Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅក្នុងអាពាហ៍ពិពាហ៍ខ្មែរគេតែងនិយាយថា “មេបា” “ម្លូស្លា” ។ ពន្យល់អត្ថន័យនៃពាក្យ “មេបា” “ម្លូស្លា” ៖

  • មេ គឺគេកំណត់យកស្រ្តីជាធំ ជាងបរុស គឺប្រកាន់យករបបមាតាធិបតេយ្យ ឬសង្គមមត្តេយ្យការ ។ មានកំណើតតាំងពីសម័យបុរេប្រវត្តិកំឡុងស.វទី ១ មកម៉្លេះ ពេលព្រះនាងលីវយីសោយរាជ្យលើទឹកដីកោះគោកធ្លកមកម្ល៉េះ ។
  • ចំណែក បា សំដៅលើមនុស្សប្រុស បាមានន័យថា​ឥណ្ឌារាជាពេលព្រះបាទហ៊ុន ទៀន រៀបអភិសេកជាមួយព្រះនាងសោមា ព្រះបាទហ៊ុនទៀត ជារាជាឥណ្ឌាចូលស្តីដណ្តឹងតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរហើយគោរពជាធំរហូតដល់សព្វថ្ងៃ ។ ឧទាហរណ៍ មេទព័ មេដំបូល មេស្រុក មេភូមិ ។ មេបា = រាជា មានន័យថា មានតួនាទីជា មេ ផង ជា បាផង ។ មេបា = មានន័យថាឹ ម្ចាស់ទឹកម្ចាស់ដី ។ ស្លាម្លូ ជាគ្រឿងបណ្ណាការដ៏សំខាន់ហើយចាំបាច់ក្នុងអាពាហ៍ពិពាហ៍ខ្មែរ មានអត្ថន័យដូចតទៅ ៖
  • ស្លាម្លូ និងកំបោរ តំនាង ភក្តីភាព ការស្រលាញ់ប្តូរផ្តាច់ស្ម័គ្រស្មោះបំផុតរវាងប្តី ប្រពន្ធក៏ដូចជាគ្រួសារញាតិសណ្តានទាំងសងខាងដែរ ។ មានប្រភពមកពី ដែលដំណាលថា មានបុរសបងប្អូនពីរនាក់ទៅសុំរៀនសូត្រពីគ្រូអាចារ្យដែលមានកូនក្រមុំស្អាត ។ ក្រោយមកអាចារ្យនោះបានលើកកូនស្រីគាតបុរសច្បងធ្វើឱ្យបុរសប្អូនខឹងក៏បានលួចរត់មកផ្ទះវិញ ។ បងដឹងថាបាត់ប្អូនក៏រត់ដេញតាមដល់កណ្តាលផ្លូវក៏ត្រូវស្លាប់ក្បែរដុំថ្មមួយដុំហើយក៏បានក្លាយជាដើមស្លាមួយដើម ចំណែកប្រពន្ធ បាត់ប្តីក៏ដើររកប្តី ពេលនោះប្រពន្ធឃើញប្តីស្លាប់ ក៏បានសម្លាប់ខ្លួនទៅតាមប្តីនៅទីនោះដែរ តែក្លាយជាដើមម្លូមួយដើរដុះតោងដើរស្លានោះ ។ ផ្អើលដល់ស្តេច ស្តេចក៏បញ្ជាឱ្យយកផ្លែស្លាម្លូដាក់លើថ្មកំបោរហើយច្រូចស្រាលើ ឃើញថាកើតជាឈាម ដែលតំណាងនូវភក្តីភាពស្រលាញ់ស្មោះនឹងគ្នា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login