សម័យ​ថ្ងៃមួយ​ សត្វ​លា​បាន​​ឃើញ​ស្បែក​តោ​ដែល​ព្រាន​ប្រមាញ់​ហាល​ទុក​ចោល​យក​មកពាក់។ បន្ទាប់​មក​វា​ក៏​បានដើរ​ចូល​ទៅ​ក្នុង​ភូមិ​ដោយ​ពាក់​ស្បែក​តោនេះ ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ក្នុង​ភូមិ​ នាំ​គ្នា​រត់​​​ប្រាស​អាយុ។ វា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ក៏​លោត​រាំ​ហើយ​ស្រែក​យ៉ាង​ខ្លាំង! ពុទ្ធោ! វា​មិន​អាច​លាក់​សម្លេង​ពី​ធម្មជាតិ​របស់​វា​បានទេ! អ្នក​ភូមិ​ដឹង​ថា​វា​ជា​សត្វ​លា ក៏​នាំ​​ប្រមូល​គ្នា​ដេញ​វាយ​វា។ វា​រត់​ផុត​ចេញ​ពី​អ្នក​ភូមិ​ ក៏​ទៅ​ជួប​នឹង​កញ្ជ្រោង​១​ក្បាល។ កញ្ជ្រោល​ក៏​និយាយ​ថា៖ «​គ្រាន់​តែ​ស្តាប់​សម្លេង​ យើង​ដឹង​ថា​ឯងជា​នរណា​ទៅហើយ» និយាយ​ចប់​ វា​ក៏​លោត​សង្គ្រប់​ខាំ​លា​នោះ​​ស៊ី​បាត់​ទៅ​ហោង។

មូលន័យ៖ ខោ​អាវ​គ្រាន់​​តែ​ជា​គ្រឿង​បន្លំ ប៉ុន្តែ​ពាក្យ​សម្តី​បង្ហាញ​អំពី​ចរិត​មនុស្ស

 

ប្រភព៖ លាពាក់ស្បែកតោ (លាពាក់ស្បែកខ្លា)


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login