Ask
Websites Login

សំនួរ

១.​ ក. តើវប្បធម៌បរទេសជៈឥទ្ធិពលមកលើយុវជនខ្មែរមានអ្វីខ្លះ ?

ខ. ក្នុងនាមជាបុគ្គលិកសិក្សាមួយរូប តើត្រូវមានវិធានការទប់ស្កាត់វប្បធម៌ពាលាអាវាសែទាំងនោះដូចម្ដេច ?

២. ក.​ ហេតុអ្វីបានជាអ្នកជ្រើសរើសមុខរបរវិជ្ជាជីវៈគ្រូបង្រៀន ?

ខ. តើពាក្យគរុនិសិ្សតមានអត្ថន័យដូចម្ដេច ?​​

គ.  បើអ្នកយល់ពាក្យនេះតើត្រូវប្រកាន់អាកប្បកិរិយាបែបណាខ្លះក្នុងរយៈពេលពេលបណ្ដុះបណ្ដាលនៅវិទ្យាសា្ថនជាតិអប់រំ ?

ចម្លើយ

១. ក.​ វប្បធម៌បរទេសជៈឥទ្ធិពលមកយុវជនខ្មែរគឺ ៖

  • តន្រ្ដីញ័រញាក់ខុសពីលក្ខណៈជាតិខ្មែរ
  • ភាពយន្តអាកាស កាប់សម្លាប់ ឆក់ប្លន់ ល្បិចកលខ្មៅងងឹក
  • សំលៀកបំពាក់ស៊ីវិល័យហួសពីបរទេស
  • ម៉ូតសក់ឬកពារកិរិយាមាយាទ ចាប់ដៃ ញាក់ចិញ្ចើមលើកដៃដំណើរលោត
  • អត្តចរិកទំនៀមទំលាប់ប្រពៃណី និងឥរិយាបទ ដេក ដើរ អង្គុយ ឈរ ប្រាសចាកនឹងចរិកលក្ចណៈរបស់ជាតិខ្មែរ
  • សម្ភារប្រើប្រាស់ច្រើនតែបរទេសនិយម មិនសូវចូលចិត្តប្រើប្រាស់នូវរបស់អ្វីដែលជារបស់ជាតិខ្លួន ។

ខ.  ក្នុងនាមជាបុគ្គលិកសិក្សាមួយរូប តើត្រូវមានវិធានការទប់ស្កាត់វប្បធម៌ពាលាអាវាសែទាំងនោះដូចតទៅ ៖

  • បណ្ដុះស្មារតីស្រលាញ់សិល្បៈវប្បធម៌ជាតិឲ្យចូលជ្រៅក្នុងស្រទាប់យុវជន
  • ផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិឲ្យបានច្រើន ជាងការផ្សព្វផ្សាយវប្បធម៌បរទេសខ នៅគ្រឹះស្ថានសិក្សានានា និងទៅទីសាធារណៈ
  • ទប់ស្កាត់រាល់វប្បធម៌បរទេសណាដែលមិនផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិខ្មែរ
  • បង្កើតស្នាដៃនូវអ្វីដែលជារបស់ខ្លួនឲ្យបានច្រើនហើយមានលក្ខណៈសុក្រិត ល្អប្រណិតដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ
  • ស្រាវជ្រាវស្វែងយល់ ស្វ័យកែលម្អវប្បធម៌ជាតិឲ្យស៊ីជម្រៅថែមទៀត
  • រួបរួមគ្នាលើកតម្កើនសិល្បៈវប្បធម៌ជាតិឲ្យបានព្រមៗគ្នា
  • អប់រំនិងចាត់វិធានការទៅលើទ្រឹស្ដីនៃព្រំប្រទល់នៃសិទ្ធិសេរីភាពយុវជន ពលរដ្ឋ ឲ្យយល់ពីសិទ្ធិនិងការទទួលត្រួវដើម្បីបំបាត់ភាពអាណាធិបតេយ្យឲ្យអស់ពីក្នុងសង្គមជាតិ ព្រមទាំងបំបាត់ការរំលោភសិទិ្ធ
  • អប់រំសីលធម៌ទាំងប្រាំ ( សីលធម៌ផ្ទាល់ខ្លួន គ្រួសារ សង្គម វិជ្ជាជីវៈ​និងអន្តរជាតិ )
  • អប់រំសីលធម៌ដើម្បីសេចក្ដីថ្ងៃថ្នូរ ក្នុងការរស់នៅរបស់មនុស្ស
  • ខិតខំពន្យល់ហេតុផលនូវអ្វីដែលជាអសីលធម្ម និងកត្តាប៉ះពាល់ដល់ទំនៀម​ទម្លាប់ប្រពៃណីជាតិ
  • អប់រំឲ្យគេយល់ច្បាស់នូវអ្វីដែលជាលក្ចណៈជាតិ អត្តសញ្ញាណជាតិ ដើម្បីទប់ស្កាត់ការបំផ្លាយវប្បធម៌ជាតិខ្មែរ
  • វាយបកនិងទប់ស្កាត់ឲ្យទាន់ពេលវេលា លើអ្នកបង្ករឲ្យមានការប្រព្រឹត្តល្បែងពាលាអាវាសែផ្ដេសផ្តាស ការទិទឹកចិត្តសិល្បករ ទិញស្នាដៃនិពន្ធបុរាណនានា ។

       ជាមួយវាយបក និងទប់ស្កាត់ឲ្យទាន់ពេលវេលាលើអ្នកណាមួយដែលមានបំណងមិនល្អចង់បំបាត់សិល្បៈវប្បធម៌ជាតិខ្មែរ ។

២. ក. បានជាអ្នកជ្រើសរើសមុខរបរវិជ្ជាជីវៈគ្រូបង្រៀនព្រោះ ៖

  • គ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ ឧត្តុងឧត្តមហើយមានគុណប្រយោជន៍ចំពោះជាតិ មាតុភូមិក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីអភិវឌ្ឍ (ដាំក្នុងសាលាផ្លែផ្កាក្នុងសង្គម )
  • គ្រូបង្រៀនជាវិស្វករនៃព្រលឹង
  • គ្រូបង្រៀនជាបុព្វការីជន
  • គ្រូបង្រៀនគឺជាអ្នកកសាងសតិបញ្ញារបស់ជាតិ
  • គ្រូបង្រៀនជាអ្នកការពារ និងដោះស្រាយបញ្ហាជាតិ
  • គ្រូបង្រៀនគឺជាអ្នកចិត្តបុណ្យដ៏ប្រសើរហើយជាអ្នកលះបង់ប្រយោជន៍ផ្ទាល់ខ្លួន សម្រាប់ប្រទេសជាតិ
  • គ្រូបង្រៀនជាអ្នកចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាង និងរុងរឿងរបស់ជាតិ
  • គ្រូបង្រៀនជាម្ដាយឪពុករបស់សិស្សនៅលើផែនដី
  • គ្រូបង្រៀនជាបុគ្គលគួរឲ្យគោរព
  • គ្រូបង្រៀនជាឃ្លាំងសតិបញ្ញាតបស់ជាតិ
  • គ្រូបង្រៀនជាអ្នកកសាងកគ្រឹះជីវិតមនុស្សលោក ។

ខ. គរុនិស្សិត មកពីពាក្យ (គរុ​ +និស្សិត )

  • គរុ​ = គ្រូ ឬ គំរូ
  • និសិ្សត=គឺជាអ្នករៀនដែលសិ្ថតនៅក្រោមការគ្រប់គ្រងរបស់គ្រូហើយជាអ្នកដែលមានកម្រិតយល់ដឹងខ្លួន
  • គរុនិស្សិតគឺជាអ្នករៀនផ្នែកគរុកោសល្យ ជាអ្នកវិជ្ជាជីវៈផ្នែកខាងគ្រួបង្រៀន ។

គ. ​រយៈពេលបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យគរុកោសល្យយើងត្រូវប្រកាន់អាកប្បកិរិយាដួចជាតទៅ ៖

  • យកចិត្តទុកដាក់គោរពវិនិយនិងបទបញ្ជារបស់មហាវិទ្យល័យ
  • យកចិត្តទុកដាក់តាមដាន គិត​ សង្កេត ត្រិះរិះពិចារណាវិភាគធ្វើសំយោគ ប្រៀបធៀប​លើប្រធានបទនីមួយៗដែលលោកសាស្រ្តចារ្យដាក់ឲ្យ
  • ខិតខំប្ដូរយោបល់ស្ដាល់មតិអ្នកដទៃ ស្ដាប់ការណែនាំរបស់គណៈគ្រប់គ្រងមហាវិទ្យាល័យ ស្ដាប់ការណែនាំរបស់សាស្រ្តាចារ្យ
  • ខិតខំត្រង់ត្រាប់ស្ដាប់រាប់ពុទ្ធិទាំងទ្បាយ ដែលលោកសាស្ត្រាចារ្យផ្ដល់ជូន
  • ខិតខំសិក្សា និងស័្វយសិក្សាដើម្បីស្រាយបញ្ហា ដែលមានក្នុងប្រធានបទនីមួយៗ​ដើម្បីបញ្ចេញមតិផ្ទាល់ខ្លួនឲ្យអ្នកដទៃស្តាប់
  • ខិតខំបំពេញការងារដែលសាលាប្រគល់ជូនក៏ដូចជាកិច្ចការរបស់សាស្រ្តាចារ្យដើម្បីយកកិច្ចការទាំងនោះទៅប្រគល់ឲ្យទាន់ពេលវេលា
  • ខិតខំសិក្សានិងស័្វយសិក្សាស្រាវជ្រាវ
  • ចេះដកយកបទពិសោធល្អៗក្នុងការរៀន និងការបង្រៀន (សម្ភារឧបទេសគ្រប់គ្រាន់វិន័យសិក្សាការលើទឹកចិត្ត កិច្ចតែងការបង្រៀន )
  • ចេះវាយតម្លៃនិងកែលម្អឲ្យទាន់ពេលវេលាដើម្បីក្លាយជាគរុនិស្សិតល្អ និងក្លាយជាគ្រូបង្រៀនដ៏ល្អនៅពេលអនាគត ។

Comments

×

×

One more step

Please login to share your idea

Register Login