Ask
Websites Login

សំណួរ

១. ច្បាប់សហលក្ខន្ដិកៈមន្រ្តីរាជការស៊ីវិលបានកំណត់លក្ខខណ្ឌនៃការជ្រើសរើសដូចម្ដេចខ្លះ ?

២. តើការតែងតាំងនិងការប្រគល់ភារៈកិច្ចដល់មន្ដ្រីរាជការស៊ីវិលមានដំណើរការដូចម្ដេចខ្លះ ?

៣. តើការតែងតាំង ឬ ប្រគល់ភារកិច្ចមន្រ្ដីរាជការស៊ីវិលនៅតាមក្រសួងស្ថាប័នមានលក្ខខណ្ឌដូចម្តេចខ្លះ ?

៤. តើការតែងតាំង ឬប្រគល់ភារកិច្ចប្រធានមន្ទីរជំនាញ ខេត្ត រាជធានី មានលក្ខខណ្ឌអ្វីខ្លះ ?

៥. តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីហាមឃាត់ក្នុងការតែងតាំង ឬ ប្រគល់ភារកិច្ច ?

៦. តើចាកចេញពីក្របខណ្ឌដោយសារមូលហេតុអ្វីខ្លះ ?

៧. តើការផ្លាស់ប្ដូរកន្លែងធ្វើការជាអ្វី ? ហើយកើតឡើង ដោយសារមូលហេតុអ្វីខ្លះ ?

៨. តើការផ្ទេរគឺជាអ្វី ? មានមូលហេតុអ្វីខ្លះ ?

៩. តើពេលបច្ចុប្បន្ននេះ មន្ដ្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឪ្យមានចំនួនប៉ុន្មានក្របខណ្ឌ ? អ្វីខ្លះ​ ?

ចម្លើយ

១. ច្បាប់សហលក្ខន្ដិក មន្រ្ដីរាជការស៊ីវិលបានកំណត់លក្ខខណ្ឌនៃការជ្រើសរើសដូចខាងក្រោម ៖

ក. មានសញ្ជាតិខ្មែរ ៖​ កត្តាសញ្ជាតិមានសារៈសំខាន់សម្រាប់អនុវត្តន៍ ក្នុងប្រព័ន្ធមុខងារសាធារណៈកម្ពុជា និងបណ្ដាប្រទេសលើសសកលលោកផងដែរ ។ ប៉ុន្ដែក្នុងច្បាប់ស្ដីពីសហលក្ខន្ដិកៈ មន្ដ្រីរាជការស៊ីវិល មិនបានកំណត់ថាសញ្ជាតិខ្មែរពីកំណើត ឬ ការបានសញ្ជាតិតាមរយៈសញ្ជាតិតូបនីយកម្មឡើយ ។ មតិមួយចំនួនតែងគិតថាបើមន្ដ្រីមិនមានសញ្ជាតិខ្មែរនោះមិនសូវមានភាពស្មោះត្រង់ គិតគូរដល់ផលប្រយោជន៍សាធារណៈ ឬ ប្រយោជន៍ជាតិដែលខ្លូនបម្រើការងារឡើង ។ បើមានសញ្ជាតិខ្មែរទើបមានភាពស្មោះត្រង់ចំពោះជាតិ ។ ដូច្នេះបើមន្ដ្រីរាការបាត់បង់ សញ្ជាតិ ដោយប្រការណាមួយនោះ មុខងារក្នុងមុខងារសាធារណៈក៏ត្រូវបាន បញ្ចប់ដូចគ្នា ។ គោលបំណងសំខាន់នៃការកំណត់បេក្ខជនត្រូវមានសញ្ជាតិគឺមិនឪ្យមានការជ្រៀតជ្រែតចូលពីបរទេសក្នុងកិច្ចការរាជការរបស់ខ្លួន ។

ខ. អាយុ ការកំណត់អាយុចូលបម្រើការងារ គឺជាលក្ខខណ្ឌកំណត់ផ្នែកវេជ្ជសាស្រ្ដពីកាយសម្បទា សមត្ថភាពខាងបញ្ហាសា្មរតីលទ្ធភាពទទួលខុសត្រូវពីអំពើរបស់ខ្លួន ។ ការកំណត់នេះ ជាទូទៅតែងមានភាពខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត ។ តាមច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល ការកំណត់អាយុរបស់បេក្ខជនដែលអាចមានសិទិ្ធប្រឡងចូលក្របខណ្ឌ មន្ដ្រី រាជការស៊ីវិល គឺយ៉ាងតិច ១៨ ឆ្នាំ និងយ៉ាងច្រើន ២៥ ឆ្នាំតែក៏មានការលើកលែងដូចមានការចែងក្នុងមាត្រា ១១ នេះផងដែរដូចជា ៖

  • ចំពោះបេក្ខជនដែលមានបរិញ្ញាបត្រចម្រើនអាយុត្រូវបានចម្រើនពី ២៥ ដល់ ៣០ ឆ្នាំយ៉ាងច្រើនបំផុត ។
  • ចំពោះបេក្ខជនដែលបានរៀននៅគ្រឹះស្ថានឧត្តមសិក្សាមួយឆ្នាំ ឬ ច្រើនឆ្នាំ ហើយមិនបានសញ្ញាបត្រ នោះ ការចម្រើនអាយុ ២៥ ឆ្នាំនិងត្រូវរំកិលតាមចំនួនឆ្នាំ ដែលបានរៀនក្នុងឧត្តមសិក្សាទាំងនោះតែមិនឪ្យលើសពីអាយុ ៣០ ឆ្នាំ ។​
  • ចំពោះបេក្ខជនបំពេញកាតព្វកិច្ចយោធាការចម្រើនអាយុត្រូវបានរំកិលតាមចំនួនឆ្នាំដែលបានបំពេញកាតព្វកិច្ចយោធានោះ ។
  • ក្នុងការចាំបាច់រាជរដ្ឋភិបាលអាចចេញអនុក្រឹត្យលើកលែងការកំណត់អាយុនៃបេក្ខជន ដើម្បីបំពេញសេចក្ដី ត្រូវ​ការជាអទិភាព និងដើម្បីផលប្រយោជន៍ជាតិ ។ គេអាចធ្វើការកត់សម្គាល់ឃើញថាច្បាប់មានភាពអនុគ្រោះច្រើនសម្រាប់មន្ត្រីរាជការក្នុងការប្រលងប្ដូរក្របខណ្ឌដោយគ្រាន់តែតម្រូវឪ្យមានអតីតភាពការងារប្រភេទក្របខណ្ឌ ឋានន្ដរស័ក្ខ ថ្នាក់សមស្របតាមការកំណត់ករណីខ្លះទៀតចំពោះការប្រលងបែបនេះ ពុំបានគិតលក្ខខណ្ឌអតីតកាល ការងារនិងអាយុឡើង ដោយគ្រាន់តែមានចម្រើនសញ្ញាបត្រ តាមការទាមទារពោលគឺច្បាប់មានការលើកទឹកចិត្ត ដល់មន្ដ្រីរាជការដែលខិតខំអភិវឌ្ឍន៍សមត្ថភាពខ្លួនអាចមានឳកាសដូរក្របខណ្ឌខ្លួនបាន ។

គ. សិទ្ធិពលរដ្ឋសិទ្ធិខាងរដ្ឋប្បវេណី និងសិទ្ធិនយោបាយ​ បេក្ខជនទាំងពីរភេទអាចក្លាយមន្ដ្រីសិទ្ធិខាងរដ្ឋប្បរណី និងសិទ្ធិនយោបាយ ផ្ទុយទៅវិញ បើបាត់បង់សិទ្ធិណាមួយសាមីខ្លួនមិនអាចក្លាយជាមន្ដ្រីរាជការមន្ដ្រីរាជការបានឡើយ ។ សិទ្ធិពលរដ្ឋគឺជាសិទ្ធិដែលច្បាប់ទទួលស្គាល់ជាពលរដ្ឋដូចជាសិទ្ធិរាស់រានមានជីវិតមានសេរីភាពនិងសន្ដិសុខផ្ទាល់ខ្លួន ។ ចំពោះសិទ្ធិរដ្ឋប្បវេណីជាសិទ្ធិទាក់ទងស្ថានភាពបុគ្គល សិទ្ធិកម្មសិទ្ សិទ្ធិអាពាហ៍ពិពាហ៍និងសិទ្ថិទាក់ទង និងកាតព្វកិច្ចកើតពីកិច្ចសន្យា ។ សិទ្ធិនយោបាយ ជាសិទ្ធិទាក់ទងនឹងការធ្វើសកម្មភាពនយោបាយ សិទ្ធិបោះឆ្នោយឈរឈ្មោះឪ្យគេបោះឆ្នោតនិងបង្កើតសមាគម ។ ការកំណត់សិទ្ធិនោះមានសារៈសំខាន់ចំពោះមុខងារសាធារណៈដើម្បីរក្សនូវកិត្តិយសនៃអំណាចសាធារណៈនិងផលប្រយោជន៍ជាតិ ។  ការបាត់បង់សិទ្ធិទាំងនោះមានសារៈសំខាន់ចំពោះសាធារណៈនិងផលប្រយោជន៍ជាតិ ។ ​ការបាត់បង់សិទ្ធិទាំងនេះ ភាគច្រើនបណ្ដាលមកពីការផ្តន្ទាទោសព្រហ្មទណ្ឌដោយជាប់ពន្ធនាគារ ។

ឃ. ភាពមានសីលធម៌ល្អ និងសុច្ចរិតៈ តាមអត្ថន័យមាត្រា ១២ នៃច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិលបេក្ខជនត្រូវជ្រើសរើសសម្រាប់ចូលបម្រើការងារ ក្នុងមុខងារសាធារណៈត្រូវមានលិខិតបញ្ជាក់ពីឃុំ ឬសង្កាត់ថាជននោះជាជនមានលិខិតថ្កោកទោសដែលចេញដោយក្រសួងយុត្តិធម៍បញ្ជាក់ថាគ្មានទោសនិងមានសុពភាពរយៈពេល ០៣ ខែ ។ ការទាមទារបែបនេះគឺដើម្បីជៀសវាងនូវភាពអសកម្មភាពដែលស្ថិតជាប់នៅក្នុងផ្នត់គំនិតរបស់អ្នករាជការ ឬ ប្រជាពលរដ្ឋពោលគឺបើជ្រើសរើសអ្នកមាន សីលធម៌មិនល្អ ឬ ជនធ្លាក់ប្រត្រឹត្តបទល្មើសគេអាចយល់ថា ជ្រើសរើសមនុស្សមានប្រវត្តិរូបអាក្រក់មានគ្រប់គ្រងពួកគេដឹកនាំប្រទេសនិងធ្វើឪ្យអាប់ឳនដល់កិត្យានុភាពរដ្ឋបាល ។

ង. កាយសម្បទាគ្រប់គ្រាន់ បេក្ខជនទាំងពីរ ភេទត្រូវមានកាយសម្បទា គ្រប់គ្រាន់ដើម្បីទទួលការងារតាមតួនាទី ឬ តំណែងរបស់ខ្លួន ។ ជាគោលការណ៍ ការជ្រើសរើសមន្រ្ដីរាជការ កត្តាកាយសម្បាទាត្រូវបានកំណត់ជាមុនក្នុងបទបញ្ជា ឬ សេចក្ដីណែនាំ របស់ស្ថាប័នពាក់ព័ន្ធ ដូចជា ការជ្រើសរើសមន្ដ្រីរាជការសុខភិបាល ( គ្រូពេទ្យ ) សម្បទាល្អគ្រប់គ្រាន់ ភ្នែកត្រចៀកត្រូវទាមទារជាចាំបាច់នូវកាយ និងសុខភាពល្អ ។ ចំពោះពិការភាពលើចំណុចណាមួយនៃសារពាង្គកាយដែលធ្វើឪ្យបានបាត់បង់កាយសម្បទា មិនអាចបំពេញការងារ បានត្រូវបានច្បាប់ហាមឃាត់ ក្នុងការជ្រើសរើសចូលបម្រើការងារស្ថាប័នសាធារណៈ ។ សត្វថ្ងៃមានការលើកលែងខ្លះ យោងតាមស្ថានភាពជាក់ស្ដែងនិងការគិតគូរដល់ជនពិការរាជរដ្ឋាភិបាលបានកំណត់ឪ្តជ្រើសរើសមន្ថ្រីពិការចូលក្នុងក្របខណ្ឌរដ្ឋផងដែរជាមួយនេះរាជរដ្ឋាភិបាលក៏បានលើកឡើងនូវគោលការណ៍អាទិភាពជ្រើសរើសយកមន្ដ្រីរាជការជានារី ឪ្យចូលបម្រើការងាររាជការបានកាន់តែច្រើនផងដែរ ។

២. ការតែងតាំង និងការប្រគល់ភារៈដល់មន្ដ្រីរាជការស៊ីវិលមានលក្ខណៈដូចតទៅ ៖

ក. ការតែងតាំង ឬ ប្រគល់ភារៈកិច្ចដោយព្រះមហាក្សត្រ ​៖ យើងឃើញថារដ្ឋធម្មនុញ្ញផ្ទុកនូវវិធានមួយចំនួនដែលទាក់ទងដោយយផ្ទាល់ក្នុងការរៀបចំមុខងារសាធារណៈដូចជា អំណាចតែងតាំង មុខដំណែងផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្រ្ដីជាន់ខ្ពស់ស៊ីវិល និងយោធាដែលផ្ដល់អំណាចដល់ព្រះមហាក្សត្រ ។ អត្រា ២១ ៖ តាមសសេចក្ដី ស្នើររបស់គណៈរដ្ឋមន្ដ្រី ព្រះមហាក្សត្រទ្រង់ទ្រាយព្រះហស្ថលេខា លើព្រះរាជក្រឹត តែងតាំងផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ដ្រីជាន់ខ្ពស់ស៊ីវិល និងយោធាឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និងពេញសម្ថតភាព ។ លើសពីនេះ ការផ្ដល់អំណាចដល់ព្រះមហាក្សត្រក្នុងការតែងតាំងមន្ដ្រីរាជការ ក៏មានកំណត់នៅក្នុងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ដ្រីផងដែរ គឺមាត្រា ១៤ នាយករដ្ឋមន្ត្រីលើលសំណើរ ថ្វាយព្រះមហាក្សត្រ តែងតាំងផ្លាស់ប្ដូរបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹក្យនូវមន្ដ្រីជាន់ខ្ពស់ស៊ីវិល និងយោធា ។ មុខតំណែងក្នុង​មុខងារសាធារណៈដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យមាន ៖ អត្គលេខាធិការ ក្រសួង អគ្គធិកា សាកលវិទ្យាធិការ អភិបាលខេត្ត រាជធានី ឯកអគ្គរាជទូត ​​ប្រេសិតវិសាមញ្ញ និងពេញសម្ថតភាព និងមុខតំណែងទី១ នៃក្របខណ្ឌប្រភេទ “ ក “ ។

ខ. ការតែងតាំង ឬ ប្រគល់ភារកិច្ចដោយនាយករដ្ឋមន្ដ្រី នាយករដ្ឋ មន្ដ្រីអាចតែងតាំងជាន់ខ្ពស់ស៊ីវិល យោធា មន្ដ្រី ការទូត និងអភិបាលរងខេត្ត /រាជធានី អភិបាលក្រុង / ស្រុក / ខណ្ឌ និងមន្រ្តីចាប់ពីប្រធាននាយកដ្ឋានវរសេនីយ៍ឯកនិងថ្នាក់ប្រហាក់ប្រហែលឡើងទៅតាមសំណើររបស់ប្រធានស្ថាប័ន ។ មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែងតាំងឬប្រគល់ភារកិច្ចដោយអនុក្រឹត្យមាន ៖ អគ្គលេខាធិការ រងក្រសួងអគ្គនាយធិការ អភិបាល ក្រុង ស្រុកខណ្ឌ អគ្គកុងស៊ុល និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ ដែលមាននៅក្នុងអង្គការលេខ នៃរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ។ 

គ. ការតែងតាំង ឬ ប្រគល់ភារកិច្ចដោយប្រធានស្ថាប័ន មាត្រា ២១ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ដ្រីបាន ផ្តល់សមាជិកទាំងឡាយ នៃរាជរដ្ឋភិបាលនូវអំណាចដឹងនាំ គ្រប់គ្រងក្រសួង ឬ រដ្ឋលេខាធិការដ្ឋានក្នុងនាមជាប្រធានស្ថាប័ន ប្រធានស្ថាប័នដឹកនាំការងារក្នុងស្ថាប័ន និងគ្រប់គ្រងបុគ្គលិកមន្ដ្រីរាជការក្រោមឳវាទតាមបែបបទនីតិវិធីជាធរមានហើយ ប្រកាសសម្រាប់មន្ថ្រី ដែលមានឋានៈចាប់ពីអនុប្រធាបនាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែលចុះក្រោម ។ មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែតាំងឬប្រគល់ភារកិច្ចដោយប្រកាសមាន ៖  អនុប្រធាននាយកដ្ឋាន អភិបាលរង ក្រុង ស្រុក ខណ្ឌ ព្រឹទ្ធបុរសរង អធិការរង ប្រធានការិយាល័យ ថ្នាក់កណ្ដាល អនុប្រធានមន្ទីរជំនាញ អនុប្រធានការិយាល័យ ថ្នាក់កណ្ដាល ប្រធាន អនុប្រធានការិយាល័យនៅសាលាខេត្ត រាជធានី ប្រធាន អនុប្រធានការិយាល័យ ក្រុង ស្រុក ខណ្ឌ ក្រសួង ស្ថាប័ន ( រាល់ តំណែង សម្រាប់ ឋានន្តរស័ក្ខទី ៣ នៃក្របខណ្ឌប្រភេទ ( ក )ចុះមកក្រោម ) ។

៣. ការតែងតាំង ឬ ប្រគល់ភារកិច្ចមន្រ្តីរាជកិច្ចមន្ដ្រីរាជការស៊ីវិលនៅតាម ក្រសួងស្ថាប័នមានលក្ខខណ្ឌដូចជា ៖

  • ការតែងតាំង ឬ ប្រគល់ភារកិច្ចឪ្យកាន់មុខតំណែងណាមួយ នៅក្នុងមុខសាធារណៈរបស់ក្រសួងស្ថាប័នជាគោលការណ៍ត្រុវអនុវត្តចំពោះមន្ដ្រីរាជការក្របខណ្ឌនៃក្រសួង ស្ថាប័ននោះ ។
  • ការតែងតាំង ឬ ប្រគល់ភារកិច្ចត្រូវផ្អែកលើសំណូមពរភារកិច្ច ជាក់ស្ដែងសញ្ញាបត្រជំនាញ បទពិសោធន៍ការងាររបស់សាមីជន ឪ្យស្របតាមតួនាទីភារកិច្ចនិងរចនាសម័្ពន្ធរបស់ក្រសួងស្ថាប័ននីមួយៗ ។
  • ត្រូវធ្វើការពិគ្រោះយោបល់ឪ្យបានឯកភាពគ្នាជ្រៀសវាដាច់ខាតមិនឪ្យបាតុភាពនៃក្នុងក្រសួង ស្ថាប័នរបស់ខ្លួនមុននឹងលើកសំណើរតែងតាំង ឬ ធ្វើសេចក្ដីសម្រេចជាស្ថាពរ ។
  • ការតែងតាំងឪ្យកាន់មុខតំណែងណាមួយក្នុងក្របខណ្ឌ មុខងារសាធារណៈត្រុវអនុវត្តឪ្យបានត្រឹមត្រូវទៅតាមច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋមន្រ្តីដែលមានចែងក្នុងមាត្រា ២៨ ជំពូក ៣ស្ដីពី សិទ្ធិក្នុងការតែងតាំង ។
  • រាល់លិខិតបទដ្ឋានស្ដីពីការតែងតាំងមន្រ្តីរាជការ ស៊ីវិល ដូចជាព្រះរាជក្រឹត្យ អនុក្រឹត្យ អនុក្រឹត្យ ឬ ប្រកាសត្រូវដាក់ឆ្លងជាមុន ដើម្បីផ្ទៀងផ្ទាត់ផ្នែករដ្ឋបាលនិងឯកភាពដោយរដ្ឋលេខាធិការមុខងារសាធារណៈនិងផ្នែកថវិកាដោយមន្ដ្រីត្រួតត្រាហរិញ្ញវត្តដែលត្រូវចុះទិដ្ឋាការរៀងៗខ្លួន ហើយរាល់លិខិតឯកត្តជនណាដែគ្មានទិដ្ឋាការនេះត្រូវនិរាករណ៍ ។

៤. ការតែងតាំងឬប្រគល់ភារកិច្ចប្រធានមន្ទីរជំនាញខេត្ត រាជធានី មានលក្ខខណ្ឌដូចជា ៖

  • ត្រូវផ្តូចផ្ដើមលិខិតតែងតាំងត្រូវធ្វើឡើងដោយក្រសួងស្ថាប័នជំនាញ
  • ត្រុវធ្វើការពិគ្រោះយោបល់ឪ្យបានឯកភាពគ្នាក្នុងក្រសួងស្ថាប័នដើម្បីកំណត់យលបេក្ខជនដែលត្រូវតែងតាំងដោយមានកំណត់ហេតុប្រជុំក្នុងការវាយតម្លៃបេក្ខជននោះផង ។
  • បន្ទាប់មកត្រូវពិគ្រោះយោបល់លើបេក្ខជនដែលត្រូវតែងតាំងនោះ ជាមួយអភិបាលខេត្ត រាជធានី ។ សាមីអភិបាលខេត្ត រាជធានី នោះត្រូវធ្វើការពិគ្រោះយោបល់ឪ្យមានការឯកភាពគ្នាក្នុងជួរថ្នាក់ដឹកនាំខេត្ត រាជធានី មុននិងផ្តល់យោបល់ឆ្លើយតប ។
  • ក្នុងករណីមិនទាន់មានការឯកភាពរវាងក្រសួងស្ថាប័នសាមីជា មួយនិងខេត្ត រាជធានីនោះ អភិបាលខេត្ត រាជធានី ត្រូវលើកសំណើរជូនក្រសួងមហាផ្ទៃ ដើម្បីជួយធ្វើការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃស្ថាប័នសាមី ។

៥. ការតែងតាំង ឬ ប្រគល់ភារកិច្ចក្នុងមុខងារសាធារណៈនឹងមិនត្រូវបានអនុញ្ញាតក្នុងករណីដូចខាងក្រោម ៖

  • អ្នកដែលគ្មានឈ្មោះក្នុងក្របខណ្ឌមុខងារសាធារណៈ
  • អ្នកដែលកំពុងបំពេញកម្មសិក្សា ពុំទាន់តាំងស៊ប់ក្នុងក្របខណ្ឌ
  • ការតែងតាំងថ្នាក់ស្មើក្នុងមុខតំណែងណាមួយដែលគ្មានក្នុងរចនាសម្ព័ន្ធនៃការរៀប និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន
  • ការតែងតាំងបន្ថែមចំនួនមន្ដ្រីក្នុងមុខតំណែងអនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ អនុប្រធានមន្ទីរនៅខេត្ត រាជធានី ក្នុងករណីដែលនាយកដ្ឋាន ការិយាល័យ ឬ មន្ទីរនោះមាន អនុប្រធានចាប់ពី ០២ នាក់ឡើងទៅរួចហើយ ។ ក្នុងករណីចាំបាច់ត្រូវពិគ្រោះជាមួយក្រសួងមុខងារសាធារណៈដើម្បីពិនិត្យ​លើរចនាសម្ព័ន្ធជាមុន ។ ក្នុងករណីពិនិត្យឃើញថា លិខិតបទដ្ឋានឯកត្តជនស្ដីពីការតែងតាំងមន្ដ្រីរាជការរបស់ក្រសួង ស្ថាប័នធ្វើឡើងផ្ទុយនិងច្បាប់ ឬ លិខិតបទដ្ឋានជាធរមា​នទីស្ដីការគណៈរដ្ឋមន្រ្ដី ក្រសួងមុខងារសាធារណៈត្រូវរាយការណ៍ជូនរាជរដ្ឋភិបាល ដើម្បីសុំការអនុញ្ញាត លុបចោល ហើយត្រូវធ្វើការណែនាំក្រសួង ស្ថាប័ន នោះធ្វើឪ្យបានត្រឹមត្រូវឡើងវិញ ។

៦. ការចាកចេញពីក្របខណ្ឌគឺដោយសារមូលហេតុ ០៦យ៉ាងគឺ ៖

  • ការឈបចូលពីការងារស័គ្រចិត្ត
  • ការចូលនិវត្តន៍ដោយការដល់អាយុតាមការស្នើសុំនិងការដោយបញ្ញត្តិ
  • ការបាត់បង់សម្បទាវិជ្ជាជិវៈ
  • ទទួលមរណៈភាព
  • បណ្ដេញចេញពីក្របខណ្ឌដោយសារទទួលទណ្ឌកម្មវិន័យថ្នាក់ទី ២
  • អវត្តមានគ្មានមូលហេតុក្រោយពីស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស

៧. ការផ្លាស់ក​ន្លែងធ្វើការ គឺជាការប្ដូរកន្លែងធ្វើការពីអង្គភាពមួយទៅអង្គភាពមួយទៀតនៅក្នុងក្របខណ្ឌក្រសួងតែមួយ ដូចជាការប្ដូរពីខេត្តទៅខេត្តមួយការប្ដូរមកពីធ្វើការនៅទីស្ដីការក្រសួង ឬ ពីអង្គភាពមួយទៅអង្គភាពមួយនៅក្នុងក្រសួងតែមួយ ។ ការប្ដូរនេះត្រូវគោរពលក្ខខណ្ឌមួយចំនួនដែលប្រែប្រួលតាមកាលកំណត់តាមការកំណត់របស់ក្រសួងនីមួយៗនិងទៅតាមស្ថានភាពគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងនីមួយៗមានដូចជា ៖

  • ត្រូវបម្រើការងារយ៉ាងតិច ក្នុងអំឡុងពេលមួយប្រែប្រួលទៅតាមការតំណត់របស់ក្រសួង   ស្ថាប័នដែលពាក់ពន្ធ និងតាមទីកន្លែងធ្វើការ ( ក្រុង ខេត្ត តំបន់ ដាច់ស្រយោល ) ឧទាហរណ៍ សេចក្ដីណែនាំរបស់់ក្រសួងការងារនិងបណ្ដុះបណ្ដលវិជ្ជាជីវៈបានកំណត់រយៈពេល ៤ឆ្នាំ យ៉ាងតិចចំពោះកន្លែងធ្វើការក្នុងខេត្ត ក្រុង ( តំបន់ ទំនាប ) និង ៣ ឆ្នាំ យ៉ាងតិច ចំពោះកន្លែងធ្វើការនៅខេត្ត ក្រុង ដាច់ស្រយាល ( តំបន់ខ្ពប់រាប )
  • ផ្លាស់ប្ដូរន្លែងធ្វើការក្នុងហេតុផលតាមសហព័ន្ធមានហេតុផល តាមាសហព័ន្ធមានហេតុផលគ្រប់គ្រាន់អាចពិចារណបាន ។
  • ក្នុងក្រសួងខ្លះមាន និងគណកម្មការតាមដានការងារ កន្លែងធ្វើការនិងគណៈកម្មការតាមដាន ការងារ សហព័ន្ធដើម្បីឪ្យដំណើរការនៃផ្លាស់ប្ដូរមានប្រសិទ្ធិភាព ( ឧទាហរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ) ។
  • មន្ដ្រីរាជការដែលចង់ប្ដូរកន្លែងធ្វើការ ត្រូវបំពេញបែបបទរដ្ឋបាលតាមការតម្រូវរបស់ក្រសួងស្ថាប័នខ្លួន និងមានមភ្ជាប់យោនបល់អនុញ្ញាតពីអង្គភាពតាមលំដាប់លំដោយ បញ្ជូនទៅនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិកដែលបញ្ជូនទៅប្រធានស្ថាប័នជាអ្នក សម្រេច ។

៨. ការផ្ទេរគឺជាការផ្ទេរក្របខណ្ឌនិងកន្លែងធ្វើការរបស់មន្ដ្រីរាជការពីក្រសួងស្ថាប័នមួយទៅស្ថាប័នមួយទៀត ។ មន្ដ្រីរាជការក្របខណ្ឌ អាចធ្វើការផ្ទេរពីក្រសួងស្ថាប័នមួយទៅក្រសួង ស្ថាប័នមួយទៀតតាមការស្នើរសុំរបស់សាមីខ្លួន ឬ តាមតម្រូវការ ការងារ ដោយមានការឯកភាពរបស់ក្រសួងសាមីទាំង ២ និងដោយមានការយល់ព្រមពីក្រសួងមុខសាធារណៈការឯកភាព គឺជាឯកភាពពីថ្នាក់ដឹកនាំតាមឋានុក្រមរបស់ក្រសួងទាំងពីរបើចំពោះមន្រ្ដីរាជការជាប្រធាន  មន្ទីរត្រូវមាន ឯកភាពពីអាជ្ញាធរដែនដីបន្ថែមទៀត ។

  • ជាគោលការណ៍ការផ្ទេរអាស្រ័យលើតំណែងដែលមានទំនេរ ក្នុងស្ថាប័នមួយទៀតឬដោយសំណួមពរការងារចាំបាច់
  • ការផ្ទេរក្របខណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាលត្រុវសម្រេចដោយប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យ ។ ចំពោះក្របខណ្ឌប្រភេទ “ ក “ នៃក្របខណ្ឌផ្សេងៗត្រូវធ្វើដោយព្រះរាជក្រឹត្យ
  • ហាមឃាត់ក្នុងការផ្ទេរបញ្ជូនក្នុងក្របខណ្ឌមន្ដ្រីរាជការស៊ីវិល នូវមន្ដ្រីបុគ្គលិក យោធា នគរបាលជាតិ បុគ្គលិកស្ថិតក្នុងអង្គភាព ម្ចាស់ការហរិញ្ញវត្ថុ ស្វិយាភិបាលសេដ្ឋកិច្ច និងក្របខណ្ឌផ្សេងទៀត ដែលមិនស្ថិតនៅក្រោមច្បាប់សហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិលក្នុងករណីពិសេស ត្រូវមានការយល់ព្រមពីក្រសួងមុខងារសាធារណៈនិងទីស្ដីការគណៈរដ្ឋមន្រ្ដី ។
  • ចំពោះមន្ដ្រីទាំងឡាយដែលមិនស្ថិតនៅក្រោមច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល ដែលទទួលបានការតែងតាំងឪ្យបំពេញមុខងារក្នុងក្របខណ្ឌមន្ដ្រីរាជការស៊ីវិល ត្រូវរក្សាទុកក្របខណ្ឌ និងបៀវត្សនៅអង្គភាពដើមហើយទទួលប្រាក់បំណាច់មុខងារនៅក្នុងរដ្ឋបាលទៅតាមមុខតំណែងតំណែង ដូចមន្ដ្រីរាជការស៊ីវិល ទូទៅដែរហើយនៅពេលដែលចប់មុខដំណែងនៅក្នុងរដ្ឋបាល ស៊ីវិលត្រូវត្រលប់ទៅអង្គភាពដើមវិញ ។
  • មន្ដ្រីទាំងឡាយដែលមិនស្ថិតនៅក្រោមច្បាប់សហលក្ខន្ដិកៈ មន្រ្ដីរាជការស៊ីវិលដែលកំពុងបម្រើការងារក្នុងការស៊ីវិល អាចផ្ទេរក្របខណ្ឌមករដ្ឋស៊ីវិលបាន លុះត្រាតែបានទទួលការបណ្ដុះបណ្ដាលវគ្គវិក្រឹត្យការ ពីសាលាភូមិន្ទរដ្ឋបាលជាមុនសិន ។
  • ក្រសួងមួយចំនួនកំណត់ពីរយៈពេលអប្បបរមាក្នុងការបំពេញការងារក្នុងក្រសួងដើម្បីទើបអាចអនុញ្ញាតឪ្យផ្ទេរចេញទៅក្រសួងផ្សេងបានត្រួវមានអតីតភាពការងារយ៉ាងតិច ៦ ឆ្នាំរាប់ពីថ្ងៃដែលសាមីជនចូលបម្រើការងារ​
  • ចំពោះមន្ដ្រីរាជការ ដែលមិនទាន់តាំងស៊ប់ក្នុងក្របខណ្ឌមិន អាចផ្ទេរចេញបានទេ ។
  • ចំពោះមន្ដ្រីរាជការ ដែលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស ឬ ចប់ភាពទំនេរគ្មានបៀវត្ស តែមិនទាន់មានប្រកាស ក្រសួងឪ្យចូលបម្រើការងារវិញមិនអនុញ្ញាតឪ្យផ្ទេរបានឡើយ ។

៩. ការចូលនិវត្តន៍គឺជាដំណាក់កាលចុងក្រោយនៃជីវិតការងាររបស់មន្ត្រីរាជការនៅក្នុងអាជីពរបស់ខ្លួន ។ ការចូលនិវត្តន៍ចែកចេញជា ៖

  • ការចូលនិវ​ត្តន៍ដោយការដល់អាយុកំណត់ឪ្យចូលនិវត្តន៍ យោងទៅតាមច្បាប់សហក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិលនិងតាមលក្ខន្ដិកៈដោយឡែកនៃក្រមខណ្ឌនីមួយៗមន្ដ្រីរាជការទាំងពីរភេទ ត្រូវដាក់ឪ្យចូលនិវត្តន៍នៅពេលដែលដល់អាយុចូលនិវត្តន៍ ( ៥៥ , ៥៨ ​, ៦០ ឆ្នាំ ) អាស្រ័យទៅតាមប្រភេទក្របខណ្ឌនិងឋានន្តរស័ក្ត ឬ មុខតំណែងរបស់គេម្នាក់ ។

 ក. មន្ដ្រីក្របខណ្ឌប្រភេទ “ ក “

មន្រ្ដីក្របខណ្ឌប្រភេទ “ ក “ ទាំងអស់ចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំ ។ មន្ត្រីក្នុងឋានន្ដរស័ក្ដិទី១ នៃក្របខណ្ឌប្រភេទ “ ក “ ( ក១ ) ទាំងអស់ត្រូវសម្រេចឪ្យចូលនិវត្តន៍ដោយព្រះរាជក្រឹត្យ ។ មន្រ្តីក្នុងឋានន្តរស័ក្ខទី​ ២ នៃក្របខណ្ឌប្រភេទ “ ក “ ( ក២ ) ទាំងអស់ត្រូវសម្រេចឪ្យចូលនិវត្តន៍ ដោយអនុក្រឹក្យ ។ មន្ដ្រីក្នុងឋានន្ដរស័ក្ខិទី៣ នៃក្របខណ្ឌប្រភេទ “ ក “ ( ក៣ ) ត្រូវសម្រេចឪ្យចូលនិវត្ត​ន៍ដោយប្រកាស ប្រកាសរបស់ក្រសួងមុខងារសាធារណៈសម្រាប់ក្របខណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល ប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រាប់ក្របខណ្ឌជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រកាសរបស់ក្រសួង ស្ថាប័នសាមីសម្រាប់ក្របខណ្ឌមន្ដ្រីបច្ចេកទេសជាន់ខ្ពស់ប្រកាសរបស់ក្រសួងការបរទេស សម្រាប់ក្របខណ្ឌមន្ដ្រីការទូតជាន់ខ្ពស់ ប្រកាសរបស់ក្រសួងសុខាភិបាល សម្រាប់ក្របខណ្ឌសុខាភិបាលជាន់ខ្ពស់ប្រកាសរបស់ក្រសួងអប់រំ យុវជននិងកីឡា សម្រាប់ក្របខណ្ឌគ្រូបង្រៀនចម្រើនឧត្តម ។

ខ. មន្ដ្រីក្របខណ្ឌប្រភេទ មន្ដ្រីក្របខណ្ឌមន្រ្ដី ចូលនិវត្តន៍ ៥៨ ឆ្នាំ​លើកលែងតែមន្ដ្រីបម្រើការងារក្នុងក្រសួងអប់រំ យុវជននិងកីឡា ចូលនិវត្តន៍នៅអាយុ ៦០ ។ ចូលនិវត្តន៍ ត្រូវសម្រេចដោយប្រកាស ក្រសួងមុខងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌមន្ដ្រីក្របខណ្ឌក្រសួងមហាផ្ទៃ ចូលនិវត្តន៍ នៅអាយុ ៥៨ ដោយប្រកាសរបស់ប្រសួងមហាផ្ទៃមន្ត្រីក្របខណ្ឌមន្ដ្រីក្រមការការបរទេសចូលនិវត្តន៍នៅអាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ។ មន្ដ្រីក្របខណ្ឌគ្រូបង្រៀន ចម្រើនមូលដ្ឋានចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ មន្ដ្រីក្របខណ្ឌមន្ដ្រីបច្ចេកទេសមធ្យម ចូលនិវត្តន៍នៅអាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួង ស្ថាប័នសាមី ។ មន្ដ្រីក្របខណ្ឌមន្ដ្រី សុខាភិបាលមធ្យមចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំដោយប្រកាសរបស់ក្រសួងសុខាភិបាល ។

គ. មន្ដ្រីក្របខណ្ឌប្រភេទ “ គ “ មន្រ្ដីក្របខណ្ឌមន្ដ្រីលេខាធិការរដ្ឋបាល ចូលនិវត្តន៍អាយុ ៥៥ឆ្នាំ ដោយប្រកាសរបស់ក្រសួងមុខងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌមន្ដ្រី លេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃ និងមន្ដ្រីក្របខណ្ឌ អនុរក្សាពន្ធនាគារក្រសួងមហាផ្ទៃចូលនិវត្តន៍អាយុ ៥៥ ឆ្នាំ ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ។ មន្ដ្រីក្របខណ្ឌបច្ចេកទេសបឋមចូលនិវត្តន៍អាយុ ៥៥ ឆ្នាំដោយប្រកាសរបស់ក្រសួងស្ថាប័នសា​មីមន្ដ្រីក្របខណ្ឌមន្ដ្រី សុខាភិបាលបឋមចូលនិវត្តន៍អាយុ ៥៨ ឆ្នាំដោយប្រកាសរបស់ក្រសួងសុខាភិបាល ។ មន្ដ្រីក្របខណ្ឌគ្រូបង្រៀនចម្រើនបឋម ចូលនិវត្តន៍អាយុ ៦០ ឆ្នាំ​ដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ឃ. មន្រ្តីក្របខណ្ឌប្រភេទ “ ឃ “ មន្ដ្រីក្របខណ្ឌមន្ដ្រីភ្នាក់ងាររដ្ឋបាល ចូលនិវត្តន៍អាយុ ៥៥ ឆ្នាំ ដោយប្រកាសរបស់ក្រសួងមុខាងារសាធារណៈ ។ មន្ដ្រីក្របខណ្ឌភ្នាក់ងាររដ្ឋបាលក្រសួងមហាផ្ទៃចូលនិវត្តន៍អាយុ ៥៥ ឆ្នាំដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ។ មន្ដ្រីក្របខណ្ឌមន្ដ្រីភ្នាក់ងារបច្ចេកទេសចូលនិវត្តន៍អាយុ ៥៥ឆ្នាំ ដោយប្រកាសរបស់ក្រសួង ស្ថាប័នសាមី ។

  • ការចូលនិវត្តន៍មុនអាយុតាមការស័្មគ្រចិត្ត ៖ មន្ដ្រីរាជការ ដែលមានអតីតភាពការងារ ៣០ ឆ្នាំឡើងទៅ ហើយមានអាយុមិនទាន់ដល់អាយុកំណត់ឪ្យចូលនិវត្តន៍ អាចស្នើសុំចូលនិវត្តន៍បាន ។ នៅពេលដែលមន្ដ្រីនៃក្របខណ្ឌណាមួយ បានបម្រើការងារមានអតីតភាពគ្រប់ ៣០ ឆ្នាំហើយតែមិនទាន់ដល់អាយុត្រូវចូលនិវត្តន៍នោះក្រសួង ស្ថាប័ន មិនអាចចាប់បង្ខំគេឪ្យចូលនិវត្តន៍បានទេ ។
  • ការដាក់ឪ្យចូលនិវត្តន៍ដោយបញ្ញាត្តិ គឺជាលិខិតបទដ្ឋានឯកត្តជន សម្រាប់ដាក់មន្ដ្រីរាជការណាម្នាក់ឪ្យចូលនិវត្តន៍ដោយវិធានការវិន័យអនុវត្តន៍បទបញ្ញត្តិក្នុងជំពូកទី ៥ នៃច្បាប់ ស្ដីពីសហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល និងអនុក្រឹត្យ ស្ដីពីនីតិវិធីអនុវត្តវិន័យ ចំពោះមន្ដ្រីរាជការស៊ីវិល ។ ការដាក់ឪ្យចូលនិវត្តន៍ដោយបញ្ញតិ នៅពេលដមន្ដ្រីរាជការប្រព្រឹត្ត កំហុសឆ្គងក្នុងវិជ្ជាជីវៈដែលត្រូវ ទទួលទណ្ឌកម្មខាងវិន័យ ថ្នាក់ទី២ ចំណុច “ ឃ “ ។
  • ការដាក់ឪ្យចូលនិវត្តន៍ដោយបាត់បង់ សម្បទានវិជ្ជាជីវៈការដាក់ឪ្យចូលនិវត្តន៍នេះចំពោះមន្ដ្រីរាជការទាំងពីរភេទដែលបាត់បង់សម្បទាវិជ្ជាជីវៈហើយមានអតីតភាពការងារចាប់ពី២០ឆ្នាំទៅដល់ក្រោម ៣០ ឆ្នាំហើយពុំគ្រប់អាយុចូលនិវត្តន៍ ។ ការកំណត់ពីការបាត់បង់សម្បទានវិជ្ជាជីវៈរបស់មន្ដ្រីរាជការត្រូវសម្រេចដោយគណៈកម្មការ ។ ការបាត់បង់សម្បទានវិជ្ជាជីវៈបែងចែកទៅតាមមូលខហេតុដូចតទៅ ៖

ក. ការបាត់បងសម្បទានវិជ្ជាជីវៈ ដោយគ្រោះថ្នាក់ការងារ ត្រូវបានចាត់ទុកជាគ្រោះថ្នាក់ការងារ គឹគ្រោះថ្នាក់ដែលកើតឡើង ដោយធ្វើការ ឬ ក្នុងពេលធ្វើការ ឬក្នុងពេលធ្វើការជូនក្រសួង ស្ថាប័នទោះមានហេតុយ៉ាងណាក៏ដោយឬ មានកំហុសមកពីអ្នករាជការ ឬ គ្មានក៏ដោយហើយបណ្ដាលឪ្យបាត់បង់សម្បទានវិជ្ជាជីវៈ ការងារទាំងស្រុងនិងជាអចិន្រៃ្ដយ៍ ។ ឧទាហរណ៍ គ្រោះថ្នាក់កើតើឡើងក្នុងពេលម៉ោងធ្វើការទាំងក្នុង និងក្រៅក្រសួង ស្ថាប័ន ដែលអ្នករាជការបានបំពេញភារកិច្ចរបស់ខ្លួន​​ ។ គ្រោះថ្នាក់ក្នុងរយៈពេលធ្វើការ និងនបៅពេលមុន ឬ ក្រោយពេលធ្វើការដែលអ្នករាជការរៀបចំសម្ភារៈពលកម្ម ឬ ម៉ាស៊ីន ។ គ្រោះថ្នាក់ក្នុងការបំពេញសេចក្ដីត្រូវការផ្ទាល់របស់ខ្លួនក្នុងរយៈពេលក្រោយធ្វើការដូចជាពេលសម្រាកហូបចុក និងពេលបំបៅកូនកណ្ដាលវេន ពេលសម្អាតខ្លួននៅក្រោយធ្វើការ ។ គ្រោះថ្នាក់ដែលបណ្ដាលមកពីកត្តាដែលមានគ្រោះថ្នាក់មានជាតិពុល ដោយមិនដឹងខ្លួនជាមុនក្នុងក្រសួងស្ថាប័ន និងក្នុងផលិតកម្ម ហើយបណ្ដាលឪ្យមានរបួសពុលសន្លប់ ដល់អ្នករាជការ ហើយធ្វើឪ្យបាត់បង់សម្បទានវិជ្ជាជីវៈជាស្ថាពរនូវសមត្ថភាពការងារ ។ គ្រោះថ្នាក់ដែលធ្លាក់លើអ្នករាជការ ក្នុងពេលអ្នកទាំងនោះធ្វើដំណើរពីលំនៅដ្ឋានរបស់ខ្លួនឆ្ពោះត្រង់ទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មា​នឈប់ ឬ ដោយគ្មានវៀងទៅទីណា ជាប្រយោជន៍ផ្ទាល់ខ្លួន ។

ខ.​ ការបាត់បង់សម្បទានវិជ្ជាជីវៈដោយគ្រោះថ្នាក់ ការងារក្នុងេះពេលបេសកកម្មគ្រោះថ្នាក់នៅពេលអ្នករាជការបញ្ចេញនូវវីរៈភាពក្នុងការបំពេញបេសកម្មដែលក្រសួង ស្ថាប័ន អង្គភាពប្រគល់ឪ្យហើយបានលះបង់ជីវិតរបស់ខ្លួន ។ គ្រោះថ្នាក់ដែលកើតឡើងក្នុងពេលអ្នករាជការការពារទ្រព្យសម្បត្តិរដ្ឋ ឬ សាធារណៈដូចជា ភ្លើងឆេះផ្ទះ ទឹកជំនន់ ...។

គ. ការបាត់់បង់សម្បទានវិជ្ជាជីវៈ ដោយសារជំងឺឬគ្រោះថ្នាក់ផ្សេងៗ ការដាក់ឪ្យចូលនិវត្តន៍ដោយសារការបាត់បង់សម្បទា វិជ្ជាជីវៈដោយសាមន្ត្រីរាជការមានជំងឺ ឬ ដោយសារគ្រោះថ្នាក់ផ្សេងៗក្រៅពីករណីគ្រោះថ្នាក់ការងារខាងលើ ។

Comments

×

×

One more step

Please login to share your idea

Register Login