Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


       វប្បធម៌ និងបុគ្គលភាពមានទំនាក់ទំនងគ្នាត្រង់ថា ៖ វប្បធម៌ត្រូវផ្ដល់ជាលក្ខណៈដូចនឹងដំណើរនិងគោលដៅសម្រាប់ ឆាកជីវិតរបស់បុគ្គលៗនៅក្នុងសង្គម ប៉ុន្ដែនេះមិនអាចនិយាយបានថា រាល់កត្តាទាំងអស់ ត្រូវកំណត់ដោយវប្បធម៌នោះទេ ។ (K.Young) បានផ្ដល់អត្ថន័យនៃស្ថានភាពនេះហើយនឹងបានលើកឡើង ពីឥទ្ធិពលនៃការទាក់ទងគ្នារវាងវប្បធម៌ និងបុគ្គល ។ ទំនាក់ទំនងរវាងវប្បធម៌ និងបុគ្គលគឺមានភាពស្មុគស្មាញ ហើយច្រូបូកច្របល់រវាងកត្តាទាំងពីរនេះ ។ បុគ្គលត្រូវបានសង្គមវិទូឪ្យន័យថា គឺជាការបង្កើតឪ្យមានកម្រិតរួបរួមច្រើនជាមួយ និងការអភិវឌ្ឍនៃការដឹកនាំសង្គម ។ វារួមបញ្ចូលការបើកឪ្យ ឃើញនៃគំរូ អត្ដចរិក គំនិតទទួលខុសត្រូវភាពវាងវៃ ហើយនិងរូបសណ្ឋាននៃឥរិយាបថ ។ ​ ឥរិយាបថចុងក្រោយមាននៅក្នុង ជំនាន់ថ្មីៗដែលក្លាយទៅជាការផ្ដោត សំខាន់ក្នុងការវិភាគ ឥរិយាបថបុគ្គលជាការពិតណាស់ ខ្លឹមសារ នៃបុគ្គលបាន កំណត់ន័យជារឿយៗរបស់អ្នកចិត្តវិទ្យាសង្គមដែល ជាសមាជិកនៃក្រុមវិភាគឥរិយាបថរបស់បុគ្គល ។ បុគ្គលគឺសំដៅទេលើកការៀបចំនិន្នាកាសម្រាប់អភិវឌ្ឍន៍ ដោយបុគ្គលម្នាក់ៗមានអន្តរកម្មជាមួយបុគ្គលផ្សេងទៀត ។ និន្នាការទាំងនោះ សម្រាប់លើកយកសម្គាល់ថាអ្វីជាខ្លឹមសារដោយឥរិយបថ ។ ពួកគឺគេមានភាពដើមដែលមានពីកំណើតសម្រាប់ការឆ្លើយតបនៅក្នុង ភាពវិជ្ជមាន អវិជ្ជមាន ឬ ធម្មជាតិ ទៅលើបរិស្ថាន ។ ការយល់ឃើញដ៏ពេញលេញមួយនៃទំហំរបស់បុគ្គលមនុស្សគឺជាភាពមិនអាចទៅរួចដោយគ្មានផ្ដល់ឪ្យ នៃលក្ខណៈដែលបានជិះឥទ្ធិពលដោយសារវប្បធម៌ ហើយនឹងពេលដូចគ្នា ដែលវាមិនត្រឹមត្រូវសម្រាប់និយាយថាការវិវត្តន៍វប្បធម៌ដោយឯករាជ្យនៃឥទ្ធិពលរបស់បុគ្គល ។ ចម្ងល់នៃអន្ដរទំនាក់ទំនងរវាងវប្បធម៌ និងបុគ្គលកឺលើកឡើងផងដែរ ហើយនឹងភាពច្របូកច្របល់ជាមួយ បញ្ហារបស់សង្គមដទៃទៀតដែលយោងទៅលើសារៈសំខាន់នៃធាតុទាំងឡាយរបស់វប្បធម៌ ទំនាក់ទំនងរវាងវប្បធម៌និងបុគ្គល គឺត្រូវរួមបញ្ចូលគ្នាទៅលើផ្នែកមួយទៀតដែលជាលទ្ធផល នៃកេរ្ដិ៍តំណែលអាចទទួលយកបានចំពោះបុគ្គល ហើយនឹងអ្វីដែលធ្វើដោយដឹងខ្លួននិងមិនដឹកខ្លួន ជាពិសេសនៅផ្នែកផ្សេងទៀតនោះយើងឃើញថា ចរិកលក្ខណៈរបស់បុគ្គលទាំមូលគឺវិវត្តន៍ទៅតាមការចាប់ផ្ដើមរៀងៗខ្លួន ។ បុគ្គលអាចឪ្យយើងដឹងថារាល់បុគ្គលមា្នក់ៗវាអាចធ្វើឪ្យយើងយល់ថាជាការរួមបញ្ចូលគ្នា ។ បុគ្គលភាពគឺជាព្រំដែនមួយរបស់បុគ្គលម្នាក់ៗសម្រាប់ បញ្ចូលនិងប្រមូលផ្ដុំរចនាសម័្ពន្ធទាំងឡាយនៃចិត្តគិនិត ហើយភាពទាក់ទងទៅបុគ្គលរៀងៗខ្លួន ។ ចរិលក្ខណៈវប្បធម៌របស់ បុគ្គលសំដែងឡើងសម្រាប់រំលឹកពួកយើងថា វាជាគំរូនៃមូលដ្ឋានវប្បធម៌កំណត់ដើម្បីឪ្យស្របទៅនឹងចរិកលក្ខណៈរបស់គេរៀងខ្លួនហើយគឺជាការផ្ដល់ភស្ដុតាងមួយនៃគំរូវប្បធម៌ជាមួយ និងការនិយមខិតខំយ៉ាងពេញទំហឹងចំពោះភាពស្ថិតសេ្ថររបស់ខ្លួន ។​ នេះជាការវាយដតម្លៃទៅលើសង្គម ដែលសរសេរដោយ Maclver និង Page ដែលស្របទៅនឹងសំណួរ ៖

១. តើអ្វីជាបុគ្គលភាព ? តើវាសំដែងសម្រាប់ធាតុដែលសម្របទៅតាមវប្បធម៌នៃរូបរាងរបស់ក្រុមឬ ?

២. តើវាគ្រាន់តែជាលក្ខណៈសម្គាល់ដែលវែកញែករវាងបុគ្គលនៅក្រុមឬ ? នេះនិយាយថាប្រសិនបើបុគ្គលភាពមិន មែនជានិមិត្មសញ្ញាដូចគ្នា ឬជាការបង្ខូចពីការអនុវត្តរបស់ ក្រុម ។

៣. តើអ្វីជាទំនាក់ទំនងហើយនិងសមាមាត្រធៀបសមាសភាពនៃបុគ្គលនិងវប្បធម៌នៅក្នុងអន្តរទំនាក់ទំនង ?

        ការពិចារណាដ៏ពេញលេញនៃការការថ្លែងចេញដើម្បីឆ្លើយតបនឹងសំណួរ សំដៅទៅការហូបចូលនៃដែនរបស់ជីវិត បុគ្គលនិងសកម្មភាពបុគ្គល ។ វាមិនមែនជាកិច្ចការដ៏ងាយស្រួលនោះទេ ។ បើតាមទ្រឹស្ដីសង្គមវិទ្យាយើង ធ្វើឪ្យទាក់ទងយ៉ាងស្និទ្ធជាមួយរូបភាពនៃសំណួរដែល ទាកទង់នឹងភាពដូចគ្នា របស់បុគ្គលជាលក្ខណៈវប្បធម៌ទូទៅ ហើយនិងការផ្លាស់ប្ដូររបស់ពួកគេដោយភាពផ្សេងគ្នានៃបុគ្គល ។ បុគ្គលភាពជាពាក្យដែលយើងធ្លាប់លឺ គឺជាផលិតផលនៃគ្រឿងតុបតែង ផ្ទាល់ខ្លួនដោយសារការឥទ្ធិពលវប្បធម៌ វាគឺជាផ្នែកររីកដុះដាល នៃលក្ខណៈពិតសម្រាប់ជីវិតនៅក្នុងទំហំពីអតីត នៅក្នុងបច្ចុប្បន្នភាព ដ៏ដូចជាអនាគត ។ វប្បធម៌របស់មនុស្សផ្សាភ្ជាប់តាំងអីអតីតរហូតដល់បច្ចុប្បន្ន និងបន្ដទៅដល់ អនាគតកាលប៉ុន្ដែភាពជាបុគ្គលគឺដូចជា កត្តាផលិតផលជីវសាស្រ្ដ ដំបូងនិងសារៈសំខាន់នៃឯករាជ្យរបស់បុគ្គលម្នាក់ៗដែលមិនមែនទទួលឥទ្ធិពលដោយនិន្នាការរបស់វប្បធម៌ទូទៅ ។ វប្បធម៌មិនអាចកំណត់នូវភាពអត់ឃ្លានរបស់មនុស្ស ដោយការបញ្ចុកអាហារទៅមនុស្សដ៏ទៃ ប៉ុន្ដែវាក៏ដោយសារការ លើកឡើងនូវភាពមិនដឹងខ្លួនទៅលើកម្រិតណាដែលអាច ឪ្យមនុស្សចែករំលែកភាពសប្បាយ និងទុក្ខព្រួយ ។ លក្ខណៈនៃការរស់នៅរបស់បុគ្គលម្នាក់ចាប់ផ្ដើម ដោយការប៉ះផ្ទាល់ហើយនិងអារម្មណ៍នៃការរស់នៅដទៃទៀតគឺជាមុខងារនៃបុគ្គលភាព ហើយនិងវាជាវប្បធម៌ដែលអាចជួយទៅការអភិវឌ្ឍនៃរូបបុគ្គលនិងអត្តចរិកជាទំហំ ។ វាគឺបុគ្គលិកលក្ខណៈ របស់មនុស្សដែលបានងាកចេញនៅពេលការសមស្របទៅតាមក្រុមក្លាយទៅការលូតលាស់នៃវប្បធម៌ ។ ភាពងាកចេញរបស់បុគ្គលគឺជាផ្លូវសម្រាប់បទពិសោធន៍ដ៏ត្រចង់មួយដែលបទដពិសោធន៍នេះយើងអាចទទួលយកបាននៅពេល ដែលវាក្លាយជាផ្នែកនៃវប្បធម៌ ។ ទទួលជាឧទាហរណ៍ពី Christ គាត់ត្រូវបានងាកចេញពីភាពទូទៅនៃនិន្នាការរបស់វប្បធម៌ដូច្នោះផងដែរគាត់ត្រូវទទួលយកបទពិសោធន៍ គាត់មិនមានការចំនេញដោយការធ្វើការផ្លាស់ប្ដូរនៃវប្បធម៌របស់ពួក Western ទាំងមូលនោះទេ ។ វាជាជំហានដ៏អាក្រក់ដែលបានបំភ្លឺសម្រាប់មនុស្សជាតិ ។ ពួគមនុស្សជាតិនិយមនៅ Western គឺជា វិភាគទានរបស់ Christ ហើយមនិងវាមានការអភិវឌ្ឍរួមជាមួយការលូតលាស់ដែលរួមបញ្ចូលនយោបាយសេដ្ឋកិច្ច និងជីវិតវប្បធម៌របស់លោកខាងលិច ។ អ្នកផ្សព្វផ្សាយ លទ្ធិប្រជាធិបតេយ្យគឺជាអ្នកចបម្រើឪ្យមនុស្សជាតិ និងក្រសួងយុត្តិធម៌ដែលជាបញ្ញត្តិនៃសេរីភាព និងសមភាពដោយសារ តែផលិតផលដ៏ធំនៃបញ្ញត្តិ របស់ពួក Christan ទៅលើជីវិតមនុស្ស ។ ដោយឡែកទៅលើការនិយាយថា ការបែកចេញបុគ្គលម្នាក់ៗមិនមានអ្វីត្រូវធ្វើជាមួយលក្ខណៈរបស់វប្បធម៌ ឬក៏និយាយបានថា ការងាកចេញជាកត្តាថ្មី ហើយការបង្រួមជាមួយវប្បធម៌សាកល ដែលអាចខុស ។ ការងារចេញនៃភាពមិនអាចលូតលាស់របស់ដើមឈើដែលអាចមកពីស្ថានភាពប្រសើរនៃពន្លឺ ហើយនិងសមាកម្មនៃខ្យល់ដោយហេតុនេះដើមឈើទាំងមូលអាចទទួលប្រយោជន៍ ។ ឬសគល់វប្បធម៌គឹ មានសារៈសំខាន់ណាស់ បើទោះជា Crude និង Static វាលេចឡើងសម្រាប់ និន្នាកាវប្បធម៌ថ្មីក៏ដោយ ។ វាអាចជាការសាយភាពវប្បធម៌ នៅក្នុងអត្ថិភាពចំពោះការងារចេញបុគ្គលអាចតភ្ជាប់ ការរៀនរបស់គាត់ជាមួយកេរិ៍ តំណែលរបស់បុគ្គល និងបទពិសោធន៍សង្គមរួមជាមួយការ ច្រានចោលអានុភាពនៃការលើកឡើង វប្បធម៌រាល់បុគ្គលភាពរបស់គាត់ ដែលក្លាយទៅអ្នកល្បីឈ្មោះ និងចាកចេញពីពេលនោះតែម្ដង គ្រាន់តែមិនមានការលូតលាស់ជាកំណត់នៃព្រំដែនវប្បធម៌ជាសាកល ។ 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login