សេចក្ដីអធិប្បាយ

          នៅក្នុងជីវភាពប្រចាំថ្ងៃ មនុស្សម្នាក់ៗតែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយទំនាក់ទំនងនេះទៀតសោតសម្ដែងចេញជាមិត្តភាព បងប្អូន សាច់ញាតិ និងសេចក្ដីស្នេហាជាដើម ។ ហើយបើទំនាក់ទំនងនោះឯង ជាទំនាក់ទំនងក្នុងផ្លូវមិនល្អ ដែលមានការបៀតបៀនលើអ្នកដ៍ទៃតែងតែផ្ដល់នូវទុក្ខទោសដល់ខ្លូន​ ។ ហេតុនេះហើយទើបមានពំនោលមួយលើកឡើងថា “ការបៀតបៀនដល់ប្រពន្ធកូនរបស់គេ រមែងតែងនាំមកនូវ សេចក្ដីវិនាស” ។

          តើពំនោលខាងលើមានខ្លឹមសារយ៉ាងដូចម្ដេចខ្លះ ?

          មុននិងឈានដល់ការបកស្រាយប្រធានខាងលើយើងគប្បីយល់ន័យពាក្យ “បៀតបៀន” “សេចក្ដីវិនាស” ជាមុនសិន ។ ពាក្យ “បៀតបៀន” នៅទីនេះមានន័យថា យាយីធ្វើទុក្ខ ធ្វើអោយអ្នកដ៍ទៃក្ដៅក្រហាយ ។ រីឯពាក្យ “សេចក្ដីវិនាស” គឺមានន័យថា សេចក្ដីអន្តរាយ ការខាតបង់ ឬការបាត់បង់ជីវិតជាដើម ។ ដូចនេះប្រធាន “ការបៀតបៀនប្រពន្ធកូនរបស់គេរមែងតែនាំមកនូវសេចក្ដីវិនាស” មានន័យថាការដែលស្រលាញ់ប្រពន្ធកូនរបស់គេខុសទំនង ឬខុសគន្លងប្រពៃណី និងច្បាប់ទំលាប់ជាតិ ឬធ្វើទុក្ខលើកូនប្រពន្ធអ្នកដទៃ នាំអោយគេកើតមានសេចក្ដីក្ដៅក្រហាយ និងធ្វើអោយមានសេចក្ដីអន្តរាយ ទុក្ខទោសផ្សេងៗដល់ខ្លូន ឬអាចឈានដល់ការបាត់បង់ជីវិតថែមទៀត ។ មនុស្សម្នាក់ៗតែងតែស្រឡាញ់គ្រួសាររបស់ខ្លូនដូចៗគ្នា មិនថាគ្រួសារនោះមានភាពលំបាកតោកយ៉ាកយ៉ាងណាក៏ដោយ​ ។ ហេតុនេះហើយមនុស្សទាំងអស់តែងតែថែរក្សាការពារប្រពន្ធ កូនរបស់គេមិនអោយមានន​រណាមកបៀតបៀនរំលោភបំពានបានឡើយ ។ ​ប៉ុន្តែមនុស្សគ្រប់រូបពុំមានឧត្តមគតិ ដូចគ្នាទាំងអស់នោះទេអ្នកខ្លះតែងតែដើរបៀតបៀនគេជានិច្ច ។ បើនិយាយតាមផ្លូវពុទ្ធចក្រ ការបៀតបៀនប្រពន្ធកូនរបស់គេ និងនាំមកនូវសេចក្ដីអន្តរាយដល់ខ្លូនដូច​ជា ត្រូវស្លាប់ ធ្លាក់នរក ឡើងរកាដែក និងទទូលបានបាបកម្មទៅអនាគតជាតិ ពោលគឺ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។ បើតាមផ្លូវអាណាចក្រវិញ ការបៀតបៀនប្រពន្ធគេនេះផងដែរគឺត្រូវផ្ដន្ទាទោសទៅតាមច្បាប់ ទៅតាមទម្ងន់នៃទោសធ្ងន់ ឬស្រាល ដោយមានការបង់ជាសាច់ប្រាក់ ដាក់គុក ច្រវាក់ បាត់បង់កិត្តិយស ត្រូវបានអ្នកផងទាំងពូងមើលងាយ មិនរាប់រក មើលស្រាលសល់សង្គមគ្រួសារនោះ​ សង្គមមិនអោយតំលៃ ត្រូវបានគេជេរត្មេះតិះដៀលនិង ទទូលរងនូវ​ទារុណកម្មផ្សេងៗរហូតដល់បាត់បង់ជីវិតក៏មាន ។ ជាក់ស្ដែង នៅក្នុងបញ្ជាសិលធម៍ ឬសិលប្រាំរបស់ព្រះពុទ្ធបានបង្ហាញថា “ការមេសុមច្ឆាចារា វេរមណី” វៀរចាកការប្រព្រឹត្តិកាមក្នុងផ្លូវខុស មានកូនប្រពន្ធអ្នកដ៏ទៃជាដើម ។ ដើម្បីអោយយល់ការកាន់តែច្បាស់ថែមទៀត យើងក្រឡេកមើលក្នុងប្រវត្តិសាស្រ្ដកម្ពុជា នៅពេលដែលព្រះរាជសម្ភារបានទៅទាក់ទងជាមួយព្រះនាងបុប្ផាវត្តី ខុសប្រពៃណី ដោយនាងជាមហេសីរបស់ព្រះឧទ័យនោះ គឺព្រះអង្គត្រូវពូកព័រទុយកាល់តាមបាញ់សម្លាប់នៅពេលព្រះអង្គគង់នៅលើចុងត្នោត ហើយក៏បានបាត់បង់ជីវិតនៅពេលនោះទៅ ។ ជាសក្ខីភាពនៅក្នុងរឿងនាងបដាច្ចា គឺប្ដីនាងបដាច្ចាបានលួចពង្រត់នាងបដាច្ចាពីឪពុកម្ដាយរបស់នាង ។ ទីបំផុតត្រូវទទូលវិនាសអន្តរាយ ដោយត្រូវពស់ចឹកស្លាប់ ។ ចំណែកនៅក្នុងអក្សរសិល្ប៍ រឿងទុំទាវវិញ យើងឃើញថាពុំមានទំនាក់ទំនងជាមួយទាវដែលទាវមានម្ដាយជាអ្នកមើលឃុំគ្រង ពូកគេបែរជាប្រព្រឹត្តិខុសប្រពៃណណីជាតិទីបញ្ចាប់ទុំក៏ត្រូវស្លាប់ ។ នេះជាលទ្ធផលនៃការបៀតបៀនកូនក្រមុំអ្នកដ៏ទៃ ។ រីឯម៉ឺនងូន និងឪពុករបស់ខ្លូនបានចូលដៃជាមួយនិងម្ដាយទាវ បានបញ្ជោតទាវអោយទៅរៀបការជាមួយខ្លូន ទោះបីដឹងថាទាវ និងទុំជាគូរស្វាមីភរិយាដែលព្រះបាទរាមាជើងព្រៃផ្សំផ្គុំអោយក៏នៅតែហ៊ានបំពានទៀត ។ ទីបំផុតពូកគេត្រូវបានព្រះបាទរាមាជើងព្រៃកាត់ទោសប្រហាជីវិតទាំងអស់ ។ ចំណែកនៅក្នុងស្នាដៃរឿងរាមកេរ្តិ៍ក្រុងរាពណ៍ដែលជាស្ដេចនៃក្រុងលង្កា បានឆក់យកនាងធីតាដែលជាមហេសីរបស់ព្រះរាម ទៅទុកក្នុងក្រុងលង្កាដើម្បីសុំសេចក្ដីស្នេហាពីនាងនោះ ប៉ុន្តែមិនបានសម្រេច បែរជាត្រូវព្រះរាមកំចាត់ទាំងទឹកដីក្រុងលង្កា និង ក្រុងរាពណ៍ផ្ទាល់ព្រមទាំងរលាយអស់សាច់ញ្ញាតិសន្ដាន បង្កើតជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុត ។ លើសពីនេះទៅទៀត ក្នុងវណ្ណកម្ម អក្សរសិល្ប៍ រឿងកុលាបប៉ៃលិនវិញ យើងឃើញថា លោកបាឡាត់ត្រូវស្លាប់បាត់បង់ជីវិតដោយសារតែ ខ្លូនទៅបៀតបៀននាងឃុននារី ដែលជាកូនលោកហ្លូងរតនសម្បត្តិ ។ ចំណែកក្នុងរឿងអក្សរសិល្ប៍ប្រជាប្រិយខ្មែរយើង គឺរឿងពស់កែងកង ដែលបង្ហាញពីស្នេហារវាងពស់កែងកង ជាមួយនាងនី ដែលមានស្វាមីទៅរកស៊ីជូញអង្កាំនៅទីឆ្ងាយពីរបីឆ្នាំទើបមកម្ដងនោះវិញ បានបង្ហាញអោយឃើញថាការផិតក្បត់និងការបៀតបៀនប្រពន្ធគេគឺត្រូវ ទទូលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដែលពស់កែងកងត្រូវបានប្ដីនាងនីសម្លាប់យ៉ាងវេទនា ។

          សរុបសេចក្ដីមក ការបៀតបៀនប្រពន្ធអ្នកដ៏ទៃគឺជាមូលហេតុដែលនាំអោយកើតនូវសេចក្ដីវិនាស និងអន្តរាយពិតប្រាកដមែនដូចដែលភស្តុតាងនៃការបកស្រាយខាងលើបានបង្ហាញទាំងអស់នៅក្នុងប្រវត្តិសាស្រ្ដ ក៏ដូចជានៅក្នុងស្នាដៃអក្សរសិល្ប៍ជាសក្ខីភាពស្រាប់ ។

          ឆ្លងតាមរយះការបកស្រាយខាងលើមក យើងសង្កេតឃើញថា មតិប្រធាននេះពិតជាមានន័យយ៉ាងជ្រាលជ្រៅដែលបានជូយដាស់ស្មារតីអោយជនគ្រប់រូប វៀរចាកការបៀតបៀនប្រពន្ធកូនអ្នកដ៏ទៃនោះ  ។

          ក្នុងនាមយើងជាកុលបុត្រ កុលធីតាខ្មែរគប្បីធ្វើខ្លូនអោយក្លាយជាមនុស្សមានប្រយោជន៍ចំពោះខ្លូនឯង គ្រួសារ និងសង្គមជាតិទាំងមូលផង ចៀសវាងការប្រព្រឹត្តិអំពីពាលាអាវាសែគ្រប់បែបយ៉ាង ។ ពិសេសជៀសវាងអោយផុតពីការបៀតបៀនកូនប្រពន្ធអ្នកដ៏ទៃ ។ បើយើងជៀសផុត នោះយើងទាំងអស់គ្នាបានជួយលើកតម្លៃថ្លៃថ្នូរអោយខ្លូនឯង គ្រួសារ និង សង្គមផងដែរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login