Ask
Websites Login

សំនួរ

១.​តើគោលការណ៍គាំពារសុខភាពមានអ្វីខ្លះ  ?

២. ហេតុអ្វីបានជារាជរដ្ឋាភិបាលចាត់ទុក វិស័យ​ឯកជនជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍន៍វិស័យឯកជននិងការងារនៅកម្ពុជាដូចដែលបានចែងក្នុងយុទ្ធសាស្រ្តចតុកោណសំណាក់កាលទី៣ ?

៣. តើយុទ្ធសាស្រ្ត «អភិវឌ្ឍន៍ទីផ្សារការងារ » របស់រាជរដ្ឋាភិបាលបានគ្រប់ដណ្តងលើចំណុចសំខាន់ៗអ្វីខ្លះ ?

៤. តើក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី ?

៥.មានមតិជាច្រើនក្នុងសង្គមខ្មែរបច្ចុប្បន្នយល់ថា ការសិក្សាផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈហាក់មិនមានឧត្តមភាពសម្រាប់ការងារ ​ឬឋានៈសង្គមដូចការសិក្សាផ្នែកឧត្តមសិក្សានោះទេ ។ ចូរបកស្រាយ ។

ចម្លើយ

១.  គោលការណ៍គាំពារសុខភាពមានដូចជា៖ វិសាលភាពគ្របដណ្តប់ប្រជាជនជាសាកល វិសាលភាពបញ្ចប់តាវកាលិកជាសាកល វិសាលភាពគ្របដណ្តប់ការគាំពារហិញ្ញវត្ថុជាសាកល សមភាពហិរញ្ញប្បទាន សមភាពក្នុងការប្រើប្រាស់ ចីរភាពហិរញ្ញវត្ថុ ភាពសក្តិសិទ្ធិក្នុងការគ្រប់គ្រងទូទៅនៃការគាំពារសុខភាពសង្គម និងគុណភាពសេវាថែទាំ ។

២. វិស័យឯកជនមានតួនាទីគន្លឹះក្នុងការជំរុញកំណើន និងការអភិវឌ្ឍន៍សង្គម​សេដ្ឋកិច្ចតាមរយៈការចូលរួមចំណែកធ្វើឲ្យសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ការបញ្ចូនបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិតសំដៅបង្កើនប្រសិទ្ធភាព និងពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិព្រមទាំងការបង្កើតការងារ ដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយជីវភាពប្រជាជន ។  

          សក្តានុពល នៃការវិនិយោគរបស់វិស័យឯដកជនលើគ្រប់វិស័យរាប់ទាំងវិនិយោទុនក្នុងស្រុក និងវិនិយោគផ្ទាល់ពីបរទេសបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនឱកាសការងារគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ។ ជាក់ស្តែងការហូរចូលទុនវិនិយោគផ្ទាល់ពីបរទេស ៧០០លានដុល្លារជាមធ្យមក្នុងមួយធ្យម ក្នុងមួយឆ្នាំអាចបង្កើតការងារថ្មីកប្រមាណ២សែនកន្លែង ។ គ្រាន់តែវិស័យកាត់ដេរសំលៀកបំពានិងស្បែកជើង បានប្រើប្រាស់កម្លាំងពលកម្មដោយផ្ទាល់ប្រហែល៦.៦៧សែននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលសរុបយ៉ាងតិចបំផុតជាង១,១២០លានដុល្លារក្នុងឆ្នាំ២០១៦នេះ ។

៣. ក្នុងគោលបំណងជំរុញឲ្យគ្រប់សមាសភាគ នៃទីផ្សារការងារដំណើរការប្រកបដោយភាពស៊ីចង្វាក់គ្នានិងជួយគាំទ្រគ្នាទៅវិញទៅមកសំដៅលើកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកស្ទួយជីវភាពប្រជាជនរាជរដ្ឋាភិបាលបានដាក់ចេញកនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារការងារដោយផ្តោតលើចំណុចអាទិភាពដូចខាងក្រោម ៖

 • រៀបចំនិងអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ដើម្បីអភិវឌ្ឍន៍វិស័យការងាឲ្យស្របកតាមការវិវត្តន៍នៃសង្គម  សេដ្ឋកិច្ចតាមរយៈការរៀបចំកម្លាំងពលកម្មឲ្យស្របតាមតម្រូវការទីផ្សារការងារ ។
 • ពង្រឹងយន្តការ «វេទិកាការងារ » ដែលមានការចូលរួមពីសំណាកអ្នកផ្តល់ការងារ អ្នកស្វែងរកការងារនិងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល សំដៅផ្លាស់ប្តូរព័ត៌មាន ប្រឹក្សាយោបល់និងធ្វើសកម្មភាពរួមគ្នាដើម្បីឆ្លើយតបទៅនឹងស្ថានភាពទីផ្សារការងារ ។​
 • ពង្រឹងការផ្តល់សេវាការងារនិងព័ត៌មានទីផ្សារការងារឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
 • អភិវឌ្ឍន៍ធនធានមនុស្សផ្នែកកបច្ចេកទេស ឲ្យឆ្លើយតបតាមតម្រូវការទីផ្សារការងារនិងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច
 • បន្តអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានទីផ្សារការងារឲ្យកាន់តែល្អ ដើម្បីប្រមូលវិភាគនិងផ្សព្វផ្សាយស្ថិតិការងារ និងព័ត៌មានពាក់ព័ន្ធដទៃទៀត
 • បន្តលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែប្រសើរ តាមរយៈការពង្រីងការអនុវត្តច្បាប់ស្តីពីការងារ និងបទដ្ឋានគតិយុទ្ធពាក់ព័ន្ធដទៃទៀត
 • ពង្រឹងភាពសុខដុមករមនានៃទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិក និងនិយោជក តាមរយៈការអនុវត្តច្បាប់ស្តីពីសហជីព ការពង្រឹងការគោរពវិន័យការងារនិងសីលធម៌វិជ្ជាជីវៈ ការទប់ស្កាត់ និងដោះស្រាយវិវាទការងារនិងបាតុកម្ម ... ។

៤. ដើម្បីធានានិងទទួលស្គាល់គុណភាពអប់រំ ដែលប្រកបដោយសង្គតិភាពរវាងការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ក្របខ័ណ្ឌគុណវឌ្ឍិជាតិកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងដូចខាងក្រោម ៖

 • ផ្តល់នូវការទទួលស្គាល់លើលទ្ធផលសិក្សា ដែលបានបញ្ចប់តាមកម្រិតគុណវឌ្ឍិនីមួយៗ ប្រកបដោយសង្គតិភាពជាតិ
 • ជួយបង្កើតច្រកបត់បែនបានដែលបង្កភាពងាយស្រួលដល់អ្នកសិក្សា ក្នុងការផ្លាស់ប្តូររវាងការអប់រំឧត្តមសិក្សា​ និងអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
 • ផ្តល់ភាពបត់បែនបទៅតាមគោលបំណង នៃជម្រើសសិក្សាសម្រាប់សិក្សាសម្រាប់អប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
 • លើកទឹកចិត្តឲ្យមានការបង្កើន និងពង្រីកចំណេះដឹងនិងជំនាញតាមរយៈការអប់រំឧត្ត​មសិក្សា និងការបណ្តុះបណ្តាលដែលរួមចំណែកដល់ការសិក្សាពេញមួយជីវីត
 • ជំរុញការផ្តល់គុណភាពអប់រំ និងការបណ្តុះបណ្តាល ដែលឆ្លើយតបតាមតម្រូវការរបស់បុគ្គលទីកន្លែងការងារនិងវិជ្ជាជីវៈ
 • លើកកម្ពស់ការទទួលស្គាល់គុណវឌ្ឍិ ដែលចេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងកម្រិតជាតិ និងអន្តរជាតិ ។

៥. ប្រទេសកម្ពុជាបានបែងចែកការអប់រំជា២ច្រកគឺ ៖ ការអប់រំឧត្តមសិក្សា និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជិវៈ ។ កន្លងមកស្ថិតិរបស់ក្រសួងអប់រំលយុវជន និងកីឡា បានបង្ហាញថាអត្រាចូរៀនរបស់សិស្សកម្រិតបរិញ្ញបត្រភាគច្រើនប្រមូលផ្តុំលើមុខវិជ្ជាឯកទេសផ្នែកសង្គម សេដ្ឋកិច្ចនិងការគ្រប់គ្រងធុរកិច្ច ភាសាបរទេស និងព័ត៌មានវិទ្យាជាដើម ។ ចំណែកមុខវិជ្ជាបែបវិទ្យាសាស្រ្ត និងវិសកម្ម ហាក់មានអត្រាចូលរៀនទាប ។ បន្ថែមលើនេះការអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅតាមគ្រឹះស្ថាន ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មា​នចំនួនសិស្សចូលរៀនទាបផងដែរ ។

          ប៉ុន្តែប្រសិនក្រឡេកមើលកពីស្ថានភាពក្នុងទីផ្សារការងារវិញ ក្រុមហ៊ុនសហគ្រាសការវិនិយោគ និងវិស័យឧស្សាហកម្មមានតម្រូវការកម្លាំងពលកម្ម ដែលមានជំនាញបែបបច្ចេកទេសច្រើនលើសលប់ ។ ដូច្នេះកត្តានេះបណ្តាលឲ្យមានគម្លាតជំនាញនៅក្នុងទីផ្សារ​ការងារកម្ពុជា ។ ការពិតមានមូលហេតុជាច្រើន ដែលនាំកើតឡើងនូវបញ្ហានេះប៉ុន្តែក្នុងចំណោមនោះ ទស្សនៈអវិជ្ជមាន ចំពោះការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ពីសំណាកសិស្សនិស្សិតអាណាព្យាបាល និងមហាជនដែលយល់ថាការសិក្សាប្រភេទនេះមានកម្រិតសញ្ញាបត្រ ឬឧត្តមភាពទាបជាងកម្រិតឧត្តមសិក្សា ។ ឧទាហរណ៍៖ មនុស្សភាពច្រើនយល់ថាអ្នកបញ្ចប់ការសិក្សាផ្នែកបណ្តុះបណ្តាលបច្ចេកទេស គឺច្រើនតែបំពេញការងារជាកម្មករជំនាញ ។ ទស្សនៈនេះពុំបានពីនិត្យមើលគ្រប់ជ្រុងជ្រោយចំពោះអត្ថប្រយោជន៍ នៃជំនាញបច្ចេកទេសនោះឡើយ ជាពិសេសពុំបានគិតដល់ឱកាសការងារល និងតម្រូវការក្នុងទីផ្សារការងារ ព្រមទាំងលទ្ធភាពក្នុងការ​បង្កើនប្រាក់ចំណូលដោយឆាប់រហ័សនោះឡើយ ។

          អាស្រ័យដោយកំណើនការងារក្នុងវិស័យឧស្សាហកម្ម នៅមានសន្ទុះខ្លាំងកា្លធៀបនឹងវិស័យដទៃទៀតដូច្នេះតម្រូវការវិស្វករអ្នកបច្ចេកទេស និងកម្មករជំនាញ ដើម្បីបម្រើការក្នុងវិស័យនេះបានដឹងនឹងកំពុងស្រូបទាញយកអ្នកបញ្ចប់ការសិក្សាជំនាញបច្ចេកទេសយ៉ាងច្រើនចូលទីផ្សារ ដែលបានបើកឱកាសទូលាយក្នុងការឆាប់ទទួលបានការងារប្រកបដោយភាពប្រកួតប្រជែងនិងបង្កើតប្រាក់ចំណូលសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ ។

Comments

×

×

One more step

Please login to share your idea

Register Login