Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ជីវិតដែលកើតមកវាមិនមែនចេះតែសម្រេចដូចបំណងរហូតនោះទេ ជួបបញ្ហាខ្លះវាជារឿងធម្មតាទៅហើយ។ ប៉ុន្តែនៅពីក្រោយភាពធម្មតា វាតែងតែមានដំណោះស្រាយជាច្រើនសម្រាប់អ្នក វាស្ថិតលើអ្នកប៉ុណ្ណោះដែលសម្រេចថានឹងប្រើវិធីមួយណាដើម្បីចេញពីបញ្ហាដែលកំពុងប្រឈមនោះបាន?
ជីវិតរបស់អ្នកកំពុងអស់មធ្យោបាយធ្វើដំណើរបន្តដើម្បីទៅមុខហើយ ពេលនេះអ្នកអស់កម្លាំងហើយ មិនមានកម្លាំងដើម្បីបន្តដំណើរដើរទៅមុខទៀតបានទេ។

នឹងមានមនុស្សប៉ុន្មានអ្នកដែលយល់ព្រមឱ្យអ្នកដោយសារទៅជាមួយគេ? ដាក់សំណួរសួរខ្លួនឯងថានៅថ្ងៃនេះខ្ញុំលំបាកតើអ្នកជាអ្នកមកជួយសង្រ្គោះខ្ញុំ?
នៅពេលដែលអ្នករកឃើញថានរណាជាអ្នកជួយអ្នកឱ្យរួចផុតពីកន្លែងដែលមានបញ្ហា ឱ្យអ្នកបានមានឱកាសចេញមកពិភពខាងក្រៅម្តងទៀត អ្នកគួរតែធ្វើអ្វីម្យ៉ាងដើម្បីតបស្នងអំពើល្អទៅគេវិញ ទោះបីជាគេមិនចង់បានវាក៏ដោយ។ ព្រោះអ្នកមានសំណាងដែលបានជួបមនុស្សល្អដូចជាគេ ដោយសារតែមានមនុស្សមិនច្រើនទេដែលស្ម័គ្រចិត្តជួយពេលដែលអ្នកជួបទុក្ខ។

ការតបស្នងមិនចាំបាច់ទាល់តែជាវត្ថុមានតម្លៃអ្វីច្រើននោះទេ សូមត្រឹមតែពាក្យអសគុណដោយអស់អំពីចិត្ត និងស្នាមញញិមចេញពីបេះដូង ដែលរកទិញតម្លៃថ្លៃប៉ុនណាក៏មិនមានលក់ដែល។ មនុស្សដែលជួយអ្នក អ្នកគួរតែចងចាំគេអស់មួយជីវិតរបស់អ្នក។

អត្ថបទ: ខ្លឹមសារ-KlemSa 


Reference:

https://web.facebook.com/photo/?fbid=172080984784064&set=a.105573171434846



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login