Ask
Websites Login

សំ​ណួ​រ

១. តើសិល្បៈជាអ្វី ?

២​. តើតម្លៃពិតរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់ណា ?

៣. ក្នុងានាមជាយុវជនល្អ តើអ្នកត្រូវមានភារកិច្ចនិង អាកប្បកិរិយាបែបណាចំពោះសិល្បៈ វប្បធម៌ជាតិ ?

៤. ​ដូ​ចម្តេចហៅថាលទ្ធិប្រជាធិតេយ្យ ? តើលទ្ធិនេះមានគោលសំ​ខាន់ៗ​អ្វី​ខ្លះ ?

៥. យុវជនដែលក្លាយជា ​មេដឹកនាំបានទៅអនាគត​​ត្រូវមានលក្ខណៈសម្បត្តិដូ​​ចម្តេ​ចខ្លះ ?

ចម្លើយ

១. សិល្បះ​ ជាជំនាញ ឬចំណេះដឹងហត្ថកម្មគ្របយ៉ាងដូចជា ឆ្លាក់ គូរ ការរចនាវិចិត្រ ការតុ​បបតែង ច​ម្រៀ​ងតន្រី្ត របាំ....ជាដើម ។

  • ជាអ្វីៗដែលជាស្នាដៃរបស់មហាជន បង្ហាញពីអត្តសញ្ញាណជាតិ ។

  • ជាការងារដោយផ្ទាស់រវាសងមនុស្សនិងមនុស្ស ​មនុស្សនិងធម្មជាតិ មនុស្សននិងវាសនាអនាគតរបស់ខ្លួន ។

  • ជាទ្រង់ទ្រាយរបស់សញ្ញាណសង្គម ។

  • ជាភស្តុតាងដែលមនុស្សស្គាល់ពី​ធម្មជាតិ ស្គាល់ពីសង្គ​​ម និងស្គាល់ពីសតិអារម្ម​ណ៏ ចិត្តរំភើ​បរបស់​មនុស្ស ។

២. តម្លៃរង​ពិតរបស់សិល្បៈ វប្បធម៌ជាតិស្ថិតនៅត្រង់ ៖

  • ស្ថិតនៅលើលោកភ័ណភាព ទឹកដៃ គំនិតច្នៃប្រឌិត ទេពកោសល្យ ​របស់សិល្បៈករ អ្នកនិពន្ធ ។

  • ​ស្ថិតនៅលើខ្លឹមសារ ទៅលើអត្ថរស សីលធម៌ គុណធម៌ គតិធម៌ ឧត្តមគតិ ។

  • ស្ថិតនៅត្រង់ប​ង្ហាញពីអត្តសញ្ញាណជាតិពិតប្រាកដ ។

  • ស្ថិតនៅត្រង់ចំណង់ចំណូលចិត្តនិង​ការគោរពបូជារបស់មហាជ​ន ។

ឧទាហរណ៍ ប្រាសាទបាយ័នមានមុខបួន តំណាងឲ្យព្រហ្មវិហារធម៌ទាំងង៤ តំណាងឲ្យគុណធម៌ ទូទាំងប្រទេស ​តំណាងឲ្យយុត្តិធម៌ ហើយត្រូវបានប្រជាជនគោរពបូជា ។

៣. ក្នុងនាមជាយុវជនល្អ ត្រូវមានភារកិច្ច និង អាកប្បកិរិយាចំពោះសិល្បៈ វប្បធម៌ជាតិដូចតទៅ ៖

  • ទប់ស្កាត់នូវវប្បធម៌បរទេសដែលអន់ថ​យ តាមគ្រប់រូបភាព

  • ថែរក្សា និងគោរពបូជាចំពោះអត្តសញ្ញាណសិល្បៈ វប្បធម៌ជាតិ

  • ចូលរួមស្រាជ្រាវនិងការពារសិល្បៈ វប្បធម៌ជាតិ

  • ផ្សព្វផ្សាយឲ្យបានច្រើនតាមគ្រប់រូបភាពទាំងប្រទេសក្រៅប្រទេសទៅលើសិល្បៈ វប្បធម៌ជាតិ

  • គ្រប់គ្នាត្រូវតែនិយម ឲ្យតម្លៃទៅលើស្នាដៃជា​តិរបស់ខ្លួន ។

៤. + លទ្ធិប្រជាធិបតេយ្យគឺ ជាលទ្ធិគ្រ​ប់គ្រងរដ្ឋប្រជា​ពលរដ្ឋមានន័យថា រាស្រ្តជាម្ចាស់នៃ​អំ​ណាច ឬ ម្ចាស់នៃប្រទេសជាតិ ។ លទ្ធិនេះត្រូវបានបែង​ចែកអំណាចរបស់រដ្ឋជាបីដាច់ពីគ្នាដែលមានតុល្យភាពលើការពិនិត្យគ្នាទៅវិញទៅមករវាងអំណាចទាំងបីនោះហើយអំណាចទាំងបីនោះមាន ៖

  • ​អំណាចនីតិបញ្ញាតិ្ត

  • អំណាចនីតិប្រតិបត្តិ

  • អំណាចតុលាការ

+​ លទ្ធិនេះមានគោលសំខាន់ៗមាន១៨យ៉ាងគឺ ៖

  • ប្រជា​ពលរដ្ឋទាំងអស់មានសិទ្ធិស្មើរគ្នា ចំពោះមុខច្បាប់និងការអប់រំ

  • ប្រជាពលរដ្ឋ មានសេរីភាពក្នុងការនិយាយស្តីបង្កើតសហគមន៍ និងមានសិទ្ធិពេញទីខាង ជំនឿ សាសនា

  • ប្រជាពលរដ្ឋមានសិទ្ធិរួមប្រជុំ ​ធ្វើបាតុកម្ម​​ ឬញតិ្តដោយសន្តិវិធី

  • ប្រជាពលរដ្ឋមានសេរីភាពក្នុងការ​បញ្ចេញមតិ យោបល់របស់ខ្លួ​ន សេរីភាព ខាងពត័មាន ​និង សេរីភាពខាងការបោះពុម្ពផ្សាយ

  • ការគ្រប់គ្រង ត្រូវផ្អែកតាមច្បាប់ដែលយកទៅអនុវត្តលើប្រជាពលរដ្ឋ រដ្ឋភិបាលនិងស្ថាប័នរដ្ឋ

  • សភា និងរដ្ឋាភិបាលត្រូវកើតឡើងដោយសារការបោះឆ្នោតទៀងទាត់តាមការកំណត់ ។ ការបោះឆ្នោតម្តងៗត្រូវមានពហុគណបក្យនយោបាយចូលរួម ហើយបោះឆ្នោតដោយសេរី ត្រឹមត្រូ​វ យុត្តិធម៌និងជាសំងាត់ ។

  • ប្រជាពលរដ្ឋទាំងពីរភេទ​មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្រ្ត

  • អំណាចតុលាការត្រូវតែឯករាជ្យ ពោលគឺជំរះក្តីឬកាត់ក្តីយុត្តិធម៌

ដូ​ចច្នេះ កត្តាទាំងអស់ខាងលើនេះដែលធ្វើឲ្យលទ្ធិប្រជា​ធិតេយ្យរីកចំរើនស្ទើរពាសពេញពិភពលោក ។

៥. យុវជន ដែលអាចក្លា​យជាមេដឹកនាំបានទៅ​អនាគតត្រូវមានលក្ខណៈសម្បត្តិដូច​តទៅ ៖

  • មានសុខភាពល្អ កាយសម្បទានមាំមួន មិនពិការអវៈយវៈណាមួយឡើយ គ្មានជំងឺប្រចាំកាយ ធ្ងន់ធ្ងរ ​និងគ្មា​នបញ្ហាខាងសសៃប្រ​សាទនោះទេ

  • មានបញ្ហាសម្បទានល្អអាចបំពេញកិច្ចការស្រាជ្រាវ​បា​នគ្រប់មធ្យោបាយតាមផ្លូវចិត្ត បញ្ហា ​និងសម្ភារទៅតាមលទ្ធ​ភាព

  • មានភាពឈ្លាតវៃ​​ ចេះស្គាល់កាលៈទេលៈ ការបត់បែនតាមសភាពការណ៍

  • មានចំនេះដឹងសមស្រ​បតាមតម្រូវ​ការសង្គម និងមានបទពិសោធន៏គ្រប់កាលៈទេលៈ

  • មានស​មត្ថភាពអាច​ជំនួសរៀមច្បង ​ឬមនុស្សចាស់​បានយ៉ាងល្អប្រសើ់រ

  • មានគុណធម៌​ សីលធម៌ស្មោះត្រង់​ ឧត្តមគតិ មនសិកាការងារគិតផលប្រយោជន៍រួមជាធំ​ ឧស្សាហ៏ ព្យាយាមតស៊ូ អំណត់ សុទិដ្ឋិនិយម

  • សាមគ្គីទូលំទូលាយ ទំនាក់ទំនងល្អក្នុងស​ង្គម ចេះចាត់ចែងមនុស្សឲ្យសមត្ថភាពតួ​​នាទី ចំណង់ចំណូលចិត្តរបស់ពួកគេ

  • ចក្ខុវិស័យទូលំទំលាយល្អ មើលឃើញវែងឆ្ងាយ មានវិធានការទប់ស្កាត់ទាន់ពេលវេលានូវអ្វីកើត​មានឡើង

  • ចេះដោះស្រាយទំនាស់​ និងបញ្ខៀសសង្គមស្គាល់ទុ​ក្ខធុរៈសមាជិក

  • ចេះគោរពច្បាប់ អនុវត្តន៍ច្បាប់បានល្អ ក្លាហានឆន្ទះមុះមុត ហ៊ានទទួលខុសត្រូវ ចេះអាល​កាត់យុត្តិធ​ម៌​

  • មានសុភវិនិច្ឆ័យ និងវិភាគគ្រប់ជ្រុងជ្រោយ មានគំ​និតរិះគិតគំនិតអធ្យាស្រ័យល្អ

  • មានទេពកោសល្យក្នុងការដឹកនាំ មានគំនិតផ្គួចផ្តើម មានគំនិតបង្កើតថ្មី​ចេះរៀបចំផែនការបានល្អ ​​ម៉ត់​​ចត់ ​និងមានតម្លាភាព ។

ដូច្នេះយុវជន​ ដែលបានបំ​ពេញលក្ខណះដូ​ចខាងលើ នេះអ្នកនិងក្លាចជាមេដឹកនាំដ៏ល្អម្នាក់ ។

Comments

×

×

One more step

Please login to share your idea

Register Login