Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អាស៊ានមានគោលបំនងដូចតទៅ ៖

  • ថែរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថេរភាពនិងពង្រឹងថែមទៀតនូវតម្លៃ ឆ្ពោះទៅរកសន្តិភាពក្នុងតំបន់
  • លើកកម្ពស់ភាពរឹងមាំនៃតំបន់ តាមរយៈការជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមក វប្បធម៌
  • រក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេរអ៊ែរនិងគ្មានអាវុធប្រល័យលោកផ្សេងទៀត
  • ធានាថាប្រជាជន និងរដ្ឋសមាជិកអាស៊ាន រស់នៅប្រកប ដោយសន្តិភាព ជាមួយពិភពលោកទាំងមូលក្នុងបរិយា កាសយុត្តិធម៌ ប្រជាធិបតេយ្យ និងភាពសុខដុមរមនា
  • បង្កើតទីផ្សាររួមមួយនិងមូលដ្ឋានផលិតកម្មរួម ដែលមានស្ថេរភាពវិបុលភាពមានការប្រកួតប្រជែងខ្ពស់និងសមាហ រណកម្មសេដ្ឋកិច្ច ជាមួយនឹងការសម្របសម្រួល ដ៏មានប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្មនិងការវិយោគ ដែលក្នុងនោះមានលំហូរដោយសេរីនូវទំនិញសេវាកម្មនិងវិនិយោគសម្រូលចនលាពាណិជ្ជករអ្នកមានវិជ្ជាជីវៈអ្នកមានទេពកោសល្យនិងពលករ និងលំហូរដោយម្ចាស់ការនៃទុន
  • កាត់បន្ថយភាពក្រីក្រនិងបង្រួមគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន តាមរយៈការជួយគ្នា ទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការ​
  • ពង្រឹងលទ្ធិប្រជាធិបតេយ្យ​លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយយកចិត្តទុកដាក់ចំពោះសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋសមាជិកអាស៊ាន
  • ឆ្លើយត​បយ៉ាងមានប្រសិទ្ធភាព ទៅតាមគោលការណ៍នៃសន្តិសុខពេញលេញ ចំពោះការគំរាមកំហែងគ្រប់រូបភាពឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមឆ្លងដែននានា
  • លើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តរភាព​ដើម្បីធានាការពារបរិស្ថាន តំបន់និរន្តភាព នៃធនធានធម្មជាតិនិងការអភិរក្សមត៌កវប្បធម៌ និងគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន
  • អភិវឌ្ឍធនធានមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការជិតក្នុងការអប់រំ និងការសិក្សាក្នុងមួយជីវិត និងលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេវិទ្យា ដើម្បីផ្តល់ជូនប្រជាជនអាស៊ាន និងការពង្រឹងសហគមន៍អាស៊ាន
  • លើកកម្ពស់ភាពសុខដុមរមនា និងជីវភាពរស់នៅរបស់ប្រជាជនអាស៊ាន ដោយការផ្តល់ឱ្យនូវលទ្ធភាពទទូលបានសមភាព ក្នុងការអភិវឌ្ឍមនុស្ស សុខុមាលភាពសង្គមនិងយុត្តិធម៌
  • ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការកសាងបរិស្ថានប្រកប ដោយសុវត្ថិភាព សន្តិសុខ និងភាពគ្មានគ្រឿងញៀន សម្រាប់ប្រជាជនអាស៊ាន
  • ជំរុញការយកចិត្តទុកដាក់ដល់ប្រជាជនអាស៊ានក្នុងនោះគ្រប់ផ្នែកទាំងអស់ នៃសង្គមត្រូវបានលើកទឹកចិត្ត ឱ្យចូលរួម និងទទួលយកផលប្រយោជន៍ពីដំណើរការសមាហរណកម្មណនិងការកសាងសហគមន៍អាស៊ាន
  • ជំរុញអត្តសញ្ញាណអាស៊ានតាមរយៈការជំរុញឱ្យចម្រើនឡើងនូវ ការយល់ដឹងអំពីវប្បធម៌ និងមត៌កចម្រុះក្នុងតំបន់
  • ថែរក្សាតួនាទីស្នូល ដ៏សកម្មរបស់អាស៊ាន ជាកម្លាំងចលករដ៏សំខាន់ ក្នុងទំនាក់ទំនងនិងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូក្រៅតំបន់ ក្នុងនីម្មាបនកម្ម (ស្ថាបត្យកម្ម) តំបន់ប្រកបដោយភាពបើកចំហរ មានតម្លាភាព និងការរួមបញ្ចូលគ្នា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login