Answer 1


គម្ពីរវេទពីដើមមានតែ៣ទេតែក្រោយមកពួកព្រាហ្មណ៍បានបង្កើតគម្ពីរអថ៌វវេទមួយបន្ថែម     ទៀត។ តាមពិតគម្ពីរវេទមានតែមួយក្បាលទេគឺឫគ្វេទដែលសូត្រសម្រាប់អង្វរ សូត្រសរសើរព្រះអាទិទេព...។ ក្រោយមកពួកព្រាហ្មណ៍បានញែកគម្ពីរចេញជា៤ដើម្បីសូត្រក្នុងពិធី ឬម្យ៉ាងទៀតដើម្បីចាត់បទសូត្រនោះជាភាគជាក្រុម។ ដំបូងឡើយ ពួកព្រាហ្មណ៍ទន្ទេញព្រះវេទដោយមុខបាឋ (មុខបាថ) គឺទន្ទេញ ឬរៀនដោយផ្ទាល់មាត់ទោះបីជាមានអក្សរប្រើប្រាស់នៅសម័យក្រោយ         ក៏ដោយ ក៏ពួកព្រាហ្មណ៍នៅតែនិយមការសិក្សាដោយ មុខបាឋដែរព្រោះថា៖

  • ពួកព្រាហ្មណ៍ មានការកំណាញ់គម្ពីររបស់ខ្លួន។
  • ពួកព្រាហ្មណ៍ ខ្លាចគាថារបស់ខ្លួនចុះអន់ខ្សោយមិនស័ក្ដិសិទ្ធិ។
  • អ្នករៀន ត្រូវទៅសិក្សាជាមួយព្រាហ្មណ៍ដោយការទន្ទេញដើម្បីមិនឲ្យខុសពាក្យ ឬខុសអត្ថន័យ។
  • សិស្សត្រូវទៅរៀនដោយការគោរពជឿជាក់លើព្រាហ្មណ៍ដែលជាអ្នកផ្ដល់ឲ្យនូវវិជ្ជា។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login