Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងពុទ្ធសតវត្សទី២៣ ត្រូវនិងគ្រិស្តសតវត្សទី១៧ ព្រះបាទសម្តេច ព្រះជ័យចេស្តា ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ទ្រង់មានព្រះរាជបញ្ជាអោយពួកបណ្ឌិតរៀបចំរបៀបជាល្បិចនៃចៅក្រមអ្នកជំនុំជំរះក្តី ដោយល្បិច ៤យ៉ាងគឺ ៖

១. មន្ទលេខ ៖ មកពីពាក្យ ៖

  • មន្ទ ៖ ទន់ ,ទន់ភ្លន់ , ស្រទន់ ,សន្សឹមៗ , តិច ។
  • លេន ៖ សន្ទុះ , ល្បឿន , ការស្ទាបស្ទង់ ។ ល្បិចឈ្មោះមន្ទលេន នេះមានន័យថា ណចៅក្រមត្រូវពិចារណានូវអធិករណ៍ គឺរឿងក្តីតាមពាក្យចោទ និងចំលើយដែលស្ទាបស្ទង់ឃើញថា មុនបង្អស់ មិនគួរកញ្ឆក់កញ្ឆែងទេ ក៏ប្រើល្បិចសុភាពទន់ភ្លន់ សន្សឹមៗប្រៀបប្រដូចនឹងទឹកដែលហូរវិញៗ មិនហូរគំហុកខ្លាំង ហូរធ្លាក់ចុះទៅក្នុងស្រះ រឺត្រពាំង ដក់បានជាទឹកពេញទីនោះគួរដល់ការប្រើប្រាស់បានដូច្នោះឯង បើចៅក្រមប្រើល្បិចនេះ ទៅឃើញការណ៍ពិតសព្វគ្រប់ហើយ ក៏សំរេចសេចក្តីអោយអធិករណ៍នោះចប់លស្រេចដោយប្រពៃបានត្រឹមប៉ុណ្ណោះទៅ ។

២. សេនបទ មកពីពាក្យ ៖

  • សេន = សត្វខ្លែង
  • បទ = ដំណើរ , ផ្លូវ , គន្លង , ហេតុ , ឧបាយ ..។ ល្បិចឈ្មោះ “សេនបទ” មានន័យថា ចៅក្រមត្រូវពិនិត្យពិចារណានូវរឿងក្តីតាមពាក្យចោទ និងចំលើយដោយប្រើល្បិចស្ទាបស្ទង់មើលយកតំរាប់តាមសត្វខ្លែងដែលវាឆាកអ្វីៗមានកូនមាន់ជាដើម ជាចំនីរបស់វា ធម្មតាសត្វខ្លែង មុននឹងឆាបកូនមាន់វាត្រូវហើររេរាៗ កេលកុងស្ទង់មើលសិន បើលុះតែឃើញមានទំនងមានឳកាសល្មមឆាបឆប់បាន ទើបវាសម្លបស្លាបចុះហើយវាហើយប៉េវឡើងទៅ បើចៅក្រមយល់ឃើញថា ត្រូវប្រើល្បិចរិះរេបែបសត្វខ្លែង ហើយគ្រញិសំរេចសេក្តីអោយអធិករណ៍បានចប់ដោយសុចរិតយុត្តិធម៌ហើយក៏ទុកជាស្រេចត្រឹមប៉ុណ្ណោះទៅ ។

៣. មណ្ឌុកដ ៖ មកពីពាក្យ ៖

  • មណ្ឌុក រឺមណ្ឌូក = កង្កែប ។
  • កដ = ដែលធ្វើ គឹការលោត ។ ល្បិចឈ្មោះ “មណ្ឌុកដ” មានន័យថា ចៅក្រមត្រូវពិនិត្យពិចារណានូវអធិករណ៍តាមពាក្យចោទ និងចំលើយដែលលៃស្ទង់មើលឃើញថា រឿងនេះត្រូវប្រតិបត្តិតាមតំរាប់កង្កែបលោត ,ធម្មតាបង្កែប វាមិនលោតឥតឈប់បង្អង់សោះទេ ។ វាតែងលោតផ្តោតៗ ហើយឈប់បង្អង់ម្តងៗបន្តិចៗ ហើយទើបវាលោតផ្តោតៗតទៅទៀត ចៅក្រមក៏ត្រូវធ្វើយ៉ាងនោះដែរ គឺត្រូវស្ទាបស្ទង់មើល កុំប្រញាប់ប្រញាល់រួសរាន់ពេក បើអធិករណ៍ហុចដំនើរអោយមក ឃើញថាគួរវិនិច្ឆ័យបានហើយ​ សឹមសំរេចសេចក្តីអហោយរឿងនោះចប់ ដោយសុចរិតយុត្តិធម៌ត្រឹមប៉ុណ្ណោះទៅ ។

៤. សីហលោ ៖ មកពីពាក្យ

  • សីហ ៖ សត្វសីហៈ
  • លោ ៖ កាត់ , កាត់ផ្តាច់ , កាន់ , កាន់យក ។ ល្បិចឈ្មោះ “សីហលោ” មានន័យថា កាលបើចៅក្រមពិនិត្យពិចារណាឃើញរឿងនោះមានភស្តុតាងច្បាស់ក្រឡែត មិនគួរអោយសង្ស័យទេ ប៉ុន្តែបុគ្គលអ្នកជាប់ចោទអង់អាចរបឹងរបាញក្អែងក្អាងហួសហេតុពេក មិនព្រមទទួលសារភាពការពិតសោះ ។ ចៅក្រមត្រូវប្រើអាការគំរាមសម្លុតតាមមាត្រាច្បាប់អោយបុគ្គលនោះ ស្លុតគាំងកឿងក្រទាំង ហើយឆ្លើយអោយការណ៍តាមពិតត្រង់ ដោយចៅក្រមយកតំរាប់តាម “សីហៈ” ដែលវាបន្លឺសីហនាទ ស្រែកសន្ធាប់ម្រឹគហើយវាខាំសំលាប់យកជាចំនីដូច្នោះដែរ ហើយចៅក្រមវិនិច្ឆ័យសំរេចសេចក្តី ដោយសុចរិតយុត្តិធម៌អោយចប់ស្រេចតែប៉ុណ្ណោះទៅ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login