Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដែលហៅថាអត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់ ឬលក្ខណៈសម្គាល់ជាពិសេសផ្ទាល់របស់ជាតិ ។ ទង់ជាតិបង្ហាញឱ្យឃើញជាតិសាសន៍មួយ ជាតិសាសន៍មួយ ។ ទង់ជាតិជានិមិត្តរូបនៃជំនឿបទពិសោធន៍ និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ។ ទង់ជាតិដែលកំពុងបក់រវិចៗលើវេហាស៍តំណាងសេរីភាពដែលរួចផុតពីការជិះជាន់ ការគាបសង្កត់ពីសំណាក់បរទេសនិងជាតំណាងនៃឆន្ទៈរបស់ប្រជាពលរដ្ឋដើម្បីនិរន្តន៍ភាពស្ថេរភាព សន្តិភាពនៅក្នុងប្រទេសខ្លួន ។ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពូជាមានបីពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រហម និងមានរូបប្រាសាទអង្គរវត្តពណ៌ស នៅចំកណ្តាល ។

  • ពណ៌ខៀវ ៖ តំណាងឱ្យសាមគ្គីភាព ភាតរភាព មេត្តា ករុណា សន្តិភាព អហិង្សា ដែលស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ ។
  • ពណ៌ក្រហម ៖ តំណាងឱ្យសា្មរតីអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គ ហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ ។
  • រូបប្រាសាទអង្គរវត្តពណ៌ស ៖ តំណាងឱ្យអរិយធម៌ខ្មែរដ៏រុងរឿងនាសម័យមហានគរ តំណាងសាសនា សីលធម៌ ចរិយាធម៌ ។ សាសនារបស់ជាតិយើងគឺព្រះពុទ្ធសាសនា ។ សរុបមក ទង់ជាតិទាំងមូលមានខ្លឹមសារ “ជាតិសាសនា ព្រះមហាក្សត្រ” ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login