Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-17 02:21

រដ្ឋធម្មនុញ្ញអត់មានចែងមែន ប៉ុន្តែមានលក្ខខណ្ឌច្រើនដើម្បីធ្វើនាយករដ្ឋមន្ត្រីបាន ទី១-ជាតំណាងរាស្ត្ររបស់គណបក្សឈ្នះឆ្នោត ។ បើអត់ចែងមានន័យថា បើកផ្លូវហើយឱ្យតែអ្នកនោះឯងមានប្រជាប្រិយឈ្នះឆ្នោត ហើយត្រូវបានគណបក្សឧទ្ទេសនាមឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ព្រោះពាក្យថាបោះឆ្នោតនេះ គណបក្សនីមួយៗសុទ្ធតែបញ្ចេញបេក្ខជននាយករដ្ឋមន្ត្រីហើយ ដូចជាយើងធ្លាប់ឃើញកន្លងមក បើបោះឆ្នោតឱ្យគណបក្ស ដូចបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រី បើស្រឡាញ់បេក្ខជននាយករដ្ឋមន្ត្រី ដូចបោះឱ្យគណបក្សដែរ ដូច្នេះវាទាក់ទងគ្នា ។ បើតាមខ្ញុំស្រាវជ្រាវទៅគ្មានប្រទេសណាចែងថា នាយករដ្ឋមន្ត្រីមាន ២ អាណត្តិទេ គឺមានចែងតែពីអាណត្តិរបស់ប្រធានាធិបតីប៉ុណ្ណោះ ពីព្រោះប្រទេសប្រកាន់របបសភានិយម ជាទូទៅគេមិនមានចែងអំពីអាណត្តិរបស់នាយករដ្ឋមន្ត្រីទេ ។ នេះជារបបពីរផ្សេងគ្នា មួយជារបបប្រធានាធិបតីនិយម ឯមួយទៀតជារបបសភានិយម ។ ក្នុងរបបប្រធានាធិតីនិយម ប្រធានាធិបតីឥតរំលាយសភា ឬសភាមិនទម្លាក់ប្រធានាធិបតីទេ ។ ចំណែករបបសភានិយម រដ្ឋាភិបាលត្រូវទទួលសេចក្តីទុកចិត្តពីរដ្ឋសភា នៅកម្ពុជាបើរាជរដ្ឋាភិបាលធ្លាក់ពីរដងក្នុង១២ខែ នាំឱ្យរដ្ឋសភារលាយដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login