Lights
Profile Head

lawyers

...

Ask question, post article, write experience get Point, learn more on Point Center

Page: 1 of 148

2020-02-17 16:48

តើអង្គភាពប្រឆាំងអំពើពុករលួយរក្សាទុកឯកសារយ៉ាងណាដើម្បីឱ្យមានសុវត្ថិភាព ?

#Tages: អង្គភាព ប្រឆាំង អំពើ ពុករលួយ សុវត្ថិភាព

Last Answer

lawyers last answer

ច្បាប់តម្រូវឱ្យអង្គភាពរក្សាឯកសារនោះ ក្នុងលក្ខខណ្ឌរក្សាការសម្ងាត់ខ្ពស់បំផុត ។ អង្គភាពក៏នឹងត្រូវចាត់វិធានការគ្រប់បែបយ៉ាងដើម្បីធានានូវសុវត្ថិភាពនៃឯកសារ ។

Read More


2020-02-17 16:47

តើសមាជិកក្រុមប្រឹក្សាភិបាលនៃសហគ្រាសសាធារណៈ ដែលតែងតាំងដោយអនុក្រឹត្យត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?

#Tages: សមាជិក ក្រុមប្រឹក្សាភិបាល សហគ្រាស សាធារណៈ

Last Answer

lawyers last answer

សមាជិកនៃក្រុមប្រឹក្សាភិបាលនេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ទោះបីតួនាទីដើមរបស់គាត់តែងតាំងដោយប្រកាសក៏ដោយ ។

Read More


2020-02-17 16:46

តើសាច់លុយដែលបានប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវជាប់កាតព្វកិច្ចបង់ពន្ធដែរទេ ?

#Tages: សាច់ លុយ ប្រកាស ឯកសារ ទ្រព្យសម្បត្តិ

Last Answer

lawyers last answer

ការកំណត់យកពន្ធ ឬមិនយកពន្ធជាភារកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានពន្ធដារ) អង្គភាពប្រឆាំងអំពើពុករលួយមិនមានភារកិច្ចលើការកំណត់នៃការយកពន្ធនេះទេ ។ លើការជាក់ស្តែង កាតព្វកិច្ចបង់ពន្ធអនុវត្តតែលើប្រាក់ចំណេញតែប៉ុណ្ណោះ។ រដ្ឋសភាអាចចេញច្បាប់ស្តីពីការយកពន្ធលើសាច់ប្រាក់ខាងលើនេះផងដែរ ។

Read More


2020-02-17 16:45

តើដីធ្លីដែលមានឈ្មោះតែប្ដី តែលុយជាលុយរួមប្តីប្រពន្ធតម្រូវឱ្យប្រកាសដូចម្តេច ?

#Tages: ដីធ្លី ប្ដី លុយ ប្រពន្ធ ប្រកាស

Last Answer

lawyers last answer

ទោះបីជាលុយរួមប្ដីប្រពន្ធ (ទ្រព្យសម្បត្តិរួម)ក៏ដោយ បុគ្គលជាប្ដីតម្រូវឱ្យប្រកាសតែឈ្មោះប្តីទេ មិនត្រូវបញ្ចូលឈ្មោះប្រពន្ធក្នុងនាមជាសហកម្មសិទ្ធិករឡើង ។

Read More


2020-02-17 16:44

តើទ្រព្យដែលជាអំណោយរបស់ឪពុកម្តាយ តម្រូវឱ្យដាក់តម្លៃដូចម្តេច ?

#Tages: ទ្រព្យ អំណោយ ឪពុកម្តាយ តម្លៃ

Last Answer

lawyers last answer

តម្លៃនៃទ្រព្យនេះអាចដាក់ ០ដុល្លារបាន ព្រោះឪពុកម្តាយជាអ្នកផ្តល់ឱ្យដោយមិនទាមទារនូវតម្លៃណាមួយពីអ្នកដែលគាត់ប្រគល់ឱ្យ ។

Read More


2020-02-17 16:43

តើបុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលមានឋានន្តរសក្តិ វរសេនីយ៍ឯក និងដែលមានងារជាឧកញ៉ា តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?

#Tages: បុគ្គល ប្រកាស ទ្រព្យសម្បត្តិ បំណុល ឋានន្តរសក្តិ

Last Answer

lawyers last answer

បុគ្គលនេះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះមានឋានន្តរសក្តិដែលជាប់កាតព្វកិច្ចប្រកាស។ បើបុគ្គលនេះជាឧកញ៉ាសុទ្ធសាធ មិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ។ ឧកញ៉ាគ្រាន់តែជាងារ មិនមែនជាមន្ត្រីសាធារណៈ ។

Read More


2020-02-17 16:43

តើកម្រៃដែលបានមកពីការធ្វើជាទីប្រឹក្សានៅកន្លែងផ្សេងតម្រូវឱ្យប្រកាសដែរឬទេ ?

#Tages: កម្រៃ ទីប្រឹក្សា ប្រកាស

Last Answer

lawyers last answer

កម្រៃនេះត្រូវប្រកាស កុំឱ្យតែមុខងារជាទីប្រឹក្សានេះមានទំនាស់ផលប្រយោជន៍ជាមួយមុខងារបច្ចុប្បន្នជាមន្ត្រី ។ ឧទាហរណ៍ មន្ត្រីនគរបាលមិនអាចបើកកុងស៊ីទទួលបញ្ចាំបានទេ។ ចំណូលដែលបានមកពីមុខងារខាងលើ ត្រូវបង់ពន្ធតាមច្បាប់កំណត់ ដើម្បីឱ្យចំណូលនេះក្លាយទៅជាចំណូលស្របច្បាប់ ។

Read More


2020-02-17 16:42

តើចំណូលពីអាជីវកម្ម និងពាណិជ្ជកម្ម អាចប្តូរមកដាក់ក្នុងចំណុចសាច់ប្រាក់បានដែរឬទេ ?

#Tages: ចំណូល អាជីវកម្ម ពាណិជ្ជកម្ម ចំណុច សាច់ប្រាក់

Last Answer

lawyers last answer

ចំណូលប្រភេទនេះអាចដាក់ក្នុងចំណុចសាច់ប្រាក់បាន តែអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវប្រកបមុខរបរអាជីវកម្ម និងពាណិជ្ជកម្មណាដែលមិនត្រូវបានហាមឃាត់ដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។

Read More


2020-02-17 16:41

តើលិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ តម្រូវឱ្យថតចម្លងជូនភ្ជាប់មកជាមួយនឹងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ ?

#Tages: លិខិត ម្ចាស់ អចលនវត្ថុ ថតចម្លង ឯកសារ

Last Answer

lawyers last answer

លិខិតទាំងនេះ មិនតម្រូវឱ្យជូនភ្ជាប់មកជាមួយឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ ព្រោះស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិ និងបំណុលមិនអាចផ្ទុកឯកសារទាំងនេះបានគ្រប់ចំនួនទេ ហើយបើមានការបើកស្រោមសំបុត្រសម្រាប់ការស៊ើបអង្កេតទើបតម្រូវឲ្យយកមកផ្ទៀងផ្ទាត់ ។

Read More


2020-02-17 16:39

តើតុលាការមិនអាចបញ្ជាឱ្យអង្គភាពប្រឆាំងអំពើពុករលួយផ្តល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ជាសំអាងក្នុងករណីលែងលះបានដែរឬទេ ?

#Tages: តុលាការ អង្គភាព ប្រឆាំង អំពើ ពុករលួយ

Last Answer

lawyers last answer

យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ប្រធានអង្គភាពមានបុព្វសិទ្ធិ បើកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតែក្នុងករណីស៊ើបអង្កេតអំពើពុករលួយតែប៉ុណ្ណោះ ។ ដូច្នេះ អង្គភាពប្រឆាំងអំពើពុករលួយមិនអាចប្រគល់ឯកសារនេះជូនតុលាការលើបុព្វហេតុសម្រេចសេចក្ដីចំពោះករណីលែងលះបានទេ ។

Read More


About lawyers

Question: 1473

Article: 279


More

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login