Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទង់ជាតិៈ បង្ហាញឲ្យឃើញជាតិសាសន៍មួយ ប្រទេសមួយ ។ ទង់ជាតិជានិមត្តរូបនៃជំនឿបទពិសោធន៍ និងបំណង់ប្រាថ្នាជ្រាលជ្រៅរបស់ ប្រជាពលរដ្ឋ​។ ទង់ជាតិដែលកំពុងបក់រវិចៗ លើវេហាស៍តំណាងសេរីភាព ដែលរួចផុតពីការជិះជាន់ ការគាប​សង្គត់ពីសណាក់បរទេស និងជាតំណាងឆន្ទះរបស់ប្រជាពលរដ្ឋ ដើម្បីនិរន្តរភាព ស្ថេរភាព​សន្តិភាពនៅក្នុងប្រទេសខ្លួន ។

          ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន៣ពណ៌គឺ ៖ផ្នែកខាងលើ និងផ្នែកកខាងក្រោមពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រហម និងមានរូបប្រាសាទអង្គរវត្តពណ៌សនៅចំកណ្តាល ។

  • ពណ៌ខៀវៈ តំណាងឲ្យសាមគ្កីភាព ភារភាព មេត្តា ករុណា សន្តិភាព អហិង្សា ដែលស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សក្រ
  • ពណ៌ក្រហមៈ តំណាងឲ្យស្មារតីអង់អាចក្លាយហាន ពុះពារគ្រប់ឧបសគ្គ ហ៊ានពល់កម្មគ្រប់បែបយ៉ាងដើម្បីជាតិ មាតុភូមិ
  • រូបប្រាសាទអង្គរវត្តពណ៌សៈ តំណាងឲ្យអរិយធម៌ខ្មែរដ៏រុងរឿងនាសម័យមហានគរ និងតំណាងសាសនា សីលធម៌និងចរិយាធម៌ ។

សរុបមកៈ ទង់ជាតិទាំងមូលមាន​ខ្លឹមសារគឺ ជាតិ​​ សាសនា ព្រះមហាក្សត្រ ។

សញ្ញាណជាតិៈ ប្រើនិមិត្តរូបព្រះសង្ហាដែលមានចំណុចសំខាន់ៗ៥គឺ ៖

  • ពន្លឺឆពណ្ណរង្សីនៅពីលើ ដែលតំណាងឲ្យអរិយធម៌ខ្មែរ
  • ស្វេតឆ័ត្រទាំងពីរតំណាងឲ្យព្រះមហាក្សត្រ ព្រះមហាត្រិយានី ដែលជាអ្នកថែរក្សាប្រជារាស្រ្ត
  • ព្រះខាន់នៅក្រោមម្កុដរាជ្យ​ដែលជានិមិត្តរូបនៃអំណច និងយុត្តិធម៌
  • គុជសីហ៍ និងរាជសីហ៍ទាំងពីរជាកម្លាំងរបស់ប្រជារាស្រ្តខ្មែរនៅជុំវិញព្រះរាជបល្ល័ង្គ
  • ពាក្យព្រះចៅក្រុងកម្ពុជា តំណាងឲ្យអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា ។

ចម្រៀងជាតិ ជានិមិត្ត​សញ្ញាតំណាងឲ្យ ជីវិតនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ។

ហើយចម្រៀងជាតិចែកចេញជា៣ផ្នែក ដូចខាងក្រោម៖

  • វគ្គ១ ជាការបួងសួងដល់ទេវតាសូមជួយថែរក្សា ព្រះមហាក្សត្រខ្មែរ ដែលប្រកបដោយបារមីខ្លាមងក្លា មានទសពិធរាជធម៌ ដែលបានដឹកនាំកសាងប្រសាទអង្គរវត្ត និងគ្រប់គ្រង់ដែនដីតាំងពីបុរាណកាលមកដោយរុងរឿង
  • វគ្ក២ ប្រសាទថ្មនៅកណ្តាលព្រៃ ដែលធ្វើឲ្យយើងស្រមៃឃើញដល់សម័យមហានគរដ៏រុងរឿង ជនជាតិខ្មែរមានជំហររឹងមាំដូចថ្មដែលបានធានានូវភ័ព្វព្រេងវាសនារបស់កម្ពុជា
  • វគ្គ៣ ជាការរំឭកនឹកគុណដល់ព្រះពុទ្ធសាសនានៅទីវត្តអារាម ដេលបានជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរ តាំងពីសម័យដូនតារៀងមក បើយើងជឿជាក់និងប្រតិបត្តិតាមដូនតាយើង យើងនឹងថ្កុំថ្កើនរុងរឿងដូចសម័យមហានគរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login