Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ឧបករណ៍ដែលយកមកសិក្សាក្នុងលំហដំបូងនោះ គឹភ្នែកមនុស្សយើងនេះតែម្តង ក្រោយមកគេប្រើកែវយឺតរឺតេលេទស្សន៍ ។ មនុស្សទីមួយដែលប្រើឧបករណ៍នេះមុនគេគឺលោកហ្គាលីលេ ។ ប៉ុន្តែអ្នកប្រើកែវយឺតមានបញ្ហាក្នុងការឆ្លងចូលក្នុងរង់រស្មីរបស់ភពដទៃក្រោយមកលោក សឺរ អ៊ីសាកញូតុន បានរកឃើញកែវយឺតថ្មី ដែលក្លាយជាឧបករណ៍មូលដ្ឋានសំរាប់តារាសាស្រ្ត ។ បច្ចុប្បន្ន គេបានធ្វើការច្នៃប្រឌិតកែវ យឺតអោយទៅជាម៉ាស៊ីនថតវិញ អ្នកស្រាវជ្រាវ រឺតារាសាស្រ្តប្រើឆ្លុះបញ្ចាំងលើចំណុចអ្វីមួយក្នុងលំហមេឃ រួចថតផ្តិតរូបនោះមកពិនិត្យផ្ទាល់តែម្តង ។ ភព រឺតារាទាំងឡាយបញ្ចេញចំហាយវិទ្យុសកម្មឧបករណ៍វិទ្យុទស្សន៍ត្រូវបានគេស្ថាបនាឡើងជាបន្តបន្ទាប់ ។ ក្នុងការសិក្សារលកសំលេងក្នុងលំហអាកាស គេប្រើឧបករណ៍ចាប់សំលេងដូចគ្នានឹងការចាប់ផ្សាយវិទ្យុ និងទូរទស្សន៍ ឆ្លងចរន្តក្នុងអំឡុងពេលមានព្យុះដូច្នេះដែរ ។ ដោយឆ្លងកាត់ឧបករណ៍ទំនើប លើការសិក្សាទាំងនេះគេបានលើសំលេងភពព្រហស្បតិ៍ ហ្វូងតារា រាប់ទាំងផ្កាយដុះកន្ទុយហាឡីផង ដូចជាស្ថិតនៅយ៉ាងជិត ។ នៅឆ្នាំ ១៩៥៧ តារាវិទ្យាមានការរីកចំរើនយ៉ាងធំធេងវិទ្យុទស្សន៍ គេប្រើជាលើកដំបូង នៅតំបន់ហ្សូ ដ្រៀលបង់ នៃប្រទេសសអង់គ្លេស និងមានការបាញ់បង្ហោះស្តុតចិន របស់អតីតប្រទេសរូស៊ីដែលជាតារារណបសិប្បនិម្មិតលើកទីមួយ ។ តារារណបសិប្បនិម្មិតដូចគ្នានឹងតារារណបធម្មជាតិដែរ បានស្ថិតនៅក្នុងលំហចក្រវាឡូ រួចធ្វើដំណើរជុំវិញតារា និងភពទាំងឡាយ ។ ក្នុងរយៈពេលកន្លងទៅថ្មីៗមានការសាកល្បងជាច្រើនទៀត ដែលជំរុញអោយអ្នកស្រាវជ្រាវ រឺតារាសាស្រ្តរក្សាទុកពត៌មានជាច្រើន ។ ជាមួយនឹងការចំណាយយ៉ាងច្រើនសំបើមលើបច្ចេកទេសទំនើប តារាថ្មីៗ និងប្រព័ន្ធព្រះអាទិត្យត្រូវបានគេកំពុងបន្តធ្វើការស្រាវជ្រាវ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login