើងចង់ក្លាយមនុស្សប្រកបដោយវិចារណញាណ និងគតិវិញ្ញូ ។ ទស្សនវិជ្ជា ជួយយើងឲ្យស្គាល់ខ្លួនឯង ឲ្យស្គាល់លោកនេះ ពិសេសឲ្យចេះរៀបចំអាកប្បកិរិយាឲ្យសមស្រប សំដៅដឹកនាំខ្លួនទៅរកសុខ ។ មនុស្សកយើងម្នាក់ៗសុទ្ធតែត្រូវការទស្សនវិជ្ជាជាចាំបាច់ ដើម្បីត្រួសត្រាយនូវជីវភាពរបស់ពួកគេ ។

១៥. មូលហេតុដែលនាំឲ្យកើតឡើងអំពើហិង្សាក្នុងគ្រួសារគឺ៖

  • ស្រវឹងៈ ធ្វើឲ្យភ្លេចភ្លាំងនស្មារតី បាត់សតិប្តូរអត្តចរិតពីស្លូតទៅឈ្លើយ ឬសាហាវ ។
  • ភាពក្រីក្រៈ មានភាព ទ័លច្រក ខឹងសំបា មួម៉ៅ មានលក្ខណៈសុញគំនិត ។
  • និកម្មភាពៈ ការបណ្តាលចេញពី ការងារដោយធ្វើការមិនបានល្អគ្មានប្រាក់ចំណូល ។
  • ភាពអវិជ្ជាៈ អនក្ខរជន ល្ងង់ខ្លៅ មិនចេះពិចារណាថ្លឹងថ្លែង មានគំនិតទុទិដ្ឋិ ។
  • តណ្ហាៈ សំបូរទៅដោយកិលេស គិតមមែតែការរួមភេទ មានបញ្ហារោគចិត្ត ។
  • ការរើសអើងៈ លើការស្លៀកពាក់ ប្រកាន់ហួងហែង មានទស្សនៈផ្ទុយគ្នា ។​
  • បាត់អាជីពៈ មានការបាត់បង់ ការងារធ្វើបាត់បង់ ប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ  ។
  • ចរិតមនុស្សៈ មានលក្ខណៈកាចសាហាវ មិនរមទម ក្រេវក្រោធ អស្មិមានៈ  ប្រច័ណ្ឌ ។
  • គ្រឿងញៀនៈ ធ្វើឲ្យបាត់បង់ស្មារតី ទប់អារម្មណ៍មិនបានមិនអាចគ្រប់គ្រងខ្លួនបាន ។
  • ល្បែងស៊ីសងៈ មានភាពមួម៉ៅ នៅពេលលេងចាញ់ តប់ប្រម៉ល វិញ្ញាណមិនជាប់ខ្លួន  ។
  • រៀបការវ័យក្មេងៈ ការអប់រំនៅមានកម្រិត មិនទាន់យល់អំពីតម្លៃនៃការរៀបការឲ្យបានស៊ីជម្រៅ ប្រកាន់តែឈ្នះរៀងខ្លួន ជាដើម ។​

១៦. អំពើទាំងបីនៃគំនិតមាន៖

  • បញ្ញត្តិគឺជាបញ្ញត្តិម បណ្តុំគំនិតដែលបង្កើតឡើងសម្រាប់សម្គាល់លក្ខណអ្វីមួយ ។
  • ការវិនិច្ឆ័យគឺជាអំពើនៃគំនិត ដែលឲ្យមានលក្ខណៈទៅលើបញ្ញត្តិមួយ ឬជាចំណង់ដែលចង់បញ្ញត្តិពីរឬច្រើនភ្ជាប់គ្នា​។
  • វិចារគឺជាការប្រមូលផ្តុំវិនិច្ឆ័យពីរឬច្រើនឬជាការប្រមូលផ្តុំនូវគំនិតជាច្រើនដើម្បីឈានទៅរកការសន្និដ្ឋានអ្វីមួយ ។

១៧. សមាជិកគ្រួសារ ត្រូវមានលក្ខណៈគឺ៖

  • ត្រូវមានការអធ្យាស្រ័យ គ្នាទៅវិញទៅមក
  • ត្រូវមានភាពស្មោះត្រង់
  • មានសេរីភាពក្នុងការជ្រើសរើសគូស្រករ
  • ត្រូវមានការទទួលខុសត្រូវខ្ពស់
  • ចេះប្រើនូវពាក្យពេចន៍ សម្តីទន់ភ្លន់
  • ចេះប្រតិបត្តិ គោរព ឱនលំទោន ចាស់ទុំ
  • មាននូវសម្លៀកបំពាក់សមរម្យ
  • មានអាកប្បកិរិយាសុភាពរាបសា
  • ចេះគោរពសិទ្ធិគ្នារវាងបុរស និងស្រ្តី
  • ចេះគោរពស្រឡាញ់យក អាសារបងប្អូ​ន
  • ចៀសវាងនូវអំពើអបាយមុខទាំងឡាយ
  • ចេះទទួលស្គាល់នូវកំហុសរបស់ខ្លួន
  • ដឹងគុណចំពោះអ្នកដែលបានធ្វើ ល្អមកលើខ្លួនជាដើម ។

 

Read More


2019-05-24 02:31

វប្បធម៌អរិយធម៌ខ្មែរទូទៅអប់រំចំណេះដឹងអំពីច្បាប់ចរាចរណ៍ ( ផ្នែក «ក» ២ )

#Tages: វប្បធម៌ អរិយធម៌ ចំណេះដឹង អប់រំ ចារាចរណ៍

សំនួរ

១០ តើល្បឿនបើកបរយានជំនិះត្រូវបានកំណត់តាមលក្ខខ័ណ្ឌយ៉ាងដូចម្តេចខ្លះ ?

១១. តើអ្នកបើកបររថយន្តត្រូវបន្ថយល្បឿននៅក្នុងករណីណាខ្លះ ?

១២. តើនៅក្នុងមាត្រាទី២០ ស្តីអំពីការហាមជែងនៅក្នុងករណីណាខ្លះ ?

១៣. តើក្នុងការឈប់ និងការចតនៅលើផ្លូវថ្នល់ត្រូវព្រឹត្តទៅយ៉ាងដូចម្តេច ?

១៤. តើការចតឬឈប់យានជំនិះត្រូវបានហាមឃាត់នៅក្នុងករណីណាខ្លះ ?

១៥. តើការប្រើប្រាស់សូរស័ព្ទយានជំនិះ ត្រូវអនុវត្តយ៉ាងមិច ?

១៦. បើអ្នកបើកបរបានប្រព្រឹត្តល្មើសនិងបទប្បញ្ញត្តិចរាចរណ៍ តតើមន្រ្តីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះមិនឲ្យធ្វើចរាចរណ៍យ៉ាងដូចម្តេចខ្លះ ?

១៧. តើអ្នកបើកបរយានជំនិះ គ្រប់ប្រភេទត្រូវអនុវត្តវិធានការយ៉ាងដូចម្តេចខ្លះ ?

១៨. តើប័ណ្ណបើកបរនៅព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?   

ចម្លើយ

១០. ល្បឿនបើកបរយានជំនិះត្រូវបានកំណត់តាមលក្ខ័ខណ្ឌដូចមានចែងខាងក្រោមនេះ ៖

ល្បឿនបើកបរសម្រាប់យានជំនិះទូទទៅ

ក. នៅក្នុងទីប្រជុំជន

• អ្នកបើកបរត្រូវប្រើល្បឿន ជាអតិបរមា៣០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត

•អ្នកបើកបរត្រូវប្រើល្បឿន ជាអតិបរមា៤០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះរថយន្តគ្រប់ប្រភេទ

ខ. នៅក្រៅទីប្រជុំជន

• អ្នកបើកបរត្រូវប្រើល្បឿន អតិបរមាគឺ៩០គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែយានដឹកជញ្ជូនទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោនត្រូវកំណត់ក្នុងមួយម៉ោង និងយានដែលមានសណ្តោងរ៉ឺម៉ក ត្រូវកំណត់ល្បឿនអតិបរមា ត្រឹម៦០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ល្បឿនបើកបរ សម្រាប់យានជំនិះដឹកវត្ថុធាតុមានគ្រោះថ្នាក់

ក. នៅក្នុងទីប្រជុំជន

• អ្នកបើកបរទោចក្រយានយន្ត និងត្រីចក្រក្រយានយន្តត្រូវប្រើល្បឿនអតិបរមា គឺ៣០គីឡូម៉ែត្រក្នុងមួយម៉ោង

• អ្នកបើកបររថយន្ត ត្រូវប្រើល្បឿនអតិបរមា៤០គីឡូម៉ែត្រក្នុងមួយម៉ោង

ខ. នៅក្រៅទីប្រជុំជន

• អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា៧០ គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះយានយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥តោន ចំពោះររថយន្តប្រើប្រាស់ប្រព័ន្ធហ្រ្វាំង ទប់នឹងភាពគាំងកង់

• ល្បឿនអតិបរមា ត្រូវកំណត់ត្រឹម៦០គីឡូម៉ែត្រ ក្នុងមួយម៉ោងចំពោះយានដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោនដែលគ្មានប្រព័ន្ធហ្រ្វំាងទប់នឹងភាពគាំងកង់

ល្បឿនសម្រាប់យានយន្តបើកបរលើផ្លូវយន្តបថ

ក. នៅក្នុងទីប្រជុំជន

• អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវប្រើល្បឿនអតិបរមា៦០គីឡូម៉ែត្រក្នុងមួយម៉ោង

ខ. នៅក្រៅទីប្រជុំជន

• អ្នកបើកបរត្រូវប្រើល្បឿនអតិបរមា គឺ១០០គីឡូម៉ែត្រក្នុង១ម៉ោង ចំពោះយានយន្តគ្រប់ប្រភេទ លើលលែងតែយានដឹកជញ្ជូនទំនិញដែលមានទម្ងន់សរុបអតិបរមា លើសពី៣,៥ តោនត្រូវកំណត់ល្បឿនអតិបរមាត្រឹម៨០គីឡូម៉ែត្រក្នុងមួយម៉ោងនិងយានដែលមានសណ្តោងរ៉ឺម៉កត្រូវកំណត់ល្បឿនអតិបរមាត្រឹម៧០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ល្បឿនបើកបរសម្រាប់ យានជំនិះមានសិទ្ធិអាទិភាព

បទប្បញ្ញត្តិ ដែលមានចែងក្នុងចំណុចទី១ ចំណុចទី២ និងចំណុចទី៣នៃមាត្រានេះមិនអនុវត្តចំពោះអ្នកបើកបរយានយន្តក្បួននគរបាល ក្បួនយោធា កងរាជអាវុធហត្ថយានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យនិងយានយន្តខ្លះទៀតដែលបន្លឺសូរសព្ទ ភ្លើងសញ្ញាពិសេសនៅពេលកំពុងបំពេញភារកិច្ចឡើយ ។

១១. អ្នកបើកបររថយន្តត្រូវបន្ថយល្បឿននៅក្នុងករណីដូចខាងក្រោម៖

• នៅពេលជៀសគ្នា នៅលើផ្លូវចង្អៀត

• នៅពេលជៀស ឬជែងរថយន្តដឹកជញ្ជូនអ្នកដំណើរឬរថយន្តដឹកជញ្ជូនកុមារ ដែលកំពុងឈប់ដាក់អ្នកដំណើរ ឬកុមារឡើងងចុះ

• ពេលនៅជិតដល់ស្ពាន ឬជិតដល់ផ្លូវរថភ្លើងឆ្លងកាត់

• នៅពេលអាកាសធាតុមិនល្អ ដែលមិនអាចមើលឃើញបានឆ្ងាយនិងច្បាស់

• នៅពេលប្តូរទិសចរាចរណ៍

• នៅត្រង់បត់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ ឬរង្វង់មូល

• នៅពេលជិតដល់ទួលខ្ពស់ ឬពេលចុះចំនោត

• នៅពេលជៀស ឬជែងក្បួនយានកំពុងឈប់ឬនៅពេលជៀស ឬជែងកបួនដង្ហែផ្សេងៗ

• នៅពេលមានវត្ថុច្រងេង ច្រងាងឬមានផ្ទះសង់ច្រើនកៀកជាប់ទ្រូងផ្លូវ

• ក្នុងគ្រប់ករណីដែលមានស្លាកសញ្ញាឲ្យបន្ថយល្បឿន ឬសញ្ញាគ្រោះថ្នាក់

• កាលណាមានយានជំនិះរបស់នគរបាលឬយោធាកងអាវុធហត្ថយានពន្លត់អគ្គិភ័យយានសង្គ្រោះរបស់មន្ទីរពេទ្យនិងយានយន្តដែលមានបន្លឺសូរសព្ទ ឬភ្លើងសញ្ញាអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន ហើយបើកឯប ( អែប ) មកខាងស្តាំ បើចាំបាច់ត្រូវឈប់នៅកៀនបំផុតដែលអាចធ្វើទៅបានដើម្បីសម្រួលផ្លូវឲ្យយានទាំងនេះធ្វើដំណើរទៅមុខដោយសុវត្ថិភាព

• នៅកន្លែងមានសាលារៀនដែលមានទីតាំងស្ថិតក្បែរផ្លូវមិនលើសពី៥០ម៉ែត្រ ។

១២. នៅក្នុងមាត្រា២០ស្តីអំពីការហាមជែង នៅក្នុងករណីដូចខាងក្រោម៖

• ជែងគ្នាជាបីជួរ ( ជែងលើរថយន្តដែលកំពុងជែងគ្នា )

•នៅកន្លែងមានសញ្ញាមហាជែង

• នៅត្រង់ផ្លូវកោង ឬផ្លូវឡើងទួលលើកលែងតែការជែងនេះអាចទុកឲ្យផ្នែកទ្រូងផ្លូវខាងឆ្វេងគំនូសបង្ហូតកណ្តាលនៅទំនេរបាន

• នៅជិតឬត្រង់ផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល

• នៅត្រង់កំពូលផ្លូវចោត ផ្លូវតូចចង្អៀតឬផ្លូវដាក់សញ្ញាបន្ថយល្បឿន

• នៅលើស្ពាន ឬពេលចុះចំណោត

• នៅកន្លែងការដ្ឋាន

• នៅជិត ឬត្រង់កំណាត់ផ្លូវដែលទុកសម្រាប់ថ្មើជើងឆ្លងកាត់

• នៅផ្លូវក្រោមស្ពាន ឬផ្លូវក្នុងរូង

• នៅពេលមើលឃើញមិនច្បាស់ ដូចជាពេលភ្លៀងខ្លាំងឬចុះអ័ព្ទខ្លាំងឬដីហុយខ្លាំង

• នៅជិត ឬត្រង់ផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង

• នៅលើផ្លូវដែលមានទឹកលិច ។

១៣. យោងតាមមាត្រា២៤ ដែលចែងអំពីការឈប់ និងការចតនៅលើផ្លូវថ្នល់ត្រូវ ៖

•គ្រប់យានជំនិះ ដែលឈប់ឬចតមិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗទៀតដែលកំពុងធ្វើចរាចរណ៍

•នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ដោយអនុវត្តតាមបទប្បញ្ញត្តិដូចខាងក្រោមនេះ

• ចំពោះទ្រូងផ្លូវ ដែលមានទិសចរាចរណ៍ពីរត្រូវចតឬឈប់ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន

• ចំពោះទ្រូងផ្លូវឯកទិស ត្រូវចកឬឈប់ខាងស្តាំឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមានស្លាកសញ្ញាផ្ទុយ

• នៅក្រៅទីប្រជុំជនយានជំនិះត្រូវចត ឬឈប់សត្វពាហនៈត្រូវឈប់ក្រៅទ្រូងផ្លូវបើអាចធ្វើទៅបាន ។ បើគ្មានទីណាផ្សេងៗទៀតដែលអាចចតបានក្រៅពីទ្រូងផ្លូវទេនោះត្រូវអនុវត្តតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងចំណុចទី២ នៃមាត្រានេះ

• នៅពេលយប់ ឬនៅកន្លែងមហាឈប់ឬចតគ្រប់រងយន្ត និងរ៉ឺម៉កដែលខូចគាំងឬត្រូវបង្ខំឲ្យឈប់ឬចតនៅលើទ្រូងផ្លូវត្រូវដាក់សញ្ញាជាដំណឹងក្នុងចម្ងាយគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត

• នៅក្នុងទីប្រជុំជន គ្របយានជំនិះត្រូវឈប់ឬចតដាក់ទនិញ ឬមនុស្សឡើងចុះនៅចម្ងាយមិនលើសពី២៥ សង់ទីម៉ែត្រពីគែមចញ្ចឹមផ្លូវ និងយ៉ាងតិច ៥ម៉ែត្រពីផ្លូវប្រសព្វឬផ្លូវបត ឬផ្លូវកោង និងចន្លោះយ៉ាងតិច១០ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ឬផ្លូូវកោងនៃមហាវិថីនៅក្រៅទីប្រជុំជន យយានទាំងអស់ត្រូវឈប់ឬចតយ៉ាងតិចបំផុត១០ម៉ែត្រពីផ្លូវប្រសព្វឬផ្លូវបត់ឬផ្លូវកោង ។

• ក្នុងការចតមុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាំហ្រ្វាំងដៃ ឬមានវិធានការផ្សេងៗដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ នៅពេលដែលខ្លួនអវត្តមាននៅទីនោះ ។

១៤. ការចតឬឈប់យានជំនិះត្រូវបានហាមឃាត់ក្នុងករណីដូចតទៅ៖

• នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវដែលទុកបម្រុងឲ្យថ្មើជើងនិងក្នុងចន្លោះយ៉ាងតិច៥ម៉ែត្រពីមុខគំនូស ឆ្លងកាត់ទទឹងទ្រូងផ្លូវសម្រាប់អ្នកថ្មើជើងឬនៅលើគំនូសុំនេះ

• លើកន្លែងបម្រុងទុកសម្រាប់ការឈប់ ឬចតនៃយានប្រភេទខ្លះ

• នៅចន្លោះគែមផ្លូវ និងខ្សែបន្ទាត់បើសិនជានៅចន្លោះខ្សែគំនួសបង្ហូតនិងយានចតនេះតិចជាង៣មែត្រ ដែលមិនអាចឲ្យយានមួយផ្សេងទៀត បរបានដោយឥតឆ្លងកាត់ឬជាន់លើខ្សែគំនូសបង្ហូត

• នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ឬនៅស្លាកសញ្ញាចរាចរណ៍ ដែលធ្វើឲ្យបានភ្នែកអ្នកប្រើប្រាស់ផ្លូវមិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបានទេ ។

• នៅគ្រប់ទីកន្លែង ដែលយាននេះធ្វើឲ្យរាំងស្ទះដល់ច្រកចូលចត ឬការឈប់នៃយានដទៃទៀត

•នៅលើស្ពាន លើផ្លូវក្រោមស្ពានលើផ្លូវក្នុងរូង លើផ្លូវចោតខ្លាំងលើផ្លូវប្រសព្វលើផ្លូវកាត់រថភ្លើង លើផ្លូវក្នុងរង្វង់មូល ឬផ្លូវកោងខ្លាំង ដែលមិនអាចមើលយានផ្សេងៗទៀតពីចម្ងាយបាន

•នៅចន្លោះតិចជាង២០ម៉ែត្រពីមុខផ្លូវរថភ្លើងឆ្លងកាត់

• នៅចន្លោះតិចជាង១០ម៉ែត្រពីមុខ និងពីខាងក្រោយទីតាំង បូមទឹករបស់យានពន្លត់អគ្គិភ័យនិងនៅមុខស្ថានីយ៍របស់យានពន្លត់អគ្គិភ័យ

• នៅច្រកចេញចូល នៃអគារសាធារណៈ

• ជាពីរជួរទន្ទឹមគ្នា

• នៅមុខច្រកចេញ ចូលផ្ទះឯកជនលើកលែងតែយានរបស់ម្ចាស់ផ្ទះ

• នៅលើគែមទ្រូងផ្លូវទ្រូង ម្ខាងបើនៅគែមម្ខាងទៀតដែលឈមមុខគ្នាជាកន្លែងទុកសម្រាប់ឲ្យយានជំនិះចត លើកលែងតែក្នុងករណីដែលអាចចតបានទាំងសងខាង

• នៅកន្លែងដែលមាន សញ្ញាហាមឈប់ឬហាមចត

• នៅលើទ្រូងផ្លូវថ្នល់លើសពី៧២ម៉ែត្រ

• នៅចន្លោះតិចជាង ១០ម៉ែត្រពីមុខ និងពីក្រោយស្លាកសញ្ញាកន្លែងរបស់រថយន្តក្រុងឈប់

• នៅចន្លោះតិចជាងង១ម៉ែត្រពីមុខ ឬពីក្រោយរថយ្តដែលឈប់ឬចតបបន្តកន្ទុយគ្នា

• នៅចិតផ្លូវប្រសព្វ ឬផ្លូវបត់ ។

១៥. ការប្រើប្រាស់សូរស័ព្ទយានជំនិះត្រូវអនុវត្តដូចខាងក្រោម៖

• ការប្រើប្រាស់សញ្ញាសូរស័ព្ទ«ស៊ីផ្លេ » ត្រូវអនុញ្ញតឲ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បីឲ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ ដទៃៗទៀតដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើយជាយថាហេតុ

• នៅក្រៅទីប្រជុំជន សញ្ញាសូរស័ព្ទនេះត្រូវប្រើផងដែរសម្រាប់ឲ្យដំណឹងនៅពេលសុំជែង

• សញ្ញាសូរស័ព្ទត្រូវប្រើក្នុងរយៈពេលខ្លីគឺមិនយូរជាងការចាំបាច់ឡើយ

• ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា

• នៅពេលយប់ ក្នុងទីប្រជុំជនសញ្ញាភ្លើងកូតហ្វាឆ្លាសគ្នាអាចប្រើផងដែរនៅពេលសុំ ជែង

• សញ្ញាសូរស័ព្ទត្រូវប្រើក្នុងរយៈពេលខ្លីគឺមិនយូរជាងការចាំបាច់ឡើយ

• ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះ ការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា

• នៅពេលយប់ ក្នុងទីប្រជុំជនសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា អាចបប្រើផងដែរនៅពេលសុំជែង

• ចំពោះអ្នកបើកបរយានបម្រើការនគរបាលយោធា អាវុធហត្ថ ពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ ដែលកំពុងបំពេញភារកិច្ច មានសិទ្ធិប្រើប្រាស់សញ្ញាសូរស័ព្ទពិសេសបានគ្រប់ពេលវេលា

• ហាមប្រើស៊ីផ្លេខ្យល់នៅក្នុងទីក្រុង ទីប្រជុំជនឬនៅជិតមន្ទីរពេទ្យ ។

១៦. មន្រ្តីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះមិនឲ្យចរាចរណ៍ឬឃាំងទុកយាយន្តរហូតពេលបង់ប្រាក់ពិន័យ ដើម្បីធ្វើការពិន័យទៅតាមករណី ដែលអ្ន្កកបើកបរបានប្រព្រឹត្តបទល្មើសនឹងបទប្បញ្ញត្តិចរាចរណ៍ដូចខាងក្រោម៖

• យានជំនិះ ដែលអ្នកបើកបរកំពុងស្ថិតនៅក្នុងភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,២៥មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,២៥ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន

• យានជំនិះដែលអ្នកបើកបរប្រកែលមិនព្រម ឲ្យគេត្រួតពិនិត្យអាត្រាជាតិអាល់កុល ឬគ្រឿងញៀន

• យានជំនិះដែលផ្ទុកទំនិញឬមនុស្សហួសកម្រិតកំណត់

• យានជំនិះដែលអ្នកបើកបរគ្មានប័ណ្ណបើកបរឬមានប័ណ្ណបើកបរមិនត្រូវតាមប្រភេទយានជំនិះ

• យានជំនិះ ដែលមានលក្ខណៈបច្ចេកទេសមិនគ្រប់គ្រាន់អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍

•យានជំនិះដែលបញ្ចេញផ្សែងខ្លាំង ឬសំឡេងខ្លាំងលើសពីស្តង់ដារកំណត់ធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឬអ្នកដែលរស់នៅជាប់ដងផ្លូវថ្នល់

• យានជំនិះដែលធ្វើចរាចរណ៍ ដោយគ្មានស្លាកលេខនិងប័ណ្ណសម្គាល់យានយន្តឬលិខិតអនុញ្ញតផ្សេងៗដើម្បីធ្វើចរាចរណ៍

•យានជំនិះដែលផ្ទុកទំនិញ ឬអ្នកដំណើរនាំឲ្យបាំឬទើសទែងដល់អ្នកបើកបរ

• យានជំនិះដែលចតធ្វើឲ្យរំខាន ឬនាំឲ្យមានគ្រោះថ្នាក់ដល់យានដទៃ

• យានជំនិះដែលចតចោលនៅលើទ្រូងផ្លូវក្នុងទីប្រជុំជនលើសពី៧២ម៉ោង

• ក្នុងករណីយានយន្តមិនបានចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមពេលកំណត់ឬមិនបានជួសជុលយាន តាមពេលកំណត់របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ។

១៧. អ្នកបើកបរយានជំនិះប្រភេទ ត្រូវអនុវត្តន៍វិធានការដូចក្រោម៖

• អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៤៥សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត

• នៅពេលយើងបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចហើយស្ថិតក្នុងស្ថានភាព ដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមិនត្រូវឲ្យមានការរំខានឡើយ ។ ហាមផ្ទុកអ្នកដំណើរទំនិញឬវត្ថុផ្សេងៗដែលនាំឲ្យបាំងភ្នែកអ្នកបើកបរ

• បើកបរនិងអ្នកដំណើរដែលជិះនៅលើកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដាច់ខាត

• អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉កត្រូវពាក់មួកការពារសុវត្ថិភាព

• ហាមផ្ទុកមនុស្សឬទំនិញពីមុខអ្នកបើកបរ

• ហាមក្មេង អាយុក្រោម១០ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្ត ដោយគ្មានមនុស្សចាស់អង្គុយជាមួយឬនឹងគ្មានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព

• ទារកអាយុតិចជាង១០ខែត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខ្សែក្រវ៉ាតសុវត្ថិភាពចងផ្អែកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត

• កុមារមានអាយុចាប់ពី១០ខែ ៤ឆ្នាំត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែលមានខ្សែរក្រវ៉ាតសុវត្ថិភាព ចងផ្អែកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត្

• ហាមធ្វើឲ្យរំខាន ដល់អ្នករស់នៅជាប់តាមដងផ្លូវនឹងអ្នកប្រើប្រាស់ផ្លូវ

• ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាល់កុលចាប់ពី០,២៥ មីលីក្រាមក្នុង១លីត្រឈាមឡើងទៅ

• ហាមបើកបរយាន ដែលមានកង់ច្រវ៉ាកដែកផ្ទាល់ទ្រូងផ្លូវ ។ យានជំនិះគ្រប់ប្រភេទនេះ ត្រូវដឹកតាមយានដែលមានប្រភេទកងកៅស៊ូ

• ហាមប្រើប្រាស់ទូរស័ព្ទនៅពេលដែលកំពុងបើកបរយានយន្ត ។ ទូរស័ព្ទអាចប្រើប្រាស់បានបើមានឧបករណ៍ភ្ជាប់ទំនាក់ទំនងឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ ។

១៨. ប័ណ្ណបើកបរនៅព្រះរាជាណាចក្រកម្ពុជាមាន៥ប្រភេទ៖

ប្រភេទ កៈ

សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តមាន៖

• ក១៖ សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៤៩ ដល់១២៥សង់ទីម៉ែត្រគូប

• ក២៖ សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំង លើសពី១២៥សង់ទីម៉ែត្រគូប ។

ប្រភេទ ខៈ

សម្រាប់រថយន្តដឹកអ្នកដំណើរ មិនលើសពី០៩នាក់ ដោយគិតទាំងអ្នកបើកបរ

ប្រភេទ គៈ

សម្រាប់រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោន និងអាចមានសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន

ប្រភេទ ឃៈ

សម្រាប់រថយន្តដឹកអ្នកដំណើរ ៖

• ឃ១៖ សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី១០នាក់ដល់២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី០,៧៥តោន

• ឃ២៖ សម្រាប់រថយន្ត ដឹកអ្នកដំណើរលើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី០,៧៥តោន ។

ប្រភេទ ងៈ

សម្រាប់រថយន្តដឹកអ្នកដំណើរ លើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កកដែលមានទម្ងន់សរុបអតិបរមាលើសពី០,៧៥តោន ត្រូវចែកជាបីប្រភេទគឺ ៖

• ប្រភេទ ង (ខ)

• ប្រភេទ ង ( គ )

• ប្រភេទ ង ( ឃ) ។

Read More


2019-05-24 02:19

វប្បធម៌អរិយធម៌ខ្មែរទូទៅអប់រំចំណេះដឹងអំពីច្បាប់ចរាចរណ៍ ( ផ្នែក «ក ១ » )

#Tages: វប្បធម៌ អរិយធម៌ ចំណេះដឹង អប់រំ ចារាចរណ៍

សំនួរ

១. តើច្បាប់ចរាចរណ៍ត្រូវបានអនុម័តនៅថ្ងៃខែឆ្នាំណា ? នាសម័យប្រជុំរដ្ឋសភាលើកទីប៉ុន្មាន ? និតិកាលទីប៉ុន្មាន ?ត្រូវបានអង្គព្រះមហាក្សត្រ ឡាយព្រះហស្តលេខាចូលជាធរមាន នៅថ្ងៃខែឆ្នាំណា ?

២. តើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមានប៉ុន្មានចំពូក ? ប៉ុន្មានមាត្រា ? ចូររៀបរាប់ ។

៣.  តើការបើកបរនៅប្រទេសកម្ពុជា ត្រូវប្រព្រឹត្តទៅនៅខាង ?

៤.ចូរឲ្យនិយមន័យ តាមច្បាប់ចរាចរណ៍នូវពាក្យ «ផ្លូវថ្នល់ ផ្លូវប្រសព្វ ផ្លូវរង្វង់មូល ផ្លូវសាធារណៈ ផ្លូវឯកជន ផ្លូវលំ » ។

៥. ចូរឲ្យនិយមន័យ «  ឈប់ ចត អ្នកបើកបរ យានជំនិះ យានយន្ត យានយន្តុប្បករណ៍ ទ្រូងផ្លូវ ជាយផ្លូវ ចិញ្ចើមផ្លូវ គន្លងផ្លូវ ទីប្រជុំជន អ្នកប្រើប្រាស់ផ្លូវ » ។

៦. ចូរឲ្យនិយមន័យនៃពាក្យថា « ទម្ងន់ទទេររបស់យាន ទម្ងន់កអតិបរមារបស់យាន ទម្ងន់សរុបអតិបរមារបស់យាន ទម្ងន់សរុប អនុញ្ញតអតិបបរមារបស់យាន ទម្ងន់សរុបជាក់ស្តែងរបស់យានរ៉ឺប៉ក សីមីរ៉ឺម៉ក »  ។

៧. តើសញ្ញាចរាចរណ៍មានប៉ុន្មាន ?អ្វីខ្លះ ?

៨. តើសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍មានអត្ថន័យដូចម្តេច ?

៩. តើលំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់កយ៉ាងដូចម្តេច ?

ចម្លើយ

១. ច្បាប់ចរាចរណ៍ត្រូវបានរដ្ឋសភាអនុម័តតនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០៦ ។ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៣ ។ ត្រូវបានអង្គព្រះមហាក្សត្រ ឡាយព្រះលេខាចូលជាធរមាននៅថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ ២០០៧ ។

២. ច្បាបស្តីពីចរាចរណ៍ផ្លូវគោករួមមាន៖

ក. ១២ចំពូក      

ខ. ៩៥មាត្រា ។

ចំពូកទី១៖ បទប្បញ្ញាត្តិទូទៅ

• មាត្រា១៖ វិសាលភាព

•  មាត្រា២៖ គោលបំណង

• មាត្រាស៣៖ ការគោរពបទបញ្ញត្តិច្បាប់ ចរាចរណ៍

• មាត្រា៤៖ ការប្រកាន់ស្តាំ

•មាត្រា៥៖ ការកំណត់ និយមន័យនៃពាក្យដែលប្រើក្នុងច្បាប់ចរាចរណ៍

ចំពូកទី២៖ សញ្ញាចរាចរណ៍

• មាត្រា៦៖ សញ្ញាចរាចរណ៍

•  មាត្រា៧៖ សញ្ញាបញ្ជាររបស់ភ្នាក់ងារចរាចរណ៍

•   មាត្រា៨៖ លំដាប់អាទិភាព នៃសញ្ញាចរាចរណ៍

ជំពូកទី៣៖ អ្នកបើកបរយានជំនិះ

• មាត្រាទី៩៖ លក្ខខណ្ឌនៃអ្នកបើកបរ យានយន្ត

•   មាត្រាទី១០៖ ការប្រើប្រាស់ទ្រូងផ្លូវ

• មាត្រាទី១១៖ ការប្រើប្រាស់គន្លងផ្លូវ

• មាត្រាទី១២៖ ការឈប់នៅពេលភ្លើងក្រហម

• មាត្រាទី១៣៖ ការបើកបរ ត្រូវផ្លូវរង្វង់មូល ផ្លូវមានខឿនឬមានរូបសំណាកនៅលើទ្រូងផ្លូវ

• មាត្រាទី១៤៖ ការបើកបរទន្ទឹមគ្នានិងបើកបរកាត់ក្បួនដង្ហែរផ្សេងៗ

• មាត្រាទី១៥៖ ការសណ្តោងយានជំនិះ

•មាត្រាទី១៦៖ កន្លែងរថយន្តក្រុងឈប់

•  មាត្រាទី១៧៖ ល្បឿនបើកបរសម្រាប់យានជំនិះ

• មាត្រាទី១៨៖  ការបន្ថយល្បឿនយានជំនិះ

• មាត្រាទី១៩៖ ការរក្សាទុក ចន្លោះសុវត្ថិភាព

•   មាត្រាទី២០៖ ការជែង

•  មាត្រាទី២១៖ ការជៀស

•   មាត្រាទី២២៖ ការកំណត់សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ

• មាត្រាទី២៣៖ ការឆ្លងកាត់ផ្លូវររថភ្លើង

• មាត្រាទី២៤៖ ការឈប់ និងការចតនៅលើផ្លូវថ្នល់

  • មាត្រាទី២៥៖ ការបើកទ្វារយានជំនិះ

•   មាត្រាទី២៦៖ ការប្តូរទិសនៃយានជំនិះ

•  មាត្រាទី២៧៖ ករណីមានថ្មើជើងឆ្លងកាត់

ជំពូកទី៤៖ ការប្រើភ្លើង និងសូរស័ព្ទយានជំនិះ

•មាត្រាទី២៨៖ ការប្រើប្រាស់ ភ្លើងសញ្ញាយានជំនិះ

•  មាត្រាទី២៩៖ ការប្រើប្រាស់សួរស័ព្ទយានជំនិះ

•មាត្រាទី៣០៖ ការប្រើប្រាស់ភ្លើងសញ្ញានិងសញ្ញាសូរស័ព្ទយានជំនិះពិសេស

•  មាត្រាទី៣១៖ ការហាមបំពាក់ភ្លើងបំភ្លឺឬភ្លើងលម្អោផ្សេងៗ

ជំពូកទី៥៖ ថ្មើរជើង និងអ្នកជិះឬអ្នកដឹកសត្វ

•មាត្រាទី៣២៖ ថ្មើរជើង និងអ្នកអូសឬអ្នករុញរទេះដៃ

• មាត្រាទី៣៣៖ ក្បួនដង្ហែរផ្សេងៗ

• មាត្រាទី៣៤៖ អ្នកជិះឬអ្នកដឹកសត្វ

ជំពូកទី៦៖ ករណីមានគ្រោះថ្នាក់ចរាចរណ៍

•មាត្រាទី៣៥៖ សមត្ថកិច្ច របស់នគរបាលចរាចរណ៍

• មាត្រាទី៣៦៖ អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍

• មាត្រាទី៣៧៖ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតតែសម្ភារៈ

• មាត្រាទី៣៨៖ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួស ឬបាត់បង់ជីវិត

• មាត្រាទី៣៩៖ គ្រោះថ្នា្កក់ចរាចរណ៍ ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬបេសកកម្មទូត

ជំពូកទី៧៖ ការគ្រប់គ្រងយាន និងការដឹកជញ្ជូន

  • មាត្រាទី៤០៖ ប្រភេទប័ណ្ណបើកបរយានយន្ត

•មាត្រា៤១៖ លក្ខខណ្ឌប័ណ្ណបើកបរ

•មាត្រា៤២៖ សុពលភាពនៃប័ណ្ណបើកបរ

•មាត្រា៤៣៖ ពិន្ទុនៃប័ណ្ណបើកបរ

• មាត្រា៤៤៖ ករណី ដែលពាក់ព័ន្ធនិងប័ណ្ណពិន្ទុ

• មាត្រា៤៥៖ ប័ណ្ណបើកបរ សម្រាប់ជនបរទេស

•  មាត្រា៤៦៖ ការគ្រប់គ្រងសាលាបង្រៀនបើកបរយានយន្ត

• មាត្រា៤៧៖ ការផ្តល់ស្លាកលេខ និងប័ណ្ណសម្គាល់យានយន្ត

• មាត្រា៤៨៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត

• មាត្រា៤៩៖ ការគ្រប់គ្រងយានដ្ឋានជួសជុសនិងកែច្នៃតម្លើងយានយន្ត

•មាត្រា៥០៖ ការធ្វើអាជីវកម្មដឹកជញ្ជូន

•មាត្រា៥១៖ សុពលភាព នៃលិខិតអនុញ្ញត្តិធ្វើអាជីវកម្មដឹកជញ្ជូន

•មាត្រាមក៥២៖ សំណុំលិខិតសម្រាប់ធ្វើអាជីវកម្មដឹកជញ្ជូន

• មាត្រា៥៣៖ ការរៀបចំ ផ្ទុកទំនិញនិងមនុស្ស

•   មាត្រា៥៤៖ ការកម្រិតទម្ងន់ និងទំហំយានដឹកជញ្ជូនទំនិញ

•  មាត្រា៥៥៖ ប្រាក់ថ្លៃសេវា និងប្រាក់ពិន័យ

ជំពូកទី៨៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

•មាត្រា៥៦៖ សមាសភាពនិងតួនាទីភារកិច្ចនៃគ.ស.ច.គ

•    មាត្រា៥៧៖ ថវិការដោយឡែក របស់គ.ស.ច.គ

ជំពូកទី៩៖ សមត្ថកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក

•មាត្រា៥៨៖ មន្រ្តីអនុវត្តច្បាប់ចរាចរណ៍

• មាត្រា៥៩៖ សិទ្ធិប្តឹងតវ៉ារបស់ជនប្រព្រឹត្តបទល្មើស

•មាត្រា៦០៖ ការឃាត់យានជំនិះ ដើម្បីត្រួតពិនិត្យ

• មាត្រា៦១៖ ការដកព្យួរទុកប័ណ្ណបើកបរ និងយានជំនិះ

• មាត្រា៦២៖ ការឃាត់ខ្លួន អ្នកបើកបរនិងយានជំនិះ

•  មាត្រា៦៣៖ ការបញ្ចូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការ

•  មាត្រា៦៤៖ ការផ្តន្ទាទោស ពិន័យអន្តរការរណ៍

• មាត្រា៦៥៖ ការទុកជាមោឃៈឬព្យួរទុកប័ណ្ណបើកបរ

• មាត្រា៦៦៖ ករណីឃាត់យានជំនិះ ដើម្បីធ្វើការផាកពិន័យ

•  មាត្រា៦៧៖ ករណីឃាត់យានជំនិះ និងរៀបចំសំណុំរឿងបញ្ចូនទៅតុលាការ

•  មាត្រា៦៨៖ សមត្ថកិច្ច រៀបចំបែបបទកត់ត្រាអង្កេតនិងពិន័យបទល្មើសចរាចរណ៍

ជំពូកទី១០៖ ទោសប្បញ្ញត្តិ

• មាត្រាទី៦៩៖ ការទទួលខុសត្រូវទំាងផ្នែកព្រហ្មទណ្ឌ និងរដ្ឋប្បវេណីរបស់អ្នកបើកបរ

• មាត្រាទី៧០៖ ការទទួលលខុសត្រូវ ផ្នែករដ្ឋប្បវេណីរបស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងយានជំនិះ

•មាត្រា៧១៖ បទល្មើសនិងអំពើល្មើសចរាចរណ៍

• មាត្រា៧២៖ ករណីមន្រ្តីឬភ្នាក់ងារនគរបាលចរាចរណ៍ ប្រើសិទ្ធិអំណាចរំលោភ

• មាត្រា៧៣៖ ករណីប័ណ្ណបើកបរត្រូវព្យួរឬទុកជាមោឃៈ

• មាត្រា៧៤៖ ករណីបើកបរយាន ដែលគ្មានប័ណ្ណបើកបរឬប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ

• មាត្រា៧៥៖ ករណីរារាំង ដល់ការឃាត់យានជំនិះ

•  មាត្រា៧៦៖ ករណីបើកបរយានជំនិះក្នុងពេលស្រវឹង

•មាត្រា៧៧៖ ករណីប្រើប្រាស់ ឯកសារក្លែងក្លាយ

• មាត្រា៧៨៖ ការប្រើប្រាស់ មធ្យោបាយណាមួយជាឧបសគ្គដល់ចរាចរណ៍សាធារណៈ

• មាត្រា៧៩៖ ករណីប្រើប្រាស់យានជំនិះគ្មានប័ណ្ណសម្គាល់យាននិងស្លាកលេខ

  • មាត្រា៨០៖ ករណីបង្កឲ្យមានរបួសដោយអចេតនាបណ្តោយឲ្យអសមត្ថភាពការងារ

•មាត្រា៨១៖ ករណីបង្កឲ្យមានរបួសដោយអចេតនាបណ្តាលឲ្យពិការអចិន្រ្តៃយ៍

•មាត្រា៨២៖ ករណីបង្កឲ្យស្លាប់ដោយអចេតនា

•មាត្រា៨៣៖ ករណីបង្កឲ្យមានរបួស ពិការឬស្លាប់ដោយចេតនា

• មាត្រា៨៤៖ ការផ្ទុកទម្ងន់ លើសកម្រិតកំណត់

• មាត្រា៨៥៖ ករណីក្មេងអាយុតិចជាង៦ឆ្នាំដើររហតរហូត លើផ្លូវថ្នល់

• មាត្រា៨៦៖ ករណីលែង សត្វចិញ្ចឹមឲ្យដើរហតរហូតលើផ្លូវថ្នល់

•មាត្រា៨៧៖ ការដាក់ពិន័យរដ្ឋបាលចំពោះមន្រ្តីរាជការ

• មាត្រា៨៨៖ បទលហុ

• មាត្រា៨៩៖ ការព្រមាន

• មាត្រា៩០៖ ការជៀសផុតពីបណ្តឹងអាជ្ញា

ជំពូកទី១១៖ អន្តរប្បញ្ញត្តិ

•មាត្រា៩១៖ ការប្តូរពីស្លាករដ្ឋនគរបាលនិងខេមរភូមិន្ទ មកជាស្លាកលេខឯកជន

•មាត្រា៩២៖ ការអនុវត្តន៍ទោសប្បញ្ញត្តិ

•មាត្រា៩៣៖ ការអនុវត្តចំណុចទី៧ និងចំណុចទី៨នៃមាត្រា៩

• មាត្រា៩៤៖ ការអនុវត្តោមាត្រា៤៣ និងមាត្រា៤៤

ជំពូកទិ១២៖ អវសាន្តប្បញ្ញត្តិ

• មាត្រា៩៥៖ ការទុកជានិរាករណ៍ ។

៣. យោលតាមមាត្រា៤ ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ស្តាំជានិច្ច ។

៤. និយមន័យ៖

•ផ្លូវថ្នល់( ឬហៅថា ផ្លូវ ) គឺជាទំហំទាំងមូល នៃទ្រូងផ្លូវរួមជាមួយជាយផ្លូវ ឬចិញ្ចើមផ្លូវ ។

•ផ្លូវប្រសព្វ គឺជាកន្លែងប្រសព្វនៃផ្លូវពីរ ឬច្រើនដែលមានផ្ទៃរាបតែមួយនិងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ ។ ផ្លូវប្រសព្វអាចមានរាជា + , X , T , Y ឬរង្វង់មូលជាដើម ។

•  ផ្លូវរង្វង់មូល គឺជាកន្លែងប្រសព្វនៃផ្លូវពីរ ឬច្រើនហើយដែលនៅចំកណ្តាលមានខឿន រូបសំណាកឬវិមានផ្សេងៗ និងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយមានសញ្ញាព្រួញប្រាប់ទិសចរាចរណ៍

•  ផ្លូវសាធារណៈគឺជាសម្រាប់បើកឲ្យធ្វើចរារណ៍ទូទៅជាសាធារណៈ

•ផ្លូវឯកជន គឺជាផ្លូវកសាងដោយឯកជន ដែលចែកចេញជាពិរប្រភេទ ដូចខាងក្រោម៖

ក. ផ្លូវឯកជនៈ បើកឲ្យធ្វើចរាចរណ៍ជាសាធារណៈគឺជាផ្លូវបើកឲ្យធ្វើចរាចរណ៍ទូទៅ ដែលបានសាងសង់ ឬជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ

ខ. ផ្លូវឯកជន មិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈគឺជាច្រកផ្លូវសម្រាប់បម្រុងទុកបម្រើការងារក្នុងទីបរិវេណណាមួយ ដូចជាច្រកគេហដ្ឋាន រោងចក្រ សហគ្រាស អគារ ឬទីលានបរិវេណផ្សេងៗ ។

• ផ្លូវលំ គឺជាផ្លូវដែលតភ្ជាប់ពីផ្លូវជាតិ ឬផ្លូវខេត្តឆ្ពោះទៅភូមិ ឬឃុំនៅជនបទ ។

៥. និយមន័យ៖

• ឈប់ គឺជាការនៅស្ងៀម នៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលចាំបាច់ដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូត ឬក្បែរយានជំនិះខ្លួនដើម្បីឲ្យអ្នកដំណើរ ឬយានជំនិះដទៃទៀតឆ្លងកាត់ឬដើម្បីអែប ( ឯប ) ខាងដាក់ទំនិញអ្នកដំណើរឡើងចុះ ។

•ចត គឺជាការទុកឲ្យយានជំនិះ នៅស្ងៀមក្នុងរយៈពេលយូរឬឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន ។

• អ្នកបើកបរ គឺជាអ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វ និងអ្នកបរសត្វនីលើផ្លូវ ។

• យានជំនិះ គឺជាយានសម្រាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្តោងឬត្រូវបានគេសណ្តោង ។

• យានយន្ត គឺជាយានដែលធ្វើចរាចរណ៍ ដោយម៉ាស៊ីននៅលើផ្លូវ ដូចជាទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ត្រាក់ទ័រ និងយានយន្តុប្បករណ៍ ។

• យានយន្តុប្បករណ៍ គឺជាយានយន្តពិសេស ដែលមានឧបករណ៍គ្រឿងចក្រ បំពាក់បន្ថែម ដោយគ្មានផ្ទុកមនុស្សឬគ្មានផ្ទុកទំនិញនៅក្រៅមកកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៍ ឬរថយន្តសម្រាប់បម្រើការងារសាងសង់ ផ្លូវស្ពានជាដើម ។

•ទ្រូងផ្លូវ គឺជាផ្នែកមួយនៃផ្លូវ ទុកសម្រាប់យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍

• ជាយផ្លូវ គឺជាផ្នែកសងខាងនៃផ្លូវ ដែលនៅខាងក្រៅទីប្រជុំជន ហើយអាចចតយានជំនិះនៅទីនោះបានក្នុងករណីចាំបាច់

• ចញ្ចើមផ្លូវ គឺជាជាយផ្លូវនៅក្នុងទីប្រជុំជន ដែលលរៀបចំទុកសម្រាប់ថ្មើជើងធ្វើដំណើរ ប៉ុន្តែមិនអាចចតយានជំនិះទៅនៅទីនោះបានទេ ។

•  គន្លងផ្លូវ គឺជាចំណែកមួយនៃទ្រូងផ្លូវខ័ណ្ឌដោយគំនូសដាច់ៗ ឬគំនូសបង្ហូតតាមបណ្តាយទ្រូងផ្លូវដែលមានទទឹងគ្រប់គ្រាន់អាចឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ងបានមួយជួរ ។

•  ទីប្រជុំជន គឺជាកន្លែង ដែលមានអគារឬគេហដ្ឋានសង់ជិតៗគ្នាហើយផ្លូវចេញឬចូលនៅទីនោះមានដាក់ស្លាកសញ្ញា ឈ្មោះទីប្រជុំជនសម្ភាលំការចូល ឬឈ្មោះទីប្រជុំជន ដែលមានគំនូសបន្ទាត់ទ្រូង ពណ៌ក្រហម សម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវ និងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន ។

• អ្នកប្រើប្រាស់ផ្លូវ គឺជាអ្នកបើកបរយានយន្ត និងអ្នកថ្មើជើងដែលធ្វើដំណើរនៅលើផ្លូវ ។

៦. និយមន័យ ៖

• ទម្ងន់ទទេររបស់យាន គឺជាទម្ងន់របស់យាន ដែលគ្មានមនុស្សឬគ្មានទំនិញ ប៉ុន្តែមានប្រេងឥន្ធនៈសម្រាប់ផ្តល់ឲ្យយានមានឧបករណ៍ជួសជុល និងកងបម្រុង

• ទម្ងន់អតិបរមារបស់យាន គឺជាផលបូកទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញដែលកំណត់ដោយរោងចក្រផលិតយាន

•ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកសរុបទម្ងន់ទទេ របស់យានជាមួយនឹងទម្ងន់ផ្ទុកអតិបរមារបស់យាន ។ បើសិនជាយានមានសណ្តោង ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាន្នីមួយៗ ។

•  ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាលផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស នឹងទម្ងន់ផ្ទុកទំនិញ ។

•ទម្ងន់សរុបជាក់ស្តែងមរបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនិងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញជាក់ស្តែង

• រ៉ឺម៉ក គឺជាយានសម្រាបប់ថ្កក់ជាមួយរថយន្ត

• សឺម៉រ៉ឺម៉ក គឺជាយានសម្រាប់ថ្កក់ជាប់នឹងក្បាលរថយន្តសណ្តោង  ។

៧. ចរាចរណ៍មាន៥ធំៗ រួមមាន

• ស្លាកសញ្ញាចរាចរណ៍

• នូសសញ្ញាចរាចរណ៍

•ភ្លើងសញ្ញាចរាចរណ៍

• សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍

• សញ្ញាផ្សេងៗទៀត ។

៨. សញ្ញាបញ្ជា របស់ភ្នាក់ងារចរាចរណ៍មានអត្ថន័យដូចខាងក្រោម៖

•ដៃស្តាំលើកឡើងបាតដៃលាទៅមុខបែរទៅរកយានជំនិះ ដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ជាសញ្ញាឲ្យប្រុងប្រៀងឈប់លើកលែងតែអ្នកបើកបរណាដែលមិនអាចឈប់ ដោយសុវត្ថិភាពគ្រប់គ្រាន់ អាចបន្តដំណើរទៅទៀតបាន

• ដៃទាំងពីរ ឬដៃមួយសន្ធឹងតាមបណ្តោយស្មាមានន័យថា បញ្ឈប់ចរាចរណ៍នៃយានដែលមានចលនាមកពីមុខភ្នាក់ងារ ឬមកពីក្រោយខ្នងភ្នាក់ងារ

• ក្នុងកាយវិការ ដដែលនេះយានជំនិះទាំងឡាយដែលមកពីខាងឆ្វេង ឬពីរខាងស្តាំភ្នាកងារត្រូវអនុញ្ញតឲ្យឆ្លងកាត់

• ភ្នាក់ងារចរាចរណ៍កាន់ចង្កៀងភ្លើងក្រហមឬដំបងភ្លើងក្រហមចង្អុលដាក់យានជំនិះណាមួយមានន័យថាបញ្ឈប់ចរាចរណ៍យានដែលត្រូវចង្អុលចំពោះ

•  ភ្នាក់ងារនគរបាលចរាចរណ៍ អាចប្រើកញ្ចែជំនួសក្នុងការធ្វើសញ្ញាចរាចរណ៍ខាងលើ ។

៩. យោងលើមាត្រា៨ បានចែងថាលំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅ៖

• ស្លាកសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើបទប្បញ្ញត្តិចរាចរណ៍

• ភ្លើងសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើស្លាកសញ្ញាចរាចរណ៍

•  សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។

Read More


2019-05-23 06:51

ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុុជា ( ១៩៧៩.១៩៩៣ )

#Tages: ប្រវត្តិសាស្រ្ត សាធារណៈរដ្ឋប្រជាមានិតកម្ពុជា

សំនួរ      

១. ប្រទេសកម្ពុជា បានធ្លាក់ក្នុងរបបខ្មែរក្រហមអស់រយៈពេលប៉ុន្មានឆ្នាំ ? ហើយត្រូវបានរំដោះនៅថ្ងៃខែឆ្នាំណា ?

២.  តើនរណាបានចេញមុខប្រឆាំងនិងប៉ុលពត ? នៅឆ្នាំណា ? គាត់មានតួនាទីជាអ្វី ?

៣. តើរណសិរ្សសាមគ្គីសង្គ្រោះជាតិដើម្បីកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? នរណាជាប្រធាន ?

៤. ចូរនិយាយពីលំដាប់លំដោយ ជាបន្តបន្ទាប់នៃការរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅទូទាំងប្រទេស ?

៥. ក្រោយរំដោះថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ តើប្រជាជនដែលរស់រានពីការស្លាប់មានស្ថានភាពដូចម្តេច ?

៦. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ ហេតុអ្វីបានជាគេបង្កើតឲ្យមានក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមប្រវាស់ដៃ ? តើគេបែងចែកយ៉ាងដូចម្តេច ?

៧. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩ . ១៩៨៩ ) តើស្ថាប័នសំខាន់ៗ ភាគច្រើនកាន់កាប់ដោយពួកណា ?

៨. តើអ្នកទាំងនេះ ភាគច្រើនមានឋានៈជារដ្ឋមន្រ្តីនៅក្នុងក្រសួងឬស្ថាប័នណាខ្លះ ?

៩. ក្រោយពីប្រទេសមានលំនឹងសន្តិសុខ តើការអភិវឌ្ឍន៍ប្រទេសភាគច្រើនពឹងផ្អែកលើមនុស្សប្រភេទណា ?

១០. តើមន្រ្តីសំខាន់ដែលស្ថិតនៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា មានអ្នកណាខ្លះ ? គាត់មានប្រភពពីវណ្ណៈអ្វី ?

១១. តើអង្គការសំខាន់ៗ នៅក្នុងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជា មានប៉ុន្មាន ? អ្វីខ្លះ ? ដឹកនាំដោយនរណា ?

១២. តើក្រុមប្រឹក្សារដ្ឋមន្រ្តី មានមុខងារដូចម្តេច ? ហើយនៅក្នុងការប្រជុំដំណាងក្រសួងនីមួយៗត្រូវធ្វើដូចម្តេច ?

១៣. តើនៅក្នុងរដ្ឋាភិបាលនៅពេលនេះ មានក្រសួងអ្វីខ្លះ ?

១៤. តើក្រុមប្រឹក្សារដ្ឋមានតួនាទីដូចម្តេច ?

១៥. តើការបោះឆ្នោតលើកទី១​ នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានប្រព្រឹត្តិនៅឆ្នាំណា ? ដើម្បីអ្វី ?

១៦. តើប្រទេសកម្ពុជា បានប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញនៅថ្ងៃខែឆ្នាំណា​ ?

១៧. ក្រោយពីផ្លាស់ប្តូររបបនៅឆ្នាំ ១៩៨៩ តើវាបានធ្វើឲ្យមានការប្រែប្រួលអ្វីខ្លះ ?

១៨.​តើមហាសន្និបាតបក្សលើកទី៥ បានកំណត់វិធានការប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

១៩. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា តើ់អ្វីជាផលិតផលសំខាន់សម្រាប់ការនាំចេញរបស់រដ្ឋ ? ហើយភាគច្រើនមាននៅខេត្តណាខ្លះ ?

២០. នៅសម័យសាធារណរដ្ឋប្រជាមា​និតកម្ពុជា តើមានបទល្មើសនេសាទកើតមានឡើងយ៉ាងដូចម្តេច ?

២១. ចូលនិយាយពីចំនួនសិស្ស នៅមត្តេយសិក្សាបឋមសិក្សា មធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិនិងគ្រូបង្រៀនក្នុងឆ្នាំសិក្សា ( ១៩៨២. ១៩៨៣ ) ។

២២. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា តើកម្ពុជានៅសល់ធនធានមនុស្សប្រភេទណាខ្លះ ? ចំនួនប៉ុន្មាន ?

២៣. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ តើក្រុមខ្មែរក្រហមបានរតត់ទៅណា  ? ហើយធ្វើដូចម្តេច ?

២៤. តើប្រទេសណា ដែលជាអ្នករៀបចំគំរោងឲ្យមានការជួបគ្នារវាងសម្តេចនរោត្តមសីហនុ​ និងដំណាងរាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមាណិតកម្ពុជា ? នៅឆ្នាំណា​? លទ្ធផលដូចម្តេច ? ហេតុអ្វី ?

២៥. តើនយោបាយនៅកម្ពុជា កាន់តែមានលក្ខណៈល្អប្រសើរឡើងវិញនៅឆ្នាំណា ? ដោយសារអ្វី ?​

២៦. តើនរណា ជាប្រធានក្រុមខ្មែរត្រីភាគី ? លាលែងពីតំណែងនៅឆ្នាំណា​?

២៧. ដំណើរទស្សនកិច្ច ជាផ្លូវការរបស់មន្រ្តីការបរទេសឥណ្ឌូនេស៊ីនាឆ្នាំ ១៩៨៧ នៅប្រទេសវៀតណាមបានពិភាក្សាគ្នាលើបញ្ហាដូចម្តេច ?

២៨. តើការជួបគ្នាលើកដំបូង រវាងសម្តេចព្រះនរោត្តម សីហនុនិងលើកហ៊ុន សែន បានប្រព្រឹត្តទៅនៅថ្ងៃណខែណាឆ្នាំណា ? នៅទីណា​? ជួបគ្នាដើម្បីអ្វី ?

២៩. តើវេទិការ រវាងសម្តេចសីហនុ និងលោកហ៊ុន សែន បានប្រព្រឹត្តទៅជាបន្តលបន្ទាប់នៅទីណាខ្លះ ? ដើម្បីអ្វី ?

៣០. តើកងទ័ពវៀតណាម បានដកចេញពីទឹកដីកម្ពុជានៅថ្ងៃខែឆ្នាំណា ?

៣១. ក្រោយពីការដក កងទ័ពវៀតណាមចេញតើរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់អ្វីខ្លះ ?

៣២. ក្រោយពីការដកកងទ័ព វៀតណាមចេញពីកម្ពុជាដំណើរសម្រាប់បង្កើត ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅថ្ងៃខែឆ្នាំណា ?

៣៣. តើសន្និសញ្ញសន្តិភាព នាទីក្រុងប៉ារីសបានប្រព្រឹត្តទៅនៅថ្ងៃណាខែណាឆ្នាំណា​ ? អ្នកណាជាតួអង្គសំខាន់ក្នុងរឿងនេះ ។

៣៤. តើតួនាទីរបស់អ៊ុនតាក់ UNTAC មានអ្វីខ្លះ នៅកម្ពុជា ?

៣៥. ដំណោះស្រាយរួមនៃនយោបាយកម្ពុជាមានអ្វីខ្លះ ?

៣៦. តើការបោះឆ្នោតអាណត្តិទី១ ធ្វើឡើងនៅថ្ងៃខែឆ្នាំណា ? មានគណបក្សប៉ុន្មានចូលរួម​ ?

៣៧. តើការបោះឆ្នោតអាណត្តិទី១ លទ្ធផលទទួលបាននាយករដ្ឋមន្រ្តីប៉ុន្មាន ? ឈ្មោះអ្វី ?

៣៨. តើព្រះបាទនរោត្តម សីហនុ ទ្រង់បានឡើងសោយរាជ្យលើកទី២ ​នៅថ្ងៃខេឆ្នាំណា ?

៣៩. តើស្តេចអង្គណាដែលបានសោយរាជ្យបន្ទាប់ពីព្រះបាទ នរោត្តម  សីហនុ ? នៅថ្ងៃខែឆ្នាំណា ?

ចម្លើយ

១. ប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបខ្មែរក្រហមអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយត្រូវបានរំដោះនៅថ្ងៃទី ០៧ មករា ១៩៧៩ ដោយសារកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលកម្ពុជាបានដឹកនាំដោយសមមិត្ត ហេង សំរិន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ។

២. អ្នកដែលបានចេញមុខប្រឆាំង នឹងប៉ុលពតគឺ លោក ហ៊ូ នឹម នៅឆ្នាំ១៩៧៦គាត់មានតួនាទីជារដ្ឋមន្រ្តីក្រសួងឃោសនាការរបស់រដ្ឋាភិបាលរួបរួមជាតិដើម្បីកម្ពុជា ។

៣.​រណសិរ្សសាមគ្គីសង្គ្រោះជាតិដើម្បីកកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃ ០២ ខែ ធ្នូ ១៩៧៩ ដែលមានសមមិត្ត ហេង សំរិនប្រធាន ។

៤. លំដាប់លំដោយជាបន្តបន្ទាប់ នៃការរំដោះប្រជាជនកម្ពុជាពីររបបប្រល័យពូជសាសន៍ប៉ុល ពតនៅទូទាំងប្រទេសរួមមានដូចតទៅ៖

  • នៅថ្ងៃ ៣០ ខែ ​ធ្នូ ឆ្នាំ ១៩៧៨ រំដោះបានរំផាត់ទីរួមខេត្តក្រចេះ វឺនសៃ និងទន្លេបិទនៅថ្ងៃ ០៣ មករា ១៩៧៩ រំដោះបានខេត្តស្វាយរៀង
  • នៅថ្ងៃទី ០៨ មករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តស្ទឹងត្រែង
  • នៅថ្ងៃទី ០៥.០៦ មករា ១៩៧៩ រំដោះបានខេត្តកំពង់ចាមអ្នកលឿង
  • នៅថ្ងៃទី ០៧ ខែ​មករា ឆ្នាំ ១៩៧៩រំដោះបានខេត្តតាកែវកំពង់សោម និងរាជធានីភ្នំពេញនៅម៉ោង ១២និង៣០នាទីថ្ងៃត្រង់
  • នៅថ្ងៃទី ១០ មករា ១៩៧៩ រំដោះបានខេត្តសៀមរាប
  • នៅថ្ងៃទី ១១ មករា ១៩៧៩ រំដោះបានខេត្តកំពង់ឆ្នាំង
  • នៅថ្ងៃទី ១៣ មករា ឆ្នាំ ១៩៧៩ រំដោះបានខេត្តបាត់ដំបង
  • នៅថ្ងៃទី ១៤.១៧ មករា ឆ្នាំ ១៩៧៩ ររំដោះបានខេត្តពោធិសាត់កោះកុង ...។

៥. ក្រោយរំដោះថ្ងៃ ០៧ មករា ១៩៧៩ ប្រជាជនដែលរស់រានពីការស្លាប់មានស្ថានភាពដូចជា៖

  • អ្នកខ្លះបានវិលត្រឡប់ទៅស្រុកកំណើតវិញ ហើយអ្នកខ្លះទៀតបានភាសខ្លួនទៅកាន់ជំរំភៀសខ្លួននៅព្រំដែនថៃ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ឬសហរដ្ឋអាមេរិច បារាំង អូស្រ្តាលី និងកាណាដា ...
  • ពេលមកដល់ស្រុកកំណើតវិញ អ្នកខ្លះបានជួបឪពុកម្តាយ ឬបងប្អូនវិញឯអ្នកខ្លះទៀតបានព្រាតប្រាស់ឪពុកម្តាយបងប្អូន និងសាច់ញាតិក្រុមគ្រួសារស្ទើរផុតពូជ
  • ប្រជាជនខ្លះ​ជាស្រ្តីមេម៉ាយ ក្មេងកំព្រា​ និងមនុស្សចាស់ជរា ហើយពួកគេមានតែបាតដៃទទេ ពុំមានគោក្របីរទេះនង្គ័លរនាស់ សម្រាប់ធ្វើស្រែចំការ និងបង្កបង្កើនផលទេ ។

៦. ក្រោយថ្ងៃ០៧ មករា ១៩៧៩ បានជាគេបង្កើតឲ្យមានក្រុមសាមគ្គីបង្កបបង្កើនផល ឬក្រុមប្រវាស់ដៃ គឺដើម្បីជួយសង្គ្រោះទៅដល់ ស្រ្តីមេម៉ាយ ក្មេងកំព្រា មនុស្សចាស់ជរា ពីព្រោះពួកគាត់ទាំងអស់នេះ ពុំមានឧបករណ៍សម្រាប់បង្កបង្កើនផលទេ​ ។ គេបែងចែកក្រុមសាមគ្គីក្នុងមួយក្រុមប្រមាណ ១០គ្រួសារ ឬច្រើនជាងនេះដែលប្រែប្រួលទៅតាមចំនួនសមាជិកគ្រួសារ ( កូ​នច្រើន ឬតិច ) ទៅតាមភូមិមួយៗ ។

៧. នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩. ១៩៨៩ ) ស្ថាប័នសំខាន់ៗភាគច្រើនកាន់កាប់ដោយពួកអ្នកតស៊ូចាស់ៗ នៅភូមិភាគបូព៌ាជាពិសេសមកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង និងអ្នកដែលបានទៅហាត់រៀននៅប្រទេសវៀតណាមក្រោមសន្និសិទ្ធសឺណែវឆ្នាំ ១៩៥៤ ។

៨. អ្នកទាំងនេះភាគច្រើនមានឋានៈ ជារដ្ឋមន្រ្តីនៅក្នុងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ឬជួរគណៈកម្មាការធិការប្រជាជនបដិវត្តខេត្តក្រុង ។

៩. ក្រោយពីប្រទេសមានលំនឹងសន្តិសុខ ការអភិវឌ្ឍន៍ប្រទេសភាគច្រើនពឹងផ្អែកលើមន្រ្តីចាស់ៗដែលមានជំនាញដែលនៅសេសសល់ ពីសម័យសង្គមរាស្រ្តនិយមនិងសម័យសាធារណៈរដ្ឋខ្មែរ ដូចជាវិស្វករនិស្សិតក្នុងនិង ក្រៅប្រទេសសាស្រ្តចារ្យកម្មបច្ចេកទេស ... ។

១០. មន្រ្តីសំខាន់ៗ ដែលស្ថិតនៅក្នុងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា មានលោកហេង សំរិន លោកជា ស៊ីម និងលោក ហ៊ុន សែន ដែលពួកគាត់មានប្រភពចេញពីវណ្ណៈកសិករ ។ 

១១. អង្គការសំខាន់ៗ នៅក្នុងរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតកម្ពុជាមាន៤សំខាន់ៗគឺ ៖

  • គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយអគ្គលេខាធិការ ប៉ែន សុវណ្ណ ហើយក្រោយមកនៅឆ្នាំ ១៩៨១ តំណែងនេះត្រូវបានប្តូរមកលោក ហេង សំរិន វិញ ។
  • ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ ឬក្រុមប្រឹក្សារដ្ឋមន្រ្តីមានលោក ប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សា ហើយក្រោយមកនៅឆ្នាំ ១៩៨១ ទើបមាន លោកចាន់ ស៊ី មកជំនួសវិញ
  • ក្រុមប្រឹក្សារដ្ឋ ដែលមានសមមិត្តហេង សំរិន ជាប្រធាន
  • រដ្ឋសភាជាតិ ដែលមានសមាជិក ១១៧ រូបកើតឡើងដោយការបោះឆ្នោតនៅឆ្នាំ ១៩៨១ ។

១២. ក្រុមប្រឹក្សារដ្ឋមន្រ្តី មានមុខងារសំខាន់ក្នុងការសម្រេចទិសដៅសំខាន់ៗរបស់បក្ស ។ នៅក្នុងការប្រជុំតំណាងក្រសួងនីមួយៗ គឺត្រូវឡើងរាយការណ៍បង្ហាញពីសមិទ្ធិផលនិងបញ្ហាផ្សេងៗ ដែលកើតមានឡើង ។

១៣. នៅក្នុងរដ្ឋាភិបាលនៅពេលនោះ មានក្រសួងដូចជា៖ ក្រសួងអប់រំ ក្រសួងកសិកម្ម ក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ហើយនៅឆ្នាំ ១៩៨១ ទើបមានក្រសួងផែនការ ។

១៤. ក្រុមប្រឹក្សារដ្ឋ មានតួនាទីធ្វើការវិនិច្ឆ័យ លើបញ្ហាច្បាប់របស់រដ្ឋ ដូចជារៀបចំក្រមព្រហ្មទណ្ឌ និងកែប្រែទោសប្រហារជីវីតជាដើម ។

១៥.​ការបោះឆ្នោតលើកទី១ នៅសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានប្រព្រឹត្តនៅឆ្នាំ ១៩៨១ ដើម្បីជ្រើសរើសប្រធានសភាគណៈរដ្ឋមន្រ្តីនិងក្រុមប្រឹក្សារដ្ឋ ។

១៦. ប្រទេសកម្ពុជាបានប្តូរឈ្មោះពី សាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ នៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ១៩៨៩ ។

១៧. ក្រោយពីការផ្លាស់ប្តូររបបនៅឆ្នាំ ១៩៨៩វាបានធ្វើឲ្យមានការប្រែប្រួលដូចតទៅ៖

  • ភ្លេងជាតិ និងទង់ជាតិត្រូវបានផ្លាស់ប្តូរចេញ
  • ទោសប្រហារជីវីត ត្រូវបានគេលុបបំបាត់ចោល
  • ទទួលយកព្រះពុទ្ធសាសនា ជាសាលារបស់រដ្ឋវិញ
  • ច្បាប់ការពារកម្មសិទ្ធិឯកជន និងទីផ្សារសេរីត្រូវបានបង្កើតឡើង ។

១៨. មហាសន្និបាតបក្សលើកទី៥ បានកំណត់វិធានការ៣គឺ ពង្រីកផ្ទៃដីកសិកម្ម បង្កើនរដូវដាំដុះ និងប្រពលវប្បកម្ម ។

១៩. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ផលិតផលសំខាន់សម្រាប់ការនាំចេញរបស់រដ្ឋគឺ កៅស៊ូ ហើយភាគច្រើន ចំការកៅស៊ូមានននៅខេត្តរតនគិរី កំពង់សោម កំពងចាម និងក្រចេះ ។

២០. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា មានបទល្មើសនេសាទកើតឡើងដូចជា៖

  • នេសាទត្រីនៅរដូវត្រីពង
  • ប្រើឧបករណ៍ទំនើប
  • ការកាប់ព្រៃលិចទឹក
  • ចាប់កូនត្រីធ្វើអាជីវកម្មខុសច្បាប់ ។

២១. ចំនួនសិស្សនៅ មត្តេយសិក្សា បមសិក្សា មធ្យមសិក្សា បឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិ និងគ្រូបង្រៀនក្នុងឆ្នាំសិក្សា ( ១៩៨២.១៩៨៣ ) មានដូចតទៅ៖

  • សិស្សមត្តេយសិក្សា  មានចំនួន២៣៧៩៧ នាក់
  • សិស្សបឋមសិក្សា ឬកំរិតថ្នាក់ទី១ មានចំនួន១៥៩៧០៨១នាក់
  • សិស្សមធ្យមសិក្សាបឋមភូមិ ឬកំរិតថ្នាក់ទី២មានចំនួនប្រហែល ៣៤៩៣ នាក់
  • គ្រូបង្រៀនមានចំនួនប្រហែល ៤០០០០ នាក់ ។

២២. នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា កម្ពុជានៅសល់ធនធានមនុស្សដូចជា៖

  • សាស្រ្តចារ្យឧត្តមសិក្សា នៅសល់៥០នាក់ក្នុងចំណោម៧២០នាក់
  • សាស្រ្តចារ្យវិទ្យាល័យ នៅសល់២០៧នាក់ ក្នុងចំណោម២៣០០នាក់
  • គ្រូបឋមសិក្សា នៅសល់២៧១៧នាក់ ក្នុងចំណោម២១៣១១នាក់
  • គ្រូពេទ្យនៅសល់ ៥៤នាក់ក្នុងចំណោម៤៥៧នាក់
  • ឱសថការី នៅសល់១៥នាក់ក្នុងចំណោម១៩៦នាក់
  • បញ្ញាវ័ននៅបរទេស នៅសល់៨៥នាក់ក្នុងចំណោម១០០០នាក់
  • និស្សិត នៅសល់៤៥០នាក់ក្នុងចំណោម១១០០០នាក់
  • សិល្បករ នៅសល់១២១នាក់ក្នុងចំណោម១២៤១នាក់ ។

២៣. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ ក្រុមខ្មែរក្រហមបានអត់ចូលព្រៃ ហើយធ្វើការប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា ព្រមទាំងបង្កអសន្តិសុខដល់ប្រជាជន និងសង្គមថែមទៀត ។

២៤. ប្រទេសណា ដែលជាអ្នករៀបចំគម្រោងឲ្យមានការជួបគ្នារវាងសម្តេចនរោត្តមសីហនុ និងដំណាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺប្រទេសបារាំងនៅឆ្នាំ១៩៨៤ ប៉ុន្តែទទួលបានលទ្ធផលគឺត្រូវបានខកខាន ។ នេះគឺដោយសារតែប្រទេសចិននិងក្រុមខែ្មរត្រីភាគីបានបដិសេធនិងគម្រោងនេះ ។

២៥. នយោបាយនៅកម្ពុជា កាន់តែមានលក្ខណៈល្អប្រសើរឡើងវិញ នៅឆ្នាំ១៩៨៧ គឺដោយមានការជួបគ្នាថ្នាក់កំពូលរវាងសហរដ្ឋអាមេរិច និងសហភាពសូវៀត ។

២៦.  ប្រធាននៃក្រុមខ្មែរត្រីភាគី គឺម្តេចនរោត្តម សីហនុហើយព្រះអង្គបានសុំលាលែងចេញពីតំណែងនេះ នៅឆ្នាំ១៩៨៧ ។

២៧. ដំណើរទស្សនកិច្ចជាផ្លូវការ របស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីនាឆ្នាំ១៩៨៧ នៅប្រទេសវៀតណាមបានពីភាក្សាគ្នាលើរូបមន្ត នៃការជួបគ្នារវាងគូវិវាទខ្មែរទាំងអស់ជាពីរដំណាក់គឺ៖

  • ការជួបគ្នារវាងបដិបក្សខ្មែរទាំងពីរ
  • ការជួបគ្នារវាងបណ្តាភាគីខ្មែរ និងប្រទេសពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហា នយោបាយនៅក្នុងប្រទេសកកម្ពុជា ។

២៨. ការជួបគ្នាលើកដំបូង រវាងសម្តេចព្រះនរោត្តម សីហនុនិងលោក ហ៊ុន សែន បានប្រព្រឹត្តទៅនៅថ្ងៃ ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅទីក្រុងផែអង់តាដឺន័រ ។ ការជួបនេះ គឺដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងចរចារស្វែងរកដំណោះស្រាយនៅកម្ពុជា ។

២៩. វេទិការរវាងសម្តេច សីហនុ និងលោក ហ៊ុន សែន បានប្រព្រឹត្តទៅជាបន្តបន្ទាប់នៅទីក្រុងប៉ារីស ចាកាតា តូក្យូនិងប៉ាតាយ៉ាដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា ។

៣០. កងទ័ពវៀតណាម បានដកចេញពីទឹកដីកម្ពុជានៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ១៩៨៩ ។

៣១. ក្រោយពីការដកកងទ័ពវៀតណាម រដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ដូចជា៖

  • ការផ្លាស់ប្តូរភ្លេងជាតិ និងទង់ជាតិ
  • ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
  • ការទទួលព្រះពុទ្ធសាសនា ជសាសនារបស់ររដ្ឋ
  • ផ្តល់កម្មសិទ្ធិ ដល់ប្រជាពលរដ្ឋប្រជាកសិករខ្មែរអាចផ្ទេរកម្មសិទ្ធិដីធ្លីផ្ទះ ឬលំនៅដ្ឋានទៅឲ្យកូនចៅ ឬមានសិទ្ធិទិញនិងលក់អចលនទ្រព្យ
  • ការលុបចោលទោសប្រហារជីវីត
  • បង្កើតឲ្យមានសិទ្ធិសេរីភាពសារព័ត៌មាន និងអង្គការសង្គមស៊ីវិលឡើងវិញ
  • លុបចោលលក្ខខ័ណ្ឌកំណត់អាយុសាងផ្នួស លើបុរសខ្មែរពីអាយុ៥០ឆ្នាំឡើងទៅ
  • អនុញ្ញាតិឲ្យមានការហូរចូលផលិតផលពីបរទេស និងឥទ្ធិពលសកលភាវូបនីយកម្ម ហើយរបបសមូហភាពនិយមបានដូលរលំ ។

៣២. ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា ( SNC ) បង្កើតនៅថ្ងៃទី ១០​ ខែ កញ្ញ ឆ្នាំ ១៩៩០ ។

៣. ប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ តុលា​ ឆ្នាំ ១៩៩១ តួអង្គសំខាន់នៅក្នុងរឿងនេះ គឺសម្តេចនរោត្តម សីហនុ និងសម្តេចហ៊ុន​ សែន ។

៣៤. តួនាទីរបស់អ៊ុនតាក់មាន៖

  • ដកហូតអាវុធ ដែលប្រឈមមុខដាក់គ្នារវាងកងទ័ពរដ្ឋាភិបាល និងខ្មែរក្រហម កងទ័ពរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរនិងកងទ័ពអ្ន្ករាជានិយម
  • បញ្ជូនរដ្ឋអំណាចតាំងពីរឲ្យជួបចរចារគ្នា
  • រៀបចំការបោះឆ្នោតដោយសេរីមួយនៅកម្ពុជា
  • នាំជនភៀសខ្លួន ប្រហែល៣៥០,០០០នាក់មាតុភូមិនិវត្ត ។

៣៥.

  • កិច្ចព្រមព្រៀងទាក់ទងទៅនឹងអធិបតេយ្យភាពបូរណភាពទឹកដីអព្យាក្រឹត្យភាពនិងឯកភាពជាតិកម្ពុជា
  • សេចក្តីថ្លែងការណ៍ ស្តីអំពីការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ ។

៣៦. ការបោះឆ្នោតអាណត្តិទីមួយនៅកម្ពុជាប្រព្រឹត្តទៅបា​ប់ពីថ្ងៃ  ២៣ ដល់ ថ្ងៃ២៨ ខែឧសភា ឆ្នាំ ១៩៩៣ មានគណកបក្ស១០ចូលរួម ។

៣៧. នាយករដ្ឋមន្រ្តីទី១ គឺព្រះអង្គម្ចាស់នរោត្តមរណណឫទ្ធិ មកពីគណបក្សហ្វ៊ុនស៊ីនប៉ិច និងនាយករដ្ឋមន្រ្តីទី២ គឺសម្រេច ហ៊ុន សែន មកពីគណបក្សប្រជាជនកម្ពុជា ។

៣៨. ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ។

៣៩. ព្រះមហាក្សត្រ ដែលបានសោយរាជ្យបន្ទាប់ពីព្រះបាទនរោត្តម សីហនុ គឺព្រះករុណាព្រះបាទសម្តេចព្រះបមរនាថ នរោត្តម សីហមុនីនៅឆ្នាំ ២០០៤ ។

Read More


2019-05-23 06:49

ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាសម័យកម្ពុជាប្រជាធិបតេយ្យ

#Tages: ប្រវត្តិសាស្រ្ត កម្ពុជា ប្រជាធិបតេយ្យ

សំនួរ     

១. តើខ្មែរក្រហម បានចាត់ទុកមនុស្សប្រភេទណាថាជាខ្មាំងបង្កប់ ស៊ីរូងផ្ទៃក្នុង ?

២. តើពាក្យថាស ២១ នៃគុកទួលស្លែងមានន័យដូចម្តេច ?គុកនេះមាននៅទីណានៃរាជធានីភ្នំពេញ ? ជាកន្លែងសម្រាប់ធ្វើអ្វីខ្លះ ?

៣. តើអ្នកទោស ដែលបានជាប់ឃុំឃាំងនៅមន្ទីរស២១ មានចំនួនប៉ុន្មាន ? ហើយភាគច្រើនជាអ្នកទោសប្រភេទណា ?​

៤. ក្រោយពីថ្ងៃ ០៧ មករា ១៩៧៩ តើនៅគុកទួលស្លែងមានមនុស្សប៉ុន្មាននាក់ ដែលនៅរស់រានមានជីវីត ? ពួកគាត់ភាគច្រើនជាអ្វីនៅពេលនេះ ?

៥. ចូរនិយាយពីថ្នាក់ដឹកនាំនៅមន្ទីរ ស២១​ដោយសង្ខេប ?

៦.​តើបទបញ្ញាត្តិ សម្រាប់អ្នកទោសនៅមន្ទីរស ២១ មានខ្លឹមសារដូចម្តេច ?

៧. តើមានមូលហេតុសំខាន់ៗអ្វីខ្លះ ដែលបានធ្វើឲ្យរបបខ្មែរក្រហមបានដួលរលំ ?

៨. នៅពេលផលិតផលស្រូវ មិនគ្រប់គ្រាន់តាមផែនការកំណត់ តើខ្មែរក្រហមបានធ្វើដូចម្តេច ?

៩. ស្ថិតនៅក្នុងលក្ខខណ្ឌ ដ៏អាក្រក់បែបនេះបានធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ តើមូលហេតុអ្វីបានជាពួកគាត់ស្លាប់យ៉ាងដូចច្នេះ ?

១០. តើភូមិភាគណា ដែលទទួលរងការពិន័យពី ប៉ុល ពតនៅឆ្នាំ ១៩៧៧ ? ហើយប៉ុលពតបានធ្វើដូចម្តេច ?

១១. តើប្រជាជន ដែលនៅសេសសល់ពីការធ្វើវិសុទ្ធកម្មនៅភូមិភាគនេះត្រូវបានពួកគេចោទដូចម្តេច ?

១២. នៅពាក់កណ្តាលឆ្នាំ ១៩៧៧ តើខ្មែរក្រហមធ្វើការប្រឆាំងនិងវៀតណាមដោយរបៀបណា ?

១៣. ជាការឆ្លើយតបមកវិញ តើវៀតណាមបានធ្វើដូចម្តេច ?​ ចុះខ្មែរក្រហមបានធ្វើដូចម្តេចដែរ ?

១៤. កើតនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ១៩៧៨វិទ្យុក្រុងហាណូយបានផ្សព្វផ្សាយជាភាសាខ្មែរថាដូចម្តេច ?

១៥. តើកងទ័ពវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់ផ្តើមវាយប្រហាយ៉ាងខ្លាំង មកលើខ្មែរក្រហមនៅថ្ងៃខែឆ្នាំណា ? ហើយចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណា ?

១៦. ក្រោយផ្គួលរំលំរបបខ្មែរក្រហម តើកងទ័ពទាំងពីរនេះបានរៀបចំអ្វីឡើង ? ដើម្បីអ្វី ? ដឹកនាំដោយនរណា ?

ចម្លើយ

១. ប្រជាជនកម្មាភិបាល និងកងទ័ពខ្មែរក្រហមណាដែលចេះនិយាយភាសាបរទេស ត្រូវបានគេចាត់ទុកថាគឺជាភ្នាក់ងារស៊ើបការណ៍សម្ងាត់​ របស់បរទេសហើយបានបំរើឲ្យមនោគមន៍វិជ្ជាប្រតិកិរិយា ប្រឆាំងនឹងបដិវត្តថាជាខ្មែរបង្កប់ស៊ីរូងផ្ទៃក្នុង ។

២. ពាក្យថា ស២១ នៃគុកលទួលស្លែងមានន័យដូចតទៅ៖  អក្សរ ស តំណាងឲ្យសន្តិសុខ ហើយលេខ២១តំណាងឲ្យលេខសំងាត់ ។ ដូចនេះ ពាក្យនោះមានន័យថាមន្ទីរសន្តិសុខសុខសម្ងាត់ ឬគុកសម្ងាត់ ។ គុកនោះមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺជាអតីតវិទ្យាល័យពញាយ៉ាត ឬទួលស្វាយព្រៃ ។ កន្លែងនោះសម្រាប់ធ្វើការឃុំឃាំងអ្នកទោសសួរចម្លើយធ្វើទារុណកម្ម និងសម្លាប់អ្នកទោសដែលបានបញ្ចូនមកពីកន្លែងផ្សេងមកដាក់នីទីនេះផងដែរ ។

៣. អ្នកទោស ដែលបានជាប់ឃុំឃាំងនៅមន្ទីរ ស ២១ មានចំនួនប្រហែល ១៤,០០០នាក់ ។ ភាគច្រើនអ្នកទោសនៅទីនេះ គឺជាកម្មាភិបាលខ្មែរក្រហមមានកងទ័ពខ្មែរក្រហមដែលគេចោទប្រកាន់ពីបទក្បត់បដិវត្តន៍ ។

៤. ក្រោយថ្ងៃ ០៧ មករា ១៩៧៩ នៅគុកទួលស្លែងមានមនុស្ស១២នាក់ ដែលនៅរស់រានមានជីវីត ។ ពួកគាត់ទាំងនេះភាគច្រើន គឺជាជាងគំនូរជាងជួសជុលនាឡិកា និងជាងសម្លាក់ព្រមទាំងក្មេង២នាក់ ។

៥. ថ្នាក់ដឹកនាំនៅមន្ទីរស ២១ មានដូចជា៖

  • សុន សេន ហៅសមមិត្តខៀវ ជាអ្នកគ្រប់គ្រងនៅលើមន្ទីរស ២១​ព្រោះគុកនេះស្ថិតនៅក្រោមការគ្រប់គ្រងពីក្រសួងការពារជាតិ
  • កាំងហ្គេចអ៊ាវ ហៅឌុចជាប្រធានមន្ទីរស២១
  • ឃឹម វាត ហៅហ៊ ជាអនុប្រធានមន្ទីរស ២១
  • សមមិត្ត ប៉េង បញ្ជាការលើអ្នកយាម ( ប្រធានសន្តិសុខ )
  • សមមិត្តចាន់ ជាប្រធានអង្គភាពសួរចំ
  • សមមិត្តប៉ុន ជាអ្នកសួរចំ​ ។

៦. បទបញ្ញត្តិ សម្រាបអ្នកទោសនៅមន្ទីរស ២១ មានខ្លឹមសារដូចតទៅ៖

  • សួរអីឆ្លើយនឹងមិនបង្វែរសំនួររបស់អញ្ញ
  • មិនឲ្យដោះស្រាយយកលេសនេះលេសនេះតាមគំនិតឯងលាក់ ឬប្រកែកមាត់មិនដាច់ខាត
  • មិនឲ្យធ្វើល្ងង់ មិនយល់បញ្ហា ព្រោះឯងជាមនុស្សប្រឆាំងនិងបដិវត្តន៍
  • សួរភ្លាមឆ្លើយភ្លាម មិនឲ្យដំអកមួយនាទីណាឡើយ
  • រឿងខ្វះខាតកំហុសបន្តិចបន្តួច ដូចជាសីលធម៌ខូចនេះខូចនោះក៏មិនឲ្យនិយាយរឿងខ្លឹមសារបដិវត្តន៍ ក៏មិនឲ្យនិយាយ
  • វៃឬឆក់ខ្សែរភ្លើងមិនឲ្យស្រែកជាដាច់ខាត
  • មិនឲ្យធ្វើអ្វីទាំងអស់ គឺអង្គុយស្ងៀមរងចាំបញ្ជាអញ្ញអត់បញ្ញកុំធ្វើអញបញ្ជាអីធ្វើនឹងភ្លាម ប្រកែកច្រេមច្រុមមិនបានទេ
  • កុំយកលះកម្ពុជាក្រោម បាំងមុខមាត់ក្បត់របស់អាឯងឲ្យសោះ
  • គ្រប់បញ្ជាខាងលើ មិនធ្វើតាមគឺមួយថ្ងៃរងរំពាត់ខ្សែរភ្លើងឆក់រាប់មិនអស់ទេ
  • ប្រឆាំងវិន័យអញមួយចំណុច ត្រូវរងដល់រំពាត់ឬឆក់ខ្សែរភ្លើងប្រាំឆាច់ ។

៧. របបខ្មែរក្រហម បានដួលរលំដោយសារមូលហេតុសំខាន់ៗ មួយចំនួនដូចជា៖

  • ប្រជាជនកម្ពុជាស្អប់ខ្ពើមរបបប៉ុលពត
  • ការធ្វើវិសុទ្ធកម្មរបស់ខ្មែរក្រហម ( ចម្រាញយកមនុស្សបដិវត្តន៍បរិសុទ្ធ )
  • ការធ្វើសង្គ្រាមជាមួយវៀតណាម នៅតាមបណ្តោយព្រំដែន ។

៨. នៅពេលផលិតផលស្រូវ មិនគ្រប់គ្រាន់តាមផែនការកំណត់ខ្មែរក្រហមបានធ្វើរបាយការណ៍ក្លែងក្លាយ និងបញ្ជូនស្រូវយ៉ាងច្រើន ដើម្បីតម្រូវតាមចំនួនកំណត់ផែនការដោយទុកឲ្យប្រជាជនរងការអត់ឃ្លាន សុខភាពទ្រុឌទ្រោមរហូតស្លាប់ដោយសារកង្វះអាហារ ។

៩. ស្ថិតនៅក្នុងលក្ខណ ដ៏អាក្រក់បែបនេះបានធ្វើឲ្យប្រជាជនជាច្រើនបានស្លាប់ ។ បានជាពួកគាត់ទាំងនេះ ស្លាប់គឺដោយសារតែការធ្វើការងារ ហួសកម្លាំង កង្វះអាហារបរិភោគនិងរងដោយការសម្លាប់ ។

១០. ភូមិភាគដែលទទួលរងពិន័យពី ប៉ុល ពត នៅឆ្នាំ១៨៧៧គឺភូមិភាគបូព៌ា ដោយប៉ុល ពតបានបញ្ជាឲ្យសម្លាប់កម្មាភិបាលភូមិភាគនេះ និងធ្វើវិសុទ្ធកម្មលើប្រជាជននៅក្នុងភូមិភាគនេះផងដែរ ។

១១. ប្រជាជនដែលនៅសេសលល់ ពីការធ្វើវិសុទ្ធកម្មនៅភូមិភាគនេះត្រូវបានពួកគេចោទប្រកាន់ថា ជាជនក្បត់ចូលដៃជាមួយយួន ហើយត្រូវមជ្ឈឹមបក្សចោទថាជាខ្មាំងក្បាលយួនខ្លួនខ្មែរ ។

១២. នៅពាក់កណ្តាលឆ្នាំ ១៩៧៧ ខ្មែរក្រហមធ្វើការប្រឆាំងនិងវៀតណាម ដោយបានបាញ់ផ្លោងចូលខេត្ត ចុដុងងាទៀង និងខេត្តមួយចំនួនទៀតរបស់វៀតណាម ។

១៣. ជាការឆ្លើយតបមកវិញ វៀតណាមបានប្រើប្រាស់យន្តហោះ និងកាំភ្លើងធំបើកការវាយប្រហារជាទ្រង់ទ្រាយធំចូលកាន់កាប់តំបន់ជំពុំទាក្នុងខេត្តស្វាយរៀង ។ ពេលនេះខ្មែរក្រហម បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយវៀតណាមដោយបានបណ្តាញអ្នកការទូត ចេញពីប្រទេសកម្ពុជា ។

១៤. នៅថ្ងៃទី ០៣ មេសា ឆ្នាំ ១៩៧៩ វិទ្យុក្រុងហាណូយបានផ្សព្វផ្សាយជាភាសាខ្មែរ ដោយបានអំពាវនាវឲ្យប្រជាជនកម្ពុជាទំាងអស់បានក្រោកឡើង ដើម្បីប្រឆាំងនិងរបបកម្ពុជាប្រជាធិបតេយ្យ និងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយសមមិត្តហេងសំរិន ។

១៥. កងទ័ពវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់ផ្តើមវាយប្រហាយ៉ាងខ្លាំង មកលើខ្មែរក្រហមនៅថ្ងៃទី ២៥ ខែ​មករា ហើយចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃ ០៧ ខែ មករា ឆ្នាំ ១៩៧៩ ។

១៦. ក្រោយផ្តួលរំលំរបបខ្មែរក្រហម កងទ័ពទាំងពីរនេះបានរៀបចំមហាសន្និបាតមួយ  បង្កើតក្រុមប្រឹក្សាប្រជាជនកម្ពុជាដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដឹកនាំដោយសមមិត្តហេងសំរិន ។

Read More


2019-05-23 04:19

ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាសម័យសាធារណៈរដ្ឋខ្មែរ(១៩៧០.១៩៧៥ )

#Tages: ប្រវត្តិសាស្រ្ត កម្ពុជា សាធារណៈរដ្ឋ

សំនួរ      

១. មូលហេតុអ្វីបានជា ព្រះបាទនរោត្តម សីហនុ ឈប់ទទួលជំនួយពីសហរដ្ឋអាមេរិច ? ឈប់នៅឆ្នាំណា ?

២. តើព្រះរាជាណាចក្រកម្ពុជា ក្លាយជាសាធារណៈរដ្ឋខ្មែរនៅថ្ងៃខែឆ្នាំណា ? តើសេដ្ឋកិច្ចអាចរស់រានបានដោយសារអ្វី ?

៣. ឆ្លៀតឱកាសដែលលន់ នល់ ទន់ខ្សោយ តើឥស្សរៈជននយោបាយរបស់លោកបានធ្វើអ្វីខ្លះ ?

៤. នៅឆ្នាំ ១៩៦៧.៦៨ តើសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈដូចម្តេច ?

៥. នៅពេលជួបវិបត្តិសេដ្ឋកិច្ច តើសម្តេច សីហនុ ទ្រង់ធ្វើដូចម្តេច ?

៦. បន្ទាប់ទទួលអំណាចពីសម្តេចស សីហនុ តើអ្នកអង្គម្ចាស់ស៊ីសុវត្ថសិរីមតៈ និងលន់ នល់ បានអនុវត្តន៍គោលនយោបាយដូចម្តេច ?

៧. បន្ទាប់ពីមានកុប្បកម្ម និងអំពើហឹង្សានៅដើមខែមីនា តើមានព្រឹត្តការណ៍អ្វីកើតឡើង ?

៨.  តើរដ្ឋប្រហារ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ មានលក្ខណៈដូចម្តេច ?

៩. ចូរនិយាយសេដ្ឋកិច្ចសម័យសាធារណរដ្ឋខ្មែរ ?

១០. តើសង្គ្រាមស៊ីវិល​ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥​ផ្តល់ផលវិបាកអ្វីខ្លះ ដល់ប្រទេសកម្ពុជា ?

ចម្លើយ

១. ព្រះបាទនរោត្តម សីហនុ ទ្រង់ឈប់ទទួលជំនួយពីសហរដ្ឋអាមេរិចនៅឆ្នាំ ១៩៦៣ពីព្រោះព្រះអង្គចង់នៅក្រៅសង្គ្រាមវៀតណាម និងចង់រក្សាទំនាក់ទំនងល្អជាមួយពួកកុំម្មុយនីស្ត ។

២. ព្រះរាជាណាចក្រកម្ពុជា ក្លាយជាសាធារណៈរដ្ឋខ្មែរនៅថ្ងៃ ០៩ ខែ តុលា ឆ្នាំ ១៩៧០ ជាថ្ងៃដែលប្រកាសរដ្ឋធម្មនុញ្ញថ្មី ។ របបនេះអាចរស់រានមានជីវីតបាន ដោយសារជំនួយទាំងស្រុងពីសហរដ្ឋអាមេរិច​ ។

៣. ឥស្សរជនរបស់លោកលន់ នល់ ជាច្រើនបាន៖

  • បង្កើតបក្សពួក និងប្រមូលទ្រព្យធនដោយភ្លេចអស់នូវប្រយោជន៍ជាតិក្នុងចំណោមនោះក៏មាន លន់ ណុនជាប្អូនរបស់ លន់ នល់ដែរ ។
  • នាយទាហានរបស់លោកមួយចំនួន បានលក់គ្រឿងសព្វាវុធទៅឲ្យពួកខ្មែរក្រហមថែមទៀត ។

៤. នៅឆ្នាំ១៩៦៧.៦៨ សេដ្ឋកិច្ចកម្ពុជា មានដំណើរករាំងស្ទះ ​ដោយសារបាត់បង់ប្រាក់ចំណូល ដែលជាលទ្ធផលនៃការរត់ពន្ធ ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ និងការចំណាយខ្វះតុល្យភាព ។ កសិកម្មបានជួបវិបត្តិ​ប្រព័ន្ធធារាសាស្រ្តគ្មានប្រសិទ្ធភាព នាំឲ្យទិន្នផលកសិកម្មធ្លាក់ចុះ ។

៥. នៅពេលជួននឹងវិបត្តិសេដ្ឋកិច្ច សម្តេច សីហនុ ទ្រង់៖

  • ទ្រង់ប្រគល់អំណាចទៅឲ្យឧត្តមសេនីយ៍ លន់ នល់និងអ្នកអង្គម្ចាស់ស៊ីសុវត្ថសិរីមតៈ
  • ដោយទ្រង់សង្ឃឹមថា សេដ្ឋកិច្ចនឹងមានការផ្លាស់ប្តូរ
  • ទ្រង់យល់ថាប្រជាប្រិយភាពរបស់ទ្រង់នឹងបានធ្លាក់ចុះ
  • សត្រូវរបស់ទ្រង់ នឹងប្រមូលផ្គុំយ៉ាងរឹងមុំាដើម្បីទប់ទល់នឹងព្រះអង្គ ។

៦.​បន្ទាប់ទទួលអំណាចពីសម្តេច សីហនុ អ្នកអង្គម្ចាស់ស៊ីសុវត្ថសិរីមតៈ និងលោកឧត្តមសេនីយ៍ លន់ នល់ បានអនុវត្តន៍គោលនយោបាយដូចជា រៀបចំសណ្តាប់ធ្នាប់សាធារណៈឡើងវិញ បិទកាស៊ីណូបង្កើតសេវាសាធារណៈនិងឯកជនឬធ្វើឯកជនូបនីយកម្មធនាគារជាដើម ។

៧. បន្ទាប់ពីមានកុប្បកម្ម និងអំពើហឹង្សានៅដើមខែមីនា មានព្រឹត្តការណ៍អ្វីកើតឡើងគឺ៖

  • សម្តេចសីហនុ បានបន្ទោសអ្នកប្រើអំពើហឹង្សាពីទីក្រុងប៉ារីស បើទោះបីជាកុប្បកម្មនេះ មានព្រះរាជានុញ្ញាតិពីព្រះអង្គក៏ដោយ
  • ភាពចលាចលបានឈានដល់រដ្ឋប្រហារ នៅថ្ងៃទី​១៨ ខែមីនា ឆ្នាំ ១៩៧០ ដែលដឹកនាំដោយទ្រង់សិរីមតៈនិងឧត្តមសេនីយ៍ លន់ នល់ ដូចដែលបានគ្រោងទុកអស់រយៈពេលជាច្រើនខែមកហើយ ។

៨. រដ្ឋប្រហារ នៅថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ មានលក្ខណៈជាការបោះឆ្នោតជាសម្ងាត់ ដោយរដ្ឋសភាជាតិដែលមានសម្លែងគាំទ្រ ៨៦ ទល់៣សម្លេង ដើម្បីដកសេចក្តីទុកចិត្ត នឹងដកដំណែងព្រះអង្គចេញពីព្រះប្រមុខរដ្ឋ ។

៩. សេដ្ឋកិច្ចនៅសម័យសាធារណរដ្ឋខ្មែរគឺ៖

  • ទទួលជំនួយពីសហរដ្ឋអាមេរិច ស្ទើរតែទាំងស្រុង
  • សេដ្ឋកិច្ចគ្មានដំណើរការ ( ដំណើរនៅតែភ្នំពេញ និងទីប្រជុំជនសំខាន់ៗមួយចំនួនតូច​)
  • អតិផរណាប្រាក់រៀល ចេះបន្តរីតម្លៃទំនិញចេះតែឡើងថ្លៃរហួសកម្រិត
  • ទន្លេមេគង្គ ដែលជាផ្លូវទឹកសម្រាប់សហរដ្ឋអាមេរិចដឹកជញ្ជូន ស្បៀងត្រូវខ្មែរក្រហមកាត់ផ្តាច់ទាំងស្រុងនៅខែ មករា ឆ្នាំ ១៩៧៥
  • នៅសល់តែផ្លូវអាកាសពីបាងកក ប៉ុណ្ណោះសម្រាប់ដឹកស្បៀងមកចិញ្ចឹមមនុស្សជាច្រើនលាននាក់នៅទីក្រុងភ្នំពេញ ។

១០. សង្គ្រាមស៊ីវិល ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ផ្តល់ផលវិបាកដល់ប្រទេសកម្ពុជាដូចជា៖

  • សេដ្ឋកិច្ចត្រូវរាំងស្ទះ ទីក្រុងនឹងជនបទមួយចំនួនធំគ្រប់គ្រងដោយកម្លាំងកុម្មុយនីស្ត  ទីបំផុតរដ្ឋាភិបាលគ្រប់គ្រងបានតែទីក្រុងភ្នំពេញប៉ុណ្ណោះ ។
  • រយៈពេល៤ឆ្នាំចុងក្រោយ ពោពេញទៅដោយអំពើហឹង្សានិងទុក្ខក្រៀមក្រំ
  • ពួកទាហានប្រព្រឹត្តិអំពើពុករលួយ និងការចាប់ជំរិតចោរកម្ម
  • សង្គ្រាមបានបន្សល់ទុក ជនពិការ ស្រ្តីមេម៉ាយ កុមារ ក្មេងកំព្រា ដែលជាវិបត្តិសង្គមមិនអាចដោះស្រាយរួច
  • ប្រទេសកម្ពុជាត្រូវរងខ្ទេចខ្ទាំទាំងអស់ ទាំងសេដ្ឋកិច្ច នយោបាយ សេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ។

Read More


About ចំណេះដឹងទូទៅ

Question: 6171

Article: 225


More

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login