Ask
Websites Login
ពីប្រធានបទៈក្រសួង ដំណើរការ វិជ្ជាជីវៈ វិនិយោគទុន ឧស្សាហកម្ម ទីផ្សារអន្តរជាតិ
ដោយ: SpecialExams ​ នៅ 2018-02-15

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដំណើរការអ្វីខ្លះ ដើម្បីឆ្លើយតបនឹងសំណូមពរខាងលើ?


មានសំណូមពរដែលតម្រូវឱ្យមានរៀបរំជាសាលាបណ្តុះវិជ្ជាជីវៈចម្រុះឱ្យបានទូលំទូលាយនិងច្រើនកន្លែង និងទាក់ទាញវិនិយោគទុន ក៏ដូចជាបំផុសឱ្យអ្នកមានលទ្ធភាពដើម្បីបង្កើតជាឧស្សាហកម្មធុនតូចិងមធ្យម ដើម្បីកែច្នៃកសិផលដែលអាចនាំចេញទៅទីផ្សារអន្តរជាតិ។
By: SpecialExams on 2018-02-15
253 1 comments:0 0

Answer 1


user icon SpecialExams 2018-02-15

ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ដែលតម្រូវឱ្យមានររៀបចំសាលាបណ្តុះបណ្តាលវិជ្ជាជីវៈចម្រុះឱ្យបានទូលំទូលាយ និងច្រើនកន្លែង និងទាក់ទាញវិនិយោគទុន ក៏ដូចជាបំផុសឱ្យអ្នកមានលទ្ធភាពដើម្បីបង្កើតជាឧស្សាហកម្មធនតូច និងមធ្យម ដើម្បីកែច្នៃកសិផលដែអាចនាំចេញទៅទីផ្សារអន្តរជាតិ​ ក្រសួងបានដំណើរការ៖

  • មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្ថិតក្រោមឱវាទផ្ទាល់ មានចំនួន៣៩ក្នុងនោះវិទ្យាស្ថានពហុបច្ចេកទេស/វិទ្យាស្ថានបច្ចេកទេសចំនួន ១១ (៥ជាមជ្ឃមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈភូមិភាគ រួមមាននៅខេត្តតាកែ កំពត សៀមរាប បាត់ដំបង និងស្វាយរៀង) ស្ថិតនៅតាមបណ្តារាជធានី ខេត្តទាំង ២៥។
  • បានបើកវគ្គអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរូបភាពនៅនឹងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផង ការបណ្តុះបណ្តាលចល័តដល់សហគមន៍ ប្រជាពលរដ្ឋផល និងរួមទាំងបញ្ជូនសក្ខាកាមទៅសិក្សាផ្ទាល់ជាមួយសហគ្រាស និងតាមរោងជាងនានា។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login